មើលរូបនេះហើយ ទប់ទឹកភ្នែកអត់ជាប់ទេ សូម្បីតែ ថៅកែហាងពេជ្រ ក៏រំជួលចិត្ត ហើយសួរថា “គាត់ជាកូនស្រី អ្នកបេះស្លឹកសាវម៉ៅរបស់គេ តើបងប្អូនយល់ពីអារម្មណ៍គាត់ទេ ហេតុអ្វីបានគាត់ស្រក់ទឹកភ្នែក?” (មានវីដេអូ)

កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ក្រោយឃើញ ស្ត្រីម្នាក់ ដឹកកូន២នាក់ ទៅលួចបេះស្លឹកសាវម៉ាវ ពីចំការរបស់គេដើម្បីយកទៅដាក់តំាងលក់ ជាមួយសាវម៉ាវរបស់ខ្លួន ព្រោះទិញពីស្រែអំបិលមក គេមិនអោយស្លឹកទេ។ ព្រោះតែខឹងនឹងស្ត្រីរូបនេះខ្លាំងពេក ម្ចាស់ចំការ បានយកសោរម៉ូតូទុក លុះត្រាតែស្ត្រីរូបនេះ យកស្លឹកសាវម៉ាវដែលលួចបេះនេះ ទៅទុកកន្លែងដើមវិញ ទើបម្ចាស់ចំការសាវម៉ាវ យល់ព្រមប្រគល់សោរម៉ូតូឲ្យវិញ។ ក្រោយឃើញទិដ្ឋភាពនេះហើយ ធ្វើឲ្យ លោកស្រី ទ្រី ដាណា នៅមិនសុខក្នុងចិត្ត ព្រោះក្តីអាណិត ក៏បានធ្វើការប្រកាសចង់ជួយស្ត្រីរូបនេះ ព្រមទំាងចង់ដឹងរឿងបន្ថែមផងដែរ។ នៅទីបំផុត នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ នេះ លោកស្រី ទ្រី ដាណា ដែលជា ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះបានជួបស្ត្រីរូបនេះ រួមទំាងស្វាមី និងកូនៗទំាង៣ហើយ។ ក្រោយស្តាប់ការបកស្រាយរបស់ស្ត្រីម្នាក់នេះហើយ ថៅកែហាងពេជ្រ រឹតតែអាណិតខ្លោចចិត្តថែមទៀត ព្រមទំាងបានប្រគល់ថវិកា ដល់ទៅ ១៧០០ដុល្លារ (១០០០ ដុល្លារសម្រាប់ធ្វើដើមទុនរកស៊ី និង ៧០០ដុល្លារទៀត ទុកទិញម៉ូតដ៏សមរម្យមួយគ្រឿង)។ រឹតតែខ្លោចចិត្ត និងគួរឲ្យចាប់អារម្មណ៍នោះ ក្នុងចំណោមកូនទាំង៣ របស់ស្ត្រីរូបនេះ មានកូនស្រីម្នាក់ បានស្រក់ទឹកភ្នែកតក់ៗ ដល់ថ្នាក់ធ្វើឲ្យលោកស្រី រំជួលចិត្ត និងចោទសួរថា ៖ “គាត់ជាកូនស្រីរបស់អ្នកបេះស្លឹកសាវម៉ៅរបស់គេ តើបងប្អូនយល់ពីអារម្មណ៍គាត់ទេ ហេតុអ្វីបានគាត់ស្រក់ទឹកភ្នែក?”។ ក្រោយឃើញរូបភាពនេះហើយ មានអ្នកខ្លះបានចូល comment ថា ៖  គាត់​អាណិត​ម្ដាយ​ មួយ​ទៀត​គាត់​ប្រហែល​នឹក​ឃេីញ​ថ្ងៃ ​ដែល​គេ​ស្តីអោយ​ម្តាយ ​រឿង​បេះ​ស្លឹកសាវម៉ាវ​របស់គេ​ មេីល​វីដេអូ​ បាន​យល់​ថា ​គ្នា​ភ័យ​ខ្លាច​ប៉ុណ្ណា, ចៅ​ដឹង​ពី​ការ​ទុក្ខវេទនា​របស់​ម្តាយ​ចៅ ត្រូវខំរៀនណាជីវិត គឺ​ជា​ការ​តស៊ូ​, ក្មេងមែន តែគាត់ដឹងយល់ពីភាពលំបាក របស់គ្រួសារ ចេះហូទឹកភ្នែកទៀត អារម្មណ៏នេះ បើអ្នកមិនធ្លាប់ឆ្លងកាត់មិនយល់ទេថាវាយ៉ាងម៉េច។   ព្រមទំាងនៅមាន…

អានបន្ត

ញាក់សាច់ ! លើកទី១ហើយ ឃើញ កញ្ញា រ៉ូស ច្រៀងបទ “My Heart Will Go On”, គ្រប់គ្នាស្តាប់ចប់ comment ភ្លែតថា…(មានវីដេអូ)

ទស្សនានិកជន ក៏ដូចជាមហាជនទូទៅ ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាច្បាស់ជាក់ជាមិនខាន តារាសម្តែង​ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់តែល្បីកក្រើកខ្លាំង ក្រោយថត MV មុខរថយន្ត មានទំាងពាក្យសរសើរ និងរិះគន់យ៉ាងចាស់ដៃ។ ហើយថ្មីៗនេះ គេប្រទះឃើញ តារាសម្តែងដែលនិយម តុបតែងខ្លួន និងស្លៀកពាក់ ស៊ិច​ស៊ី រូបនេះ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយលោក អុឹម ជីវ៉ា ដោយបញ្ជាក់យ៉ាងច្បាស់ៗថា ៖ “បងប្អូនខ្ញុំសុទ្ធតែអ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង…”។ ដោយសារមិនពេញចិត្តចំពោះពាក្យសំដីរបស់ រ៉ូស មួយចំនួន ជាពិសេសត្រង់ពាក្យ រ៉ូស និយាយថា “មីងស្គាល់ វិមានឯករាជ្យ អត់ ស្គាល់ក្រដាស១០ ក្រដាស ២០ អត់ បើមីងអត់ស្គាល់មីងអាច Search នៅ YouTube មើលបាន…” ទើបធ្វើ មហាជនមួយចំនួន ធ្វើការរិះគន់ រ៉ូស និងយកទៅ Troll ថែមទៀតផង។ ងាកមកថ្ងៃនេះវិញម្តង គេប្រទះឃើញ លោក អុឹម ជីវ៉ា បានបង្ហោះវីដេអូមួយ ពីសកម្មភាព កញ្ញា រ៉ូស ច្រៀងបទ “My Heart Will Go On” គ្រាន់តែស្តាប់ចប់ភ្លាម ម្នាក់ៗនាំគ្នាចូល comment ភ្លែតថា ៖ អ្នកជិតហ្នឹងលួចសើចសន្លប់, ពីរោះសាហាវ, បទហ្នឹងគេដូរប៉ារ៉ូច្រៀងហើយ…

អានបន្ត

យំតាមហើយ! ទីបំផុត ថៅកែហាងពេជ្រ បានជួបស្ត្រីម្នាក់ដែលលួចបេះស្លឹកសាវម៉ាវ ពីចំការគេហើយ, ស្តាប់រឿងហើយ អាណិតខ្លោចចិត្ត ពេក ថៅកែហាងពេជ្រ បានជូនថវិការហូតដល់ទៅ…(មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីពេលថ្មីៗមានករណី ស្ត្រីម្នាក់ ដឹកកូន២នាក់ ទៅលួចបេះស្លឹកសាវម៉ាវ ពីចំការរបស់គេដើម្បីយកទៅដាក់តំាងលក់ ជាមួយសាវម៉ាវរបស់ខ្លួន ព្រោះទិញពីស្រែអំបិលមក គេមិនអោយស្លឹកទេ។ ព្រោះតែខឹងនឹងស្ត្រីរូបនេះខ្លាំងពេក ម្ចាស់ចំការ បានយកសោរម៉ូតូទុក លុះត្រាតែស្ត្រីរូបនេះ យកស្លឹកសាវម៉ាវ ទៅទុកកន្លែងដើមវិញ ទើបម្ចាស់ចំការសាវម៉ាវ ប្រគល់សោរម៉ូតូឲ្យវិញ។ ក្រោយឃើញវីដេអូមួយនេះហើយ ធ្វើឲ្យមហាជនជាច្រើន មានក្តីអាណិតស្ត្រីរូបនេះជាខ្លាំង ហើយមានចិត្តខឹង នឹងម្ចាស់ចំការនេះ ផងដែរ មិនគួរណាមានចិត្តកំណាញ់ដល់ថ្នាក់នេះ។ ដើម្បីបញ្ជាក់ឲ្យច្បាស់ កុំឲ្យមហាជនយល់ច្រឡំកាន់តែខ្លាំងឡើយ នៅទីបំផុត ម្ចាស់ចំការ បានចេញមុខបញ្ជាក់ពីមូលហេតុដែលគាត់ធ្វើបែបនេះហើយ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ ដោយលោកបានរៀបរាប់ថា ៖ “ព្រោះតែចង់ឲ្យអាជីវករ ជាពិសេសនៅខេត្តកំពត ទឹកឈូ ចង់ឲ្យគាត់យល់ថា ទី១ ការលក់ដូររកស៊ី ឲ្យមានភាពស្មោះត្រង់ ជាមួយបងប្អូនប្រជាពលរដ្ឋយើងទំាងអស់គ្នា មានន័យថាបើសិនជាយើងលក់ផ្លែឈើរបស់ខ្មែរយើង យើងប្រាប់ថារបស់ខ្មែរយើង កុំយករបស់យួន របស់ថៃ ហើយយកមែកសាវម៉ាវខ្ញុំទៅបន្លំគេ អាហ្នឹងវាមិនល្អទេ…”។ ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ បានជួបស្ត្រីដែលលួចបេះស្លឹកសាវម៉ាវ ពីចំការគេហើយ ស្តាប់ហើយពិតជាមានអារម្មណ៍ខ្លោចចិត្តខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះទប់អារម្មណ៍លែងជាប់ក៏យំតាមស្ត្រីនេះ។ ក្នុងនោះព្រោះតែក្តីអាណិត ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានជូនថវិការហូតដល់ទៅ ១៧០០ដុល្លារ (៧០០សម្រាប់ទិញម៉ូតូ និង ១០០០ដុល្លារ សម្រាប់ទុកធ្វើដើមទុនរកស៊ី)។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាសាច់រឿងដំបូងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ អ្នកម្តាយ សុភ័ក្រ្ត កុសុម៉ា លួចទៅសាក់បបូរមាត់ ឃើញភ្លាម ភ្ញាក់ព្រឺត ដល់ថ្នាក់ធ្វើឲ្យ កុសុម៉ា ទប់ចិត្តអត់ជាប់ ក៏ពោលពាក្យថា…(មានវីដេអូ)

អ្នកគាំទ្រ និងប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ពិធិការិនី ពូកែវោហាស័ព្ទ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រ ខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ។ កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា។ ងាកមកមើលក្រុមគ្រួសាររបស់ ពិធីការិនីរូបនេះវិញ រឹតតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍កាន់តែថែមទៀត ជាពិសេស កុសុម៉ា ចូលចិត្តបង្ហោះវីដេអូ និងរូបភាពជាច្រើនជាមួយអ្នកម្តាយរបស់ខ្លួន គ្រប់សកម្មភាពទំាងអស់សុទ្ធតែទាក់ទាញ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយពីអ្នកម្តាយរបស់ខ្លួន ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “អត់ធ្វើម្ហូបឲ្យកូន លួចទៅសាក់បបេរមាត់ទៀត”។ ក្រោយឃើញបែបនេះ អ្នកគាំទ្រចូល comment ភ្លែតថា ៖ មើល ម៉ាក់អ៊ុំយូរៗ បានដឹងថាបង ឯង ដូចម៉ាក់ បង ឯង, ញាក់សាច់ហ្មងម៉ាក់, តាមពិតទៅបងឯង ដូចម៉ាក់បងឯងសោះ, គាត់ធ្វើខ្លួនលើកមុខលើកមាត់កូន ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

នេះហើយ គឺជាជីវិតដ៏សាមញ្ញ របស់ តារាសម្តែងជើងចាស់ អម្ពរ ទេវី មើលទៅពិតជាសប្បាយរីករាយ កក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ (មានវីដេអូ)

ទស្សនិកជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងជើងចាស់ម្នាក់គឺ អ្នក​នាង​ អម្ពរ ទេវី នោះ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យអ្នកគាំទ្រជាច្រើន នៅតែដក់ក្នុងអារម្មណ៍ និងពេញចិត្តជាខ្លាំង មកទល់ពេលនេះ។ ចំណែកថ្មីៗនេះ អ្នកនាង អម្ពរ ទេវី បានបង្ហោះសារមួយ ដោយបង្ហាញក្តីរំភើបជាខ្លាំង ដោយរៀបរាប់ពីកូនប្រុសរបស់ខ្លួនថា “ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន, ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីក្រោយកូន, ម៉ាក់នឹកកូន, សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ”។ នៅមិនទាន់អស់ទេ អ្នក​នាង អម្ពរ ទេវី តែងតែ បង្ហាញជីវិតដ៏សាមញ្ញ របស់ខ្លួនជាញឹកញាប់ ជាមួយក្រុមគ្រួសារ មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ ដែលមានដូចជាដើរលេង អាំងសាច់ ញុំាអាហារ ព្រមទំាងនៅមានសកម្មភាពជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ លាយឡំដោយស្នាមញញឹម ស្រស់ស្រាយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃក្រុមគ្រួសាររបស់ តារាសម្តែងជើងចាស់រូបនេះទំាងអស់គ្នា ៖

អានបន្ត

តោះៗ ណាត់គ្នាទៅលេង ដឹងតែសប្បាយហ្មង ! អភិបាលស្រុកបន្ទាយស្រី ពោលថា ​៖ «ព្រះដាក់» តែងខ្លួន ដើរលេងក្នុងសួន ”ផ្កាទង់ជាតិខ្មែរ”

ម្សិលមិញនេះ នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក “ទៅលេងបន្ទាយស្រី” បានបង្ហោះរូបភាពជាច្រើនសន្លឹកពីការតុបតែង តាមដងផ្លូវ ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មកកំសាន្តក្នុងឪកាសការឈប់សម្រាកខាងមុខនេះ មើលទៅពិតជាស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ ហ្វេសប៊ុកដដែលនេះបានភ្ជាប់បញ្ជាក់បន្ថែមថា​ ៖ “ភូមិព្រះដាក់ | ស្រុកបន្ទាយស្រី ក្រៅពីពន្លឺអំពូលភ្លើងនៅតាមដងផ្លូវដ៏ស្រស់បំព្រងនាពេលរាត្រីបង្ហាញពីសម្រស់ក្នុងភូមិ ភូមិព្រះដាក់ ដែលជាភូមិគំរូនេះបានត្រៀមរៀបចំតុបតែងលំអរួចរាល់ នៅតាមដងផ្លូវយ៉ាងស្រស់ស្អាតផងដែរ។ ចំណែកអ្នកភូមិវិញ ក៏បានរៀបចំកន្លែងលក់ដូរវត្ថុអនុស្សាវរី័យ៏ និងម្ហូបអាហារយ៉ាងច្រើនប្រកបដោយអនាម័យ សណ្ដាប់ធ្នាប់ និងស្នាមញញឹមរាក់ទាក់ទទួលភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ មកកំសាន្តក្នុងឪកាសការឈប់សម្រាកខាងមុខនេះ ។ អ្នកទាំងអស់គ្នានិងមានអារម្មណ៏ថាប្លែកនៅពេលមកដល់ភូមិមួយនេះ ពិសេសជាងនេះទៅទៀតនោះ ក៏អាចភ្លក់នូវនំបញ្ចុកព្រះដាក់ដ៏ឈ្ងុយឆ្ងាញ់ ដែលអ្នកភូមិបានធ្វើដោយផ្ទាល់ដៃ ។ តោះ!!! ……. ទៅលេង ភូមិព្រះដាក់ ហ្ហេស!”។ ក្នុងនោះគេក៏បានឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានបង្ហោះរូបភាពទំាងនេះ ក្នុងហ្វេសប៊ុករបស់លោកផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា ៖ “«ព្រះដាក់»តែងខ្លួន ដើរលេងក្នុងសួន”ផ្កាទង់ជាតិខ្មែរ””។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ​៖

អានបន្ត

TOP NEWS: ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មី ទៀតហើយ និងព្យាបាល ជាសះស្បើយម្នាក់

នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បា​នប្រាប់ឲ្យដឹងថា ៖ “ថ្ងៃនេះយេីង​រកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ #១៥នាក់​ និងជាសះស្បេីយ​ #១នាក់​ ។ រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ១១ សីហា ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ចំនួន​ #១៥នាក់​ (ករណីនាំចូល​ទាំងអស់ ជនជាតិខ្មែរទាំង២នាក់​មកពីសហរដ្ឋអាមេរិក និងជនជាតិចិន​១៣នាក់​ មកពីប្រទេសហ្វីលីពីន) ដូច្នេះចំនួនសរុប​ #២៦៦នាក់​ ជាសះស្បេីយចំនួន​ #១នាក់​ (ជនជាតិខ្មែរ) ដូច្នេះចំនួនសំរាកនៅពេទ្យ​កេីន #៤៦នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន #២២០នាក់​ និង #ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 73629 ស្មេីនឹង​ 4435 ក្នុង១លាន នាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាចសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ខាងក្រោមនេះ ៖

អានបន្ត