មានក្នុងស្តុកស្រាប់ ! មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ថៅកែហាងពេជ្រ បង្ហាញស្រោមទូរស័ព្ទដៃមួយនេះ ដែលមានតម្លៃរហូតដល់ទៅ…(មានវីដេអូ)

កាលពី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ថ្មីៗនេះ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺ លោកស្រី ទ្រី ដាណា បានបង្ហាញ ខ្សែក មួយខ្សែ ដាំពេជ្រសុទ្ធ ដែលតម្លៃជាង១លាន ៨០ម៉ឺន ដុល្លារ (1,803,046 $) ដោយមានដាក់លក់នៅក្នុងហាងរបស់លោកស្រី ហើយក៏បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង។ នៅមិនទាន់អស់ទេ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ លោកស្រី បានបង្ហាញស្រោមទូរស័ព្ទវិញម្តង ដែលធ្វើពីផ្លាកទីនទឹក៧ និងដំាពេជ្រ ថែមទៀត ហើយអ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនោះ គឺ ស្រោមទូរស័ព្ទនេះ មានតម្លៃរហូតដល់ទៅ ជាង ៧១ម៉ឺនដុល្លារ ឯណោះ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា ស្រោមទូរស័ព្ទនេះ មានលក់នៅហាងមាសពេជ្រ របស់លោកស្រីតែម្តង ហើយមានតែ១គត់ប៉ុណ្ណោះ មានក្នុងស្តុកស្រាប់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាស្រោមទូរស័ព្ទនេះ ថ្លៃខ្លាំងដោយសារអ្វីខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ខ្លោ​ច​ចិត្ត ! ឆេះទំា​ងម៉ូតូ ឆេះទំាងចៅទៀត ពេលនេះ កំពុងព្យាបាល នៅមន្ទីរពេទ្យ ដោយ រលាកពេញខ្លួន, កើតក្តីអា​ណិ​ត ថៅកែហាងពេជ្រ បានជូនម៉ូតូមួយគ្រឿង និងថវិការហូតដល់ទៅ…(មានវីដេអូ)

កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយថ្លែងប្រាប់ពីគ្រួសារមួយ ត្រូវភ្លើង​ឆេះ ទំាងម៉ូតូ និង ចៅម្នាក់ទៀត ដោយរលា​កពេញខ្លួន​ ដោយសារតែ ថៅម្នាក់នេះបានដកទុយោសំាងម៉ូតូ ហើយកីត្រូវភ្លើងដែលកំពុងដាំបាយនៅក្បែរនោះ ឆាបឆេះតែម្តង។ កាលនោះ លោកស្រី ក៏បានបញ្ជាក់សារខ្លីប្រាប់ឲ្យដឹងថា ៖ “ឃើញក្មេងនេះ អា​ណិតណាស់ ឆេះពេញខ្លួន មិនដឹងថាឈឺ​ចា​ប់យ៉ាងណាទេឃើញគេបង្ហោះថា គាត់នៅខាងកំពត ចង់ជួយខ្លះ ព្រោះគាត់ក្មេងកំព្រា នៅជាមួយតាដឹកក្រណាត់ជូតជើងលក់។ បើមើលរូបទៅ ប្រហែលឆេះម៉ូតូរបស់តាលក់រាល់ថ្ងៃ ជាមួយចៅហ្នឹង។ សង្ឃឹមក្មួយជាឆាប់ៗ ខ្ញុំនឹងឱ្យគេរកមើល ដើម្បីជួយជាថវិកាខ្លះ។”។ នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ លោកស្រី បានជួបយាយតា ចៅម្នាក់ដែលត្រូវភ្លើងឆេះ រលាកពេញខ្លួននេះហើយ ។ ដោយកើតក្តីអា​ណិ​តខ្លោ​ចចិត្ត លោកស្រី ទ្រី ដាណា និងស្វាមី បានជូន​ ម៉ូតូមួយគ្រឿង និងថវិកា រហូតដល់ទៅ ១០០០ ដុល្លារ ថែមទៀតផង។ លោកស្រី ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងថា “អាណិតណាស់លោកអើយ​ 093431338នេះលេខគាត់”។ ដូចនេះ ដើម្បី ជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ Love Riya បង្ហាញមុខបុរសសង្ហាម្នាក់នេះ ថែមទំាងពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ ពិតជានៅចាំច្បាស់ នូវមង្គលការ អ្នកលក់ឡេដ៏ល្បីម្នាក់ឈ្មោះ Love Riya ជាមួយបុរសសង្ហា ហេន ឌ្រី ដែលបានរៀបចំធ្វើឡើង កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ ហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ។ ព្រោះតែ ការរស់នៅជាមួយគ្នា មិនចុះសម្រុង អ្នកទំាងពីរក៏បានយល់ព្រម ចែកផ្លូវគ្នារៀងៗខ្លួន ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិននឹកស្មានដល់។ តែទោះជាយ៉ាងណា ក្តី Love Riya នៅតែខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីម្នាក់នេះ ដោយកំលាំញើសឈាមរបស់ខ្លួន រហូតទទួលបានជោគជ័យខ្លាំងសឹងតែមិនគួរឲ្យជឿ ហើយត្រៀមទិញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំណែកកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ Riya បានធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយបង្ហាញមុខបុរសសង្ហាម្នាក់ឈ្មោះ សូនី ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។ ​មិនត្រឹមតែប៉ុណ្ណោះទេ Riya ថែមទំាងបានពោលពាក្យ និងថតរូបភាព ផ្អែមល្ហែម ស្និតស្នាល ជាមួយបុរសម្នាក់នេះ ថែមទៀតផង។ ​តែទោះជាយ៉ាងណាក្តី មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ថា Riya និង សូនី (Sony) មានទំនាក់ទំនងគ្នា ដល់កម្រិតណានោះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថា Love Riya និយាយពាក្យដ៏គួរឲ្យចាប់អារម្មណ៍អ្វីខ្លះ ទៅកាន់បុរសសង្ហានេះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

Love Riya រំភើបចិត្តស្ទើរហោះ ក្រោយបើកទូរដែកធំ ឃើញ គ្រឿងអលង្ការ នៅមានទំាងអស់ ជាពិសេសរបស់ទំាងនេះទៀត ដែលចោរគាស់មិនកើត យកទៅមិនរួច (មានវីដអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ Love Riya បានជួបរឿងភ័យបុកពោះមួយ ក្រោយទទួលដំណឹងថាមានចោរលួចចូលគាស់ផ្ទះរបស់ខ្លួន នៅយប់ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ខណៈខ្លួនកំពុងទៅដើរលេងជាមួយក្រុមការងារ នៅខេត្តកំពត។ ក្រោយទទួលបានដំណឹងនេះភ្លាម Riya ក៏បានត្រឡប់មកភ្នំពេញវិញភ្លាមៗ ព្រមទំាងរៀបរាប់បញ្ជាក់ខ្លះៗថា រូបគាត់មានទូរដែកចំនួនពីរ មានធំមួយ និងតូច១ ហើយចោរនោះ បានលួចយកទូរដែកអាតូច យកទៅបាត់ហើយ តែ រូបគាត់ ពិតជាមហាសំណាងណាស់ ព្រោះក្នុងទូរដែកតូចនោះ គឺគ្មានមានលុយ និងរបស់សំខាន់អ្វីឡើយ។ មួយវិញទៀត អ្វីដែលរឹតតែធ្វើឲ្យ Love Riya រំភើបស្ទើរហោះនោះ គឺក្រោយបើកទូរដែកអាធំ ដែលចោរគាស់មិនបាន ហើយយកទៅមិនរួចនោះ គឺនៅមានគ្រឿងអលង្ការ របស់ខ្លួនទំាងអស់ ជាពិសេសកាបូមាស និងគ្រឿងពេជ្រថ្លៃៗ តែម្តង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ ពិធីការិនី ចាន់ កែវនិមល បើកសម្ពោធហាង នៅថ្ងៃនេះបាត់ មើលទៅពិតជាស្រស់ស្អាតណាស់ ថែមទំាងមានកាដូមួយនេះ សម្រាប់អតិថិជនទៀត នោះគឺ…

ទស្សនិកចជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ចាន់ កែវនិមល គឺជា ពិធីការិនី ដ៏ល្បីមួយរូប តាមរយៈការបង្ហាញមុខនៅកម្មវិធីជាច្រើនធំៗជាច្រើន កាលពីពេលកន្លងទៅ ជាមួយពាក្យសំដីដ៏ពូកែ អាចបត់បែន គ្រប់ពេលវេលា អមជាមួយការតុបតែងខ្លួន ស្រស់ស្អាតប្លែក។ ហើយថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ពិធីការិនីរូបនេះ ទើបទិញផ្ទះដ៏ធំមួយសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ មើលទៅពិតជាគួរឲ្យចង់រស់នៅណាស់។ នៅមិនទាន់អស់ទេ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ អ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ និមល ទំលាយរូបភាពប៉ុន្មានសន្លឹក ពីហាង Peach Tea របស់ខ្លួន ទើបបានរៀបចំរួចរាល់ហើយ ដែលត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ នេះ តែម្តង ព្រមទំាងមានផ្តល់ជូនពិសេសនូវ ភេសជ្ជៈចំនួន១០០កែវ ថែមទៀត ដោយឥតគិតថ្លៃ។   និមល​ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “រួចរាល់ចំពេលអស់ថ្មល្មម ជួបគ្នាស្អែកណាបងប្អូន”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យអ្នកស្គាល់ ពិធីការិនី រូបនេះ បានចូល comment ជូនពរ និងចូលរួមអបអរសាទរ គ្រប់ៗគ្នា ប្រកបដោយក្តីរំភើបជំនួស។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាហាងរបស់ និមល មានរូបភាពយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត