ទីបំផុត តារាសម្ដែង ផាន់ ផាត់ណា ចេញមុខបញ្ជាក់ការពិតថែមទៀតហើយ រឿង វិញ្ញាណចូលសណ្ឋិត ពេលកំពុងសម្តែង ស្តាប់ហើយ រឹតតែព្រឺសម្បុរ (មានវីដេអូ)

អ្នកគំាទ្រ និងមហាជនទូទៅ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន តារាសម្ដែង ដ៏ល្បីម្នាក់ គឺ អ្នកនាង ផាន់ ផាត់ណា។ តារារូបស្រស់ម្នាក់នេះ កំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទូទៅ តាមរយៈការសម្តែងដ៏ល្អ និងសមឥតខ្ចោះ កាលពីពេលកន្លងទៅ រហូតលេចមុខក្នុងការសម្តែងរឿងជាបន្តបន្ទាប់មិនដែលដាច់។ ហើយថ្មីៗនេះទៀត តារាសម្តែងស្រស់ស្អាតម្នាក់នេះ បានបង្ហាញខ្លួន ថតរឿងថ្មីមួយទៀតហើយ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ពេលកំពុងថតរឿងថ្មីនោះ ស្រាប់តែ តារាស្រីរូបនេះ ត្រូវវិញ្ញាណចូលសណ្ឋិត។ ក្នុងនោះ លោក ជា ឈីម ដែលជាផលិតករ បានបញ្ជាក់បន្ថែមថា ៖ “ក្រុមការងារ TV5 រឿងទឹក និងប្រេង កំពុងតែថត ស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់ កថាថនឈុំ មកលេងក្រុមការងារ”។ តារាសម្តែង ផាន់ ផាត់ណា ក៏បានស៊ែរផុសមួយនេះ ហើយបន្ថែមថា ៖ “មានជំនឿ តែខ្ញុំមិនដែលជួបខ្លួនឯងផ្ទាល់ តែពេលដែលបានជួបខ្លួនឯងបែបនេះ កាន់តែធ្វើអោយខ្ញុំ មានជំនឿ និងជឿកាន់តែខ្លាំង”។ រឹតតែច្បាស់ថែមទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងស្រី ផាន់ ផាត់ណា បានចេញមុខបញ្ជាក់ការពិត ជាមួយក្រុមការងារ តារាញូស៍-Dara News តំាងពីដើមដំបូងមក ស្តាប់ហើយ រឹតតែព្រឺសម្បុរ ដោយតារារូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជារឿងពិត មិនមែនសម្តែងឡើយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

សុខៗ ស្រាប់តែ ឱក សុគន្ធកញ្ញា បង្ហោះរូបភាព៥សន្លឹកនេះ បង្កប់សារមួយ អានហើយ រំភើបជំនួស ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ នោះគឺ…

ក្រោយរៀបការ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី ទទួលបានកាដូពិសេសមួយជាទីគាប់ចិត្ត គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសរបស់អ្នកទំាងពីរ កើតនា ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ ហើយមកដល់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នេះ ឆលី មានអាយុ ជិត ៩ខែហើយ មានសុខភាពល្អ និងមានមុខមាត់គួរឲ្យគ្រឺតខ្លាំងណាស់ គ្រប់គ្នាឃើញហើយ សរសើរមិនដាច់ពីមាត់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព៥សន្លឹក បង្កប់សារដ៏មានន័យមួយថា ៖ “វា​ដូច​ជា​សុបិន្ត​ តែវាជាកាពិត ការ​បង្កើត​គ្រួសារ​មួយ ​វា​ជា​រឿង​ងាយស្រួល​ ប៉ុន្តែ​ការមើលថែ​ ការ​ផ្តល់​តម្លៃ​ បង្កើត​ស្នាមញញឹម​ និង​ការ​រក្សា​នោះ ទើបជារឿងលំបាក​ បើសម្រេចចិត្តហើយ ត្រូវ​មានទំនួលខុសត្រូវ អរគុណ​ដែល​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​”។ ក្រោយឃើញរូបភាពនេះហើយ អ្នកគាំទ្រជាច្រើន ចូល comment ថា ៖ Cuteម្លេសលោកក្មួយ, ខ្ញុំយល់ពីអារម្មណ៍មួយ សំខាន់បំផុតគឺការទទួលខុសត្រូវ, មេីលមុខអូនបុត្រ​ ចង់តែផាច់ៗ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញក្តីរំភើបចំពោះគ្រួសារ តារាចម្រៀងរូបនេះ មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ​​៖

អានបន្ត

សូមអបអរសាទរ ! ទីបំផុត តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បើកហាងលក់ គ្រឿងអលង្ការ នៅថ្ងៃនេះហើយ ពិតជាធំ និងស្រស់ស្អាតណាស់

កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនពិតជាបានជ្រាបហើយ ដោយ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។ ក្រោយមក កាន់តែពិសេសជាងនេះទៅទៀតនោះ អ្នកនាង តូតា មានដំណឹងល្អហើយ សម្រាប់ស្វាមីជាទីស្រឡាញ់ គឺ កំពុងតែពរពោះ ហើយត្រៀមសម្រាលនៅពេលខាងមុខនេះហើយ។ មួយវិញទៀត ក្រៅពីវិស័យសិល្បៈ ដែលកំពុងតែទទួលជោគជ័យខ្លាំងនោះ កាលពីពេលថ្មីៗនេះ អ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញតារាសម្តែងរូបនេះ ប្រកាសជាផ្លូវការថា ខ្លួន នឹងបើកលក់គ្រឿងអលង្ការ ដែលជាក្តីប្រាថ្នាតំាងពីតូច។ នៅទីបំផុត នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នេះ តារាសម្តែងរូបស្រស់ម្នាក់នេះ ចាប់ផ្តើមបើកលក់គ្រឿងអលង្ការ ចាប់ពីថ្ងៃនេះទៅហើយ មើលទៅហាងរបស់គាត់ពិតជាធំ និងស្រស់ស្អាតណាស់ ដែលមានទីតាំងនៅ អគារ Sky Tree ក្បែរ ផ្សារសាំហាន់ (ទួលសង្កែរ)។ តូតា បានបញ្ជាក់ថា ៖ “សែនតិចតួចយកហេងយកជ័យ ថ្ងៃច័ន្ទដើមទ្រព្យ សូមអោយកូនចៅបើកលក់ពីថ្ងៃនេះទៅ ហេងហេង លក់ដូរអោយដាច់ៗ មានភ្ញៀវមានម៉ូយច្រើនៗ សាធុ សាធុ សាធុ…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អាណិត លោកបងដេវិត ណាស់ ទោះកំពុងអាពាធ (ឈឺ) ក៏ដោយ ក៏នៅឆ្លៀតមកជួប និងឲ្យពរ ដល់ញាតិញោម ទៀត, ស្តាប់ហើយ ពិតជាជ្រះថ្លាណាស់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Nop Pattcha Dun បាន​បង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពញាតិ​ញោម បាននាំយកនូវទេយ្យទាន និងគ្រឿងបរិក្ខា ជាច្រើន មកប្រគេនព្រះសង្ឃគង់នៅវត្តល្អាងកង្កែប ប្រកបដោយក្តីរីករាយ គ្រប់ៗគ្នា។ ក្នុងនោះ គេក៏បានឃើញ លោកបង ដេវិត បានឲ្យពរដល់ ញាតិញោម ដែលបានអញ្ជើញមកនោះ ស្តាប់ហើយពិតជាមានអារម្មណ៍ស្រស់ស្រាយ និងជ្រះថ្លាខ្លាំងណាស់ បើទោះបីជាលោកបង ដេវិត កំពុងអាពាធ (ឈឺ) ក៏ដោយ។ ហ្វេសប៊ុកខាងលើបានបញ្ជាក់ឲ្យដឹងផងដែរថា ៖ “ថ្ងៃនេះពុទ្ធបរិស័ទខាងថ្មគោល បានដឹកនាំ ពុទ្ធបរិស័ទ នាំយកនូវទេយ្យទាន និងបរិក្ខាជាច្រើន សម្រាប់ប្រើប្រាស់ ក្នុងវត្តល្អាងកង្កែប ព្រមទាំងបច្ច័យផងដែរ”។ ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកម្នាក់បាន comment សួរថា “លោកបងវិត គាត់ឈឺ? ដូចឃើញស្នាមកោសខ្យល់” ភ្លាមៗនោះ ហ្វេសប៊ុកឈ្មោះ “វត្ត ល្អាងកង្កែប” បានឆ្លើយប្រាប់ថា “កើតខ្យល់”។ មួយវិញទៀតក៏មានអ្នកខ្លះ បានថ្លែងថា “សាធុ​ សាធុ​ សាធុ​ ដោយចិត្តជ្រះថ្លាណាស់”។ គួររំលឹកឡើងវិញបន្តិចផងដែរថា លោកបង ដេវិត បានកោរសក់បួសជាព្រះសង្ឃ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ នៅវត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

ផ្ដើមពីហ្វេន ក្លាយជាស្នេហា…ប្ដូរពីសង្សារ ទៅជាគូដណ្ដឹង ! ក្រោយឃើញ កែវ សុខផេង បង្ហាញមុខ នារីដ៏ស្រស់ស្អាតម្នាក់នេះ និងសារមួយឃ្លា ធ្វើឲ្យ Fan ៗ ទប់អារម្មណ៍លែងជាប់ ក៏ចូល comment ថា…

អ្នកស្នេហាកីឡាបាល់ទាត់ភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិខាន កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង ហើយ សុខផេង បានបង្ហាញស្នាដៃរបស់ខ្លួនយ៉ាងលេចធ្លោ ក្នុងការប្រកួតកន្លងទៅ នៅក្នុងទីលាន ដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរូបនេះ។ កែវ សុខផេង មានស្រុកកំណើតនៅ ភូមិរការកណ្តាល ខេត្តក្រចេះ និងជាកូនពៅ ក្នុងគ្រួសារមួយ ដែលមានបងប្អូន៥នាក់។ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ កែវ សុខផេង បានប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយរូបគាត់បានភ្ជាប់ពាក្យហើយ។ លោកបញ្ជាក់បន្ថែមថា ៖ “បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD”។ មួយវិញទៀត ហ្វេសប៊ុកផេកឈ្មោះ bongseng wedding ក៏ធ្លាប់បង្ហោះរូបភាពជាច្រើនសន្លឹក របស់ សុខផេង និងគូដណ្តឹងម្នាក់នេះផងដែរ ហើយបញ្ជាក់សារខ្លីមួយថា ៖ “ផ្ដើមពីហ្វេនក្លាយជាស្នេហា ….ប្ដូរពីសង្សារទៅជាគូដណ្ដឹង…..! អ្នកណាខ្លះជា fan បាល់ទាត់ខ្លះ ប្រាកដជាស្គាល់ Idol ហើយ មានពាក្យអីចង់ជូនពរពួកគាត់ទេ…”។ ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើន comment ថា ៖ អបអរសាទរប្អូន មានគូនឹងគេហើយ សូមឱ្យមានក្តីសុខនិងឆាប់រៀបការ, បងខ្ញុំ ខំក្រាស់បងផេងឯង តាំងពីឆ្នាំ២០១៤, ខំលួចស្រលាញ់ពូផេងតាំងពីនៅក្នុងពោះម៉ែ ឥឡូវពូផេងការចោលបាត់, ចប់ ឯងខំcrush តាំងពីយូរ, Fan fan ខ្លះគាំងបេះដូងអស់ហើយបងផេង។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ចូលរួមអបអរសាទរ ហើយក៏មានអ្នកខ្លះបង្ហាញអារម្មណ៍ខកចិត្តផងដែរ ព្រោះតែលួចស្រឡាញ់កីឡាកររូបសង្ហានេះ៕ ប្រភពរូបភាព ៖…

អានបន្ត

អីយ៉ា ស្ងាត់ៗ ឯកឧត្តម គួច ចំរើន បានទៅដល់ ឆ្នេរមាស ឆ្នេរប្រាក់​ កោះសំពោច​ ព្រែកកោះសំពោច​ បាត់ មើលទៅទេសភាព ​ពិតជាស្អាតមែន ដល់ថ្នាក់គ្រប់គ្នាឃើញហើយ លាន់មាត់ថា…

មហាជនភាគច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋ ពេញចិត្ត និងគោរពស្រឡាញ់ខ្លាំងណាស់ នូវស្នាដៃដឹកនាំ របស់លោករហូតមកដល់ថ្ងៃនេះ ដោយមានការរីកចំរើន សឹងតែមិនគួរឲ្យជឿ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ខេត្តមួយនេះ មានភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងយ៉ាងច្រើនកុះករ គួរឲ្យកត់សំគាល់ ប្រកបដោយក្តីពេញចិត្ត រីករាយ និងកោតសរសើរយ៉ាងខ្លាំង ចំពោះឯកឧត្តម គួច ចំរើន ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន បានបង្ហាញកន្លែងកម្សាន្តមួយទៀតមើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ ក្នុងនោះ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា ៖ “អាទិត្យនេះ​ មេឃស្រឡះ​ នាំគ្នាទៅដេីរលេង​ ឆ្នេរមាស ឆ្នេរប្រាក់​ កោះសំពោច​ ព្រែកកោះសំពោច​ ទីលានហាត់វាយគោល​ ទេសភាព​ កោះ​ ឆ្នេរ​ ព្រៃភ្នំ​ ព្រែក​ ពិតជាស្អាត​ ។ ស្វាគមន៍ប្រិយមិត្ត​ នាថ្ងៃឈប់សំរាកខាងមុខ​ ។”។ ក្រោយឃើញបែបនេះ ម្នាក់ៗបានចូល comment ថា ៖ ស្អាតណាស់ លោកអ៊ុំ, ទេសភាពស្អាតមែន បងប្រុស, ស្រស់សង្ហាណាស់លោកអភិបាល, ស្អាតពិតមែនលោកពូ ព្រមទាំងនៅមានការលើកឡើងជាច្រើនទៀត។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត