អីយ៉ា ខានឃើញយូរ ស្ងាត់ៗ អាន គុណកូឡា ដឹកដៃអនាគតភរិយា ថត Pre Wedding បាត់, ខាងស្រី ថ្ពាល់ខួច ស្អាតដល់ហើយ

អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវតារាចម្រៀងប្រុសដ៏ល្បីឈ្មោះម្នាក់ គឺ លោក អាន គុណកូឡា នោះ ។ មានបទជាច្រើន ដែលនៅតែដក់ក្នុងអារម្មណ៍អ្នកស្តាប់ដដែលមកដល់ពេលនេះ មានដូចជា ៖ សុំទោសដែលធ្វើអោយអូនយំ, សង្សារមួយថ្ងៃសង្សារមួយជីវិត, មនុស្សប្រុសមិនខូចមនុស្សស្រីមិនស្រលាញ់, សុខៗគេសុំសង្សារវិញ, ឈឺឡើងលែងចង់ឈឺ។ ក្រោយបាត់មុខមួយរយៈ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកសម្រេចចិត្តនឹងចូលរោងការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ៗ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “Image Hunter Photography” ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹក របស់ លោក អាន គុណកូឡា ហើយបញ្ជាក់បន្ថែមថា “តោះ shares នឹង comment បទចំរៀងមួយបទដែលអ្នកចូលចិត្តបំផុតរបស់ idol សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក អាន គុណកូឡា នឹង អនាគត ភរិយាដែលបានជ្រើសរើស ការថតPre wedding Wedding day ពី Image Hunter Photography”។ ក្រោយឃើញបែបនេះ អ្នកគាំទ្រ ជាច្រើនរបស់តារាចម្រៀងប្រុសម្នាក់នេះ បានចូល comment អបអរសាទរយ៉ាងច្រើន និងជូនពរលោក និងអនាគត ភរិយា ស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាព Pre Wedding ស្អាតៗ ខាងក្រោមនេះ ៖

អានបន្ត

ព្រាប សុវត្ថិ ដាក់មួយបទនេះ “PLAY BOY+” ដឹងតែផ្ទុះទៀតហើយ សម្លេងធ្ងន់ ភ្លេងបុកបាស់ណែនល្អណាស់ ដល់ថ្នាក់ ហ្វេនៗ ទប់ចិត្តលែងជាប់ ក៏និយាយថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចូលកាន់ ក្រុមហ៊ុនចម្រៀង Galaxy Navatra កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ កំពូលតារាចម្រៀង រូបនេះ យ៉ាងសម្រិតសម្រាំង និងអធិកអធម បំផុត ដល់ថ្នាក់ ធ្វើឲ្យ លោក ព្រាប សុវត្ថិ រំភើប រីករាយ ញញឹម ស្ទើរមិនមាត់មិនជិត។ ចាប់តំាងពី កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ មានវត្តមានក្នុងផលិតកម្ម Galaxy Navatra មក លោកបានបញ្ចេញបទចម្រៀងជាច្រើន សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតមានការសរសើរពេញៗមាត់ពីសំណាក់ហ្វេនៗ របសខ្លួន។ នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះទៀត ខាងផលិតកម្ម បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់ ព្រាប សុវត្ថិ ក្រោមចំណងជើងថា “PLAY BOY+” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា រួមទំាង និពន្ធបទភ្លេង ដោយ NUMAN។ ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន ទប់ចិត្តលែងជាប់ហើយ ក៏បាន comment ថា ៖ ល្អជាងបទញាក់រាល់ដង, បទក៏ឡូយ ភ្លេងថ្មីញាក់ខប់ៗ ស្តាប់ហើយចង់ញាក់តាមតែម្តង ចូលចិត្តបទហ្នឹង, សម្លេងបងពា្របសុវតិ្ថនៅតែខ្លាំងពីរោះរណ្ដំ, បទនេះ​ដឹង​តែ​ផ្ទុះក្នុង​ TikTok ហើយ, ប្លែក​អារម្មណ៍​ទៀត​ហើយ​…

អានបន្ត