រំជួលចិត្ត ! លេចមុខតារាល្បីៗ ចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ ម្តាយ តារាសម្តែង ទឹម រដ្ឋា នៅថ្ងៃនេះ ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត

មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ នូវដំណឹងដ៏សោកសៅមួយ គឺ ម្តាយបង្កើត របស់ តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាព ដោយសារគាំងបេះដូង នៅវេលា ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ។ ក្រោយទទួលបានដំណឹងនេះហើយ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មិត្តសិល្បៈរួមអាជីពជាមួយ តារាសម្តែងរូបនេះ រួមទំាងអ្នកគាំទ្ផងដែរ ដែលធ្វើឲ្យគ្រប់គ្នាសឹងតែមិនគួរឲ្យជឿង។ ក្នុងនោះ មានអ្នកសិល្បៈជាច្រើន បានបង្ហោះសារចូលរួមរំលែកទុក្ខ ជាបន្តបន្ទាប់ ដល់ក្រុមគ្រួសារ កញ្ញា ទឹម រដ្ឋា។ ចំណែកនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នេះ តារាសម្តែង ទឹម រដ្ឋា និងក្រុមគ្រួសារ បានរៀបចំពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ របស់ម្តាយរបស់ខ្លួន ដែលទើបទទួលមរណភាពថ្មីៗនេះហើយ ដោយកម្មវិធីបុណ្យនេះ ប្រារព្ធធ្វើនៅ បុរីដឹមេគង្គ រ៉ូយាល់ ដែលមានផ្ទះលេខ 34 ផ្លូវ 08 នៅលើផ្លូវជាតិ លេខ 6A រាជធានីភ្នំពេញ។ ក្នុងនោះគេក៏បានឃើញ តារាល្បីៗក៏មានវត្តមានក្នុងពិធីនេះផងដែរ ប្រកបដោយទឹកមុខដ៏ក្រៀមក្រំ និងស្រពោនគ្រប់ៗគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីបុណ្យនេះទំាងអស់គ្នា ៖

អានបន្ត

ក្រោយដឹងរឿង ប្រពន្ធគំរា​មលែ​ងលះ បើប្តីហ៊ានចំណាយលុយទិញរថយន្ត Rolls-Royce ឲ្យនោះ ស្រាប់តែ អ្នកនាង ចន ច័ន្ទលក្ខិណា បន្ថែមប៉ុន្មានម៉ាត់យ៉ាងខ្លីថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកឈ្មោះ A Mouy A Mouy បានបង្ហោះរូបភាពពីរថយន្តទំនើប Rolls-Royce ខណៈពេលខ្លួនបានដឹងថា ស្វាមី នឹងទិញយកមក Surprsie ខ្លួន។ ភរិយារូបនេះ មិនបានសប្បាយចិត្តឡើយ ក្រោយដឹងរឿងនេះ ហើយថែមទំាងប្រាប់ស្វាមីចំៗប៉ុន្មានម៉ាត់ថា ៖ “ប្តីចង់ទិញ Rolls-Royce surprise អោយចៃដន្យមានអ្នកស៊ើបការណ៍អោយ តេទៅភ្លាម បើហ៊ានទិញលែងគ្នា ព្រោះក្តីសុខរបស់ខ្ញុំមិនមែនលើសំភារនិយមទេ ស្គាល់ខ្ញុំអោយច្បាស់ បើទិញដី ទិញផ្ទះ ប៉ុន្មានក៏មិនស្តាយដែរ សម្រាប់ខ្ញុំអាចថា ខ្ញុំសាច់កម្ម ខុសគេ ខុសឯងចូលចិត្តហត់ ចូលចិត្តរវល់ មិនចូលចិត្តលេងសំភារនិយម ឬមកពីខ្ញុំ មានមិនទាន់ដល់ទេដឹង បានមិនទាន់ចង់បានវា។ ចូលចិត្តសប្បាយ ចូលចិត្តជីវិតសាមញ្ញ នេះជាក្តីសុខពិតរបស់ខ្ញុំ គឺឃើញស្នាមញញឹមមនុស្សជំវិញខ្លួន គឺគ្រប់គ្រាន់។ អរគុណសម្រាប់ទឹកចិត្តប្តីសម្លាញ់ តែសុំមិនទទួល ទង្វើរបងចំពោះអូនរាល់ថ្ងៃ មានតំលៃជាង Rolls Royce មានក្តីសុខជាងមានRolls Royce 20គ្រឿងទៀតPu Mab”។ ក្រោយឃើញរឿងនេះភ្លាម ស្រាប់តែឃើញ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយភ្លាម ដោយបន្ថែមថា ៖ “មេខ្ញុំ ថៅកែក្រុមហ៊ុនធំៗជាច្រើន LC Brand ប្តីទិញឡាន Rolls-Royce កាដូអោយ ស្រាប់តែគំរាមលែងលះបើប្តីហ៊ានតែចំណាយលុយទិញឡាននោះអោយគាត់ មេអើយមេ ធ្វើដាក់ប្តីដល់ម្លឹង មើលទៅមានតែមេឯងទេ មានចរឹតបែបនេះ ? អត់ចេះអួត សម្ភារនិយម អួតតែឥវាន់ដឹកចូល និង ឥវាន់ដឹកចេញ រឿងធ្វើបុណ្យ និង រឿងជួយការងារសង្គម ក៏មិនបង្ហាញមុខទៀត បើចរឹតវិញ…

អានបន្ត

ស្គាល់គាត់អត់? ទីបំផុត លោក អ៊ឹម ជីវ៉ា បានជួប តារាTikTok កាកា ហើយ នៅខេត្តកំពត ថែមទំាងប្រាប់រឿងមួយឲ្យដឹងថា…

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គម TikTok ភាគច្រើន​ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ចំពោះស្ត្រីម្នាក់ឈ្មោះ កាកា។ មកទល់ពេលនេះ មហាជនជាច្រើនកំពុងចាប់អារម្មណ៍ជាខ្លាំងចំពោះរូបគាត់ មានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះទៀតមិនចូលចិត្ត។ ទោះជាយ៉ាងណាក្តី ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អ៊ឹម ជីវ៉ា បានជួបតារា TikTok កាកា ម្នាក់នេះហើយ ព្រមទំាងបានជូនថវិកាមួយចំនួនថែមទៀត។ ក្នុងនោះ លោក អ៊ឹម ជីវ៉ា បានប្រាប់បន្ថែមថា ៖ “ថ្ងៃនេះ មកថតនៅខេត្តកំពត បានជួបជាមួយ ប្អូនស្រីកាកា អ្នកលេងតិចតុក ពេលឃើញគាត់នៅខាងក្រៅ បានដឹងថា អាណិតគាត់ណាស់ ឆាកជីវិតមនុស្សមិនដូចគ្នាទេ ខ្ញុំបាទជូនថវិការផ្ទាល់ខ្លួនដល់គាត់បន្តិចបន្តួចជួយដោះស្រាយជីវភាពគាត់ ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។ ក្រោយឃើញបែបនេះ ប្រិយមិត្តមួយចំនួន បានចូល comment ថា ៖ ទឹកចិត្តបងល្អប្រពៃណាស់ បងប្រុស, ត្រូវហើយបងអាណិតគាត់ណាស់, ធ្វើល្អបានល្អ ជួបតែមនុស្សល្អ ជូនពរក្មួយ ព្រមទំាងនៅមាន comment ជាច្រើនទៀត បង្ហាញពីក្តីអាណិតតារា TikTok រូបនេះ៕

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្វាមី ​ឱក សុគន្ធកញ្ញា ទំលាយរូបភាពមួយសន្លឹកនេះ គ្រប់គ្នាឃើញហើយ ភ្ញាក់ព្រឺត ហើយ comment ថា…(មានវីដេអូថ្មី)

គ្រប់គ្នា ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ជាកូនប្រុសសំណព្វចិត្តរបស់ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលបាន កើតនៅ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។ ហើយមកដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នេះ ឆលី មានអាយុ ជិត ៩ខែហើយ ដោយមានសុខភាពល្អ និងគួរឲ្យក្នាញ់ណាស់។ ចាប់តំាងពីមាន ឆលី មក គេឃើញ ឱក សុគន្ធកញ្ញា ក៏ដូចស្វាមី តែងតែបានបង្ហោះរូបភាពជាលក្ខណៈគ្រួសារជាញឹកញាប់ខ្លាំងណាស់ មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់។ ចំណែកកាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ស្វាមី អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពរបស់ខ្លួនមួយសន្លឹក កាលពីនៅក្មេង ហើយបង្ហាញអារម្មណ៍អស់សំណើចខ្លួនឯង គ្រប់គ្នាមើលហើយ ភ្ញាក់ព្រឺត ហើយចូល comment ភ្លែតថា ៖ អួយ សង្ហាម្លេសហ៊ា, សង្ហាតាំងពីក្មេងហ៊ា, មើលសម្រស់ប៉ារបស់អូនឆលីផង, ឆលីធំ, ប៉ាឆលីសង្ហាណាស់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ដែលបង្ហាញពីសកម្មភាព ក្រុមគ្រួសាររបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា ដើរលេងកម្សាន្តនាពេលថ្មីៗនេះ ៖

អានបន្ត

ស្ងាត់ៗ ថៅកែហាងពេជ្រ បង្ហាញវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន ថែមទំាងទំលាយរឿងមួយ បង្កប់ន័យជ្រៅ គួរឲ្យចាប់អារម្មណ៍ ថា…

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន អមជាមួយសារដ៏មានន័យប៉ុន្មានម៉ាត់ គួរឲ្យចាប់អារម្មណ៍ អានចប់ បានធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំង ដោយលោកស្រី បានបញ្ចាក់យ៉ាងច្បាស់នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “សុខៗ នឹកឃើញ​​ចង់និយាយ​រឿងមួយថ្ងៃនេះ បង​ប្អូនធ្លាប់ឮ​អត់ អ្នកខ្លះ មិនទាន់បាន​ធ្វើ​អី មិនទាន់ចេញជា​សមិ​ទ្ធផល​អី​​ផង ក៏​​និយាយ​​មុន​បាត់។ តែ​​អ្នក​ខ្លះ​​ទៀត ស្ងាត់ៗ​ ណាស់ ស្រាប់​​តែ​​បន្តិច ឃើញ​ជោគ​ជ័យ​អី​មួ​យ បន្តិច​ស្រាប់​តែ ​មាន​សមិទ្ធផល​អី​មួយ មក​បង្ហាញ។ អ្នក​​ខ្លះ ថា​​ដូច​គ្នា តែ​តាម​ពិត វា​​មិន​ដូច​គ្នា​​ទេ សួរ​ថា​​ខុស​គ្នា​ម៉េច មួយ​​គេ​ថា​អ្ន​ក​អួត មួយ​គេ​ថា​អ្នក​មាន​មោទកភាព ​ចំពោះ​ស​មិទ្ធផ​ល​​ខ្លួន​ឯង​។ អ្នក​​អួត តា​ម​ពិត​ខ្លួន​ឯង ​មិន​ទា​ន់​បា​ន​ធ្វើ​អី​​ទេ មិន​​ទា​ន់​មាន​អី​ទេ តែ​​មា​ន​អំ​នួត គិត​​ថា​ខ្លួន​​ឯង​អា​ច​ធ្វើ​បាន ជួន​កាល ​ប្រឹង​​និយាយ​​ឱ្យ​ហួស​មុន ដល់​​ចុង​​ក្រោយ គ្មាន​បាន​សាច់​ការ​​អី ទៅ​ជា​សាច់​កាប់​វិញ។ អ្នក​ដែល​មាន​មោទក​ភាព​ ចំពោះ​សមិទ្ធផល​វិញ គេ​​ស្ងាត់​​ណាស់ គេ​​មិន​និយាយ​​អី​មុន​​ទេ តែ​ដល់​ពេល​បាន​ លទ្ធ​ផ​ល បាន​​សមិទ្ធផល ​អី​មួយ​កើត​​ឡើង ទើប​គេ​បង្ហាញ គេ​​ប្រាប់​​ថា គេ​អាច​ធ្វើ​បាន​ហើយ។ និយាយ​​ឱ្យ​ស្រួល​​ស្ដាប់ អ្ន​ក​អួត​និយាយ​មុន​​ធ្វើ តែ​អ្នក​ធ្វើ​មុន​​និយា​យ គឺ​មា​ន​ន័យ​ថា គេ​ជា​មនុស្ស​មាន​ចិត្ត​ស្ងប់​​សុ​ខ​បំ​ផុត និង​សប្បាយ​ចិត្ត​បំ​ផុត ព្រោះ​គេ​មិន​បាន​ធ្វើ​ ដើម្បី​​សម្ញែង​​ដាក់​​អ្នក​​ណា គឺ​គេ​ធ្វើ​​ដើម្បី​ខ្លួ​ន​ឯ​ង បំពេញ​ក្ដី​សុខ​​ខ្លួន​​ឯ​ង កើត​ចេញ​ពី​សមត្ថភាព​ខ្លួន​ឯង។ សម្រាប់​​អ្នក​​រក​ស៊ី សុខ​​ចិត្ត​ស​ន្យា​ទុក​ពេល​យូរ​​បន្តិច តែ​យ​ក​ឱ្យ​​គេ​បា​ន​មុ​ន គេ​នឹង​សប្បាយ និង​គោរព​អ្នក​។ ស​ម្រាប់​អ្នក​​ធ្វើ​ការ កុំ​សន្យា​​ថា​ធ្វើ​បាន​គ្រប់​​មុ​ខ កុំ​​អួត​​គ្រប់​រឿង ស្ងាត់​ៗ គេ​ឃើញ​សមត្ថភា​ព​​អ្នក គេ​នឹង​ខ្លាច គោរព​អ្ន​ក។ មនុ​ស្ស​យើង​​មិន​ត្រូ​វ​បង្ហា​ញ​អស់​ទេ ត្រូវ​​មាន​អ្វី​ជា​​របស់​ខ្លួន​​ឯង រៀន​ធ្វើ​មុ​ន​និយា​យ ហើយ​សប្បាយ​ចិត្ត…

អានបន្ត

សុំសរសើរ ! ប្តីចង់ទិញ Rolls-Royce មក Surprise ស្រាប់តែប្រពន្ធដឹងទាន់ ប្រាប់ទៅស្វាមីវិញថា “បើហ៊ានទិញលែងគ្នា ព្រោះ…”

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកឈ្មោះ A Mouy A Mouy បានបង្ហោះរូបភាពពីរថយន្តទំនើប Rolls-Royce ខណៈពេលខ្លួនបានដឹងថា ស្វាមី នឹងទិញយកមក Surprsie ខ្លួន។ ភរិយារូបនេះ មិនបានសប្បាយចិត្តឡើយ ក្រោយដឹងរឿងនេះ ហើយថែមទំាងប្រាប់ស្វាមីចំៗប៉ុន្មានម៉ាត់ថា ៖ “ប្តីចង់ទិញ Rolls-Royce surprise អោយចៃដន្យមានអ្នកស៊ើបការណ៍អោយ តេទៅភ្លាម បើហ៊ានទិញលែងគ្នា ព្រោះក្តីសុខរបស់ខ្ញុំមិនមែនលើសំភារនិយមទេ ស្គាល់ខ្ញុំអោយច្បាស់ បើទិញដី ទិញផ្ទះ ប៉ុន្មានក៏មិនស្តាយដែរ សម្រាប់ខ្ញុំអាចថា ខ្ញុំសាច់កម្ម ខុសគេ ខុសឯងចូលចិត្តហត់ ចូលចិត្តរវល់ មិនចូលចិត្តលេងសំភារនិយម ឬមកពីខ្ញុំ មានមិនទាន់ដល់ទេដឹង បានមិនទាន់ចង់បានវា។ ចូលចិត្តសប្បាយ ចូលចិត្តជីវិតសាមញ្ញ នេះជាក្តីសុខពិតរបស់ខ្ញុំ គឺឃើញស្នាមញញឹមមនុស្សជំវិញខ្លួន គឺគ្រប់គ្រាន់។ អរគុណសម្រាប់ទឹកចិត្តប្តីសម្លាញ់ តែសុំមិនទទួល ទង្វើរបងចំពោះអូនរាល់ថ្ងៃ មានតំលៃជាង Rolls Royce មានក្តីសុខជាងមានRolls Royce 20គ្រឿងទៀតPu Mab”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នា comment ថា ៖ ខ្ញុំស្រលាញ់គំនិតបង នេះបានចំជាអ្នករកសុីពិតប្រាកដ (សុខចិត្តយកទ្រព្យ មិនយកបំណុល), ខ្ញុំសរសេីរចិត្តប្ដីប្រពន្ធបងមែន, ពិតជាគួរអោយគោរពមែន, ត្រូវហើយបង ចូលចិត្តភាពសាមញ្ញ អ៊ីចឹញហើយ ស្រួលហោះហើរ បានប៉ុនបងប្រុស គ្រប់គ្រាន់លើសលប់ហើយបង ព្រមទំាងនៅមាន comment ល្អៗជាច្រើនចំពោះស្វាមីភរិយាមួយគូនេះ៕

អានបន្ត

ទិដ្ឋភាពទូទៅ នៃពិធីបង្កក់កូនស្រី ចែកា នៅព្រឹកនេះ មើលទៅគ្រប់គ្នាស្រស់ស្អាតណាស់ ជាពិសេស នុន ចន្ទម៉ូនីតា មុខគួរឲ្យស្រឡាញ់ដល់ហើយ (មានវីដេអូ)

កាលពី ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកលក់ទំនិញតាមហ្វេសប៊ុកដ៏ល្បីម្នាក់ឈ្មោះ ចែកា បានសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យ ហើយម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់។ ចែកា បានសម្រាលនៅឯ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ គឺដោយសារការវះកាត់។ កូនស្រីម្នាក់នេះ មានឈ្មោះពីរោះណាស់ គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ។   ចំណែក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នេះ នុន ចន្ទម៉ូនីតា មានអាយុ១ខែហើយ ក្នុងនោះចែកា ក៏បានរៀបចំពិធី ចេញខែ (បង្កក់) ឲ្យកូនស្រី របស់ខ្លួនផងដែរ មើលទៅពិតជាសាមញ្ញមែន តែពោរពេញដោយក្តីរីករាយ និងកក់ក្តៅខ្លាំងណាស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ ចែកា រៀបចំពិធីបង្កក់កូនស្រី នៅថ្ងៃនេះបាត់ មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីរីករាយខ្លាំងណាស់ (មានវីដេអូ)

អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏ដូចជាអ្នកគាំទ្រ ពិតជាបានជ្រាបច្បាស់ហើយ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ដោយ ចែកា បានសម្រាលកូនដោយជោគជ័យហើយ។ កូនស្រីម្នាក់នេះ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់។ កូនស្រីម្នាក់នេះ មានឈ្មោះដ៏ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ ដោយចែកាក សម្រាលនៅ ឯមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា តែ ចែកា មិនបានកើតតាមធម្មជាតិឡើយ គឺដោយសារការវះកាត់។ ក្រោយទទួលបានកាដូដ៏ពិសេសនេះហើយ ចែកា និងស្វាមី តែងតែបង្ហាញអារម្មណ៍សប្បាយរីករាយ ខុសពីសព្វដង មើលទៅអ្នកទាំងពីរពិតជាពេញចិត្តខ្លាំងណាស់ នូវសមាជិកថ្មីម្នាក់នេះខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យប៉ាៗ ទិញបន្តោងខ្សែកពេជ្រឲ្យទៀត។ លុះមកដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នេះ ចែកា បានរៀបចំពិធី ចេញខែ (បង្កក់) កូនស្រី របស់ខ្លួនហើយ ជាលក្ខណៈគ្រួសារ មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីរីករាយខ្លាំងណាស់។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖

អានបន្ត