អីយ៉ាលេចមុខសុទ្ធតែ តារា និងកីឡាករ ល្បីៗ ចូលរួមក្នុងពិធីមង្គលការ កែវ សុខផេង នៅពេលល្ងាច មើលទៅម្នាក់ៗតែងខ្លួន ឡូយអស់ទាស់ ពិសេស កូនកំលោះ និងកូនក្រមុំ ហ្មង ពិតជាស្រស់ស្អាតណាស់…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិខាន កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង ហើយ សុខផេង បានបង្ហាញស្នាដៃរបស់ខ្លួនយ៉ាងលេចធ្លោ ក្នុងការប្រកួតកន្លងទៅ នៅក្នុងទីលាន ដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរូបនេះ។ កែវ សុខផេង មានស្រុកកំណើតនៅ ភូមិរការកណ្តាល ខេត្តក្រចេះ និងជាកូនពៅ ក្នុងគ្រួសារមួយ ដែលមានបងប្អូន៥នាក់។ រីឯកាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ កែវ សុខផេង បានប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយរូបគាត់បានភ្ជាប់ពាក្យហើយ។ លោកបញ្ជាក់បន្ថែមថា ៖ “បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD”។ នៅទីបំផុត អ្នកទំាងពីរបានចូលរោងការផ្លូវការនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះហើយ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ G) មើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ កែវ សុខផេង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃមង្គលអាពាហ៍ពិពាហ៍នៃយើងខ្ញុំទាំងពីរ”។ ចំណែកទិដ្ឋភាពពេលល្ងាច នៃពិធីនេះវិញ មើលទៅពិតជាអធិកអធមណាស់ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងយ៉ាងច្រើន អមជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាពិសេស កូនកំលោះ និងកូនក្រមុំតែម្តង ដោយស្លៀកសំលៀកបំពាក់ច្រើនម៉ូត សុទ្ធតែគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញ។ ក្នុងគេក៏ឃើញមានតារា និងកីឡាករ ល្បីៗ ជាច្រើនដួង ក៏មានវត្តមាននៅក្នុងកម្មវិធីនេះផងដែរ មានដូចជា ៖ រ៉េត ស៊ូហ្សាណា, ជា សុវណ្ណរិទ្ធ, ពេជ្រ សោភា, Step, ចាន់ វឌ្ឍនាកា។…

អានបន្ត

អ្នកណាមិនរំភើប បើនៅសុខៗ ស្រាប់តែខាងប្រុស លេងមួយក្បាច់នេះ យកសុទ្ធតែយក រថយន្ត ROLLS‑ROYCE មក Surprise ក្នុងថ្ងៃ Anniversary ដល់ថ្នាក់ធ្វើឲ្យ ខាងស្រី រំភើបស្ទើរគាំង ហើយនិយាយថា…(មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងមួយ ក្រោយឃើញ ខាងប្រុស លេងមួយក្បាច់ ធ្វើឲ្យខាងស្រី រំភើបចិត្តស្ទើរ គាំង ដោយយកសុទ្ធតែរថយន្តទំនើប ម៉ាក ROLLS‑ROYCE មក Surprise ក្នុងថ្ងៃ Anniversary ។ ក្នុងនោះ ខាងស្រីបានបង្ហោះរូបភាព និងសារដ៏សែនរីករាយមួយថា ៖ “ស្រលាញ់គ្នា 2 ឆ្នាំហេីយ មិនដែលចេះធ្វេី Anniversary អីនឹងគេទេ ព្រោះពួកខ្ញុំ ជាមនុស្សពូកែអៀនដូចគ្នា ចូលចិត្តភាពស្ងប់ស្ងាត់ មិនចូលចិត្តបង្ហាញភាពផ្អែមល្ហែម drama អីទេ អ្នកស្គាល់ និងមាន friend ជាមួយខ្ញុំដឹងហេីយថាខ្ញុំអត់ចេះ post រ៉ាយរ៉ាប់ច្រេីនទេ តែថ្ងៃនេះលេីកទី 1 ព្រោះរំភេីបពេក សុខៗស្រាប់តែ ខាងប្រុសថាចង់ធ្វេី Anniversary ម្តងជួបជុំបងប្អូន តាមពិតចឹងសោះ ចឹងបានម៉ានថ្ងៃនេះលឹបលរៗ ឆ្វេចឆ្វាច តិចបាត់ៗមិនដឹងទៅណា អរគុណលោកប្តី (មានអេតាសុីវិលហេីយ គ្រាន់តែមិនទាន់ចូលរោងការ ជិតចូលហេីយ)។ អរគុណគ្រប់យ៉ាង ចាំបានកាលទេីបតែស្រលាញ់គ្នាបានប៉ុន្មានថ្ងៃស្រាប់តែចាប់ផ្តេីមសន្យានេះ សន្យានោះ គាត់ធ្លាប់សន្យាថា បងនឹងធ្វេីអោយអូនក្លាយជានារីម្នាក់ ដែលមានសំណាង បងសន្យានឹងផ្តល់សុភមង្គល ស្នាមញញឹម និងគ្រប់យ៉ាងអោយអូន ទោះមិនបានអោយអូនលេីសគេ ក៏បានស្មេីគេដែរ។ គេមានអី អូនត្រូវតែមាននឹង មួយជីវិតនេះ បងមិនអោយអូនលំបាកទេ (ប្តេជ្ញាសា​ហា​វណាស់កាលនុង) តែអ្វីដែលខ្ញុំទទួលបានគឺលេីសពីពាក្យដែលគាត់ធ្លាប់សន្យាទៀត អរគុណបង ចំពោះក្តីស្រលាញ់ និង សុភមង្គលមួយនេះ អរគុណការគោរព ផ្តល់តម្លៃ ភាពស្មោះត្រង់ និងមេីលថែអូនកន្លងមក ទឹកមុខ និង ស្នាមញញឹមរបស់ប្រពន្ធ បញ្ជាក់ពីសុភមង្គលនៃគ្រួសារ សង្ឃឹមថាពួកយេីងនឹងល្អ បែបនេះ…

អានបន្ត

នៅចាំពួកគាត់ទេ? អីយ៉ា ក្រោយរៀបការបាន ២ថ្ងៃ ស្រាប់តែខាងស្រី លាន់មាត់ ថា…(មានវីដេអូ)

កាលពី ពីរ បី ថ្ងៃមុននេះ អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះគូស្នេហ៍មួយគូ ដោយខាងប្រុស មានវ័យចំណាស់ជាង ខាងស្រី។ កូនកំលោះម្នាក់នេះមានឈ្មោះ សឺ សុខប៊ាង រីឯកូនក្រមុំឈ្មោះ ម៉េង សូដា។ ពួកគាត់ទំាងពីរបានចូលរោងការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ នៅខេត្តកំពង់ចាម។ ក្រោយរៀបការ បាន២ថ្ងៃ ស្រាប់តែខាងស្រី បង្ហោះសារមួយ កាលពីថ្ងៃទ ៣១ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ ដោយបង្ហាញអារម្មណ៍ ក្នុងចិត្តថា “បើដឹងថារៀបការល្បីចឹង រៀបការយូរហើយ ខ្ញុំអាយុ30ឆ្នាំហើយ មានគេថាខ្ញុំក្មេងទៀត”។ ឃើញបែបនេះភ្លាម មហាជនជាច្រើនបានចូល comment ថា ៖ ថាចង់បានប្ដីឥឡូវ ដល់អ៊ីចឹងចាំ30ដែរហើយ ក្រែងបានសុីដាច់ New Feed គេឯង, មុខបងក្មេងមែនហ្នឹង, ល្បីគ្រប់ផេកហ្មងបង, ក្មេងសម្រាប់កុង, បើដូចក្មេង18 អ៊ីចឹង, មកពីបងឯងស្អាតមើលទៅក្មេងហ្នឹង, ប្អូនៗមុខឡើងចាស់អស់ហើយ តែចែវិញឡើងក្មេង, ការហើយចំណេញច្រើន ឥឡូវល្បីអ៊ីចឹង លក់ផលិតផលអី ក៏ដាច់ដែរណប់។ តោះដើម្បីជ្រាបបន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

នៅចាំគូស្នេហ៍ដែលកំពុងល្បីនេះទេ? ពេលនេះខាង កូនក្រមុំ ចេញមុខទំលាយអារម្មណ៍ពិត ដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា “គាត់ជាមនុស្សតែម្នាក់ ដែលគោរព ស្រលាញ់ និងឲ្យតម្លៃខ្ញុំរហូតមក, អ្វីដែលបញ្ជាក់ពីការស្រលាញ់របស់គាត់ ចំពោះខ្ញុំ គឺ…” (មានវីដេអូ)

កាលពីថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះគូស្នេហ៍មួយគូ ដោយខាងប្រុស មានវ័យចំណាស់ជាង ខាងស្រី។ កូនកំលោះម្នាក់នេះមានឈ្មោះ សឺ សុខប៊ាង រីឯកូនក្រមុំឈ្មោះ ម៉េង សូដា។ ពួកគាត់ទំាងពីរបានចូលរោងការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ នៅខេត្តកំពង់ចាម។ ក្រោយរៀបការ គេឃើញខាងស្រី បានទំលាយអារម្មណ៍ក្នុងចិត្តដ៏គួរឲ្យចាប់អារម្មណ៍ថា “បើដឹងថារៀបការល្បីចឹង រៀបការយូរហើយ ខ្ញុំអាយុ30ឆ្នាំហើយ មានគេថាខ្ញុំក្មេងទៀត”។ កូនក្រមុំរូបនេះ បន្ថែមថា “អគុណប្ដីសំលាញ់ ដែលរក្សាចិត្តស្រលាញ់អូនមករហូត អស់រយៈពេល8ឆ្នាំ អរគុណដែលមិនប្រកាន់ អតីកាលរបស់អូន អរគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុស កំហុសតូចធំ បងតែងតែអភ័យទោសអោយអូនរហូត បងពិតជាបុសរដ៏ល្អម្នាក់ ដែលចេះស្រលាញ់ចេះអភ័យទោស ចេះអន់អោន ចេះទទួលយកទាំងចំនុចល្អ និងចំនុចអាក្រក់របស់អូន ចេះស្រលាញ់អូន និងប៉ាក់ម៉ាក់របស់អូន អូនអរគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះ អូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារៀងរហូតទៅ អូននឹងមើលថែបង អស់មួយជីវិតរបស់អូន អតីកាលរបស់អូន អាចនឹងស្គាល់មនុស្សជាច្រើន តែមនុស្សទាំងអស់នោះ មិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ រយៈពេល8ឆ្នាំ កន្លមក ទើបអូនដឹងថា មានតែបងដែលស្រលាញ់អូនជាអូនពិតប្រាកដ អរគុណណាស់លោកប្ដី”។ នៅមិនទាន់អស់ទេ សូដា បានបន្ថែមថា “ក្ដីសុខ ដែលយកលុយទិញមិនបាន គឺបានរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ ហើយគេស្រលាញ់យើងវិញដូចគ្នា គាត់ជាមនុស្សតែម្នាក់ដែលគោរព ស្រលាញ់ និងអោយតម្លៃខ្ញុំរហូតមក កំហុសតូចធំ គាត់តែងតែអភ័យទោសអោយខ្ញុំ រហូតមានចាស់ទុំ ដឹងឮ ហើយអ្វីដែលបញ្ជាក់ពីការស្រលាញ់របស់គាត់ចំពោះខ្ញុំ គឺផ្កាស្លា ជាសាក្សី នៃចំណង ដ៏រឹងមាំមិនអាចកាត់ថ្លៃបាន។ ពីមុនត្រឹមតែជាមនុស្ស2នាក់ ដែលស្វែងយល់ចិត្តគ្នា តែឥឡូវ យើងបានឈានជើងដើរផ្លូវរួមគ្នាអស់រយៈពេល8ឆ្នាំ រហូតយល់ពីគ្នាកាន់តែច្រើន រហូតយើងទាំង2ក្លាយជាប្ដីប្រពន្ធ។ ពីពេលនេះទៅ យើងមិនមែនសង្សារ តែយើងជាប្ដីប្រពន្ធ ជាគូជីវិត ហើយអូនសន្យាថា…

អានបន្ត

សូមអបអរសាទរ ! ទីបំផុត កីឡាករ បាល់ទាត់ ដ៏ឆ្នើម របស់កម្ពុជា កែវ សុខផេង ចូលរោងការថ្ងៃនេះហើយ មើលទៅពិតជាសមគ្នា និងស្រស់ស្អាតណាស់ (មានវីដេអូ)

អ្នកស្នេហាកីឡាបាល់ទាត់ភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិខាន កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង ហើយ សុខផេង បានបង្ហាញស្នាដៃរបស់ខ្លួនយ៉ាងលេចធ្លោ ក្នុងការប្រកួតកន្លងទៅ នៅក្នុងទីលាន ដល់ថ្នាក់ធ្វើឲ្យមហាជនទូទៅសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យ របស់កីឡាករវ័យក្មេងរូបនេះ។ កែវ សុខផេង មានស្រុកកំណើតនៅ ភូមិរការកណ្តាល ខេត្តក្រចេះ និងជាកូនពៅ ក្នុងគ្រួសារមួយ ដែលមានបងប្អូន៥នាក់។ រីឯកាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ កែវ សុខផេង បានប្រកាសដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ដោយរូបគាត់បានភ្ជាប់ពាក្យហើយ។ លោកបញ្ជាក់បន្ថែមថា ៖ “បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD”។ មួយវិញទៀត ហ្វេសប៊ុកផេកឈ្មោះ bongseng wedding ក៏ធ្លាប់បង្ហោះរូបភាពជាច្រើនសន្លឹក របស់ សុខផេង និងគូដណ្តឹងម្នាក់នេះផងដែរ ហើយបញ្ជាក់សារខ្លីមួយថា ៖ “ផ្ដើមពីហ្វេនក្លាយជាស្នេហា ….ប្ដូរពីសង្សារទៅជាគូដណ្ដឹង…..! អ្នកណាខ្លះជា fan បាល់ទាត់ខ្លះ ប្រាកដជាស្គាល់ Idol ហើយ មានពាក្យអីចង់ជូនពរពួកគាត់ទេ…”។ នៅទីបំផុត អ្នកទំាងពីរបានចូលរោងការផ្លូវការនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះហើយ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ G) មើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ កែវ សុខផេង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃមង្គលអាពាហ៍ពិពាហ៍នៃយើងខ្ញុំទាំងពីរ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានចូល comment អបអរសាទរអ្នកទំាងពីរឲ្យជួប្រទះសុភមង្គល និងស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។…

អានបន្ត