សប្បាយក៏សប្បាយ ភ័យក៏ភ័យ ! ដំណើកំសាន្ដ បោះតង់ ក្រុមគ្រួសារ នាយ ចឺម ម្តងនេះ ជួបឧបសគ្គតាមផ្លូវ ឡើងបះសក់ ខណៈមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ (មានវីដេអូ)

អ្នកគំាទ្រ ក៏ដូចជាមហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជា មិនខាន លោក សុខ មេសា ហៅ ចឺម នោះ ហើយលោក ក៏ធ្លាប់ជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប ផងដែរ នៅក្នុងក្រុមជាមួយនាយ ពាក់មី ផងដែរ កាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ក៏នៅតែមានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំងពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាពអាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឆ្លៀតពេលវេលាដ៏មានតម្លៃ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ចឺម និងក្រុមគ្រួសារមានដំណើរកម្សាន្ត បោះតង់ មួយ មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់ អមដោយមានភ្លៀងធ្លាក់ស្រិចៗ លាយឡំទៅដោយទេសភាព ធម្មជាតិ ស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ ក្នុងដំណើរកម្សាន្តមួយនេះ ក៏ពួកគាត់ទាំងអស់ ក៏បានជួបនូវ ឧបសគ្គ មួយ ឡើងបះសក់ ផងដែរ ដោយមានរថយន្ត រអិលជាប់ផុង ខណៈកំពុងមានភ្លៀងធ្លាក់ស្រិចៗ មើលទៅគ្រប់គ្នាសប្បាយក៏សប្បាយ ភ័យក៏ភ័យ ណាស់ដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ តារាសម្តែង ម៉ាក សែនសូនីតា និងស្វាមី មានមុខជំនួញដ៏ធំមួយនេះ ទៀតបាត់ នៅជាប់ជើងភ្នំ ថែមទំាងភ្ជាប់សារ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា…(មានវីដេអូ)

ប្រិយមិត្តទូទៅ ពិតជាបាន ជ្រាបរួចមកហើយ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះ អ្នកនាង តូតា មានដំណឹងល្អហើយ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ តែគេនៅពុំទាន់ដឹងថាប៉ុន្មានខែ ហើយកូនប្រុស ឬស្រីនៅឡើយនោះទេ។ ម៉ាក សែនសូនីតា និងស្វាមី ជាញឹកញាប់ តែងតែ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់ ជាពិសេសមានស្វាមីល្អ ដែលចេះឲ្យតម្លៃ និងថែទំា។ ស្វាមីរូបនេះ ធ្លាប់បាននិយាយថា “ខ្ញុំបានផ្តល់ឋានៈ៣ជូននាង ទី១ គាត់ជាឧត្តម ភរិយា របស់ខ្ញុំ ទី២គាត់ជាប្អូនស្រី ហើយទី៣ គាត់ជាកូនស្រីរបស់ខ្ញុំ”។ ហើយថ្មីៗនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាសម្តែងរូបនេះ ប្រកាសជាផ្លូវការថា ខ្លួន នឹងបើកលក់គ្រឿងអលង្ការ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាក្តីប្រាថ្នាតំាងពីតូច។ នៅមិនទាន់អស់ទេ ស្រាប់តែ ម្សិលមិញនេះ នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ តូតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ខណៈកំពុងនៅកសិដ្ឋានចិញ្ចឹម គោ និងមាន់ ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ការងារថ្មី… ប្តីប្រាប់ថាមករៀនមើលអោយហើយទៅ តិចទៀតអូនឯងត្រូវPromoteលក់គោ លក់មាន់ អោយបងហើយ អើយបងប្អូនអើយ…បងប្អូនណាត្រូវការទិញគោទិញមាន់អីទាក់ទងបានចា…

អានបន្ត

អីយ៉ា កូនៗធំអស់ហើយ តែមើលទៅ ព្រាប សុវត្ថិ និងភរិយា នៅក្មេងដដែល ថែមទំាងបង្ហោះសារដ៏ផ្អែមល្ហែមមួយឃ្លាទៀត ថា…

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវកំពូល តារាចម្រៀង ដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស នោះ គឺ លោក ព្រាប សុវត្ថិ ហើយបទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រខ្លាំងមកដល់ពេលនេះ ជាពិសេសបទទាក់ទងហ្នឹងមនោសញ្ចេតនា ជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេញធុញទ្រាន់។ លោក និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ ទោះកូនៗធំអស់ហើយ ក៏ដោយ គេតែងតែងឃើញ លោក ព្រាប សុវត្ថិ បង្ហាញភាពផ្អែមល្ហែមដាក់គ្នាញឹកញាប់ណាស់។ ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិ បានទិញកាដូដ៏ស្រស់ស្អាតមួយជូនភរិយាជាទីស្រឡាញ់ ដល់ថ្នាក់ធ្វើឲ្យភរិយារបស់លោក បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ភរិយា លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាព ៣សន្លឹក ព្រមទំាងភ្ជាប់សារដ៏ផ្អែមល្ហែមមួយឃ្លាថា ៖ “ពេលវេលាកាន់តែលឿន កាន់តែអោយអូនស្រលាញ់បងខ្លាំងឡើង អរគុណបងគ្រប់យ៉ាង ប្តីសម្លាញ់ កូនសម្លាញ់ចិត្ត”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន comment ថា ៖ ជូនពរបងស្រីមានក្ដីសុខច្រើនៗ, ស្រស់ស្អាតណាស់, ក្ដីសុខកើតចេញពីកាស្រឡាញ់នឹងយល់ចិត្ដគ្នា, បងស្រីរាងស្អាតណាស់,…

អានបន្ត

ស្តាប់គាត់និយាយហើយ ពិតជារំភើបណាស់ ! ទីបំផុត ធុច សាឡិ បានក្លាយទៅជា យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន (មានវីដេអូ)

ប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន ចំពោះ  ក្មេងប្រុសម្នាក់ឈ្មោះ ធុច សាឡិ ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់សព្វថ្ងៃនេះ នេះគឺដោយសារតែ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ ឈ្មោះ Venus Gwc បានបង្ហោះវីដេអូ នៃការលក់វត្ថុអនុស្សាវរីយរបស់ សាឡិ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ វាសនាមនុស្សពិតជាមើលមិនឃើញមែន ស្រាប់តែក្រោយមក សាឡិ មានសំណាងខ្លំាងណាស់ ដោយទទួលបានការពេញចិត្តពីសប្បុរសជននានា និងជួយឧបត្ថម្ភ ជាហូរហែ។ រឹតតែពិសេសបំផុតនោះ ក្មេងប្រុសដែលចេះ១៥ភាសានេះ មានឱកាស បានទៅរៀននៅ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមបំណងប្រាថ្នារបស់ខ្លួន ដោយទទួលបានការឧបត្ថម្ភពីសាលាអន្តរជាតិ និង ការជួយជ្រោមជ្រែង បីបាច់ ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ៣១ ខែកក្កដា​ ឆ្នាំ ២០២០ មហាជនផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ ក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ក្លាយទៅជា យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន ។ ក្នុងនោះហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “FUN Entertainment ” បានបញ្ជាក់បន្ថែមថា ៖ “ធុច សាឡិត្រឡប់មកវិញហើយ! ក្មេងប្រុសដែលនាំកម្ពុជាល្បីពេញបណ្តាញសង្គមរហូតដល់អន្តរជាតិ កាលពីព្រឹកមិញនេះ បានបង្ហាញវត្តមានក្នុងកម្មវិធីសន្និសីទសារព័ត៌មាន “ការបង្ហាញជាផ្លូវការ យុវសិស្ស ធុច សាឡិ ដែលបានក្លាយទៅជា យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន ដោយក្រុមហ៊ុន FUN”។ នេះជាសកម្មភាពខ្លះៗ នៅក្នុងសន្និសីទកាសែតកាលពីព្រឹកមិញ។”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្តីរំភើបជំនួស ព្រមទំាងចូលរួមអបអរសាទរ ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ…

អានបន្ត

កប់ហ្មង ! ស្ងាត់ ស្រីអូន ទិញ វីឡា 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង ឃើញតម្លៃហើយ ញាក់សាច់, គ្រាន់តែ វីឡាឃីងអេ មួយ មានតម្លៃរហូតដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ចូលដល់ខែថ្មីភ្លាម ស្រីអូន បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ រហូតដលថ្នាក់ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើន សម្តែងក្តីរំភើបជំនួស ក្រោយឃើញ ស្រីអូន ទទួលបានជោគជ័យខ្លាំងលើមុខជំនួញ និងមានលទ្ធភាពទិញវីឡាដល់ទៅ 3កន្លែង ផ្ទះហ្សបហោស៍ 3កន្លែង គ្រាន់តែវីឡាឃីងអេ មួយ មានតម្លៃជាង២លាន ដុល្លារបាត់ទៅហើយ។ ស្រីអូនក៏បានបញ្ជាក់បន្ថែមថា ៖ “អរគុណបុរីប៉េងហួតចំពោះការចុះតំលៃពិសេសពេលបង់ផ្ដាច់វីឡាឃីងអេ អរគុណចំពោះការពន្លឿនការសាងសង់វីឡាព្រីន អរគុណចំពោះការបញ្ចុះតំលៃ ហ្សបហោស៍ ក្លាសសុិក អរគុណហ្សបហោស៍ ឈូកវ៉ា ចំពោះការចុះតំលៃពិសេស អរគុណអ្នកមេីលងាយ និងឈ្នានីសដែលរុញច្រានស្រីម្នាក់ដែលក្ររៀនបានតិចគ្មានផ្ទះនៅរហូតមានវីឡា 3កន្លែង ផ្ទះ ហ្សបហោស៍ 3កន្លែង និងកំពុងរកទិញថែម។ អ្នកដឹងទេ អ្នកចំណាយពេលមេីលងាយ និងឈ្នានីសខ្ញុំនេះ គឺវាមិនបានផលអីទេ ខាតពេលតែខ្លួនឯងហ្នឹង អ្នកប្រឹងឈ្នានីស ខ្ញុំប្រឹងរកសុី បេីកក្រុមហ៊ុនថែមបន្ដបន្ទាប់ អ្នកក្ដៅក្រហាយ ខ្ញុំសប្បាយធ្វេីការរកសុី ខ្ញុំជួយបង្កេីតការងារអោយមនុស្សជុំវិញខ្លួនខ្ញុំ បានរាប់ពាន់នាក់ ខ្ញុំបានបុណ្យកុសល តែអ្នកសាងតែបាបច្រេីនឡេីងៗ គិតមេីលទៅថាគួរតែឈ្នានីសបន្តទៀតអត់?? បេីបន្តទៀតអូខេ ខ្ញុំទៅបេីកក្រុមហ៊ុនថែមមួយទៀតហេីយបងឯងនៅបន្ដការងារដ៏សែនអត់ប្រយោជន៍ហ្នឹងទៀតទៅ ប្រាប់ហេីយថាឈ្នានីសអត់ចំណេញទេ រកសុីបានចំណេញតែអត់ស្ដាប់អូនសោះ អូ!ភ្លេចអរគុណថ្នាំប៉ូវ អរគុណណាស់ដែលតែងតែមេីលងាយខ្ញុំអ្នកដឹងទេថាអ្នកជាថ្នាំប៉ូវដ៏មានប្រសិទ្ធភាពម៉្យាង ដែលខ្ញុំមិនបាច់ចំណាយលុយទិញ គ្រាន់តែឈឺចាប់តែបន្ទាប់ពីការឈឺចាប់នេះគឺខ្ញុំមានកំលាំងចិត្តពេញៗដេីម្បីដេីរអោយដល់ចំនុចមួយដែលខ្ពស់ជាងអ្នក ។ ផ្ញេីជូនកំពូលអ្នកតាមឈ្នានីស គ្មានដែនកំណត់ និងថ្នាំប៉ូវ ផ្ដាំទៅមួយក្រុមទៀត ចង់មានមិនមែនរកសុីមួយមុខ ហេីយឈ្នានីសគេទេណា រកសុីច្រេីនមុខណាស់ សូមបញ្ជាក់អ្នកបង្កេីតអាខោនក្លែងក្លាយ មកបង្ខូចផលិតផលខ្ញុំតិចគិតថាបង្ខូចហេីយខ្ញុំប្រាកដជាចប់ដាច់បាយមែនប្រាប់ណាមុខរបរធំខ្ញុំមិនមែនលក់អនឡាញហ្នឹងទេ មួយខែខ្ញុំឡាយ2ដងហ្នឹងអត់ចេះមេីលទេអី បេីផ្ដោតតែអនឡាញខ្ញុំត្រូវឡាយរាល់ថ្ងៃឬមួយថ្ងៃ4ដង ហេីយសូមយល់ផងអ្នកស្អប់អេីយ ឈ្នានីសចុះ ឈ្នានីសឡេីង សុីអំបិលអោយស្រឡះ រាងនៅ”៕

អានបន្ត

សូម ពុកម៉ែ បងប្អូន បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះព្រឹកនេះ ក្រសួងប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ០៥ នាក់ទៀតហើយ …

នៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានប្រាប់ឲ្យដឹងថា ៖ “ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ #៥នាក់​ ទៀត។ រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១ សីហា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ #៥នាក់​ (ករណីនាំចូលទាំងអស់​ ខ្មែរ​ ៤នាក់​ និង​ ឥណ្ឌូនេស៊ី​ ១នាក់)​ ដូច្នេះចំនួនសរុប​#២៣៩នាក់ ចំនួនសំរាកនៅពេទ្យ​កេីន #៧៥នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន #១៦៤នាក់​ និង #ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 64597 ស្មេីនឹង​ 3891 ក្នុង១លាន នាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមពុកម៉ែបងប្អូន អានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ ៖

អានបន្ត