យំតាមហើយ ! ម្តាយចិញ្ចឹមទារិកា ដែលត្រូវគេបោះចោលក្នុងគំនរសំរាម ថ្លែងទំាងទឹកភ្នែកថា “ថ្វីត្បិតពេលនេះខ្ញុំមិនសូវមានថវិកា តែខ្ញុំសន្យាថែគាត់ឲ្យបានល្អ, ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ, ខ្ញុំមានអារម្មណ៍ក្តុកក្តួល ដែលគាត់នៅក្នុងថង់សម្រាម ទំាងគាត់នៅមានជីវិត…” (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។ ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។ ចំណែកនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ នេះ បងស្រី ដែលយកទារិកានេះ មកចិញ្ចឹមនោះ បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖ “ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូដ៏ចាក់ដោតអារម្មណ៍មួយនេះទំាងអស់គ្នា ៖

អានបន្ត

ញាក់សាច់ ! អាយុទើបជាង២០ឆ្នាំ សោះ មានលុយទិញរថយន្តទំនើប Rolls-Royce ជិះ ដោយសារតែមុខរបរមួយនេះ…

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញនារីដ៏ស្រស់ស្អាតម្នាក់ អាយុទើបជាង២០ឆ្នាំ សោះ មានលុយទិញរថយន្តទំនើប Rolls-Royce ជិះ ដល់ថ្នាក់ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល សឹងតែមិនគួរឲ្យជឿ ។ ក្នុងនោះ គេឃើញម្ចាស់រថយន្ត Rolls-Royce ដែលទើបនឹងទិញនេះ បានបញ្ជាក់សារដ៏មានន័យមួយ ក្នុងហ្វេសប៊ុក DaDa NNP ថា ៖ “ក្ដីស្រម៉ៃ របស់នាងខ្ញុំ អ៊ន់ ធីតា បានសំរេច ទៀតហើយចាស៎ NNP ពិតជាផ្ដល់គ្រប់យ៉ាងអោយខ្ញុំ និងគ្រួសារពិតៗ ថ្ងៃនេះនាងខ្ញុំបានទិញ ឡាន Rolls Royce ថែម1គ្រឿងទៀតហើយ អ្វីដែលធ្លាប់តែស្រម៉ៃ ឥលូវក្លាយជាការពិត។ ត្រឹមតែរយះពេល 2ឆ្នាំ 6ខែ ដែលនាងខ្ញុំចូលរកសុីជាមួយក្រុមហ៊ុនNNP ខ្ញុំទទួលបាន សមទ្ធផលជាច្រើនដូចជា ឡាន ជាង5មុឺនដុល្លា 1គ្រឿង , ផ្ទះ2ល្វែង , ដី2ប្លង់ , មុខរបរពិតប្រាកដ ដែលអាច់រកចំណូល បានរាប់មុឺនដុល្លារក្នុង1ខែ ហើយដែលកាន់ពិសេសថ្ងៃនេះ នាងខ្ញុំបានទិញ ឡានទំនើប Rolls Royce 1គ្រឿងបន្ថែមទៀតហើយ។ អរគុណជាពិសេសបំផុតចំពោះ លោកអគ្គនាយក ហុីង បញ្ញារិទ្ធ និង លោកស្រី អគ្គនាយិកា ដាណា ទ្រី សំរាប់គ្រប់យ៉ាង លោកទាំងពីរជាអ្នកមានគុណយ៉ាងធំធេង សំរាប់គ្រួសារខ្ញុំ គ្រប់យ៉ាងដែលខ្ញុំមានថ្ងៃនេះ គឺបានមកពី ក្រុមហ៊ុនNNP100% ពិតៗ ហើយបន្ថែមទៀតនោះ គឺខ្ញុំបានភាពជោគជ័យទាំងនេះ មកពី ភាពស្មោះត្រង់ពិតប្រាកដជាមួយក្រុមហ៊ុនNNP100% និង ធ្វើតាមយុទ្ធសាស្រ្តក្រុមហ៊ុនបង្រៀន ព្រោះNNP ធ្វើពិតបានផលពិត…

អានបន្ត

អស្ចារ្យណាស់ ! ថៅកែហាងពេជ្រ​ ប្រាប់ថា “កាល២ឆ្នាំមុន គាត់ធ្វើបុគ្គលិកគេ ប្រាក់ខែជាង ៣០០ដុល្លារ ហើយគាត់ចង់ធ្វើជំនួញខ្លួនឯង, ទើបអាយុជាង២០ឆ្នាំទេ មានផ្ទះ មានគ្រឿងពាក់ ហើយថ្ងៃនេះ ទើបទិញឡាន Rolls-Royce ទៀត…” ដោយសារ…

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ ដែលមានចិត្តធម៌ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារមួយ ថ្លែងពីភាពជោគជ័យកូនក្រុមរបស់ខ្លួន រហូតមានលទ្ធភាពអាចទិញ Rolls-Royce ជិះថែមទៀតផង។ លោកស្រី បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “នេះជាអ្វីដែលខ្ញុំចង់បាន ចង់ឃើញ ហើយក៏រំភើបជំនួស កាល២ឆ្នាំមុន គាត់ប្រាប់ខ្ញុំថា ធ្វើបុគ្គលិកគេប្រាក់ខែជាង ៣០០ដុល្លារអីហ្នឹង ហើយគាត់ចាប់អារម្មណ៍ចង់ធ្វើជំនួញខ្លួនឯង។ គាត់ទើបអាយុជាង ២០ឆ្នាំទេ តែឥឡូវមានផ្ទះ មានគ្រឿងពាក់ពេញខ្លួន ហើយថ្ងៃនេះទើបទិញឡាន Rolls Royce ទៀត ពិតជាអស្ចារ្យមែន។ សរសើរសមត្ថភាពណាស់គាត់ណាស់ អ៊ន់ ធីតា កាន់ដេប៉ូ ៣ខណ្ឌ និងខេត្តស្វាយរៀង។ រកស៊ីអីក៏ដោយ ធ្វើការអីក៏ដោយ ឱ្យតែប្រាកដ ច្បាស់លាស់ ប្រាកដជាជោគជ័យដូចគាត់ចឹង”។ កូនក្រុម ថៅកែហាងពេជ្រ រូបនេះ បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុក DaDa NNP ថា ៖ “ក្ដីស្រម៉ៃ របស់នាងខ្ញុំ អ៊ន់ ធីតា បានសំរេច ទៀតហើយចាស៎ NNP ពិតជាផ្ដល់គ្រប់យ៉ាងអោយខ្ញុំ និងគ្រួសារពិតៗ ថ្ងៃនេះនាងខ្ញុំបានទិញ ឡាន Rolls Royce ថែម1គ្រឿងទៀតហើយ អ្វីដែលធ្លាប់តែស្រម៉ៃ ឥលូវក្លាយជាការពិត។ ត្រឹមតែរយះពេល 2ឆ្នាំ 6ខែ ដែលនាងខ្ញុំចូលរកសុីជាមួយក្រុមហ៊ុនNNP ខ្ញុំទទួលបាន សមទ្ធផលជាច្រើនដូចជា ឡាន ជាង5មុឺនដុល្លា 1គ្រឿង , ផ្ទះ2ល្វែង , ដី2ប្លង់ , មុខរបរពិតប្រាកដ ដែលអាច់រកចំណូល បានរាប់មុឺនដុល្លារក្នុង1ខែ ហើយដែលកាន់ពិសេសថ្ងៃនេះ…

អានបន្ត

ព្រឹកនេះ លោកបង ដេវីត និមន្តបិណ្ឌបាត ហើយ មានញាតិញោមចាំប្រគេន មើលទៅជ្រះថ្លាណាស់ ដល់ថ្នាក់ អ្នកគាំទ្រឃើញហើយ បង្ហាញអារម្មណ៍ថា…

អ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិតជាជ្រាបច្បាស់ហើយមើលទៅ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ដើម្បីឲ្យអស់សង្ស័យ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដែលលោកបងសម្រេចចិត្តធ្វើបែបនេះ លោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគំាំទ្រ ភាគច្រើន ក៏ដូចជាឪពុកម្តាយរបស់លោកបង បង្ហាញក្តីរំភើបចិត្តជាខ្លាំង នូវការសម្រេចចិត្តដ៏ប្រពៃមួយនេះ ។ ក្រោយៗមក គេក៏បានឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sovanoudom Dim រូបភាព២សន្លឹកបង្ហាញពីសកម្មភាពលោកបង ដេវី និងព្រះសង្ឃ៣អង្គទៀត និមន្តបិណ្ឌបាត នៅព្រឹកនេះហើយ។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា ៖ “លោកបងនិមន្តបិណ្ឌបាត”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូល comment ថា ៖ នឹកលោកបងណាស់, នឹកណាស់…

អានបន្ត

អីយ៉ា កាន់តែច្បាស់ហើយ ! ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក របស់ Love Riya និងបុរសសង្ហាម្នាក់នេះហើយ គ្រប់គ្នាចូល comment ភ្លែតថា…(មានវីដេអូ)

មហាជនទូទៅពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ។ ក្រោយមក ដោយសារតែការរស់នៅជាមួយគ្នាមិនចុះសម្រុង Riya និងស្វាមីក៏បានសម្រេចចិត្តចែកផ្លូវគ្នា។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ត្រីលក់ឡេដ៏ស្រស់ស្អាតនេះ នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីដ៏គួរឲ្យអាណិតម្នាក់នេះបានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយនៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនទែនៗរបស់ខ្លួន។ ចំណែកកាលពីពេលថ្មីៗនេះ Love Riya បានធ្វើឲ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលជាខ្លាំង ដោយបានបង្ហាញមុខបុរសសង្ហាម្នាក់ ហើយត្រូវបានគេស្គាល់ឈ្មោះថា សូនី (Sony) ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។ នៅមិនទាន់អស់ទេ ក្រោយៗមកទៀត អ្នកទំាងពីរកាន់តែបង្ហាញភាពស្និតស្នាលជាមួយគ្នាកាន់តែខ្លាំង ថែមទំាងបានជិះឡាន និងដើរលេងជាមួយគ្នាញឹកញាប់ថែមទៀតផង ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាឃើញហើយ ក៏បានចូល comment ភ្លាមថា ៖ សមគ្នាមែនស្អាតណាស់, បងយ៉ា នៅមួយបងសូនី សប្បាយរហូត បងសូនី មើលថែបងយ៉ាអោយបានល្អផង បងយ៉ាមនុស្សស្រីដែលកម្ររកបានណាស់, សូមអោយស្រលាញ់គ្នាដល់ចាស់ណា ជាពិសេស ទែនៗ គាត់ត្រូវការភាពកក់ក្តៅពីប៉ា អ៊ីចឹងសូមអូនផ្តល់អោយគាត់អោយបានច្រើន ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលចង់ឲ្យ លោក សូនី និង Love Riya ចាប់ដៃគ្នាសាងអនាគតថ្មី សម្រាប់កូនស្រីម្នាក់នេះផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ដ៏ផ្អែមល្ហែម និងស្និតស្នាល របស់អ្នកទំាងពីរខាងក្រោមនេះ ៖

អានបន្ត