កម្រឃើញ លោក សូនី ខឹងខ្លាំងបែបនេះណាស់ ដោយចេញមុខ ព្រលះបុរសម្នាក់ចំៗ រឿង តេ និង ឆាត មករំខាន Love Riya ហើយលោកផ្តាំទៅវិញ ថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាប ខ្លះៗហើយ មើលទៅ នូវទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ រឹតតែច្បាស់ថែមទៀតនោះ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ លុះដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក  ដែន សូនី បានរៀបចំបាច់ផ្កាមួយបាច់ តុបតែងយ៉ាងស្អាត លាយជាមួយលុយដុល្លារយ៉ាងច្រើន ដើម្បីយកមក Suprise Love Riya ដើម្បីសុំរៀបការ ដល់ថ្នាក់ ធ្វើឲ្យ អ្នកលក់ឡេរូបស្រស់ម្នាក់នេះរំភើបចិត្តយ៉ាងខ្លាំង។ ស្រាប់តែមកដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ គេឃើញ លោក សូនី ទប់អារម្មណ៍លេងជាប់ហើយ ដោយចេញមុខព្រលះបុរសម្នាក់ ដែលតែងតែ call មករំខាន Love Riya បើទោះជា Love Riya មិនតប និងស្រឡាញ់ក៏ដោយ ព្រោះលោក មិនចង់ឲ្យនរណាម្នាក់ចូលមកជីវិត…

អានបន្ត

យំតាមហើយ ! លោក សីហា និយាយតែប៉ុន្មានម៉ាត់នេះសោះ ធ្វើឲ្យ គង់ ចាន់ស្រីមុំ អួលដើមក ស្រក់ទឹកភ្នែកទាល់តែបាន លោកប្រាប់ថា…(មានវីដេអូ)

ហ្វេនៗ ជាច្រើន ក៏ដូចជាទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង គង់ ចាន់ស្រីមុំ នោះ។ ក្រោយរៀបការជាមួយលោក គីម សីហា អ្នកទំាងពីរទទួលបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ ម៉ូម៉ូ។ ជាញឹកញាប់ណាស់ ទោះរវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកទំាងពីរ តែងតែនាំកូនស្រី សំណព្វចិត្តរបស់ខ្លួន ដើរលំហែកាយ តាមកន្លែងកម្សាន្តផ្សេងៗ ពោរពេញដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅណាស់។ ចំណែក ម្សិលមិញនេះ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ គេឃើញ ស្រីមុំ និង សីហា បានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ល្បីមួយឈ្មោះ 3fun channel cambodia ហើយបានទំលាយរឿងខ្លះៗ ដែលមានអ្នកគាំទ្រមួយចំនួន ពិតជាចង់ដឹង។ ជីវិតគូ ទំរាំបានមកដល់ថ្ងៃនេះ ស្រីមុំឆ្លងកាត់រឿងឈឺចាប់ជាច្រើន ជាមួយស្វាមី ដោយ ១ខែទឹកភ្នែក៣ដង ឈ្លោះគ្នា សុំបែកគ្នាជាញឹកញាប់ ជាមួយស្វាមី ពេលខ្លះ ឈ្លោះគ្នាខ្លាំងពេក ដល់ថ្នាក់ ស្រីមុំលោ​តចេញពីឡានក៏មានដែរ កាន់តែឈឺចាប់ថែមទៀតនោះ គឺស្វាមី របស់ខ្លួន មានស្រីតែម្តង។ តែទោះជាយ៉ាងណាក៏ដោយ លោកសីហា បានកែប្រែខ្លួន ធ្វើជាស្វាមីដ៏ល្អ ខំប្រឹងប្រែងរកស៊ី មិនហ៊ានចាយវាយ ពិសេសបំផុតនោះ តែងតែបំពេញបំណងភរិយារបស់ខ្លួនរហូត។ ក្នុងកម្មវិធីនេះ លោក សីហា និយាយពាក្យប៉ុន្មានម៉ាត់ចេញពីចិត្ត ដល់ថ្នាក់ ធ្វើឲ្យ ស្រីមុំ អួលដើម ក ស្រក់ទឹកភ្នែក ទាល់តែបាន ដោយលោកបញ្ជាក់ថា “ខ្ញុំដាក់ចិត្ត ដាក់កាយ រកស៊ីដើម្បីគាត់, កំហុសរបស់ខ្ញុំមានច្រើន អាចលុបលាងបានហើយ ហើយខ្ញុំប្រាប់គាត់ថា អូនចង់ធ្វើអី ធ្វើទៅ…

អានបន្ត

ច្រៀងពីរោះណាស់ ! ស្ងាត់ៗ ភរិយា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហោះវីដេអូចាស់ ក្នុងថ្ងៃមង្គលការរបស់ខ្លួន ឡើងវិញ ថែមទំាងពោលពាក្យមួយឃ្លា ថា…(មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ហើយភាពល្បីល្បាញរបស់លោក មានទំាងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ ហើយគេក៏បានចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» ថែមទៀតផង ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក កាលពីពេលកន្លងទៅ។​ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ​ ១៩៩៧ នៅភ្នំពេញ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ ភរិយារបស់ លោកព្រាប សុវត្ថិ បានបង្ហោះវីដេអូចាស់មួយ ក្នុងថ្ងៃមង្គលការរបស់ខ្លួន ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏ផ្អែមល្ហែមថា “ស្រឡាញ់បងដល់ឆ្អឹង ជាពាក្យពិតរបស់អូន”។ ឃើញភ្លាម ហ្វេនៗជាច្រើន​បាន បង្ហាញអារម្មណ៍ថា ៖ ច្រៀងពិរោះណាស់, ឥឡូវនៅដដែល ក្មេងដូចមុនអ៊ីចឹង, សូមជូនពរ អាយដល ទាំងពីរស្រឡាញ់គ្នា ដល់ចាស់កោងខ្នង, ស្វីតម្លេសជេៗ, ស្វីតណាស់ អ្នកមីង ហើយលោកពូ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

កម្រឃើញ ថៅកែហាងពេជ្រ និងស្វាមី ដើរលេងជុំគ្រួសារ បែបនេះណាស់ ថែមទំាងបង្កប់សារ មួយឃ្លា ដ៏មានន័យថា…

លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ជាក់ស្តែងកាលពីថ្មីៗនេះ លោកស្រី និងស្វាមី បានចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ ដោយចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន។ មួយវិញទៀតបើទោះបីជាលោកស្រី និងស្វាមី រវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្ររូបនេះ និងស្វាមី បាននាំកូនៗជាទីស្រឡាញ់របស់ខ្លួនដើរលេងកម្សាន្តយ៉ាងសប្បាយ មើលទៅពិតជាកក់ក្តៅណាស់។ លោកស្រី បង្កប់សារដ៏មានន័យមួយឃ្លាថា “ផ្តល់ភាពកក់ក្តៅអោយកូនៗ”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនរបស់លោកស្រី និងពូម៉ៅ បានចូល comment ថា ៖ កូន៥ហើយ នៅតែស្អាតទៀត ចែ, ចែ​ដាណា​ ក្រមុំ​កូន​៥, មុខដូចម៉ាក់ៗ ទាំងអស់, មានសេចក្ដីសុខណាស់ចែ មើលទៅគួរឱ្យស្រលាញ់, ស្រលាញ់អាអូនអាវក្រហមណាស់បង ក្នាញ់ហ្មងបង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

ស្អាតសា​ហា​វហ្មង ! សុគន្ធ និសា ស្លៀកមួយឈុតនេះ ថតនៅ ទឹកដីអង្គរ ខេត្តសៀមរាប ស្រស់ប្លែក គួរឲ្យគយគន់ ដល់ហើយ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ លាន់មាត់ សរសើរ ព្រាត ថា…(មានវីដេអូ)

ប្រិយមិត្ត ក៏ដូចជា អ្នកគាំទ្រជាច្រើនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង ដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា។ បទជាច្រើនរបស់តារាចម្រៀងរូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែលមកទល់ពេលនេះ កាន់តែស្តាប់ កាន់តែពីរោះ ស្តាប់មិនចេះធុញទ្រាន់។ ជាញឹកញាប់ខ្លាំងណាស់ ដែលតារារូបនេះ តែងស្លៀកសំលៀកបំពាក់ ស្អាតៗ បង្ហាញជូនហ្វេនៗរបស់ខ្លួន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មើលទៅជាគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំងណាស់។ ជាក់ស្តែង នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ នេះ និសា បានបង្ហាញវីដេអូមួយ ពីសកម្មភាពថតអប្សរា នៅខេត្ត​សៀមរាប​ ទឹកដីអង្គរ ឃើញភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ។ ក្នុងនោះ ក៏មានអ្នកខ្លះបាននិយាយថា ៖ ស្អាត​ដល់​ហើយ​បង​, ចង់អោយមាន វីដេអូ ក្រោយៗទៀត, ពេញចិត្តណាស់បងនិសា, នេះជាអ្វី ដែលហ្វេនៗគ្រប់គ្នាចង់បាន, ស្រស់ស្អាតសា​ហា​វ, ចាំយូរហើយ, ចង់និយាយថា បងគ្រងឈុតហ្នឹងស្អាតខ្លាំង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ញញឹមស្រស់ណាស់ ! កូនស្រី ភិន សុដាលីស ប្រែធំប្លែក គួរឲ្យស្រឡាញ់ដល់ហើយ ថែមទំាងរពឹសទៀត ដល់ថ្នាក់ម៉ាក់ៗ គ្រឺតពេក ក៏និយាយថា…

ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន តារាសម្តែងស្រី និងអ្នកជំនួញវ័យក្មេង ភិន សុដាលីស នោះ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ពីប្រិយមិត្តមួយចំនួន ជាមួយនឹងសមត្ថភាពរបស់នាង ​ទាំងក្នុងសិល្បៈ និងការរកស៊ី។ ក្នុងនោះ បើងាកមកមើល កូនស្រីរបស់ តារាស្រីរូបនេះវិញ គឺពេលនេះ រូបគេ មានរូបរាងធំប្លែកជាច្រើនណាស់ ជាពិសេសមានមុខមាត់ គួរឲ្យគ្រឺតដល់ហើយ សូម្បីតែអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើន ក៏លាន់មាត់សរសើរផងដែរ។ ទោះរវល់ការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏តារាសម្តែងស្រីរូបនេះ មិនភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅជូនកូនស្រីរបស់ខ្លួន ដោយតែងតែនាំដើរលេងកម្សាន្តតាមកន្លែងផ្សេងៗ មិនដែលដាច់ឡើយ។   ជាក់ស្តែង កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត ដាលីស បាននាំកូនស្រីរបស់ខ្លួន ទៅភ្លក់ភេសជ្ជៈនៅហាងមួយកន្លែង ថែមទំាងបញ្ជាក់ឲ្យដឹងថា ៖ “រូបច្បាស់ផុតលេខបំផុតក្នុងចំណោម ១០០ រូបផ្សេងទៀត ដែលកូនស្រីពៅ រពឹសចាប់មិនជាប់ រកតែកាច់ស្ទាយមិនទាន់ សំខាន់នាំកូនពៅមកភ្លក់ drink ថ្មី “BABY TIGER” របស់ @firetigercambodia អស់មួយកែវមិនអស់ចិត្ត ទារមួយកែវទៀត ដណ្តើម “SNOW TIGER” របស់ mommy ញុំាឡើងអស់ សា​ហា​វណាស់ក្បា​លខូ​ច @baby_katherina”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ដើម្បី អបអរសាទរពិធីបុណ្យអុំទូក, តន់ ចន្ទសីម៉ា ដាក់មួយបទនេះ “ដាល់អំបុក” ពីរោះប្លែកទៀតហើយ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ នាំគ្នា និយាយថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញា តន់ ចន្ទសីម៉ា គឺជា អតីតបេក្ខនារី ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ។ បើទោះ អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra និងបានចេញបទជាច្រើន សុទ្ធតែពីរោះៗ និងផ្ទុះ ការគាំទ្រខ្លាំង ស្ទើរមិនគួរឲ្យជឿ។ នៅមិនទាន់អស់ទេ នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ នេះ ជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២០ គេឃើញ ផលិតកម្ម Galaxy Navatra បានបញ្ចេញមួយបទទៀតហើយ សម្រាប់ តន់ ចន្ទសីម៉ា ក្រោមចំណងជើងថា “ដាល់អំបុក” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា ព្រមទំាង និពន្ធបទភ្លេង ដោយ NUMAN ។ ស្តាប់ចប់ភ្លាម ទស្សនិកជនជាច្រើន ពេញចិត្តយ៉ាងខ្លាំងចំពោះចម្រៀងមួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងមានន័យទៀត។ ហើយក៏មានអ្នកខ្លះទៀត បាននិយាយាថា ៖ ចេញមកថ្មីទៀតហើយ ម្ដងនេះកប់ណាស់ ពិតជាមិនភ្លេចប្រពៃណីខ្មែរទេ, បទស្រីៗ ឥឡូវមានតែបទរបស់គាត់ទេ ដែលស្ដាប់កើត ចេញមកមួយបទៗ ពីរោះ មិនសរសើរមិនបាន, ឆ្ងល់…

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយដឹងថា កូនទំាង៣ របស់ យក់ ថិតរដ្ឋា និងស្វាមី មានឈ្មោះស្រដៀងគ្នា ហើយពីរោះៗទៀត គឺ ឃុំ រដ្ឋាណាលីដូ​, ឃុំ រដ្ឋាណាលីឌី​  រីឯកូនស្រី ពៅ ឈ្មោះ…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។ លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។ ចំណែកកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ អ្នកនាង យក់ ថិតរដ្ឋា បានទំលាយឈ្មោះកូនទំាង៣របស់ខ្លួន ពិតជាពីរោះណាស់ ដោយកូនប្រុសទី១ មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ​ រីឯកូនប្រុសទី២ មានឈ្មោះ ឃុំ រដ្ឋាណាលីឌី​  និងកូនស្រីទី៣ មានឈ្មោះ ឃុំ រដ្ឋាណាតាលី។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន​នៅក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ កូនទី១ កាត់ទៅប៉ា កូនទី២ កាត់រកម៉ាក់ កូនទី៣ កាត់ទៅអ៊ុំ, គ្រួសារបងគួរឱ្យស្រឡាញ់ណាស់, ល្អៗម្លេសក្មួយ គួរឲ្យស្រលាញ់ណាស់, កូនគេឪគេ, គួរឲ្យស្រឡាញ់ណាស់, ឈ្មោះសុទ្ធតែពីរោះៗ និងស្រដៀងគ្នាទៀត។ ខាងក្រោមនេះជារូបភាពដ៏កក់ក្តៅ នៃក្រុមគ្រួសារ របស់ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា ៕

អានបន្ត

អីយ៉ា ឆ្លៀតពេលទំនេរ លោក សូនី និង Love Riya នាំ ទែនទែន ដើរលេងកម្សាន្តយ៉ាងសប្បាយ មើលទៅកក់ក្តៅណាស់, ឃើញភ្លាម ហ្វេនៗ​ បង្ហាញអារម្មណ៍ថា…

កាលពីពេលកន្លងផុតទៅ ថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ Love Riya បានបង្ហាញមុខបុរសសង្ហាម្នាក់ ហើយត្រូវបានគេស្គាល់ឈ្មោះថា ដែន សូនី (Den Sony) ខណៈពេលបុរសរូបនេះ កំពុងបីកូនស្រីរបស់ខ្លួន យ៉ាងស្និតស្នាលបំផុត ហាក់ដូចជាក្រុមគ្រួសារតែមួយ ក្នុងដំណើរកម្សាន្ត ទៅខេត្តកំពត។ ក្នុងនោះ អ្វីដែល ហ្វេនៗ របស់ Riya ដែលចង់ដឹងពីទំនាក់ទំនងរវាងអ្នកទំាងពីរឲ្យកាន់តែច្បាស់នោះ ត្រូវបានលោក ដែន សូនី ចេញមុខបញ្ជាក់រឿងខ្លះៗហើយ ជាមួយ ក្រុមការងារ តារាញូស៍ ដោយលោកបញ្ជាក់ថា ៖ “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ លុះមកដល់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក  ដែន សូនី បានរៀបចំបាច់ផ្កាមួយបាច់ តុបតែងយ៉ាងស្អាត លាយជាមួយលុយដុល្លារយ៉ាងច្រើន ដើម្បីយកមក Suprise Love Riya ដើម្បីសុំរៀបការ ដល់ថ្នាក់ ធ្វើឲ្យ អ្នកលក់ឡេរូបស្រស់ម្នាក់នេះរំភើបចិត្តយ៉ាងខ្លាំង។ នៅមិនទាន់អស់ទេ នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ នេះ គេឃើញ Love Riya និង លោក សូនី បានបង្ហោះរូបភាពជាច្រើនសន្លឹក មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់ ដោយបាននាំ…

អានបន្ត

អីយ៉ា នៅសុខៗ ស្រាប់តែ នាយក្រឹម រំលឹកឈ្មោះដៃគូចាស់ នាយ កុយ ថែមទំាងដាក់ប៉ុន្មានម៉ាត់ គួរឲ្យចាប់អារម្មណ៍ទៀត ថា…

មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។ ស្រាប់តែ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ នាយ ក្រឹម នៅសុខៗស្រាប់តែរំលឹកឈ្មោះដៃគូចាស់របស់ខ្លួន គឺ នាយ កុយ ថែមទំាងភ្ជាប់សារប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “ខ្ញុំមិនចង់ប្ដូររាងរបស់ខ្ញុំទេ! តែសក់ និងពុកមាត់វាប្ដូរខ្លួនវា តាមវ័យ មិនអាចឃាត់បានទេ នេះជាធម្មជាតិរបស់មនុស្សលោក ។ តែបេីលៀបអាចក្មេងជាងមុន តែមុខនៅជ្រួញដដែលៗៗៗ តែបេីអោយឃ្មុំទិចទាំងសងខាង អាចប៉ោង ហេីយភ្នែកលិប អាចដូចមុខអាកុយពួកម៉ាកខ្ញុំគឺចប់ ហាស់ហា។ សុខចិត្តជ្រួញចុះ សំខាន់សុខភាពល្អ និងរាងស្អាត! នៅក្នុងពិភពលោកនេះ គ្មានហាងណាបេីកលក់សុខភាពទេ៕ (យេីងចេះស្រឡាញ់ខ្លួនយេីង) (ហាត់ប្រាណដេីម្បីសុខភាព) អរគុណសន្តិភាព!!”។ ក្រោយឃើញបែបនេះភ្លាម គេឃើញហ្វេនៗជាច្រើនរបស់តារាកំប្លែងជើងចាស់ទំាងពីរបានចូល comment ថា ៖ ពូសម្លាញ់ម្ចាស់បេះដូងក្មួយ, មានន័យជ្រៅជាងស្រារផែនដីទៀតបង, នៅតែសង្ហាដដែលពូក្រឹម, តាំងពីតូចមកដល់ខ្ញុំអាយុ37ឆ្នាំ ឃើញពូក្រឹមឯងជ្រួញតែរហូតហ្នឹង ហើយពូកុយលិបតែរហូតហ្នឹង៕

អានបន្ត