ទីបំផុត លោក ជា សុវណ្ណរិទ្ធិ នាំភរិយា ទៅដល់កន្លែងដែលខ្លួនប្រាថ្នា​ហើយ រំលេចដោយផ្កាចំរុះពណ៌ ក្បែរជើងភ្នំ ស្អាតទាក់ភ្នែកខ្លាំងណាស់…

លោក ជា សុវណ្ណរិទ្ធិ គឺជា ពិធីករដ៏ល្បីមួយរូប ដែលទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ ក្រៅពីការងារ លោកតែងតែបង្ហាញរូបភាព និងវីដេអូ ជាញឹកញាប់បំផុត ពីក្រុមគ្រួសាររបស់ខ្លួន មើលទៅពិតជាមានភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់ ពិសេស លោកបានមើលថែ យកចិត្តទុកដាក់ កូនប្រុសទំាងពីរ និងភរិយា បានយ៉ាងល្អ គួរឲ្យសរសើរ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញលោក បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីដំណើរកម្សាន្តមួយ ជាលក្ខណៈគ្រួសារ ទៅដល់ រមណីយដ្ឋានក្រវ៉ាន់សៀមរាប រេស៊ីដិន តាមបំណងប្រាថ្នារបស់ខ្លួន។ លោកបានបង្ហោះរូបភាពស្អាតៗ ទាក់ភ្នែក ព្រមទំាងបញ្ជាក់សារខ្លីមួយបន្ថែមថា ៖ “ខាននាំអូនចេញក្រៅ​ ផ្លាស់ប្តូរបរិយាកាស​ លំហែអារម្មណ៍​ និង​ សាងអនុស្សាវរីយ៍ល្អៗ ជាមួយគ្នាបែបនេះ​ យូរខែណាស់មកហើយ​ លើកនេះ ទោះមានរយៈពេលខ្លី​ តែយ៉ាងហោចណាស់យើងបានមកដល់កន្លែងដែលយើងប្រាថ្នា​ តំបន់សួនផ្កាដ៏ស្រស់ស្អាត​ ក្នុងទឹកដីស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃដំណើរកម្សាន្តរបស់ ពិធីកររូបនេះទំាងអស់គ្នា ៖

អានបន្ត

ស្គាល់ពួកគាត់អត់? អស្ចារ្យមែន តារាកិត្តិយស៣រូប មិនត្រឹមតែច្រៀងចាប៉ីបានពីរោះទេ ថែមទាំងចេះផ្លុំខ្លុយ និងលេងហ្គីតាទៀត ធ្វើឲ្យមហាជនផ្ទុះការពេញចិត្តយ៉ាងខ្លាំង និងមានអ្នកចូលមើល ជាង១លានដង បាត់ទៅហើយ (មានវីដេអូ)

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ដែលទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ តារាកិត្តិយស៣រូប បានលេចមុខក្នុងកម្មវិធី ប្រគំតន្រ្តី អូឡាតេ របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន (CTV TV) មើលទៅពិតជាអស្ចារ្យមែន ដោយពួកគាត់ មិនត្រឹមតែច្រៀងចាបុីឆ្លើយឆ្លងជាភាសាអង់គ្លេស ទេ ថែមទាំងចេះផ្លុំខ្លុយ និងលេងហ្គីតាបានយ៉ាងល្អថែមទៀតផង។ វត្តមានរបស់ តារាកិត្តិយសទាំង៣នាក់នេះ បានធ្វើឲ្យកម្មវិធីមួយនេះ ពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង ហើយក៏បានធ្វើឲ្យពិធីករ និងពិធីការិនី ទំាង៣រូប ក៏ដូចជាទស្សនិកជន ជក់ចិត្ត មើលឡើងភ្លឹក។ រឹតតែពិសេសថែមទៀតនោះ វីដេអូមួយនេះ មានអ្នកចូលទស្សនាជាង១លានដងបាត់ទៅហើយ គិតត្រឹមយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ នេះ។ ក្នុងនោះក៏មានអ្នកខ្លះ ដែលបានទស្សនាតាមរយៈហ្វេសប៊ុក លាន់មាត់ថា ៖ មនុស្សមានសមត្ថភាពបែបហ្នឹង មិនខ្លាចនឹងលើកតម្កើងទេ, ខ្ញុំចូលចិត្តស្ដាប់ណាស់, គាំទ្រពេញទំហឹង អរគុណបងៗ ដែលអភិរក្ស កម្មវិធីផ្សព្វផ្សាយ ជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយដែរ, ពីរោះណាស់បង សែនចូលចិត្ត ។ ព្រមទំាងនៅមានពាក្យសរសើរពីសមត្ថភាព តារាកិត្តិយស ដ៏ល្បីទំាង៣ដួងនេះ ជាច្រើនទៀត។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូនេះទំាងអស់គ្នា ៖

អានបន្ត

ក្តៅៗ ! Love Riya ត្រូវចោរគាស់ផ្ទះ កាលពីយប់មិញ ហើយលួចទូរដែកតូច យកទៅបាត់ហើយ តែមហាសំណាង ព្រោះ…(មានវីដេអូ)

Love Riya គឺជាអ្នកលក់ឡេ តាមហ្វេសប៊ុកដ៏ល្បីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ជាពិសេសនោះ អ្នកលក់រូបនេះ មិនត្រឹមតែពូកែនិយាយចាក់ទឹកមិនលេចទេ ថែមទំាងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង ជាមួយការតុបតែងខ្លួន និង ពាក់សុទ្ធតែគ្រឿងអលង្ការថ្លៃៗ។ កំពុងតែទៅដើរលេងនៅកំពត សប្បាយផង ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយ Love Riya បានចេញវីដេអូ Live ភ្លាមៗ ក្រោយទទួលដំណឹងថា មានចោរលួចចូលផ្ទះកាលពីយប់មិញ។ Riya បានបញ្ជាក់ក្នុងការ Live ថា រូបគាត់មានទូរដែកចំនួនពីរ មានធំមួយ និងតូច១ ហើយចោរនោះ បានលួចយកទូរដែកអាតូច យកទៅបាត់ហើយ តែ Riya ពិតជាមហាសំណាងណាស់ ព្រោះក្នុងទូរដែកតូចនោះ គឺគ្មានមានលុយ និងរបស់សំខាន់អ្វីឡើយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ជ្រះថ្លាណាស់ ! ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យអ្នកគាំទ្រ លោកបង ដេវីត ចូល comment និងបង្ហាញអារម្មណ៍ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មហាជនជាច្រើន ក៏ដូចជា អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងនោះ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ ឲ្យអស់ការសង្ស័យ ដោយលោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។ ក្រោយៗមក គេប្រទះឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងហ្វេសប៊ុកឈ្មោះ G-Devith បង្ហាញពីទិដ្ឋភាពទូទៅ របស់លោកបង ដេវីត ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “អរគុណប្អូនប្រុស (កូនសិស្សលោក)ដែលបានផ្ញើររូបលោកបងមកឲ្យខ្ញុំ”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោកបង ដេវីត បានចូល comment ថា ៖ លោកបងដូចរាងមានសាច់, សង្ឃឹមលោកបងទទួលបានចិត្តដែលស្ងប់ ហើយឆាប់វិលត្រលប់មកវិញ, មិនដែលគិតថាមានថ្ងៃនេះ រីករាយជ្រះថ្លាផង លោកប្អូន,…

អានបន្ត

លោកស្រី ទ្រី ដាណា រំភើបចិត្តជាខ្លាំង ក្រោយឃើញ លោកជំទាវ​​ ហ៊ុន​ ស៊ីណាត​ មកលេង​ដល់ ហាងមាសពេជ្រ​ របស់ខ្លួន ហើយលោកស្រី ក៏បានចូលបច្ច័យក្នុងការកសាងឈាបនដ្ឋាន អណ្ដូងទឹក និង វច្ចកុដិ (បង្គន់) នូវទឹកប្រាក់រហូតដល់ទៅ…

​បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកជំទាវ ហ៊ុន ស៊ីណាត នោះ ហើយក៏ត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ លោកជំទាវ ក៏ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌ ដោយតែងតែជួយអ្នកត្រូវការចាំបាច់ជាហូរហែ មិនដែលដាច់ឡើយ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ លេចមុខលោកជំទាវ បានទៅដល់ហាងពេជ្រ លោកស្រី ទ្រី ដាណា។ ថៅកែហាងពេជ្រ រូបនេះបង្ហាញក្តីរំភើបជាខ្លាំង ហើយភ្ជាប់សារបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះមានកិត្តិយសខ្លាំងណាស់ដែលលោកជំទាវ​មីង​ ហ៊ុន​ សុីណាត​ មកលេង​ដល់ហាងមាសពេជ្រ​ ដាណា​ ទ្រី​ នាងខ្ញុំ​ ។”។ ក្នុងនោះ គេក៏បានឃើញ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយបញ្ជាក់បន្ថែមថា ៖ “សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលបច្ច័យក្នុងការកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់)នៅវត្តពោធិ មង្គល ភូមិវត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ 1- ក្មួយស្រីដាណា ទ្រី និងក្មួយប្រុស 10000ដុល្លារ(មួយមុឺនដុល្លារ) សូមជូនពរដល់ក្មួយព្រមទាំងក្រុមគ្រួសារ សូមទេវតាទាំង ប្រាំបីទិតាមថែរក្សា សុំបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ​វណ្ណ:​ សុខ:​ និងពល:​ កុំបីឃ្លៀងឃ្លាតឡើយ ។ 2.8.2020″៕

អានបន្ត

អស់ទាស់ ! ស្ងាត់ៗ Riya ទៅលំហែកាយ ដល់ខេត្តកំពតបាត់ ស្លៀកប៉ុន្មានឈុតនេះ ស្អាតទាក់ភ្នែកដល់ហើយ គ្រប់គ្នាឃើញហើយលាន់មាត់ថា…

Love Riya គឺជាអ្នកលក់ឡេ តាមហ្វេសប៊ុកដ៏ល្បីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ជាពិសេសនោះ អ្នកលក់រូបនេះ មិនត្រឹមតែពូកែនិយាយចាក់ទឹកមិនលេចទេ ថែមទំាងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង ជាមួយការតុបតែងខ្លួន និង ពាក់សុទ្ធតែគ្រឿងអលង្ការថ្លៃៗ។ ក្រោយលែងលះជាមួយស្វាមី ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា Riya នៅតែរឹងមំា និងខំប្រឹងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី ជាទីស្រឡាញ់របស់ខ្លួន។ ទោះរវល់ខ្លាំងនៅក្នុងមុខជំនួញក៏ដោយ ម្សិលមិញនេះ នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Riya បាននំាគ្នាទៅលំហែកាយដល់ខេត្តកំពតហើយ ព្រមទំាងភ្ជាប់សារខ្លីមួយ បញ្ជាក់ថា ៖ “កំពតកំពូលដួងចិត្ត”។ ក្នុងនោះគេឃើញ​ Riya បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតទាក់ភ្នែក ជាមួយសំលៀកបំពាក់ គួរឲ្យទាក់ទាញ។ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា ចូល comment ថា ៖ ស្អាតខ្លាំងណាស់បង, ខប់ហ្មង បង Love Riya, ពាក់អីក៌ស្អាតដែរ អាយដល, ស្អាតគ្រប់រូប, បងយ៉ាមកកំពតចឹងទេីបភ្លៀង ចាញ់សម្រស់បងយ៉ា, មើលមិនធុញសោះ ព្រមទំាងនៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

អានបន្ត

លេចមុខ តារាល្បីៗ ចូលរួមក្នុងពិធីបុណ្យសព ម្តាយ តារាសម្តែង ទឹម រដ្ឋា, គ្រប់គ្នាឃើញហើយ ស្ទើរទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកផេកមួយឈ្មោះ “សិល្បករកម្ពុជា” បានបង្ហោះសារដ៏សោកសៅ និងក្រៀមក្រំមួយ គ្រប់គ្នាឃើញហើយ ស្ទើរតែទប់ទឹកភ្នែកមិនជាប់តាម ។ ហ្វេសប៊ុកនេះ ក៏បានបញ្ជាក់ឲ្យដឹងថា ៖ “អាណិតណាស់ RIP ម្តាយរបស់តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង”។ ម្តាយបង្កើត របស់ តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព ដោយសារគាំងបេះដូង នៅវេលា ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០។ ក្រោយទទួលបានដំណឹងនេះហើយ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មិត្តសិល្បៈរួមអាជីពជាមួយ តារាសម្តែងរូបនេះ រួមទំាងអ្នកគាំទ្ផងដែរ ដែលធ្វើឲ្យគ្រប់គ្នាសឹងតែមិនគួរឲ្យជឿង។ ក្នុងនោះ មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារ កញ្ញា ទឹម រដ្ឋា។ មួយវិញទៀត គេក៏បានឃើញតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ ប្រកបដោយទឹកមុខក្រៀមក្រំគ្រប់ៗគ្នា ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីបុណ្យសព នេះទំាងអស់គ្នា ៖

អានបន្ត