អីយ៉ា ស្ងាត់ៗ តារាសម្តែងស៊ិ​ច​ស៊ី កញ្ញា រ៉ូស ចេញមុខទំលាយរឿងមួយ មានអ្នកខ្លះ ពិតជាមិនធ្លាប់ដឹង ស្តាប់ហើយ ញាក់សាច់…(មានវីដេអូ)

ទស្សនានិកជន ក៏ដូចជាមហាជនទូទៅ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាច្បាស់ជាក់ជាមិនខាន តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់តែល្បីកក្រើកខ្លាំង ក្រោយថត MV មុខរថយន្ត មានទំាងពាក្យសរសើរ និងរិះគន់យ៉ាងចាស់ដៃ។ ស្រាប់តែ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ តារាសម្តែងដែលនិយម តុបតែងខ្លួន និងស្លៀកពាក់ ស៊ិច​ស៊ី រូបនេះ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក អុឹម ជីវ៉ា ដោយបញ្ជាក់យ៉ាងច្បាស់ៗថា ៖ “បងប្អូនខ្ញុំសុទ្ធតែអ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមួយនេះទំាងអស់គ្នា ៖

អានបន្ត

ដោយក្តីអាណិត ស្ត្រីម្នាក់ ដែលលួចបេះស្លឹកសាវម៉ាវគេ, ពេលនេះ ថៅកែហាងពេជ្រ ប្រកាសស្វែងរក ដើម្បីធ្វើរឿងមួយនេះជូនហើយ នោះគឺ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី​ ដាណា បានប្រកាសស្វែងរកស្ត្រីដ៏គួរឲ្យអាណិតម្នាក់ ដើម្បីជួយ ព្រមទំាងចង់ដឹងរឿងបន្ថែមទាក់ទងស្ត្រីម្នាក់នេះផងដែរ។ លោកស្រី ក៏បានបញ្ជាក់សារខ្លីមួយឲ្យដឹង ​នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “មិនសូវដឹងរឿងច្បាស់ទេ តែបើកវីដេអូមក ឃើញអាណិត គេថាលួចបេះស្លឹកសាវម៉ាវ ម្ចាស់ឱ្យយកទៅដាក់កន្លែងដើមវិញ ទើបឱ្យសោរម៉ូតូ ហឹម អត់អោនខ្លះទៅ គ្រាន់តែណែនាំគ្នាបានហើយ ធ្វើឱ្យគ្នាភ័យ ដោយទាំងកូនៗទៀត។ មានបងប្អូនស្គាល់ទេ ចង់ជួយគាត់ខ្លះ ហើយក៏ចង់ដឹងរឿងថែមខ្លះដែរ។ បើគាត់លួចយកសាវម៉ាវពីក្រៅ មកបន្លំលក់មែន អាហ្នឹងគាត់ខុសហើយ តែអប់រំគាត់ទៅបានហើយ។ ជីវិតអើយជីវិត ពិតជាពិបាកមែន”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូកាលពីពេលកន្លងទៅ រវាងស្ត្រីដែលលួចបេះស្លឹកសាវម៉ាវគេ និងម្ចាស់ចំការ ខាងក្រោមនេះ ៖

អានបន្ត

ឃើញហើយ រំភើបជំនួស ! ព្រោះតែបារម្ភ ពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍ ក្មេងស្រីម្នាក់នេះ ដែលត្រូវគេយកកាំបិតវះមុខ នោះ, ឧកញ៉ា ឌួង ឆាយ បានធ្វើរឿងមួយនេះ ជូនទៀតហើយ (មានរូបភាពជាច្រើន)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានហេតុការ​ណ៍ ដ៏សែ​នរន្ធ​ត់មួយ បានកើតឡើង នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយស្រ្តីជាជនដៃដល់ បានយកកាំ​បិ​តឆូ​តផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរ​ងគ្រោះម្នាក់ បណ្ដាលឲ្យរ​ងរបួ​សធ្ង​ន់ធ្ងរ ព្រោះតែក្មេងស្រីរូបនោះ យកដុំថ្មគ​ប់កូនប្រុសគាត់ បែ​កក្បា​ល។ ដោយទប់ចិត្តមិនជាប់ ព្រោះក្តីអាណិតខ្លោចចិត្ត ឧកញ៉ា ឌួង ឆាយ និងភរិយា បានទៅសួរសុខទុក្ខ និងលើកទឹកចិត្ត ក្មេងស្រីដ៏គួរឲ្យអាណិតនេះដល់មន្ទីរពេទ្យកុមារជាតិ ព្រមទាំងជូនថវិកាចំនួន ១០០០ដុល្លារ ហើយសន្យានឹងជួយក្មួយស្រីម្នាក់នេះ យកទៅមន្ទីរពេទ្យ ដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ ឬ ប្រទេសកូរ៉េ នៅពេលជំងឺក្មួយបានជាសៈស្បើយ និងស្ថានភាពជំងឺកូវិត-19 ប្រសើរឡើង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ ព្រោះតែក្តីបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រីរូបនេះ ឧកញ៉ា ឌួង ឆាយ បានធ្វើរឿងមួយនេះជូនទៀតហើយ។ លោកបានបញ្ជាក់ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនបន្ថែមថា ៖ “ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកា បន្តិចបន្តួច អោយក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញុំា តែទឹកដោះគោគុជ អោយក្មួយស្រីបានចេញពីផ្ទះខ្លះ ដើម្បីអោយក្មួយមានភាពរឹងមាំ និងក្លាហានហ៊ាន ចេញមកក្រៅផ្ទះ ជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់អោយក្មួយស្រីបានជាសះស្បើយដូចដើម”៕

អានបន្ត

រំភើបជំនួស ! ទីបំផុត តារាចម្រៀង ឱក សុគន្ធកញ្ញា បានទៅសួរសុខទុក្ខ ទារិកា ដែលត្រូវគេបោះចោលក្នុងគំនរសំរាម ហើយ ថែមទំាងបានធ្វើរឿងមួយនេះជូនទៀត…(មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។ ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។ ហើយម្សិលមិញនេះ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ នេះ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹមនោះ បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖ “ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។ ព្រោះតែក្តីអាណិតទារិកាម្នាក់នេះខ្លោចចិត្ត នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា ស្វាមី និងឆលី បានមកសួរសុខទុក្ខទារិកា ដ៏កំសត់ម្នាក់នេះហើយ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ពូ ឈីវ” បានបញ្ជាក់បន្ថែមថា ៖ “សូមអរគុណ ដល់បងស្រី ឱក​ សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស​…

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាសម្ដែង ជាប់ងារជាតារាទឹកភ្នែក នី មុន្នីនាថ ទំលាយរូបមួយសន្លឹកនេះ ហើយភ្ជាប់សារ២ឃ្លា ថា…

ទស្សនិកជនជាច្រើន ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែង ដែលមានសម្រស់ស្រស់ ផូរផង់ មានទឹកមុខ ស្រគត់ស្រគំ និងមានងារជា តារាទឹកភ្នែក គឺ កញ្ញា នី មុន្នីនាថ ។ តារារូបនេះ នៅតែទទួលបានការគំាទ្រយ៉ាងខ្លាំងដដែល មកទល់ពេលនេះ តាមរយៈលេចមុខក្នុងការសម្តែងផ្សេងៗមិនដែលដាច់ឡើយ ជាពិសេសនោះ ភាគច្រើនដើរជាតួកំសត់ ស្រក់ទឹកភ្នែក។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ តារាសម្ដែង ជាប់ងារជាតារាទឹកភ្នែក នី មុន្នីនាថ ទំលាយរូបមួយសន្លឹក ហើយភ្ជាប់សារ២ឃ្លា ថា ៖ “បង​ប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ មោះ​មក​ចងដៃ​ខ្ញុំ​ចា គេមួយ​ជាតិ​រៀប​ការ​ម្ដង​ ដល់​ខ្ញុំ​ រៀបការ​រាប់​ភ្លេច​ “។ ក្រោយឃើញបែបនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនចូល comment ភ្លែតថា ៖ “ថត រឿង ឬ មែនទែន ហ្នឹង” ភ្លាមៗនោះមានអ្នកឆ្លើយជំនួស តារាសម្តែងនេះថា “ថតរឿង​ តេីបង​”។ មួយវិញទៀតក៏មានអ្នកខ្លះពោលពាក្យថា ៖ គួរអោយស្រលាញ់បង, ថតរឿងអីបងស្រី, រៀបការក្នុងរឿងទេដឹង។ ក្នុងនោះ បើយោងតាមសារ របស់តារាសម្តែង នី មុន្នីនាថ ក៏ដូចជារូបភាព ដែលបង្ហាញក្នុងហ្វេសប៊ុករបស់តារាសម្តែងប្រុស ប៊ឺរី (Berry Strawmvs) ធ្វើឲ្យគ្រប់គ្នាច្បាស់១០០ភាគរយថា ពួកគាត់ទំាងពីរ គឺប្រាកដជា កំពុងថតរឿងថ្មីហើយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

នៅចាំគាត់ទេ? អីយ៉ា ខានឃើញយូរ សុខ សុជាតា ធំលឿន និងស្អាតប្លែកដល់ហើយ មើលសឹងមិនស្គាល់ ដល់ថ្នាក់គ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ច្បាស់ជានៅចាំ មិនទាន់ភ្លេចទេ មើលទៅ នូវ អតីតបេក្ខនារីម្នាក់ឈ្មោះ សុខ សុជាតា នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ សុជាតា មានអាយុត្រឹម ១២ឆ្នាំ តែប៉ុណ្ណោះ។ ក្រោយមក បើទោះបីជា សុខ សុជាតា មិនទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកនេះ ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រដដែលពីសំណាក់ មហាជនទូទៅ​ ហើយគេតែងតែឃើញ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះលេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ហើយថ្មីៗនេះ ស្រាប់តែអ្នកគាំទ្រ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ផ្ទុះការចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយឃើញ សម្រស់ របស់ សុជាតា ស្រស់ស្អាតប្លែក មើលសឹងតែមិនស្គាល់ ពិតជាធំជាងមុនឆ្ងាយណាស់ ជាមួយស្ទីលតុបតែងខ្លួន គួរឲ្យទាក់ទាញ ដល់ថ្នាក់ធ្វើឲ្យគេលាន់មាត់ថា ៖ សុជាតា ស្រស់ស្អាតណាស់, ស្អាតខ្លាំងណាស់ អាយដល, មើលអត់ចង់ស្គាល់, ពេញក្រមុំបាត់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតនូវសម្រស់របស់ សុជាតា ពេលនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ សុឹម សូលិកា ទិញរថយន្តទំនើបពណ៌ក្រហមមួយនេះទៀតបាត់ រឹតតែពិសេសនោះ គឺប្រើស្លាកលេខឈ្មោះ…

អ្នកគាំទ្រជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន ពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង សុឹម សូលិកា នោះ។ អ្នកនាង ក៏ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសម្លេងខ្លាំងផងដែរ កាលពីកន្លងទៅ រហូតទទួលបានការចាប់អារម្មណ៍ និងគាំទ្រ មកទល់ពេលនេះ។ បើងាកមកមើល ជីវិតផ្ទាល់ខ្លួនរបស់ ស៊ុឹម សូលិកា វិញម្តង​ ក៏មិនណយប៉ុន្មានទេ ដោយតែងតែបង្ហាញនូវភាពផ្អែមល្ហែម រីករាយ ជាមួយក្រុមគ្រួសារ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។ ហើយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ អ្នកនាង បានបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃ របស់ខ្លួន មើលទៅពិតជាស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ថា មានទីធ្លាធំទូលាយ ម៉ូតវីឡាក៏ទាក់ភ្នែក ហើយក៏មានអ្នកខ្លះក៏បានចូល comment សម្តែងការអបអរសាទរផងដែរ។ នៅមិនទាន់អស់ទេ ស្រាប់តែនៅថ្ងៃទី ០៦ ខែសីហា​ ឆ្នាំ ២០២០ ម្សិលមិញនេះ អ្នកនាង ទើបបានទិញរថយន្តទំនើមួយគ្រឿង ពណ៌ក្រហម ស៊េរីឆ្នាំ ២០២០ ម៉ាក Jeep ហើយក៏ជាប្រភេទរថយន្ត Off-Road រឹតតែពិសេសថែមទៀតនោះ រថយន្តមួយនេះ អ្នកនាង សូលិកា បានដាក់ស្លាកលេខ ជាឈ្មោះកូនស្រីរបស់ខ្លួនទៀត។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះចូលរួមអបអរសាទរ និងបង្ហាញក្តីរំភើបជំនួសម្ចាស់រថយន្តនេះ៕

អានបន្ត

កែវ ទិត្យផល្លី ដាក់មួយបទនេះ “ម៉ោងតារាចូលខ្លួន” ផ្ទុះទៀតបាត់ ដោយមានអ្នកចូលទស្សនា ជិត២លានដង បាត់ទៅហើយ បើកាយវិការវិញឡូយកប់ (មានវីដេអូ)

ទស្សនិកជនភាគច្រើន ប្រហែលជានៅចាំច្បាស់ អតីតបេក្ខនារីម្នាក់ ធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនោះ គឺ ប្អូនស្រី កែវ ទិត្យផល្លី ។ កាលនោះ ផល្លី មានសមត្ថភាពអស្ចារ្យណាស់ ដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ។ ក្រោយមក បើទោះជា កែវ ទិត្យផល្លី មិនបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកនេះក៏ដោយ ក៏អតីតបេក្ខនារីរូបនេះ នៅតែទទូលបានការគំាទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ តាមរយៈការ Cover ចម្រៀងនាពេលថ្មីៗនេះ រហូតដល់ថ្នាក់ផ្ទុះការចាប់អារម្មណ៍ និងល្បីពេញ បណ្តាញសង្គម ហ្វេសប៊ុក និង YouTube។ នៅមិនទាន់អស់ទេ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះទៀត កែវ ទិត្យផល្លី បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ម៉ោងតារាចូលខ្លួន” ដែលជាការ និពន្ធ​ទំនុកច្រៀង ដោយ ហ៊ា​ង ម៉េងហួរ, និពន្ធ​មេឡូឌី ដោយ បូទី, និពន្ធ បទភ្លេង ដោយ ផេន បូទី និង ច្រៀង​ឡើងវិញដោយ ដោយ ផល្លី​។ បទនេះ មកទល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ មានអ្នកចូលទស្សនាជិត២លានដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ ហើយមានអ្នកខ្លះទៀតបាន comment ថា ៖ បើមិនផ្ទុះមានតែចំលែក, គាត់ពូកែណាស់ ល្អទាំងសម្លេងនិងកាយវិការ នៅតូចសោះតែមានទេពកោសល្យណាស់,…

អានបន្ត