ចង់ចូលរួមទេ? ថៅកែហាងពេជ្រ មានដំណឹងល្អ ប្រកាសថា អ្នកឈ្នះលេខ១ ក្នុងកម្មវិធីនេះ នឹងទទួលបានទឹកប្រាក់ ដល់ទៅ ១ម៉ឺនដុល្លារ ឯណោះ នោះគឺកម្មវិធី…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ជាក់ស្តែងកាលពីថ្មីៗនេះ លោកស្រី និងស្វាមី បានចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ ដោយចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន។ ទោះបីជារវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី មិនភ្លេចឡើយ ក្នុងការដើរលេងកម្សាន្ត តាមទីកន្លែងផ្សេងៗមិនដែលដាច់ឡើយជាមួយស្វាមី ជាទីស្រឡាញ់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី បានធ្វើការ Live ប្រាប់ដំណឹងល្អមួយចំពោះអ្នកដែលចង់ក្លាយជាតារាចម្រៀង។ លោកស្រីបានបញ្ជាក់ថា នាថ្ងៃស្អែក ទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៥ល្ងាច លោកស្រី នឹងធ្វើការ Live លម្អិតពីកម្មវិធី សំនៀងពេជ្រ NNP។ កម្មវិធីប្រឡងចម្រៀងនេះ ចាប់ទទួលពីអាយុ ១៤ ឆ្នាំឡើងទៅ ដាក់ពាក្យដោយមិនអស់លុយឡើយ ហើយអ្នកដែលជាប់លេខ១ នឹងទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារ និងពាន១ ។ ដូចនេះដើម្បីជ្រាបបន្ថែមខ្លះទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

សើចរឹងពោះបាត់ ! អីយ៉ា ឧកញ៉ា អ៊ាន សៀវម៉ី, Love Riya និងអ្នកលក់ផលិតផលអនឡាញ សម្តែងមួយឈុតនេះ សមអើយសម ដល់ថ្នាក់ហ្វេនៗមើលចប់ភ្លាម ចូល comment ព្រាត ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំថ្ងៃឈប់សម្រាក នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២០ គេឃើញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី, Love Riya, លោក សូនី រួមនិងអ្នកលក់ផលិតផលតាមអនឡាញ ល្បីៗជាច្រើនរូបទៀត បាននាំគ្នាដើរលេងកម្សាន្តជុំគ្នាមួយ។ ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនោះ ពួកគាត់បាននាំគ្នាសម្តែងលេងកម្សាន្ត ក្នុងចម្រៀងមួយបទ មើលទៅពិតជាសមខ្លាំងណាស់ លាយឡំឈុតឆាក កំប្លែកៗថែមទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះសំណើចយ៉ាងខ្លាំង។ ក្នុងនោះ គេឃើញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលបានបង្ហោះវីដេអូមួយនេះ ព្រមទំាងភ្ជាប់សារខ្លីមួយថា “ទៅលេងចំការ នាំគ្នាថតលេង គ្រាន់តែសប្បាយៗទេណាបងប្អូន កុំសើចអីណាណព្វចិត្ត”។ មើលចប់ភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន នំាគ្នា comment ថា ៖ សប្បាយម៉្យាងដែរតើចែៗ, សើចឡើងរឹងពោះអស់, ហើយឡើងសប្បាយខប់ៗតែម្តងហើយនៀក ចែៗអនឡាញ, នេះជាក្តីសុខ ហើយក៏សប្បាយៗដែរ, សំលេងពីរោះណាស់ ចង់ស្គាល់អ្នកច្រៀង, សប្បាយណាស់ ជេៗ ចង់អោយជេៗលេងអ៊ីចឹងទៀត, មើលទៅសប្បាយៗមែន មើលហើយសើចសប្បាយហ្មងចែៗ ពូកែសំដែងមែន។ ព្រមទំាងនៅមាន comment ពេញចិត្តជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖

អានបន្ត

អីយ៉ា ក្រោយកែសម្ភស្ស ត្រង់ត្របកភ្នែករួច Love Riya ប្រែកាន់តែស្រស់ស្អាត ដល់ថ្នាក់ហ្វេនៗ ទប់ចិត្តមិនជាប់ ក៏និយាយថា…(មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ Love Riya នោះ ហើយបច្ចុប្បន្ន ក្រោយលែងលះជាមួយស្វាមីរួចមក គេឃើញ Riya កំពុងមានទំនាក់ទំនង ជាមួយ ស្នេហាជាមួយបុរសសង្ហាម្នាក់ឈ្មោះ ដែន សូនី ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ ចំណែកកាលពីពេលកន្លងផុតទៅថ្មីៗនេះ លោក ដែន សូនី បានចេញមុខបញ្ជាក់រឿងខ្លះៗ ប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ រីឯថ្មីៗនេះ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ដើម្បីលើកសម្រស់របស់ខ្លួនឲ្យកាន់តែស្រស់ស្អាតថែមទៀតនោះ Love Riya បានសម្រេចចិត្តទៅកែសម្ភស្ស ត្រង់ត្របកភ្នែក។ ក្រោយពីកែសម្ភស្សរួច គេឃើញ សម្រស់អ្នកលក់ឡេរូបនេះ បានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក មើលទៅមុខមាត់ប្រែស្អាតជាងមុនទៅទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ សរសើរថា ៖ ស្អាតណាស់បងយ៉ា, បងយ៉ា កាត់ត្របកភ្នែកអ៊ីចឹង ពេលបងសើចឃើញស្អាតជាងមុនទៀត បងយ៉ាងគិតអ៊ីចឹងអត់?, ទែនៗមិនចាញ់ម៉ាក់ៗទេ, ស្អាតម្លេស អាយដល, អូនទែន ឡូយអស់ទាស់ហ្មង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញសម្រស់ Love Riya បន្ទាប់ពីកែសម្ភស្ស ត្រង់ត្របកភ្នែករួច។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតខាងក្រោមនេះ ៖

អានបន្ត

មង្គលការ កែវ សុខផេង ម្សិលមិញ មើលទៅសប្បាយដល់ហើយ ថែមទំាងមាន តារា និងកីឡាករ ល្បីៗ ចូលរួមច្រើនទៀត ដូចជា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង បានចូលរោងការហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ G) មើលទៅពិតជាសមគ្នា និងស្រស់ស្អាតខ្លាំងណាស់។ កែវ សុខផេង បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ថ្ងៃមង្គលអាពាហ៍ពិពាហ៍នៃយើងខ្ញុំទាំងពីរ”។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ គេឃើញវត្តមាន ភ្ញៀវកិត្តិយសទំាងសងខាង បានចូលរួមយ៉ាងច្រើន អមជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត លាយឡំទៅដោយស្នាមញញឹមស្រស់ស្រាយ គ្រប់ៗគ្នា។ រីឯកម្មវិធីពេលល្ងាចនាថ្ងៃដដែលនេះវិញ ក៏មានវត្តមាន តារា និងកីឡាករ ល្បីៗ ជាច្រើនដួង មកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា ៖ រ៉េត ស៊ូហ្សាណា, ជា សុវណ្ណរិទ្ធ, ពេជ្រ សោភា, Step, ចាន់ វឌ្ឍនាកា, ស៊ូ យ៉ាទី, ថន លក្ខិណា, ម៉ូន ម៉ារ៉ា។ ហើយក៏ នៅមានតារា និងកីឡាករ ជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃមង្គលការ របស់ កែវ សុខផេង ទំាងអស់គ្នា ៖

អានបន្ត

តួស្រីស្អាតអស់ទាស់ ! ទីបំផុត MV បទ “កង់បី” របស់ ព្រាប សុវត្ថិ ចេញផ្លូវការហើយ អេមណាស់ ដល់ថ្នាក់ហ្វេនៗ លាន់មាត់ថា…(មានវីដេអូ)

ចាប់តំាងពី កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ មានវត្តមានក្នុងផលិតកម្ម Galaxy Navatra មក លោកបានបញ្ចេញបទចម្រៀងជាច្រើន សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតមានការសរសើរពេញៗមាត់ពីសំណាក់ហ្វេនៗ របសខ្លួន។ ក្នុងចំណោមបទទំាងនោះ មានចម្រៀងមួយបទ ដែលបានចេញកាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ក្រោមចំណងជើងថា “កង់បី” ដែលជាការ និពន្ធទំនុកច្រៀង និងបទភ្លេង​ ដោយ ទុយ​ ច័ន្ទមុនី, និពន្ធបទភ្លេង ដោយ Grimes។ ព្រោះតែការគាំទ្រខ្លាំងពេក នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បទនេះ បានចេញ MV ផ្លូវការហើយ មើលទៅពិតជាប្លែកគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ អមដោយតួសម្តែងសុទ្ធតែស្អាតៗ ថែមទៀតផង។ ស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ទប់អារម្មណ៍លែងជាប់ ក៏បានចូល comment ថា ៖ ពិតជាសង្ហារណាស់ អាយដល ព្រាប សុវត្ថិ ឡូយខប់តែម្តងបទនេះ, MV ឡូយកប់, ខ្ញុំចូលចិត្ត បង ព្រាប សុវត្ថិ ច្រៀងបទបែបហ្នឹងណាស់, បទដែលពីរោះ គឺជាបទបែបនេះ ទាំងភ្លេង សំលេងច្រៀង និងលំនាំច្រៀង គឺបញ្ចូលគ្នាបានល្អ, ឆ្ងាញ់ត្រង់​ ពូរត់កង់បី​ កំសត់ចិត្ត​ កំសត់កាយ​ តួស្រីហូរទឹកភ្នែក ពិតសមជាកំពូលតារាចំរៀងផុតលេខមែន, ពេញចិត្តខ្លាំងត្រង់ឈុត បោកកូនជ្រូក ខ្យល់បក់លុយ តែទៅទប់ស្មាស្រីស្អាត។ ព្រមទំាងនៅមាន comment ជាច្រើនទៀត បង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះ MV បទ…

អានបន្ត