ថ្នាក់ដឹកនាំល្អ ! ទីបំផុត តារាចម្រៀង ខាន់ ជេមស៌ បានជួប ឯកឧត្តម គួច ចំរើន ហើយ ថែមទំាងពោលពាក្យ ដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលផ្ទាល់ ភ្ញៀវទេសចរ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង ពេលនេះពួកគាត់បានត្រឡប់មកដីគោកវិញ ដោយសុវត្ថិភាពហើយ នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា “ភ្ញៀវទេសចរ​ ជាតិ​ អន្តរជាតិ​ ចំនួន​ ៦២១​ ស្រីចំនួន​ ២១៥នាក់​ កុមារ​ ៩៦នាក់​ ទារក​ ៦នាក់​ ដែលជាប់នៅលេីកោះរ៉ុង​ អស់ជាច្រេីនថ្ងៃ​ ដោយសារ​ ព្យុះ​ ភ្លៀង​ ខ្យល់​រលកខ្លាំង​ បានមកដល់ដីគោក​ ដោយសុវត្ថិភាពទាំងអស់គ្នាហេីយ​ ។”។ រឹតតែគួរឲ្យចាប់អារម្មណ៍នោះ គេក៏បានឃើញ តារាចម្រៀង ខាន់ ជេមស៌ បានជួបផ្ទាល់ជាមួយ ឯកឧត្តម គួច ចំរើន ផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា ៖ “ខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកពូ ឯកឧត្តម អភិបាលខេត្ត គួច ចំរើន និងលោកស្នងការ ជួន ណារិន្ទ ព្រមទាំងលោក ឧកញ៉ា ទៀ វិចិត្រ ព្រមទាំងអាជ្ញាធរ ដែនដី ដែលបានយកចិត្តទុកដាក់ ក្នុងជួសម្រួលដល់ពួកយើងបានមកដល់ក្រុងព្រះសីហនុវិញដោយសុវត្ថិភាព។ អរគុណសន្តិភាព”៕

អានបន្ត

រំភើបជំនួស ! ភ្ញៀវទេសចរណ៍ ជាង៦០០នាក់ ដែលជាប់គាំង នៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញហើយ, ឯកឧត្តម គួច ចំរើន បានទៅទទួលដោយផ្ទាល់ថែមទៀត (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “Huy Bunleng News” បានប្រាប់ឲ្យដឹងថា ឯកឧត្តម គួច ចំរើន បានអញ្ជើញទៅទទួលផ្ទាល់ ភ្ញៀវទេសចរណ៍ ដែលបានត្រឡប់មកពីកោះរ៉ុង នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែ ក្រុងព្រះសីហនុ ។ ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ខេត្តព្រះសីហនុ-នៅរសៀលថ្ងៃ04.08.2020នេះ អាជ្ញាធរ រដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់អូប៊រ័ល្បឿនលឿន និងមានសុវត្ថិភាព សហការពីវិសយ័ឯកជន ដឹករំដោះអ្នកទេសចរណ៏ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង បានត្រឡប់មកដីគោក ក្រុងព្រះសីហនុវិញ ក្រោយឃើញចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច។ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្ត លោកវរសេនីយ៌ឯកឌឹម សំបូរប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យនិងទទួលភ្ញៀវទេសចរណ៏ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៌ថា អ្នកទេសចរណ៏ច្រើនរយនាក់បានធ្វើដំណើរទៅលេងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀង ខ្យល់និងរលកខ្លាំង និងក្រោយមកបានជាប់គាំងនៅលើកោះមិនអាចត្រឡប់មកវិញបាន ក្រោយតំបន់សមុទ្ររងនូវឥទ្ធិពលព្យុះទី៣ (សុីនឡាគូ)។ ដោយពិនិត្យឃើញថា ថ្ងៃទី៤សីហានេះ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិចក្នុងពេលរសៀលទើប រដ្ឋបាលខេត្តចាត់វិធានការ ជួយដោះស្រាយដឹកយកបងប្អូនអ្នកទេសចរណ៏ទាំងអស់នោះ មកកាន់ដីគោកក្នុងក្រុងព្រះសីហនុវិញ និងថាដំណើរការនេះប្រកបដោយសុវត្ថិភាព៕”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

សំដីមាស ត្រឹមត្រូវណាស់ ! ឃើញគេបង្ហោះ បង្អួត​ទ្រព្យសម្បត្តិ​ ឡាន វីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងមិនសមរម្យផ្សេងទៀត ស្រាប់តែ ឧកញ៉ា ម៉ុង ឫទ្ធី ពោលពាក្យប៉ុន្មាន ហើយផ្តំាទៅវិញថា…

កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារចាក់ដោតប៉ុន្មានម៉ាត់ ក្រោយលោកបានឃើញមានគេបង្ហោះ ឈ្លោះប្រ​កែក​គ្នា​ និយា​យរឿងមិនល្អ​ ប​ង្ហោះ​បង្អួ​ត​ទ្រព្យស​ម្បត្តិ​ ឡាន​វីឡា​ លុ​យ​កា​ក់​ មា​សពេ​ជ្រ​ និងរឿង ដែ​ល​មិ​ន​ស​មរម្យ​មួយ​ចំនួន​​ទៀត តាម​ហ្វេស​ប៊ុក។ លោកបានបញ្ជាក់យ៉ាងមានន័យថា ៖ “នៅ​ក្នុង​គ្រា​ដ៏​សែន​មហាវិ​នា​សក​ម្ម ​ដោយ​សារតែ​ជំងឺ​ឆ្លង​កូរ៉ូ​ណា​ កូ​វីដ-១៩​ ដ៏ម​ហា​ប្រ​​លៃ​ នៅលេី​ភ​ពផែនដី​យេីងនេះ ​ក្នុង​​នោះ​ក៏មាន​ព្រះរាជាណា​ចក្រ​កម្ពុ​ជា​យេីង ​ផងដែ​រ ដូ​ច្នេះហេីយ​ ខ្ញុំ​​សូម​​អភ័យទោ​ស ​មុន​នឹង​​និយាយ​ ​ក្រែ​ងលោ មាន​​អា​រម្មណ៍​មិ​នល្អ​ ដល់ប្រិយមិត្ត ​នៅក្នុង​បណ្តា​ញ​ស​ង្គម​fbនេះ។ ខ្ញុំ​​សុំចិត្ត​​សុំថ្លេីម ​អ្ន​កដែល​ចូ​ល​ចិ​ត្ត ឈ្លោះប្រ​កែក​គ្នា​ និ​យាយរឿងមិ​នល្អ​ បង្ហោះ​បង្អួត​ទ្រព្យ​ស​ម្បត្តិ​ ឡា​នវី​ឡា​ លុ​យ​កា​ក់​ មា​សពេ​ជ្រ​ និង​រឿងដែល​មិ​ន​សម​រម្យ​មួយចំ​នួន​ទៀ​ត ​ប​ង្ហោះតា​ម​បណ្តា​ញ​ស​ង្គម​fb​ សូម​មេ​ត្តា​ឈប់​បង្ហោះ​ទៀត​ទៅ ព្រោះ​អីយេីង​​ត្រូវ​​ដឹង​ថា​ មិន​មែនមេីល​ឃេីញតែ​នៅ​ក្នុង​ប្រ​ទេស​​យេីងទេ​ គឺគេ​​មេីលឃេីញ​​ទូ​ទាំង​ពិ​ភព​លោក​ មាន​ទ្រព្យសម្បត្តិ​​ច្រើន​ប៉ុណ្ណា​​ ក៏​ដោយ ​រក្សា​វាទុក ទៅ​ចង់ទិញអីក៏ស្រេចតែចិត្ត ចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ ​បេីខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណា​តែ​​យក​ទ្រព្យ​ស​ម្បត្តិ ​ដែលមាននេះ យ​ក​ទៅ​វិនិយោគ​ លេីវិស័យ​ក​សិកម្ម​ កសិ​ឧស្សាហក​ម្ម​ តា​ម​អនុសាសន៍​​ណែ​នាំ​​ដ៏ខ្ព​ង់ខ្ពស់ ​របស់​​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា​​យេីង​ ដេីម្បី​​ប​ង្កេីត​​ការងារ​អោ​យ​ដ​ល់​ប្រ​ជាពលរដ្ឋ​​ក្រី​ក្រ​​ធ្វើ​ និងបាន​ចូល​រួម​ចំណែក​មួ​យផ្នែក​ជាមួយ​​រាជរដ្ឋា​ភិបាល​ ក្នុង​កា​រ​កាត់បន្ថយ​ ភាព​ក្រីក្រ​ រប​ស់​ប្រជាជន​កម្ពុជា​​យេីង ព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ ​សុវត្ថិភាព​សង្គម ​ផងដែរ​ ។”៕

អានបន្ត

អីយ៉ា ដោយសារមានគេសួរពេកថា ហេតុអ្វីមិនដែលផុសរូប ជាមួយស្វាមី អ៊ីចឹង ពេលនេះ សុគន្ធ និសា ទំលាយរូបប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យគ្រប់គ្នា comment ភ្លែតថា…

ប្រិយមិត្ត ដែលជាអ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា។ បទពីរោះៗ និងចាក់ដោតអារម្មណ៍ ជាច្រើនរបស់តារារូបនេះ គឺជាបទមនោសញ្ចេតនា ដែលអាចធ្វើឲ្យអ្នកស្តាប់ភាគច្រើន លន់អារម្មណ៍តាម ស្តាប់ច្រើនដង ក៏នៅតែពីរោះ។ ក្រោយរៀបការ អ្នកគាំទ្រជាច្រើន ចេះតែសួរថា ហេតុអ្វីក៏មិនដែលឃើញផុសរូបជាមួយស្វាមី អ៊ីចឹង។ ដើម្បីបំពេញបំណងជូនគ្រប់គ្នា ស្រាប់តែ នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ និសា បានបង្ហោះរូបភាព ដ៏ផ្អែមល្ហែមជាមួយស្វាមី របស់ខ្លួន ប៉ុន្មានសន្លឹក មើលទៅទឹកមុខស្រស់ស្រាយខ្លាំងណាស់ ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “Boy friend ទំនេីង​ Ok អ្នកគ្រប់គ្នាតែងតែសួរថា ម៉េចក៏មិនដែលឃេីញផុសរូបជាមួយ​ ម្នាក់ប្រុសនេះ​ ឥឡូវនេះ​ ជូនតាមសំណូមពរចា”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រ ជាច្រើន ចូល comment ភ្លែត ថា ៖ ចង់ឃើញបងស្រីញញឹមរហូត, ស្នេហ៍ពិតមិនចេះចាស់ជរា, បានឃើញអាយដល ថតរូបជាមួយគ្នាហើយ, ស្វីតណាស់បង និសា, ជូនពរឲ្យមានសុភមង្គល និងស្រលាញ់គ្នា មិនចេះចាស់ ដូចបទចំរៀងបងស្រី និងបងរិទ្ធ ព្រមទំាងនៅមាន comment ជាច្រើនទៀត។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

នេះហើយ ជាផ្ទះ Love Riya ដែលត្រូវបានចោរគាស់ចូល និងលួចទូរដែកតូច យកទៅបាត់ ពេលនេះ សមត្ថកិច្ចបានបញ្ជាក់យ៉ាងលម្អិតថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ Love Riya បានជួបរឿងភ័យបុកពោះមួយ ក្រោយទទួលដំណឹងថាមានចោរលួចចូលគាស់ផ្ទះ ខណៈពេលរូបគាត់ កំពុងទៅដើរលេងជាមួយក្រុមការងារ និងកូនស្រី នៅខេត្តកំពត។ ហើយម្សិលមិញនេះ នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ” បានបញ្ជាក់យ៉ាងលម្អិតថា ៖ “របា​យការ​ណ៍ករ​ណីគា​ស់ផ្ទះ អ្នក​ល​ក់ឡេ Love Riya នៅក្រុង​តា​ខ្មៅ ខេត្តក​ណ្ដា​ល (ជ​នរ​ងគ្រោះ​មិន​មា​នបាត់បង់លុយអ្វីឡើយ) ករណី៖ អំ​ពើ​លួ​ច -កើ​តហេ​តុ ថ្ងៃ​ទី០​២.០៨.២០២០ វេលា​ម៉ោ​ង១​១.​០០នា​ទីនៅ​ចំ​ណុ​ច​ផ្ទះ ជ​នរ​ង​គ្រោះ ស្ថិ​តក្នុងភូមិ ព្រែក​តាពៅ ស​ង្កាត់ដើមមៀន ក្រុង​តា​ខ្មៅ ខេ​ត្តកណ្តាល។ ***ជ​នរ​ងគ្រោះ ០១នាក់៖ -ឈ្មោះ សេ​ង ស្រី​រ័ត្ន ភេ​ទស្រី អា​យុ ៣៥ឆ្នាំ ទី​លំនៅ ក​ន្លែង​កើ​តហេ​តុខា​ងលើ មុ​ខរប​រល​ក់ឡេ។ ***ជ​នស​ង្ស័យ មិន​ស្គា​ល់អត្តសញ្ញាណ (គេចខ្លួន)។ ***ស​ម្ភារបា​ត់បង់៖ -ទូ​រដែ​កតូច ទ​ទេ (គ្មា​នលុ​យ) ០១ ***វ​ត្ថុតាង​ចាប់​យក៖ គ្មាន ***ស​ភាព នៃ​រឿង​ហេ​តុ៖ កាលពីថ្ងៃទី​១ ខែសីហា ឆ្នាំ២០២០ វេ​លាម៉ោង ១០​៖០០​នាទី ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ព្រម​ទាំង​បុគ្គលិកលក់​ឡេ ទាំ​ងអ​ស់ បា​​នចា​កចេ​ញពី​ផ្ទះ ទៅ​លេងខេត្ត​កំព​ត ដោយបា​នបិ​ទបា​រ៉ែតភ្លើង បិ​ទទ្វា​របង្អួចផ្ទះ ជា​ន់ក្រោមទាំ​ងអ​ស់ ចំ​ណែ​កជា​ន់ទី​១ វិញ បានបិ​ទទ្វារតែភ្លេ​ចចាក់​សោរ រួ​ចហើ​យបា​នធ្វើដំណើរ​ចេញពីផ្ទះ ទាំ​ងអស់គ្នា​ទៅ។ លុះ​ដ​ល់ ថ្ងៃទី…

អានបន្ត