ព្រោះតែហួសចិត្តរឿងមួយ ស្រាប់តែ លោក ចនអេឡិចហ្សូរ៉ា ប្រាប់ថា “កាដុងអើយកាដុង! ហេតុតែកូនដំបូង​ គ្រាន់តែកូនក្អែ នាំទៅពេទ្យទាំងយប់​ ដល់ពេទ្យប្រាប់ ទើបដឹងថា…” (មានវីដេអូ)

ប្រិយមិត្តទូទៅ ក៏ដូចជា មហាជនជាច្រើន ពិតជាស្គាល់ច្បស់ជាក់ជាមិនខាន តារាសម្តែងដ៏ល្បីពីររូបគឺ ឌី សូនីតា និង ចន អេឡិច ហ្សូរ៉ា នោះ ។ ចំណែក កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ នេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។ ឌី សូនីតា ហៅ កាដុង បានភ្ជាប់សារទំាងក្តីរំភើបថា “បានជួបគ្នាហើយកូន ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។ ក្នុងនោះ លោក ចន អេឡិច ហ្សូរ៉ា ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបន្ថែមថា “ជំរាបសួរអ៊ុំពូមីង អូន​ Smile​ មានសុខភាពរឹងមាំ​ និងគួរអោយស្រលាញ់ណាស់មែនអត់? អគុណពាក្យជូនពរ,​ ឥលូវអូនស្មាយ​ និងម៉ាក់ៗ​ ឆ្លងផុត និងមានសុខភាពល្អណា”។ រី​ឯ នាថ្ងៃទី​ ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោក ចន អេឡិច ហ្សូរ៉ា ព្រោះតែហួសចិត្តរឿងមួយ លោកបានប្រាប់ឲ្យដឹងថា “កាដុងអេីយកាដុង @dysonita ! ហេតុតែកូនដំបូង​ គ្រាន់តែកូនក្អែ នាំទៅពេទ្យទំាងយប់​ ដល់ពេទ្យប្រាប់ ទេីបដឹងថាអោយកូនបៅច្រេីនពេក! អោយណ្ហេីយជីវិតខាងក្រៅមិនខុស​ ពីក្នុងរឿងសោះ,​អញ្ចឹងមានតែសូត្របាលីប្រចាំត្រកូលតែម្តង,​ អ្នកទាំងអស់គ្នាចាំអត់? Comment…

អានបន្ត

សម្លេងអត់ប្រែសោះ នៅតែអេម ! ផ្ទុះការចាប់អារម្មណ៍ទៀតហើយ ក្រោយស្តាប់ យក់ ថិតរដ្ឋា ដាក់មួយបទនេះ “ឲ្យអូនក្បត់បងម្តេចទៅ?” នៅតែពីរោះដដែល ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ លាន់មាត់ថា…(មានវីដេអូ)

អ្នកគាំទ្រ ភាគច្រើន ពិតជាមិនទាន់ភ្លេចទេ នូវ តារាចម្រៀង ដ៏ល្បីមួយរូប គឺ អ្នកនាង យក់ ថិតរដ្ឋា នោះ ។ បទជាច្រើន របស់តារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ហ្វេនៗ របស់ខ្លួន ដែលមានដូចជាបទ ៖ វាចាបេះដូងរង់ចាំ, ឲ្យអូនក្បត់បងម្តេចទៅ?, ភ្លើង, អ្នកផ្សេងមិនដូចបង, ផ្លូវស្នេហ៍បញ្ច្រាសទិស, គ្មានអ្នកជូតទឹកភ្នែក ហើយក៏នៅមានបទជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ស្រាប់តែថ្មីនេះ គេឃើញ តារាចម្រៀងស្រី រូបនេះ ច្រៀងលេងកម្សាន្តនៅក្នុងកម្មវិធីមួយ ដោយលើកយកបទចាស់របស់ខ្លួន បកស្រាយឡើងវិញ ក្រោមចំណងជើងថា “ឲ្យអូនក្បត់បងម្តេចទៅ?” ពិតជាពីរោះមិនប្រែសោះ សម្លេងនៅដដែល សូម្បីតែ ហ្វេនៗ របស់ រដ្ឋា ក៏លាន់មាត់សរសើរដែរថា ៖ បងនៅតែច្រៀងពីរោះដដែល, អាយដលស្រីជំនាន់ខ្ញុំ ពិតជាពិសេសណាស់, ដប់ឆ្នាំជាងហើយ​ នៅតែពីរោះ​ គាត់នៅតែស្អាត, នៅតែចៀងពីរោះដូចដើម, សម្លេងមិនប្រែ នៅតែអេម។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះទឹកដមសំនៀង របស់ អ្នកនាង យក់ ថិតរដ្ឋា។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ វី ឌីណែត ដាក់មួយបទនេះ “ទម្រាំបែកបង អូនសរសៃប្រសាទហើយ”, កូនជាអ្នកច្រៀង តែប៉ាៗ ជាអ្នកដេញហ្គីតាឲ្យ ពិតជាពីរោះ ប្លែកត្រចៀក សូម្បីតែហ្វេនៗ ក៏និយាយដែរថា…(មានវីដេអូ)

ទស្សនិកជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 បានស្វែងរកឃើញម្ចាស់ពានរង្វាន់ហើយ គឺបានទៅលើ តារាចម្រៀង វី ឌីណែត ដែលត្រូវជាកូនស្រីបង្កើតរបស់ តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី។ ក្រោយទទួលបានពានរង្វាន់មិនទាន់បានប៉ុន្មានផង នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទ សម្រាប់ វី ឌីណែត ក្រោមចំណងជើង “ទម្រាំបែកបង អូនសរសៃប្រសាទហើយ” ដែលជាការ និពន្ធទំនុកច្រៀង, Melody, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ Tho Meet។ មួយបទនេះផ្ទុះការគាំទ្រយ៉ាងខ្លាំង ពីហ្វេនៗរបស់ ឌីណែត រហូតដល់ថ្នាក់មានអ្នកចូលស្តាប់យ៉ាងច្រើនផងដែរ។ លុះមកដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ម្ចាស់ពានរូបនេះ បានបកស្រាយបទ “ទម្រាំបែកបង អូនសរសៃប្រសាទហើយ” ម្តងទៀត តែលើកនេះ ប៉ាៗ ជាអ្នកដេញហ្គីតាឲ្យ ស្តាប់មើលទៅពិតជាប្លែកត្រចៀកខ្លាំងណាស់ សូម្បីតែហ្វេនៗ ក៏នាំគ្នា និយាយដែរថា ៖ ស្រឡាញ់សម្លេងបងណាស់, ពេញចិត្តខ្លាំងណាស់ អាលដល, លោកគ្រូខ្ញុំ នៅស្ងៀមល្អម្លេសទេ, ពីរោះប្លែកត្រចៀក។ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀត។ ដើម្បីកុំឲ្យខាតពេលយូរ តោះទៅស្តាប់ទំាងអស់គ្នា ៖

អានបន្ត

ស្អាតមែន ! ស្ងាត់ៗ ថៅកែហាងពេជ្រ បង្ហោះរូបប៉ុន្មានសន្លឹកនេះ ហើយនិយាយថា “ពេលខ្លះពួកយើង ឈ្លោះគ្នាមែន តែពួកយើង នៅតែខ្វះគ្នាមិនបាន មើលចុះពូម៉ៅ និងចែដាណា ដូច…” (មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ មួយវិញទៀតបើទោះបីជាលោកស្រី និងស្វាមី រវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ចំណែកថ្មីៗនេះទៀត លោកស្រី និងស្វាមី បាននាំគ្នា ទៅថតរូប ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ជាមួយគ្នា។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី បានបង្ហោះរូបភាពទំាងនោះ ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ពេលខ្លះពួកយើងឈ្លោះគ្នាមែន តែពួកយើងនៅតែខ្វះគ្នាមិនបាន មើលចុះពូម៉ៅ និងចែដាណាដូចសេ្នហាថ្មីថ្មោងទេណប់ៗ ថតអោយសំអាងការ សុជាតាហ្គោល ណាបងប្អូន”។ ឃើញភ្លាម ហ្វេនៗជាច្រើន បានចូល comment ថា ៖ ស្អាតណាស់បងទាំងពីរ, បងស្រីដាណាស្អាតជាងក្រមុំទៅទៀត សម្រស់នារីខ្មែរស្អាតគន់, រាងស្អាតណាស់ចែ ក្រមុំមិនដូរទេ, ដូចគូស្នេហ៍ ទើបតែរៀបការថ្មីថ្មោងអ៊ីចឹង idol, ស្អាតសមគ្នាណាបងប្រុសបងស្រី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

គ្រឺតដល់ហើយ ! អូន អេលី កូនស្រីទី២ របស់ អ្នកនាង ផន សុផារី ទើបកើតបាន២ថ្ងៃសោះ ប្រែប្រួលមុខមាត់ស្អាតណាស់ ហើយថ្ពាល់ខួចទៀត ដល់ថ្នាក់ម្នាក់ៗ ចូល comment ថា…(មានវីដេអូ)

មហាជនជាច្រើនពិតជាធ្លាប់ស្គាល់ អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ផន សុផារី ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ ចំណែកកាលពីព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះពីរោះណាស់ គឺ អេលី (Ellie) ទំងន់៣គីឡូ មានសុខភាពល្អ ទំាងម្តាយ និងកូន។ ក្រោយសម្រាល ទើបបាន២ថ្ងៃសោះ កូនស្រី អ្នកនាង ប្រែប្រួលមុខមាត់ ប្លែកច្រើនណាស់។ អតីតតារាកំប្លែងរូបនេះ បានភ្ជាប់សារ​ខ្លីមួយបញ្ជាក់ថា “ថ្ងៃនេះអូនមានអាយុ2ថ្ងៃហើយ…”។ សុផារី បន្ថែមថា “មុខអូនដូចចែប៊ែលឡា ឬអត់ អ៊ុំពូមីង?  សំខាន់អូនឈ្នះ ចេចេ រឿងថ្ពាល់អូនខួចសងខាងនិងហ្មង តែម៉ាមីថតអត់ជាប់”។ ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន ចូល comment ថា ៖ បបូរមាត់បេះដូងទៀត, ថ្ពាល់ខួចអេមបាត់, ថ្ពាល់ខួច ក្ដោងខ្ពស់ ហើយសជាងប៊ែលឡា, ច្រមុះបានណាស់បង, គួរអោយស្រលាញ់ណាស់លោកអើយ, អូយមុខគួរអោយក្នាញ់ណាស់នៀក។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះអូន អេលី កូនស្រី ទី២ របស់ អ្នកនាង សុផារី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាព ខាងក្រោមនេះ ៖

អានបន្ត

គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ ឱក សុគន្ធកញ្ញា បង្ហោះសារប៉ុន្មានម៉ាត់នេះ ជូន ខេមរៈ សិរីមន្ត ក្នុងថ្ងៃខួបកំណើត ដោយថ្លែងថា “រីករាយ​ថ្ងៃកំណើត​មិត្ត​ល្អរបស់ខ្ញុំ, ហើយឈប់​អន់ចិត្ត​ទៀត ​OK ចាស់ៗ​អស់ហើយ”, ហ្វេនៗ ឃើញភ្លាម ចូល comment ព្រាត ថា…

បើនិយាយដល់ឈ្មោះ លោក ខេមរៈ សិរីមន្ត មហាជនជាច្រើន ពិតជាស្គាល់ ដោយលោក គឺជាតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មី ហង្សមាស។ មានបទចម្រៀងជាច្រើន របស់លោក សុទ្ធសឹងតែជាបទពីរោះៗ ហើយនៅទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗរបស់ខ្លួន ដដែល កាន់តែស្តាប់ កាន់តែជាប់ចិត្ត មិនចេះធុញទ្រាន់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំថ្ងៃខួបកំណើតរ​បស់លោក ហើយគេឃើញ ភរិយា តារាចម្រៀងរូបនេះ បានយកនំខេកមក Surprise ដល់ថ្នាក់រំភើបចិត្តពេក លោក សិរីមន្ត ភ្ជាប់សារមួយឃ្លាថា “ថាម៉េច ចង់ថើបមែនឬ? ចឹងថើបមកចឹង យកនំខួបមកដើម្បីជាលេស ចង់ថើបគេសោះ ថាលេងទេ អរគុណប្រពន្ធសំលាញ់”។ ក្នុងនោះ អ្វីដែលរឹតតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គេឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះរូបភាពមួយ និងសារប៉ុន្មានម៉ាត់ ដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍មួយថា “ថ្វី​ត្បិត​តែ​យើង​ជាមិត្ត តែគ្មានឱកាស​បាន​ជុំគ្នា​ក្រៅពី​ម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែល​ភ្លេចគិតពី​សុខទុក្ខ​គ្នា​ឡើយ​ ហើយខ្ញុំនៅតែចាំថា ខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កំលាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយ​ថ្ងៃកំណើត​មិត្ត​ល្អរបស់ខ្ញុំ សូម​ឲ្យ​អ្នកទទួល​បាន​អ្វី​ៗគ្រប់យ៉ាង ដែលជាបំណង់ប្រាថ្នា ហើយឈប់​អន់ចិត្ត​ទៀត​OK ចាស់ៗ​អស់ហើយ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត ហើយចូល comment ថា ៖ នឹកឃើញកាលគ្រា ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា កាលនៅ U2, ចុម! ហ៊ាមន្ត អន់ចិត្តរឿងអ្វីហា៎ហ៊ា?, ហើយឈប់​អន់ចិត្ត​ទៀត​ OK ចាស់ៗ​អស់ហើយ​, សំខាន់បងសិរីមន្ត​ ចេះអន់ចិត្តទៀត, ពូមន្តឈប់អន់ចិត្តនឹងមីងកញ្ញាទៅ មីងកញ្ញាជូនពរឲ្យហើយ។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ពីហ្វេនៗ…

អានបន្ត

មើលទៅកម្មវិធីសាមញ្ញ តែសប្បាយ និងកក់ក្តៅណាស់ ! អីយ៉ា ចំថ្ងៃខួបកំណើត ឃុំ ប៉ុណ្ណាដែត ស្រាប់តែ យក់ ថិតរដ្ឋា ជូនពរស្វាមី នូវពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លា ថា…

ទស្សនិកជន ក៏ដូចជា ហ្វេនៗ ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនប្រុសធំៗ២នាក់ ផងដែរ។ លុះមកដល់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះដំណឹងល្អមួយ ក្រោយភរិយា របស់ខ្លួន បានសម្រាលកូនស្រីម្នាក់ ដែលជាកូនទី៣ របស់ខ្លួន បានដោយជោគជ័យហើយ ហើយនេះក៏ជាបំណងប្រាថ្នាចង់បានរបស់អ្នកទំាងពីរផងដែរ។ ចំណែក កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃខួបកំណើត លោក ឃុំ ប៉ុណ្ណាដែត គេឃើញ អ្នកនាង យក់ ថិតរដ្ឋា បានជូនពរស្វាមីរបស់ខ្លួន យ៉ាងផ្អែមល្ហែមថា “Happy birthday ប្តីសំលាញ់​ ជូនពរលោកប្តី មានសុខភាពល្អ ជោគជ័យ ក្នុងជីវិតរហូតទៅ​ សំខាន់ស្រលាញ់ខ្ញុំ និងកូនៗ ទាំងបី របស់យើងកុំប្រែចិត្ត ណាប្តី​ គ្រាន់តែចាំថា ពួកយើងទាំងបួន ស្រលាញ់បង​ណា​ BB”។ អ្នកនាង បន្ថែមថា “ផុសក្រោយគេ ព្រោះម្ចាស់កម្មវិធី ទើបប្រមូលរូបពីមិត្តភិក្ត័ និងបងប្អូនបាន ឆ្នាំនេះអត់បានធ្វើធំដុំអោយកូនទេ កូនប្រុសម៉ែ ចឹងមានតែចាំធ្វើ សរុបជាមួយប៉ាហ្មងទៅ​ Happy birthday ប្តី និងកូនសំលាញ់​ Khum Ponadet Drdd & Khum Lido សុំផ្ញើរូបអោយច្រើនតិចហើយក្នុងFacebookណាបងប្អូន…

អានបន្ត

ស្តាយសក់ប្លែក ស្អាតណាស់ ! អីយ៉ា ស្ងាត់ៗ ខេមរៈ សិរីមន្ត ត្រូវ ភរិយាយកនំខេក មក Surprise ក្នុងថ្ងៃខួបកំណើត, រំភើបចិត្តពេក ទប់ចិត្តអត់បាន លោកក៏និយាយថា …

លោក ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មី ហង្សមាស។ បទជាច្រើន របស់លោក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗរបស់ខ្លួន ដដែល ជាពិសេស មានចម្រៀងមួយបទ កំពុងតែល្បីខ្លាំង គឺបទ “ពឺតៗ” រហូតដល់មានអ្នកយកទៅ រាំលេងកម្សាន្ត ក្នុងបណ្តាញសង្គម TikTok យ៉ាងច្រើន គួរឲ្យកក់សំគាល់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៣ ខែវិច្ឆកា ឆ្នាំ ២០២០ ចំថ្ងៃខួបកំណើតរបស់លោក ហើយគេឃើញ តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហោះសារដ៏មានន័យមួយថា “ថ្វី​ត្បិត​តែ​យើង​ជាមិត្ត តែគ្មានឱកាស​បាន​ជុំគ្នា​ក្រៅពី​ម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែល​ភ្លេចគិតពី​សុខទុក្ខ​គ្នា​ឡើយ​ ហើយខ្ញុំនៅតែចាំថា ខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កំលាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយ​ថ្ងៃកំណើត​មិត្ត​ល្អរបស់ខ្ញុំ សូម​ឲ្យ​អ្នកទទួល​បាន​អ្វី​ៗគ្រប់យ៉ាង ដែលជាបំណង់ប្រាថ្នា ហើយឈប់​អន់ចិត្ត​ទៀត​OK ចាស់ៗ​អស់ហើយ​”។ រឹតតែពិសេសជាងនេះទៅទៀតនោះ នាថ្ងៃដដែលនេះ ភរិយារបស់លោក បានយកនំខេកមក Surprise រំភើបចិត្តពេក លោក សិរីមន្ត ភ្ជាប់សារមួយឃ្លាថា “ថាម៉េច ចង់ថើបមែនឬ? ចឹងថើបមកចឹង យកនំខួបមកដើម្បីជាលេស ចង់ថើបគេសោះ ថាលេងទេ អរគុណប្រពន្ធសំលាញ់”។ ក្រោយឃើញបែបនេះភ្លាម អ្នកគាំទ្រជាច្រើនចូល comment ថា ៖ រីករាយថ្ងៃខួបកំណើត អាយដល, ជូនពរបង និងក្រុមគ្រួសារ មានសុខភាពល្អ ហើយមានក្តីសុខ, សប្បាយ​ខ្លាំងណាស់ ឃើញអាយដល ស្រលាញ់គ្នាបែបនេះ, ប្តូរស្តាយសក់អ៊ីចឹង ស្អាតប្លែកជាងមុនទៀតបង, ការពិត​បងសិរីមន្ត ចង់អោយប្រពន្ធថើបទេមើលទៅ​ ហាសហាសហាស។ ព្រមទំាងនៅមាន comment ជាច្រើនទៀត៕

អានបន្ត