ទីបំផុត MV បទ “ស្មោះពេកអាយុខ្លី” ពី សុគន្ធ និសា ចេញហើយ ពីរោះ និងកំសត់ទៀត ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗ យំតាមហើយ ថែមទំាងនិយាយថា…(មានវីដេអូ)

អ្នកគាំទ្រ មិនចេះតិចទេ ដែលនៅតែគាំទ្រ តារាចម្រៀង ដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាសនោះ គឺ អ្នកនាង សុគន្ធ និសា ។ រាល់បទជាច្រើន ដែលនៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់មកទល់ពេលនេះ ភាគច្រើន គឺទាក់ទងបទមនោសញ្ចេតនា កំសត់ និងមានបទខ្លះរហូតដល់ស្រក់ទឹកភ្នែកថែមទៀត។ ក្នុងចំណោមបទល្បីៗ ទំាងនោះមានចម្រៀងមួយបទ បានចេញ កាលពី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ សម្រាប់ និសា ក្រោមចំណងជើងថា “ស្មោះពេកអាយុខ្លី” ដែលជាការ និពន្ធទំនុកច្រៀង ដោយ នី សុគន្ធា និង និពន្ធបទភ្លេង ដោយ STEP។ លុះមកដល់យប់ ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ MV បទ “ស្មោះពេកអាយុខ្លី” បានចេញផ្លូវការហើយ។ ស្តាប់បទនេះចប់ មិនត្រឹមតែពីរោះទេ ថែមទំាងល្អមើល ដល់ថ្នាក់ធ្វើឲ្យហ្វេនៗខ្លះរំជួលចិត្ត ឡើងស្រក់ទឹកភ្នែកថែមទៀត។ មួយវិញទៀត ទស្សនិកជន មួយចំនួន ក៏បានចូល comment ថា ៖ កំសត់ល្អមើលណាស់, មើលហើយ យំតាម អាយដល, ស្រឡាញ់ពេញបេះដូង, ចង់និយាយថាMVពិតជាល្អខ្លាំងណាស់, ទាំងMV ទាំងបទចម្រៀង មិនដឹងរកពាក្យអ្វីនិយាយមិនបាន សែនស្រឡាញ់, MVឡើងកប់​ ច្បាស់ត្រជាក់ភ្នែកល្អណាស់។ ព្រមទាំងនៅមានការលើកឡើងជាច្រើនទៀត សុទ្ធតែពេញចិត្ត។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនា MV បទនេះទំាងអស់គ្នា ៖

អានបន្ត

ផ្ទុះមែន ! ទីបំផុត បទ “ពឺតៗ” ល្បីដល់ប្រទេស ថែ ឡាវ និងវៀតណាម បាត់, ខេមរៈ សិរីមន្ត រំភើបពេក ក៏និយាយថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ មួយបទនេះ ស្តាប់ទៅពិតជាប្លែកត្រចៀក ទោះស្តាប់ច្រើនដងទៅហើយ នៅតែពីរោះ ថែមទំាងចង់រាំទៀតផង។ ក្នុងនោះ ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ រហូតដល់ថ្នាក់មានការចូលទស្សនាយ៉ាងច្រើនគួរឲ្យកក់សំគាល់។ គិតត្រឹមថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ដោយមានអ្នកចូល​ ទស្សនាជាង៧លានដងបាត់ទៅហើយ។ រឹតតែពិសេសថែមទៀតនោះ បទនេះ ត្រូវបានប្រទេសជិតខាង ដូចជា ប្រទេស ថៃ ឡាវ និងប្រទេស វៀតណាម ថែមទៀតផង។ ក្រោយដឹងដំណឹងនេះភ្លាម លោក ខេមរៈ សិរីមន្ត បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយបានបញ្ជាក់បន្ថែមថា “ប្រទេសជិតខាងក៏ចូលចិត្តបទពឺតៗយើងដែរ នេះគឺជាប្រវត្តិសាស្រ្តមួយ សំរាប់ខ្ញុំ តាមរយៈ បទ ពឺតៗ នេះ យើងបានផ្សព្វផ្សាយនូវវប្បធម៌ ភាសា និងអក្សរសាស្រ្តខ្មែរយើង អោយប្រទេសជិតខាងស្គាល់ កាន់តែច្បាស់ថែមទៀត។ ខ្ញុំបាទមានមោទកភាពខ្លាំងណាស់ ដែលបទពឺតៗរបស់ខ្ញុំទើបចេញបានរយៈពេល1ខែនេះ ត្រូវបានបងប្អូនពេញចិត្ត និងស្រលាញ់គ្រប់គ្នា មិនតែប៉ុណ្ណោះ ត្រូវបានប្រទេសជិតខាង…

អានបន្ត

ពិតជាកម្រឃើញណាស់ ! ស្ងាត់ៗ នាយ ក្រឹម បង្ហាញទិដ្ឋភាពក្នុងផ្ទះរបស់ខ្លួន ទើបជួសជុលរួច មើលទៅពិតជាធំ ស្អាត គួរឲ្យចង់រង់នៅ ពិសេសនោះ គឺ…

បើនិយាយពីឈ្មោះ នាយ ក្រឹម មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ដែលតារាកំប្លែងជើងចាស់រូបនេះ នៅតែទទួលបាននូវការគាំទ្រខ្លាំងដដែលពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ កុយ ផងដែរ ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានបង្ហោះរូបភាពជាច្រើនសន្លឹកពីផ្ទះរបស់ខ្លួន ទើបជួសជុលរួច មើលទៅពិតជាធំ និងស្អាតខ្លាំងណាស់ ជាពិសេស រៀបចំយ៉ាងមានរបៀបរៀបរយ គួរឲ្យទាក់ទាញ។ នាយក្រឹម បានបញ្ជាក់បន្ថែមថា “ផ្ទះខ្ញុំបាទនៅទួលសង្កែ ជួសជុលរួចរាល់ ជាស្ថាពរហើយ!!”។ ក្រោយឃើញបែបនេះភ្លាម ប្រិយមិត្តទូទៅ បានចូល comment ថា ៖ ស្អាតណាស់មេ, ផ្ទះស្អាតណាស់ពូ​ គួរអោយចង់រស់នៅ, ឡូយពូក្រឹម។ ហើយក៏នៅមានពាក្យសរសើរជាច្រើនទៀតចំពោះផ្ទះ នាយ ក្រឹម។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត ! ឃើញបងស្រីម្នាក់ កើតជំងឺសា​ហា​វពេក កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ សម្រេចជូនថវិកា ដល់ទៅ…(មានវីដេអូ)

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា មហាជន ទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ សឹងតែមិននឹកស្មានដល់។ ក្រៅពីមុខជំនួញ លោកស្រី និងស្វាមី ក៏ត្រូវបានគេមើលឃើញថា ជាបុគ្គល ដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលពួកគាត់ទំាងពីរ បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២០ គេឃើញ លោកស្រី បានបង្ហោះវីដេអូមួយ ពីសកម្មភាពបានទៅជួបផ្ទាល់បងស្រីម្នាក់ដែលមានជំងឺចម្លែកម្យ៉ាង។ ក្រោយសួរនាំដឹងរឿងហើយ កើតក្តីអាណិតខ្លោចចិត្ត លោកស្រី បានឧបត្ថម្ភ នូវថវិកាដល់ទៅ ២០០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសម្រួល ក្នុងការព្យាបាលជំនឺនេះ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា “អាណិតណាស់លោកអើយ ជំងឺអីលូវសា​ហា​វណាស់ នាងខ្ញុំ មិនអាចជួយអីបាន ក្រៅតែពីថវិកានោះទេជួយគាត់បន្តការព្យាបាល 2000$ លេខគាត់ 099804684″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

នៅចាំគាត់ទេ? នេះហើយគឺជាឆាកជីវិតដ៏សែនកំសត់ របស់ អតីតាតារាចម្រៀង អ៊ុំ គន្ធា ស្តាប់ហើយអាណិតខ្លោចចិត្ត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អុឹម ជីវ៉ា បានបង្ហោះរូបភាព និងវីដេអូ ខណៈលោកបានទៅជួបផ្ទាល់ជាមួយ អតីតតារាចម្រៀងស្រី គឺ អ្នកនាង អ៊ុំ គន្ធា។ ក្រោយស្តាប់ កិច្ចសម្ភាសន៍នេះហើយ ធ្វើឲ្យគ្រប់គ្នា អាណិតខ្លោចចិត្តចំពោះ អតីតារាចម្រៀងស្រីរូបនេះជាខ្លាំង។ អតីតតារាចម្រៀងអ្នកនាងអ៊ុំគន្ធា ត្រូវបានឃ្លាតចាកពីសិល្បៈរយៈពេលជិត 10 ឆ្នាំមកហើយដោយសារជំងឺ ធ្វើឲ្យអ្នកនាងគេចខ្លួនពីពិភពសិល្បៈ ហើយត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនទាំងពីរ ។ បច្ចុប្បន្ននេះ ទោះបីជាមានអ្នកខ្លះ មើលងាយអ្នកនាង ក៏អ្នកនាងមិនខឹងសម្បានឹងគេដែរ ដោយនាងគិតថា ជីវិតគឺជាការតស៊ូ តស៊ូរហូតដង្ហើមចុងក្រោយ ហើយសព្វថ្ងៃនេះនាងអ៊ុំគន្ធា រស់នៅជាមួយបងប្អូន នៅភូមិវិមានទ្រង់ សង្កាត់ក្រាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក អុឹម ជីវ៉ា និងអ្នកនាង អ៊ុំ គន្ធា ទំាងអស់គ្នា ៖

អានបន្ត