ដូចការសង្ស័យមែន ! អីយ៉ា ស្ងាត់ៗ មាន សូនីតា និង ហ្សូណូ ដឹកដៃគ្នា ទៅដល់ទឹកដីអង្គរ ខេត្តសៀមរាប បាត់ ថែមទំាងនិយាយពាក្យប្លែកៗ ថា…

អ្នកគាំទ្រ ក៏ដូចជា ទស្សនិកជនទូទៅ ភាគច្រើន ច្បាស់ជាស្គាល់ មាន សូនីតា ហើយ ដែលជាតារាសម្ដែង​​ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ព្រមទាំងមាន​រហស្សនាម​ រាជនី​ក្រមា​ ផងដែរ។ តារាររូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ហើយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងរូបនេះ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលប៉ុន្មានសន្លឹក ដែលបានថតជាមួយ តារាចម្រៀង ហ្សូណូ (Zono) ហើយក៏បានពោលពាក្យដ៏ប្លែកមួយឃ្លា ថា “មកសៀមរាបច្រើនដងហើយ តែលើកនេះមានអារម្មណ៍ប្លែក…. “។ នីតា បានស៊ែរផុសមួយនេះ ចូលហ្វេសប៊ុកផេករបស់ខ្លួនមួយទៀត ហើយបន្ថែមថា “អារម្មណ៍ប្លែកជាងរាល់ដង …”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន របស់តារាទំាងពីរដួង បានចូល comment ថា ៖ ប្លែកត្រង់បានមកជាមួយCr, សមគ្នាណាស់ប្អូនស្រី, រងចាំរឿងនេះបន្តទៀតហើយបងនីតា, ឈុតក្នុងរឿងទៀតហើយ, មានអារម្មណ៍ប្លែក ពេលបាននៅជិតបង, ដូចការសង្ស័យមែន, សមគ្នាហ្មង, ថាមែនៗបង, សមគ្នាណាស់ សង្ឃឹមថាជាគូព្រេងនិងគ្នាចុះ, មានស្នេហា នៅក្បែរនោះអី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ស្តាប់ឡើងព្រឺរោម ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយស្តាប់ ប្អូនស្រីម្នាក់នេះ ច្រៀងបទ “ផ្ការីកលើមេឃ” មិនត្រឹមតែពីរោះទេ ថែមទំាងស្អាតទៀត ដល់ថ្នាក់ម្នាក់ៗសរសើរ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញហ្វេសប៊ុកផេកមួយឈ្មោះ “LingKorng Dancers” បានបង្ហោះវីដេអូមួយ ពីប្អូនស្រីម្នាក់ បានបកស្រាយចម្រៀងមួយបទយ៉ាងពីរោះរណ្តំ រហូតដល់មានអ្នកចែករំលឺកវីដេអូមួយនេះ ជាង១ម៉ឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។ ហ្វេសប៊ុកខាងលើបានបភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ក្មេងទេ​ តែស្ដាប់ចង់ព្រឺរោម​ “ផ្ការីកលើមេឃ”-តន្ត្រី ឡុង លីងគ័ង្គ-LKBand”។ ក្រោយស្តាប់ចម្រៀងមួយបទនេះ ចប់ភ្លាម អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ព្រឺរោម ខ្លាំងណាស់បងអើយ សំលេងល្អណាស់, ច្រៀងបានសម្លេងល្អណាស់ក្មួយស្រីសុំសរសើរដោយស្មោះ, និយាយទៅអ្នកចម្រៀងស្អាត ហើយច្រៀងពីរោះទៀត និយាយទៅឡូយម៉ាចប់ហ្មង, ពីរោះណាស់ មានការប្រឡងចម្រៀង ទៅប្រឡងទៅ ដឹងតែជាប់ហើយ, ស្អាតហើយ ច្រៀងពីរោះទៀត។ ព្រមទំាងនៅមានការលើកឡើងពេញចិត្តរាប់រយទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់សូមស្តាប់ប្អូនស្រី បកស្រាយចម្រៀងនេះទំាងអស់គ្នា ៖

អានបន្ត

ថ្មីចែស ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញខាងប្រុស លួចប្រាប់ថា “ខឹងឆាតអត់តប ចូលដណ្តឹងហ្មង អោយរៀង Ling Ling”, ធ្វើឲ្យ គ្រប់គ្នាភ្ញាក់ព្រឺត ហើយចូល comment ថា…

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញមានពិធីភ្ជាប់ពាក្យមួយ ដែលខាងប្រុសមានឈ្មោះ គឹម វណ្ណី និងខាងស្រី មានឈ្មោះ តូច សៀងលិញ។ ក្នុងនោះខាងប្រុសបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ខ្ញុំបាទសូមអរគុណ ពុកម៉ែទាំងសងខាង និងបងប្អូនអ៊ុំពូមីង ព្រមទាំងមិត្តភ័ក្តិ បងប្អូន ក្រុមការងារទាំងអស់ ក៏ដូចជាមិត្តភ័ក្តិ ជិតឆ្ងាយ ដែលបានចូលរួម អបអរសាទរ ក្នុងកម្មពិធីភ្ជាប់ពាក្យរបស់ខ្ញុំបាទ”។ ស្រាប់តែមកដល់ព្រឹកមិញនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងប្រុស មានឈ្មោះ គឹម វណ្ណី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយឃ្លា ថា “ខឹងឆាតអត់តប ចូលដណ្តឹងហ្មង អោយរៀង Ling Ling”។ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានការចែករំលែកតគ្នា ជិត៩ពាន់ដងបាត់ទៅហើយ គិតត្រឹមថ្ងៃនេះ វេលាម៉ោងជាង៣ រសៀល ហើយក៏មានអ្នកខ្លះបានចូល comment ថា ៖ គេឆាតអត់តបគេចូលដណ្ដឹង ឯងវិញឆាតអត់តបបែកគ្នាបាត់, ខ្ញុំ single អត់មាននាក់ Mention ទេ សុំអានខមមិន, ខ្ញុំម៉េចក៏មិនដូចគេទៅហ្ន៎ ខឹងឯងតបយឺត គេទៅចោលបាត់ អោយស្រឡះ, ចង់បានអ៊ីចឹងដែរ, កុំចង់ខ្លាំង ទាល់តែអ៊ីចឹង។ ហើយក៏នៅមាន comment រាប់រយទៀត បង្ហាញពីការពេញចិត្ត ព្រមទំាងមានអ្នកខ្លះក៏ចង់បានបែបនេះដែរ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អេមបាត់ ! បទ “ភូមិខ្ញុំ Update” ច្រៀងដោយ ព្រាប សុវត្ថិ និងនិពន្ធដោយ តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំង មានអ្នកចូលមើល ដល់ទៅ…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។ ចាប់តំាងពីតារាចម្រៀងរូបនេះ លេចមុខក្នុងផលិតកម្ម Galaxy Navatra មក គេឃើញមានបទជាច្រើនសុទ្ធសឹងតែពីរោះៗ និងផ្ទុះការគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែងកាលពី ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀង របស់ តារាចម្រៀង ព្រាប សុវត្ថិ មួយបទ ក្រោមចំណងជើងថា “ភូមិខ្ញុំ Update” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ តន់ ចន្ទសីម៉ា និង និពន្ធបទភ្លេង ដោយ Numen។ គិតត្រឹមថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ បទ “ភូមិខ្ញុំ Update” មានអ្នកចូលទស្សនាជិត ៨លានដងបាត់ទៅហើយ នៅក្នុង YouTube ដល់ថ្នាក់ តន់ ចន្ទសីម៉ា រំភើបចិត្តពេក ក៏និយាយថា “ភូមិខ្ញុំ update ជាការនិពន្ធរបស់នាងខ្ញុំ ហើយកំពុងតែផ្ទុះខ្លាំង និងនាំមុខគេ…

អានបន្ត

លើកនេះ កាចជាងមុនទៀត ! ខឹងអ្នកចិត្តជិះបញ្ច្រាស់ពេក ទប់អារម្មណ៍អត់ជាប់, K01 លេងមួយក្បាច់នេះ ម្នាក់ៗឃើញហើយ បកក្រោយ ព្រាត…(មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ឃឿន សុឡា ហៅ K01 នោះ តាមរយៈការបង្ហាញសកម្មភាពចូលរួមក្នុងការជួយសម្រួលចរាចរណ៍ ជាពិសេស ទាក់ទងជាមួយអ្នកចូលចិត្តជិះបញ្ច្រាស់ផ្លូវតែម្តង ដោយមានអ្នកខ្លះពេញចិត្តលោក ហើយក៏មានអ្នកខ្លះមិនពេញចិត្តលោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្រាប់តែ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក K01 លេចមុខសារជាថ្មី ដោយធ្វើការឃាត់អ្នកជិះបញ្ច្រាស់តាមផ្លូវឲ្យទៅជិះតាមផ្លូវស្របវិញ។ លោកបានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ចេញមកទៀតហើយបាទ ជួយស៊ែរម្នាក់មួយបើគាំទ្រ កែមិនឡើងនោះទេ ដឹងតែមានអ្នកជេរខ្ញុំទៀតហើយ តែអរគុណសំរាប់អ្នកដែលគោរច្បាប់ទាំងអស់។ សូមទោសផង ខ្ញុំស្ទះឡើងមួយព្រឹក ដោយសារតែពួកគាត់មួយចំនួនមកបញ្ច្រាស់ផ្លូវ អាណិតតែបង សមត្ថកិច្ចទេ ខំប្រឹងធ្វើចរាចរណ៍ តែធ្វើមិនឈ្នះ ព្រោះអ្នកបញ្រ្ចាស់ធ្វើអោយ ស្ទះខ្លាំង”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនៃសកម្មភាពរបស់លោក ទំាងអស់គ្នា ៖

អានបន្ត

នៅសុខៗ ស្រាប់តែ ភិន សុដាលីស ពោលពាក្យបែបនេះ ថា “ខ្ញុំនឹងទៅកន្លែងស្ងប់ស្ងាត់មួយ ហើយអង្គុយនៅទីនោះបណ្ដែតអារម្មណ៍ជាមួយតន្រ្តីដែលខ្ញុំចូលចិត្ត, ខ្ញុំនឹងមិនគិតពីអ្វីទាំងអស់ ខ្ញុំនឹងបណ្ដោយខ្លួន តាមពេលវេលា មួយរយៈសិន ព្រោះ…”

ភិន សុដាលីស គឺជាតារាសម្តែងស្រី និងអ្នកជំនួញវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ ពីប្រិយមិត្តមួយចំនួន ជាមួយនឹងសមត្ថភាពរបស់នាង ​ទាំងក្នុងសិល្បៈ និងការរកស៊ី។ ក្នុងនោះ បើងាកមកមើលជីវិតផ្ទាល់ខ្លួន របស់តារាស្រីរូបនេះវិញ ពិតជាសាមញ្ញ និងពោរពេញដោយភាពស្ងប់ស្ងាត់។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ សុដាលីស បានបង្ហោះរូបភាពមួយសន្លឹក និងភ្ជាប់សារដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍មួយថា ៖ “ខ្ញុំជ្រើសយកការធ្វើរឿងល្អមួយសម្រាប់ខ្លួនឯងនៅក្នុងថ្ងៃនេះ។ ខ្ញុំនឹងមើលថែខ្លួនឱ្យបានល្អ។ ខ្ញុំនឹងទៅកន្លែងស្ងប់ស្ងាត់មួយ ហើយអង្គុយនៅទីនោះបណ្ដែតអារម្មណ៍ជាមួយតន្រ្តីដែលខ្ញុំចូលចិត្ត។ ខ្ញុំនឹងមិនគិតពីអ្វីទាំងអស់។ ខ្ញុំនឹងបណ្ដោយខ្លួនតាមពេលវេលាមួយរយៈសិន ព្រោះរាងកាយមួយនេះហត់ហើយ។ គួរដល់ពេលសម្រាកហើយ។ ខ្ញុំនឹងចាប់ផ្ដើមម្ដងទៀត នៅពេលដែលខ្ញុំបានគ្រាន់បើជាងនេះបន្តិច។ រាល់ពេលសុរិយាអស្ដង្គត សង្ឃឹមថាទុក្ខសោកនៅក្នុងថ្ងៃនេះអាចរលត់ផុតទៅតាមមេឃ។ នៅថ្ងៃស្អែកមកដល់ យើងប្រាកដជាអាចចាបផ្ដើមសាជាថ្មី។ ដូច្នេះចូរញញឹមឡើង! យើងនៅសល់ឱកាសជាច្រើនទៀតទេតើ…”៕

អានបន្ត

កូនប្រុស ពេជ្រ សូលីកា កាន់តែធំ កាន់តែគួរឲ្យក្នាញ់ ចាប់ផ្តើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ាមី ដល់ថ្នាក់ សូលីកា និយាយបែបនេះ ថា…

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនទូទៅ ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ថា តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ពេជ្រ សូលីកា បានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួនប៉ុន្មានសន្លឹក ដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ជាប់សារមួយថា “ចាប់ផ្ដើមលេង ចាប់ផ្ដើមឆ្ងល់គ្រប់សព្វ មិនលើកលែងសូម្បីតែខោម៉ែ កណ្ដុរមាស”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកគាំទ្រតារាចម្រៀងស្រី ស្រស់ស្អាតរូបនេះ បានចូល comment ថា ៖ ម៉ាមី នៅតែស្រស់ស្អាត, កូនបងគួរឲ្យក្នាញ់ម្លេស, មុខដូចប៉ាៗណាស់, អត់យល់ពី mommy សោះម៉េចបានស្អាតម្លឹងៗ​, ឆ្ងល់ម៉េចម៉ាក់ៗអូន នៅស្អាតម្លេស, ឆ្ងល់ថា ក្រណាត់ពេញផ្សារ ម៉េចម៉ែស្លៀក ខោរហែក អ៊ីចឹង, អូនឆ្ងល់ឃើញម៉ាមីស្លៀកខោរហែក។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត