រំជួលចិត្ត ! ដើម្បីកូនស្រី ឪពុករត់ម៉ូតូឌុប កាត់ថ្ងៃ កាត់ភ្លៀង យកលុយមកព្យាបាលកូន ខំលួងកូនរាល់ថ្ងៃ, កើតក្តីអាណិត ស្ទើរស្រក់ទឹកភ្នែក ពេលនេះ ថៅកែហាងពេជ្រ ជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែសីហា​ ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទំាងភ្ជាប់សារដ៏រំជួលចិត្តថា ៖ “ដើម្បីកូនស្រី ឪពុករត់ម៉ូតូឌុប កាត់ថ្ងៃ កាត់ភ្លៀង យកលុយមកព្យាបាលកូន ឮថាគាត់កំពុងសម្រាក នៅមន្ទីពេទ្យកេតុមាលា គាត់បែកលំពែង កាត់ពោះវៀន និងវះដុំគីស។ នៅក្មេងសោះ កើតជំងឺច្រើនបែបនេះ អាណិតឪពុក ខំលួងកូនរាល់ថ្ងៃ ខ្ញុំនឹងឲ្យក្រុមការងារខ្ញុំចុះទៅជួបគាត់នៅថ្ងៃស្អែក”។ តាមការសន្យា នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ លោកស្រី បានប្រាប់ឲ្យដឹងថា ៖ “តាមពិត គាត់កើតដុំគីស យូរហើយ ចេះតែពិនិត្យអត់ដឹង រហូតមកដល់ពេទ្យជំនាញ មន្ទីរពេទ្យកេតុមាលា ទើបពិនិត្យដឹង និងព្យាបាលបានដិតដល់។ គាត់បែកលំពែង កាត់ពោះវៀន និងវះដុំគីស ឥឡូវធូរ ៥០ភាគរយហើយ។ ខ្ញុំបានត្រឹមជួយជាថវិកា 500$ ដល់ឪពុកគាត់ ទុកជួយទិញអាហារហូបចុក និងថ្នាំពេទ្យបន្ត។ អាណិតគាត់ ហើយក៏សរសើរគាត់ ក្នុងនាមជាឪពុក តស៊ូដើម្បីកូនស្រី រត់ម៉ូតូ ហាលថ្ងៃ ហាលភ្លៀង និងមើលថែកូនជាប់រហូត”។ ក្រោយឃើញបែបនេះ ធ្វើប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ អរគុណ បងស្រី ដែលបានជួយគាត់, លោក ជំទាវ ស្អាត ដាណា ហេីយចិត្ត ល្អណាស់, ទឹកចិត្តរបស់ឪពុកម្តាយទោះជាកូនស្ថិតនៅក្នុងសភាពបែបណាក៏ដោយគឺតែងតែនៅក្បែរកូនជានិច្ច។ ព្រមទំាងនៅមានពាក្យសរសើរ ជាច្រើនទៀត ពីទឹកចិត្តរបស់លោកស្រី ទ្រី ដាណា និងជូនពរឲ្យប្អូនស្រីម្នាក់នេះឆាប់ជាផងដែរ៕

អានបន្ត

អានហើយរំភើប និងជ្រះថ្លាណាស់ ! ថ្ងៃនេះ ម្តាយលោបង ដេវិត បានទៅលេងលោកបង ដល់វត្តល្អាងកង្កែប ថែមទំាងប្រាប់រឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលទៀត នោះគឺ…

បន្ទាប់ពីលោកបង ដេវិត បួសជាព្រះសង្ឃ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ទើបកន្លងផុតទៅថ្មីៗ រួចមក គេក៏បានឃើញលោកបង និមន្តបិណ្ឌបាត តាមស្រុកភូមិ ដល់ថ្នាក់គ្រប់គ្នាឃើញហើយ មានក្តីរំភើបរីករាយជាខ្លំាង។ ក្នុងនោះ ក៏មានប្រជាពលរដ្ឋជាច្រើន បាននាំយក ទេយ្យទាន មក ប្រគេន ដល់ លោក​បង ដេវីត ប្រកបដោយចិត្តជ្រះថ្លា និងរីករាយគ្រប់ៗគ្នា ជាបន្តបន្ទាប់ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ម្តាយលោកបង ដេវិត បានមកលេងលោកបង ដល់វត្ត ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “មកមើលលោកកូន មកដល់ហើយ សុខចិត្តណាស់, ជាក្តីសុខ ដែលមានតំលៃ មិនអាចកាត់ថ្លៃបាន ជូនបុណ្យដល់បងប្អូន អុំពូមីង យាយតា លោកឪពុក អ្នកម្តាយ ប្រសារបង្កើត មិត្តភក្តិ ជាទីស្រលាញ់រាប់អាន គ្រប់គ្នា របស់ខ្ញុំ ជាពិសេសហ្វែនៗ របស់លោកកូនទាំងអស់ប្រុសស្រីចាស់ក្មេង សូមបានបុណ្យស្មើគ្នា លោកកូនមានក្តីសុខជាធម្មតា អាស្រ័យក្នុងព្រះធម៌បានយ៉ាងមានសេចក្តីសុខ”។ ក្នុងនោះ មានរឿងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយម្តាយលោកបង បានសរសើរ លោកបង ដេវិត ថា ៖ “ញោមម៉ែ នាំលោកស៊ែលហ្វីទៀត ករុណា ញោមម៉ែចូលចិត្ត។ ស្រកសាច់បន្តិច…ប៉ុន្តែព្រះធម៌ គឺចេះច្រើនណាស់ រៀបរាប់ និងសូត្រ អោយញ៉ោមម៉ែស្តាប់ ឡើង ក្បោះក្បាយ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតថា សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ឮហើយ សែនរំភើប ! រឿងទឹកសំរាម និងដង្កូវចូលត្រចៀក ទារិកា ដែលត្រូវគេបោះចោលក្នុងគំនរសំរាម នោះ ពេលនេះ គ្រូពេទ្យ បានបញ្ជាក់យ៉ាងច្បាស់ថា…(មានវីដេអូ)

កាលពីថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ នូវរឿង ដ៏គួរឲ្យអា​ណិត ខ្លោ​ចផ្សាមួយ ដោយទារិកា ភេទស្រី ម្នាក់ ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តដាច់ដល់ថ្នាក់នេះ យកគ្នា មកបោះបង់ចោល នៅក្នុងគំនរសម្រាម បែបនេះ។ ក្នុងនោះ អ្វីដែលធ្វើឲ្យគ្រប់គ្នា រំភើបស្ទើរស្រក់ទឹកភ្នែកនោះ ទារិកាឈ្មោះធានី នេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ។ ស្ត្រីដែលយកទារិកានេះទៅចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍មួយ ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖ “ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ ពូ ឈីវ បានប្រាប់ដំណឹងល្អមួយទាក់ទងទារិការូបនេះថា “ក្រោយពីបានពិនិត្យយ៉ាងម៉ត់ចត់ពីលោកគ្រូពេទ្យ​ ឃើញថាកូនធានី មានសុខភាពល្អ បងប្អូន រឿងទឹកសំរាម និងដង្កូវចូលត្រចៀក គ្មានបញ្ហាអី្វទេ អរគុណ​បងប្អូនដែលបារម្ភ”៕

អានបន្ត

ប្តីល្អ! ឃើញស្វាមី ទើបមកពីហត់ក៏ដោយ នៅឆ្លៀតធ្វើរឿងមួយទៀត, រំភើបចិត្តខ្លាំងពេក សួស វីសា ដាច់ចិត្តលួចថត និងបង្ហោះវីដេអូនេះ ហើយពោលពាក្យថា… (មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ មហាជន ក៏ដូចជាអ្នកគាំទ្រ ជាច្រើន ពិតជាជា្រប ច្បាស់ហើយ ដោយ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការ ជាមួយលោក Tommy ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង យ៉ាងច្រើន ប្រកបដោយភាព សប្បាយរីករាយ គ្រប់ៗគ្នា។ ក្រោយរៀបការ ពេលនេះ សួស វីសា កំពុងតែពពោះ កូនស្រីម្នាក់ហើយ ហើយត្រៀមនឹងសម្រាល នៅពេលដ៏ខ្លីខាងមុខនេះហើយ។ រឹតតែពិសេសថែមទៀតនោះ សួស វីសា ពិតជាស្ត្រីម្នាក់ ដែលមានសំណាងខ្លាំងណាស់ ដែលមានស្វាមី តែងតែយកចិត្តទុក្ខដាក់ ថែទាំ មិនដែលធុញទ្រាន់ឡើយ មើលទៅពិតជាមានសុភមង្គល គួរឲ្យច្រណែនដល់ហើយ។ ជាក់ស្តែងកាលពីម្សិលមិញនេះទៀត នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ព្រោះតែក្តីរំភើបចិត្តខ្លាំងពេក សួស វីសា ក៏ដាច់ចិត្តបង្ហោះវីដេអូមួយ ខណៈពេលស្វាមី កំពុងច្របាច់ជើង និងម៉ាស្សាឲ្យ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា​ ៖ “ទេីបមកពីហាត់ប្រាណ ហត់ប៉ុណ្ណាក៏ឆ្លៀតមេីលថែប្រពន្ធដែរ”។ ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ៖ បងវីសាសំណាងណាស់ ចង់បានដូចបងដែរ, ប្អូនសូមជូនពរឱ្យបងទាំងពីរ ស្រលាញ់គ្នារហូត, ប្តីល្អកុំចោលគ្នា,  បានប្តីល្អម្លេសបង, នេះហេីយដែលមនុស្សស្រីជាប្រពន្ធប្រាថ្នាចង់បាន។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលសរសើរពីស្វាមី តារាចម្រៀងរូបនេះ ដែលមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទំា ភរិយា កំពុងមានផ្ទៃពោះ។ ដើម្បីជ្រាប​កាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

អានបន្ត

មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច នរោត្តម ជេនណា គ្រងមួយឈុតពណ៌លឿងឆ្អិនឆ្អៅនេះ ដល់ថ្នាក់លាន់មាត់ថា…

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ចំណែកនៅមុននេះបន្តិ​ច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ព្រះនាងតូច បានបង្ហោះរូបភាព៥សន្លឹក ដល់ថ្នាក់ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ ព្រះនាងតូច បានបញ្ជាក់បន្ថែមថា ៖ “ឈុតភ្លោះទី2របស់យើង , ពណ៌លឿងឆ្អិនឆ្អៅតំណាងឱ្យមនុស្សដែលក្លាហាន និងមុះមុត , ហើយនេះគឺជាឈុតសម្រាប់ម្ដាយនិងកូនឬឈុតភ្លោះ ដែលជេនណាបានថតជាមួយនឹងបងជីមមីជាថ្មីម្តងទៀត។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តស្នាដៃទី 2 របស់យើងដូចស្នាដៃទី 1 ដែរ។”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់ថា ៖ ស្អាតណាស់, ស្អាតហេីយ គួរអោយស្រឡាញ់ណាស់ ព្រះនាងតូច ព្រមទំាងនៅមាន comment និងការចាប់អារម្មណ៍ជាច្រើនទៀត ក្រោយឃើញព្រះនាងតូច គ្រងមួយឈុតពណ៌លឿងនេះ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពរបស់ព្រះនាងតូចខាងក្រោមនេះ ៖

អានបន្ត

គ្រឺតដល់ហើយ ! អីយ៉ា ស្ងាត់ៗ ប៉ាៗ នាំ ឆលី ទៅមើលកម្មវិធី I Am A Singer Cambodia ថែមទំាងភ្ជាប់សារមួយឃ្លា គួរឲ្យចាប់អារម្មណ៍ ថា…

អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ជាកូនប្រុសសំណព្វចិត្តរបស់ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលបាន កើតនៅ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។ ហើយមកដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ នេះ ឆលី មានអាយុ ជិត ៩ខែហើយ ដោយមានសុខភាពល្អ និងគួរឲ្យក្នាញ់ណាស់។ មកដល់ថ្ងៃនេះ ឆលី រឹតតែប្លែកជាងមុន រីឯមុខមាត់វិញ ញញឹមជាប់ ធ្វើឲ្យគ្រប់គ្នាគ្រឺតដល់ហើយ។ ចំណែកកាលពីយប់មិញនេះ នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ឆលី ត្រូវបានប៉ាៗ នាំទៅ ទៅគាំទ្រកម្មវិធីតារាចម្រៀងអាជីពកម្ពុជា កម្រិតពិភពលោក I Am A Singer Cambodia។ ក្នុងនោះហ្វេសប៊ុកផេក ផ្លេូវការរបស់ ឆលី បានបញ្ជាក់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “Charlie​ មានអារម្មណ៍ថាដូចជាធ្លាប់ឮ សំឡេង និងបរិយាកាសបែបហ្នឹង ពេលនៅក្នុងពោះ​ Mommy អ្នកគាំទ្រកម្មវិធី…. នៅទាល់តែចប់កម្មវិធី។”។ មួយវិញទៀត លោកសុខ រ៉ាស៊ី ដែលជាពិធីករដ៏ល្បី ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានបន្ថែមថា​ ៖ “ថ្ងៃនេះ ឆលី (ហៅអូនបុត្រ) មកលេងប៉ាប៉ា ដល់Stuido ហង្សមាស មកមើល ប៉ាប៉ា រៀបចំកម្មវិធី I AM SINGER CAMBODIA SEASON2! ជូនពរអោយធំឡើង ពូកែ និង ឈ្លាសវៃ…

អានបន្ត

ឃើញ រ៉ូស អួតពេក ធ្វើឲ្យ កាកា ​អូស្ត្រាលី ទប់អារម្មណ៍លែងជាប់ហើយ ក៏ចេញមកព្រលះកប់ៗមាត់ ពិសេសត្រង់ពាក្យ រ៉ូស និយាយថា…(មានវីដេអូ)

ទស្សនានិកជន ក៏ដូចជាមហាជនទូទៅ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាច្បាស់ជាក់ជាមិនខាន តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់តែល្បីកក្រើកខ្លាំង ក្រោយថត MV មុខរថយន្ត មានទំាងពាក្យសរសើរ និងរិះគន់យ៉ាងចាស់ដៃ។ ស្រាប់តែ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ តារាសម្តែងដែលនិយម តុបតែងខ្លួន និងស្លៀកពាក់ ស៊ិច​ស៊ី រូបនេះ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក អុឹម ជីវ៉ា ដោយបញ្ជាក់យ៉ាងច្បាស់ៗថា ៖ “បងប្អូនខ្ញុំសុទ្ធតែអ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង…”។ ដោយសារមិនពេញចិត្តចំពោះពាក្យសំដីរបស់ រ៉ូស មួយចំនួន ជាពិសេសត្រង់ពាក្យ រ៉ូស និយាយថា “មីងស្គាល់ វិមានឯករាជ្យ អត់ ស្គាល់ក្រដាស១០ ក្រដាស ២០ អត់ បើមីងអត់ស្គាល់មីងអាច Search នៅ YouTube មើលបាន…” ទើបធ្វើ KaKa Kh Australia ឬ​ កាកា ​អូស្ត្រាលី ទប់អារម្មណ៍លែងជាប់ ក៏ចេញមុខមកព្រលះ រ៉ូស វិញយ៉ាងចាស់ដៃ ចំៗ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត