អីយ៉ា ចំខួប អាពាហ៍ពិពាហ៍ ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា គម្រប់ ៤២ឆ្នាំ លោកបាននាំ ចៅៗ ​បុគ្គលិក​កម្មករ​ ធ្វើរឿងមួយនេះ មើលទៅសប្បាយរីករាយដល់ហើយ អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតទាក់ភ្នែកណាស់

មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជា មិនខាន លោកឧកញ៉ា ម៉ុង ឫទ្ធី នោះ។ ក្រៅពីមុខជំនួញ ដែលកំពុងជោគជ័យខ្លាំង ពិសេសទាក់ទងវិស័យកសិកម្ម នោះ លោកក៏ជាបុគ្គលម្នាក់ ដែលមានចិត្តសប្បុរសធម៌ផងដែរ ព្រោះតែងតែឃើញទង្វើរ ដ៏ប្រពៃរបស់លោក បានជួយដល់អ្នកដែលត្រូវការជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។ នៅមិនទាន់អស់ទេ លោកក៏បានចែករំលែកនូវគំនិតល្អៗ ជាច្រើន ជាពិសេស ជូនប្រិយមិត្ត ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ចំគម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំ របស់លោក និងភរិយា លោកបាននាំគ្នា ដើរប្រមូលសម្រាម មើលទៅពិតជាសប្បាយរីករាយជាខ្លាំង អមដោយទេសភាព ក្បែរជើងភ្នំ ស្រស់ស្អាតទាក់ភ្នែកខ្លាំងណាស់។ លោកបានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុកបន្ថែមថា ៖ “វេលាម៉ោង​៦ល្ងាច​ ថ្ងៃ​សៅរិ៍​ ទី​ ៨​ ខែសីហា​ ឆ្នាំ​ ២០២០ ដេីម្បី​ចូលរួម​ អបអរសាទរ ​ខួប​អាពាហ៍ពិពាហ៍ ​របស់​ខ្ញុំ​ និងភរិយា​ គំរប់​ ៤២ ឆ្នាំ​ បបួល​​យាយ រួម​ជាមួយ​ចៅៗ ​បុគ្គលិក​កម្មករ​ ប្រមូល​សំរាម​ កាប់​សំអាត​ព្រៃតូចៗ ​ដេីម្បី​ចូលរួម​ចំណែកការពារ​បរិស្ថាន​ នៅ​លេីខ្នងភ្នំ​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ។”៕

អានបន្ត

ជ្រះថ្លាណាស់ ! ថ្ងៃនេះ មានប្អូនៗ ជិះកង់ទៅលេង លោកបង ដេវីត ដល់កុដិ ច្រើនណាស់ ពោរពេញចិត្តក្តីរីករាយ គ្រប់ៗគ្នា ពិសេស បានធ្វើរឿងមួយ គួរឲ្យសរសើរទៀត នោះគឺ…

កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនៅសុខៗ ស្រាប់តែឃើញ តារាចម្រៀង ដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។ លោកបង ជីដេវិត ក៏បានចេញមុខ បញ្ជាក់ពីមូលហេតុ ដែលលោកបងសម្រេចចិត្តធ្វើបែបនេះ លោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។ ពេលឃើញបែបនេះ ធ្វើឲ្យអ្នកគំាំទ្រ ភាគច្រើន ក៏ដូចជាឪពុកម្តាយរបស់លោកបង បង្ហាញក្តីរំភើបចិត្តជាខ្លាំង នូវការសម្រេចចិត្តដ៏ប្រពៃមួយនេះ ។ ក្រោយៗមក គេក៏បានឃើញ ញាតិញោម ជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោកប្អូន ជីដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា។ ក្នុងនោះ លោកបង ក៏បាន និមន្តបិណ្ឌបាត ផងដែរ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ ប៉ុន្មានថ្ងៃមុននេះ។ ព្រោះតែក្តីនឹករលឹក នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ប្អូនៗជាច្រើន ដែលជាអ្នកគាំទ្រ បានជិះកង់ទៅលេង លោកបងដល់កុដិ មើលទៅពោរពេញដោយក្តីរីករាយ និងជ្រះថ្លា ខ្លាំងណាស់។ ក្នុងនោះ ហ្វេសប៊ុកមួយឈ្មោះ…

អានបន្ត

លេងអ៊ីចឹងៗអី អ្នកណាមិន Surprise ! សុគន្ធ និសា រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយស្វាមី ពោលពាក្យបែបនេះដាក់ ព្រោះមិនធ្លាប់ឮពីមុនមក (មានវីដេអូ)

សុគន្ធ និសា គឺជាតារាចម្រៀង មានសម្លេងផ្អែមស្រទន់ ដ៏ល្បីល្បាញម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស ដែលអ្នកគាំទ្រ និងមហាជនទូទៅ មិនដែលមើលរំលងឡើយ តាមរយៈបទចម្រៀងពីរោះៗ ជាប់ចិត្តមកដល់សព្វថ្ងៃនេះ ជាពិសេសនោះ គឹបទទាក់ទងមនោសញ្ចេតនាតែម្តង ស្តាប់ហើយស្តាប់ទៀត មិនចេះធុញទ្រាន់សោះ។ ក្រោយពេលរៀបការមក អ្នកគាំទ្រជាច្រើន ចេះតែសួរ និសា ថា ហេតុអ្វីក៏មិនដែលឃើញផុសរូបជាមួយស្វាមី អ៊ីចឹង។ ព្រោះតែបំពញចិត្ត អ្នកទំាងអស់គ្នា នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ និសា បានបង្ហោះរូបភាពជាច្រើន បង្ហាញពីភាពផ្អែមល្ហែមជាមួយស្វាមី របស់ខ្លួន មើលទៅទឹកមុខស្រស់ស្រាយ និងមានភាពកក់ក្តៅខ្លាំងណាស់។ នៅមិនទាន់អស់ទេ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ សុគន្ធ និសា ត្រូវបានកម្មវិធី 3Fun លេងមួយក្បាច់ ធ្វើឲ្យតារាចម្រៀងរូបភាពរំភើបស្ទើរស្រក់ទឹកភ្នែក ដោយកម្មវិធីបានបង្ហាញវីដេអូមួយ របស់ ស្វាមី សុគន្ធ និសា។ នៅក្នុងវីដេអូនោះ ស្វាមី តារាចម្រៀងរូបនេះ បានពោលពាក្យប៉ុន្មានម៉ាត់ថា ៖”គាត់មនុស្សល្អ គាត់ជាមនុស្សព្យាយាមយល់ចិត្តគេ ព្យាយាមផ្តល់ឱកាសឲ្យគេ ចូលចិត្តគិតគេច្រើនជាងខ្លួនឯង គាត់ចូលចិត្តធ្វើអីសាមញ្ញៗ ចូលចិត្តជួយគេ មិនចង់បានអ្វីមកវិញទេ…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះសូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ជ្រះថ្លាណស់ ! ចំថ្ងៃខួបកំណើតខ្លួនឯង អ្នកនាង ខ្ញុង យកចង្ហាន់ទៅ ប្រគេនព្រះសង្ឃ ថែមទំាងភ្ជាប់សារដ៏មានន័យ ប៉ុន្មានម៉ាត់ថា…

អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង គឺជា តារាកំប្លែងម្នាក់ កំពុងល្បីឈ្មោះខ្លាំងមកទល់ពេលនេះ ហើយក៏ជាដៃគូកំប្លែង ដ៏ស័ក្តិសមបំផុត ជាមួយ នាយ ពាក់ មី។ ក្រៅពីកំប្លែង អ្នកនាង ខ្ញុង កំពុងទទួលជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ហើយថ្មីៗនេះទៀត ខ្ញុង មានដំណឹងល្អមួយ ក្រោយទើបសម្រាលបានកូនប្រុសម្នាក់ទៀតហើយ។ ចំណែកនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ នេះ ចំថ្ងៃកំណើតតារាកំប្លែងស្រីម្នាក់នេះ។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ និងកោតសរសើរនោះ ខ្ញុង មិនបានរៀបចំពិធីជប់លៀងអ្វីឡើយ តែបែរជាយក ចង្ហាន់ទៅប្រគេនព្រះសង្ឃ វិញ។ ខ្ញុង បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃកំណើតខ្លួនឯង08.08.2020 ប្រាថ្នាតែមួយគត់ សូមឱ្យសុខភាព រឹងមាំ ដើម្បីរស់ ចិញ្ចឹមកូនបន្ត។ ព្រឹកមិញ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់អ្នកម្ដាយ ដែលបានស្លាប់ទៅ ថ្ងៃកំណើតកូន ជាថ្ងៃដែលឈឺចាប់បំផុតហើយក៏សប្បាយចិត្តបំផុតដែលបានឃើញមុខកូនមែនទេម៉ែ? ស្តាយណាស់ដែរមិនបានឈរមើលពីភាពជោគជ័យរបស់កូន កូននិងរឹងមាំហើយខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីចិញ្ចឹមចៅៗម៉ែឲ្យល្អបំផុត”៕

អានបន្ត

មើលវីដេអូនេះហើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! ទឹម រដ្ឋា និង ទឹម វត្តី ស្រែកទ្រហោរយំ បោកខ្លួន ក្នុងថ្ងៃបូជា សពម្តាយ (មានវីដេអូ)

កាលពី វេលា ម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងអាក្រក់មួយ គឺ ម្តាយបង្កើត របស់ តារាសម្តែង ទឹម រដ្ឋា បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង ដល់ថ្នាក់ធ្វើឲ្យកូនៗ បង្ហាញក្តីសោកសៅ រំជួលចិត្ត នឹកស្មានមិនដល់។ លុះដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ តារាសម្តែង ទឹម រដ្ឋា និងក្រុមគ្រួសារ ក៏បានរៀបចំពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ របស់ម្តាយរបស់ខ្លួន ដែលទើបទទួលមរណភាពថ្មីៗនេះហើយ ដោយកម្មវិធីបុណ្យនេះ ប្រារព្ធធ្វើនៅ បុរីដឹមេគង្គ រ៉ូយាល់ ដែលមានផ្ទះលេខ 34 ផ្លូវ 08 នៅលើផ្លូវជាតិ លេខ 6A រាជធានីភ្នំពេញ។ ក្នុងនោះ បើក្រឡេកទៅមើលវីដេអូ នៅក្នុងថ្ងៃរំលាយសព ម្តាយ ទឹម រដ្ឋា វិញ រឹតតែធ្វើឲ្យគ្រប់គ្នា មិនអាចទប់ទឹកភ្នែកមិនជាប់ឡើយ ដោយសារតែឃើញ ទឹម រដ្ឋា និង ទឹម វត្តី ណាស់ ស្រែកទ្រហោរយំបោកខ្លួនយ៉ាងខ្លាំង ព្រោះម្តាយរបស់ខ្លួន លាយទៅរហូត គ្មានថ្ងៃត្រឡប់វិញឡើយ។ ដូចនេះដើម្បីជា្រប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដ៏សោកសៅមួយនេះទំាងអស់គ្នា ៖

អានបន្ត

ស្តែងណាស់លោកអើយ មើលបណ្តើរព្រឺសម្បុរបណ្តើរ ! តារាសម្ដែង ផាន់ ផាត់ណា កំពុងតែថតរឿងថ្មី ត្រូវវិញ្ញាណចូលសណ្ឋិត

ទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែងដ៏ល្បីម្នាក់ គឺ អ្នកនាង ផាន់ ផាត់ណា។ តារារូបនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅតាមរយៈការសម្តែងដ៏ល្អ និងសមឥតខ្ចោះ កាលពីពេលកន្លងទៅ រហូតលេចមុខក្នុងការសម្តែងរឿងជាបន្តបន្ទាប់មិនដែលដាច់។ ហើយថ្មីៗនេះទៀត តារាសម្តែងស្រស់ស្អាតម្នាក់នេះ បានបង្ហាញខ្លួន ថតរឿងថ្មីមួយទៀតហើយ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ពេលកំពុងថតរឿងថ្មីនោះ ស្រាប់តែ តារាស្រីរូបនេះ ត្រូវវិញ្ញាណចូលសណ្ឋិត។ ក្នុងនោះ លោក ជា ឈីម ដែលជាផលិតករ បានបញ្ជាក់បន្ថែមថា ៖ “ក្រុមការងារ TV5 រឿងទឹក និងប្រេង កំពុងតែថត ស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់ កថាថនឈុំ មកលេងក្រុមការងារ”។ តារាសម្តែង ផាន់ ផាត់ណា ក៏បានស៊ែរផុសមួយនេះ ហើយបន្ថែមថា ៖ “មានជំនឿ តែខ្ញុំមិនដែលជួបខ្លួនឯងផ្ទាល់ តែពេលដែលបានជួបខ្លួនឯងបែបនេះ កាន់តែធ្វើអោយខ្ញុំ មានជំនឿ និងជឿកាន់តែខ្លាំង”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ តារា ពហុជំនាញ អ្នកនាង ខាត់ សុឃីម បង្ហាញទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន ទើបធ្វើរួច គ្រប់គ្នាឃើញហើយ comment ភ្លែតថា…

បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាទស្សនិកជនមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខាន តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម នោះ ដែលជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។ ក្រៅពីអាជីពមួយនេះ ខាត់ សុឃីម នៅមានមុខជំនួញផ្សេងៗទៀត ផងដែរ ដែលកំពុងតែទទួលបានជោគជ័យខ្លាំង។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន ទើបធ្វើរួច មើលទៅពិតជាធំខ្លាំងណាស់។ តារាជើងចាស់ ពហុជំនាញ រូបនេះបានបញ្ជាក់បន្ថែមថា ៖ “សំខាន់លើកនេះ ហា ហា គឺ១០០% ធ្វើផ្ទះលើកទី ៤ រួចរាល់ ហើយ អ្នកដឹងបានដឹងថាខ្ញុំ ធ្វើផ្ទះរាល់ឆ្នាំ”។ ក្រោយឃើញរូបភាពទំាងនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ផ្ទះស្អាតណាស់, ស្អាតណាស់ចែអើយ, ស្អាតហើយ ទូលាយណាស់បង, ផ្ទះបងស្អាតហើយមានរបៀបរាបរយទៀត, បងពិតជាមេផ្ទះដ៏ចំណានមែន ពូកែសព្វ, ផ្ទះសាមញ្ញ តែស្អាតណាស់បង, មើលទៅស្រលះល្អណាស់ចែ មានហុងស៊ុយហ្មង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅខាងក្នុងផ្ទះ អ្នកនាង ខាត់ សុឃីម ខាងក្រោមនេះ ៖

អានបន្ត

ទីបំផុត ម្ចាស់ចំការសាវម៉ាវ ចេញមុខបកស្រាយហើយ ទាក់ទងស្ត្រីម្នាក់ ដឹកកូន២នាក់ មកលួចបេះស្លឹកសាវម៉ាវ នៅចំការរបស់ខ្លួន ដោយបញ្ជាក់ប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង ថា…(មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីពេលថ្មីៗមានករណី ស្ត្រីម្នាក់ ដឹកកូន២នាក់ ទៅលួចបេះស្លឹកសាម៉ាវ ពីចំការរបស់គេដើម្បីយកទៅដាក់តំាងលក់ ជាមួយសាវម៉ាវរបស់ខ្លួន ព្រោះទិញពីស្រែអំបិលមក គេមិនអោយស្លឹកទេ។ ព្រោះតែខឹងនឹងស្ត្រីរូបនេះខ្លាំងពេក ម្ចាស់ចំការ បានយកសោរម៉ូតូទុក លុះត្រាតែស្ត្រីរូបនេះ យកស្លឹកសាវម៉ាវ ទៅទុកកន្លែងដើមវិញ ទើបម្ចាស់ចំការសាវម៉ាវ ប្រគល់សោរម៉ូតូឲ្យវិញ។ ក្រោយឃើញវីដេអូមួយនេះហើយ ធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតស្ត្រីរូបនេះជាខ្លាំង ហើយមានចិត្តខឹង នឹងម្ចាស់ចំការនេះ ផងដែរ មិនគួរណាមានចិត្តកំណាញ់ដល់ថ្នាក់នេះ ហើយអ្នកខ្លះទៀតបានចូល comment ថា “មែកសាវម៉ាវនឹងកាច់ហើយ វាលាស់ឡើងវិញទេ ហេតុអ្វីក៏កំណាញ់ម្លេស”។ ព្រមទំាងនៅមានពាក្យរិះគន់ និងជេរ ម្ចាស់ចំការនេះ ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីបញ្ជាក់ឲ្យច្បាស់ កុំឲ្យមហាជនយល់ច្រឡំកាន់តែខ្លាំងឡើយ នៅទីបំផុត ម្ចាស់ចំការ បានចេញមុខបញ្ជាក់ពីមូលហេតុដែលគាត់ធ្វើបែបនេះហើយ កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ ដោយលោកបានរៀបរាប់ថា ៖ “ព្រោះតែចង់ឲ្យអាជីវករ ជាពិសេសនៅខេត្តកំពត ទឹកឈូ ចង់ឲ្យគាត់យល់ថា ទី១ ការលក់ដូររកស៊ី ឲ្យមានភាពស្មោះត្រង់ ជាមួយបងប្អូនប្រជាពលរដ្ឋយើងទំាងអស់គ្នា មានន័យថាបើសិនជាយើងលក់ផ្លែឈើរបស់ខ្មែរយើង យើងប្រាប់ថារបស់ខ្មែរយើង កុំយករបស់យួន របស់ថៃ ហើយយកមែកសាវម៉ាវខ្ញុំទៅបន្លំគេ អាហ្នឹងវាមិនល្អទេ…”។ ដូចនេះដើម្បីជ្រាប កាន់តែលម្អិតថែមទៀត ថាម្ចាស់ចំការរូបនេះនិយាយអ្វីខ្លះទៀតនោះ ទាក់ទងស្លឹកសាវម៉ាវនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត