អាណិត អ្នកបើកកង់បីពេក ឡើងស្រក់ទឹកភ្នែក ព្រោះតែគេជិះឡានបុកហើយ អត់ព្រមសង, ស្រីអូន ក៏សម្រេចចិត្តយកលុយផ្ទាល់ខ្លួន ជូនគ្រួសារនេះ ទុកទិញកង់បីថ្មី នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

កាលពីយប់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន និងស្វាមី បានជួបរឿងនឹកស្មានមិនដល់មួយ ក្រោយចតឡានចូលញុំាអាហារ នៅហាងមួយកន្លែង នៅខេត្តសៀមរាប ស្រាប់តែមានរថយន្តមួយគ្រឿងមកបុ​កពីក្រោយឡើងខ្ទេច ។ ស្រីអូន បញ្ជាក់ប្រាប់ថា  “រឿងដែលខ្ញុំហួសចិត្តបំផុត ក្នុងជីវិត មិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបេីកឡានបុ​កឡានខ្ញុំ2គ្រឿង បុ​កកង់បី របួសគេងពេទ្យ។   ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វេីអស់ច្រេីនមុឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ អោយសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តេីគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនេីបបុិនហ្នឹង គាត់ថាគ្មានលុយមួយរៀល ចុះទំរាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តេីយ៉ាងមិចវិញ?ចុងក្រោយខ្ញុំសំរេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិការសំរាប់ព្យាបាលរបួស លេីលោកនេះ មានរឿងជាច្រេីន ដែលយេីងស្មានមិនដល់ សូមអោយច្បាប់ជាអ្នកធ្វេីការចុះ ព្រោះឡាន2គ្រឿងខូចធ្ងន់ កង់បីប្រេីការលែងបាន មនុស្សរបួសគេងពេទ្យ”។ ចំណែក នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ព្រោះតែអាណិតខាងគ្រួសារអ្នកបើកកង់បី ដែលគេមិនព្រមសង ស្រីអូន បានសម្រេចចិត្ត ជូនលុយផ្ទាល់ខ្លួន ទៅ កាន់គ្រួសារដ៏គួរឲ្យអាណិតមួយនេះ ហើយបញ្ជាក់ថា ៖ “យកថវិការ 3500$ មកជូនខាងកង់បី ដែលឡានបុ​​ក ហេីយមិនសង សំរាប់ទិញកង់បីថ្មី ដេីម្បីរត់ចិញ្ចឹមក្រពះ ដោយសារប៉ាខ្ញុំធ្លាប់រត់ម៉ូតូឌុបទេីបខ្ញុំយល់អារម្មណ៍មួយនេះច្បាស់ណាស់ នឹកឃេីញកាលប៉ា ទៅរត់ឌុប ហេីយឡានពារប៉ា ហេីយមេីលងាយប៉ាខ្ញុំ ឈឺចាប់ណាស់ខ្ញុំចាំមិនភ្លេចទេ អ្នកក្រទេីបយល់អារម្មណ៍នេះ នឹកឃេីញពេលណានៅតែហូរទឹកភ្នែក”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

អានបន្ត

ទីបំផុត ស្គាល់អត្តសញ្ញាណ អ្នកដែលច្រៀង ហើយលេងទឹកមុខ ធ្វើឲ្យគ្រប់គ្នាសើច ឡើងគាំងនោះហើយ តាមពិតគឺជា…(មានវីដេអូ)

កាលពី៤ថ្ងៃមុន គេប្រទះឃើញ នារីដ៏ស្រស់ស្អាត ដែលច្រៀង ហើយលេងទឹកមុខ ក្នុងចម្រៀងមួយបទ ក្នុងបណ្តាញសង្គម TikTok របស់ខ្លួន ដល់ថ្នាក់ ធ្វើឲ្យ អ្នកខ្លះសើចឡើងគាំង ហើយក៏មានអ្នកខ្លះទៀត បានយកសម្លេង និងរូបភាពទំាងនេះ ទៅបញ្ចូលជាមួយបទភ្លេង ស្តាប់ទៅពិតជាប្លែក និងទាក់ទាញជាខ្លាំង។ នៅទីបំផុត គេស្គាល់អត្តសញ្ញាណ នារីម្នាក់នេះហើយ តាមពិតគាត់ គឺមានឈ្មោះ រឿន ជីវ៉ា ដែលជាអតីតបេក្ខនារី ដែលធ្លាប់បានចូលប្រឡង ក្នុង កម្មវិធីប្រលងចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីថ្ងៃី ២២ ខែកក្កដា ឆ្នាំ ២០១៩។ អ្នកខេត្តកំពង់ចាម រូបនេះ កាលនោះ បានលើកយកបទ “បេះដូងឯកា”។ បើទោះអតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ ក៏ដោយ ក៏តារារូបនេះ តែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ដោយនៅតែរក្សាសម្លេងដ៏ពីរោះដដែល ពិសេសរូបសម្រស់កាន់តែស្អាតជាងមុនទៀត។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត ថា វីដេអូមួយនេះ គួរឲ្យចាប់អារម្មណ៍បែបណានោះ ដែលអាចទាក់បេះដូងប្រិយមិត្តជាច្រើន ឲ្យអស់សំណើចបាននោះ តោះទៅទស្សនាទំាងអស់គ្នា ៖  

អានបន្ត

ស្ងាត់ៗ អាន គុណកូឡា ទំលាយរូបថត Pre-Wedding ជាមួយ អនាគតភរិយា ទៀតហើយ មើលទៅពិតជាស្អាត ទាក់ភ្នែកដល់ហើយ ពិសេស ខាងស្រី មាន…

ហ្វេនជាច្រើន ក៏ដូចជាមហាជនទូទៅ ពិតជាមិនទាន់ភ្លេចទេមើលទៅ ចំពោះ តារាចម្រៀងប្រុស ដ៏ល្បីឈ្មោះម្នាក់ គឺ លោក អាន គុណកូឡា នោះ ។ មានបទជាច្រើន ដែលនៅតែដក់ក្នុងអារម្មណ៍អ្នកស្តាប់ដដែលមកដល់ពេលនេះ មានដូចជា ៖ សុំទោសដែលធ្វើអោយអូនយំ, សង្សារមួយថ្ងៃសង្សារមួយជីវិត, មនុស្សប្រុសមិនខូចមនុស្សស្រីមិនស្រលាញ់, សុខៗគេសុំសង្សារវិញ, ឈឺឡើងលែងចង់ឈឺ។ ស្រាប់តែមកដល់ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកបានធ្វើឲ្យ អ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាខ្លាំង ក្រោយលោកសម្រេចចិត្តនឹងចូលរោងការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ៗ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “Image Hunter Photography” ដែលបានបង្ហោះរូបភាពជាច្រើនសន្លឹក របស់ លោក អាន គុណកូឡា ហើយបញ្ជាក់បន្ថែមថា “តោះ shares នឹង comment បទចំរៀងមួយបទដែលអ្នកចូលចិត្តបំផុតរបស់ idol សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ លោក អាន គុណកូឡា នឹង អនាគត ភរិយាដែលបានជ្រើសរើស ការថតPre wedding Wedding day ពី Image Hunter Photography”។ នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត ហ្វេសប៊ុកដដែល ក៏បានបញ្ចេញរូបថត Pre-Wedding របស់ តារាចម្រៀងប្រុសរូបនេះថែមទៀតហើយ មើលទៅ ពិតជាស្អាត គួរឲ្យទាក់ភ្នែកជាខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យ ប្រិយមិត្តទូទៅ លាន់មាត់សរសើរគ្រប់ៗគ្នា ពិសេសខាងស្រី មានថ្ពាល់ខួចទំាងសងខាងទៀត។ ដើម្បីជ្រាប កាន់តែច្បាស់…

អានបន្ត

ស្តែងណាស់ ! ទីបំផុត ស្រីអូន ទំលាយ វីដេអូ ពីសកម្មភាព ឡានមួយគ្រឿង ដែលបុកឡានរបស់គាត់ ឡើងខ្ទេចពីក្រោយ ហើយ (មានវីដេអូ)

កាលពីយប់ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន និងស្វាមី បានជួបរឿងនឹកស្មានមិនដល់មួយ ក្រោយចតឡានចូលញុំាអាហារ នៅហាងមួយកន្លែង នៅខេត្តសៀមរាប ស្រាប់តែមានរថយន្តមួយគ្រឿងមកបុ​កពីក្រោយឡើងខ្ទេច ។ ស្រីអូន ក៏បានបញ្ជាក់ប្រាប់ ថា “ម៉ោងជិត6ភ្លឺហេីយ មិនទាន់បានគេង ដោយសារមនុស្សគ្មានបេះដូង បុ​កគេហេីយ មិនព្រមសងសំណង ឡានខ្ញុំខូច2គ្រឿង ធ្វេីអស់ប្រហែល40000$ ខ្ញុំមានលុយធ្វេីតែកង់បី គ្នាអត់ណាស់ម្ដាយអ្នកអនាម័យ ឈឺទៀត តេីមិនអាណិតគាត់ទេ? ខ្ញុំអង្វរសុំអោយជួយគាត់វិញតែនៅតែមិនជួយ”។ ស្រីអូន បញ្ជាក់បន្ថែមទៀត ទំាងអារម្មណ៍ហួសចិត្តថា “រឿងដែលខ្ញុំហួសចិត្តបំផុត ក្នុងជីវិត មិននឹកស្មានថាបានជួបមនុស្សគ្មានបេះដូងចឹងសោះ ស្រវឹងបេីកឡានបុ​កឡានខ្ញុំ2គ្រឿង បុ​កកង់បី របួសគេងពេទ្យ។ ខ្ញុំមិនទារសំណង ទោះឡានខ្ញុំធ្វេីអស់ច្រេីនមុឺនដុល្លារក៏ដោយ តែខ្ញុំសុំតែ 3000$ទេ អោយសងជូនខាងកង់បី តែគាត់មិនព្រមសងសោះ តេីគាត់មិនអាណិតអ្នកក្រទេ? គាត់ជិះឡានទំនេីបបុិនហ្នឹង គាត់ថាគ្មានលុយមួយរៀល ចុះទំរាំគ្នារត់កង់បី ម្ដាយអ្នកអនាម័យ តេីយ៉ាងមិចវិញ?ចុងក្រោយខ្ញុំសំរេចចិត្តទិញកង់បី និងម៉ូតូជូនគាត់វិញ និងជូនថវិការសំរាប់ព្យាបាលរបួស លេីលោកនេះ មានរឿងជាច្រេីន ដែលយេីងស្មានមិនដល់ សូមអោយច្បាប់ជាអ្នកធ្វេីការចុះ ព្រោះឡាន2គ្រឿងខូចធ្ងន់ កង់បីប្រេីការលែងបាន មនុស្សរបួសគេងពេទ្យ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីអូន បានបង្ហោះវីដេអូមួយ ដែលយកពី កាមេរ៉ាសុវត្ថិភាព បង្ហាញពីរថយន្តមួយគ្រឿង ដែលបុ​កឡានរបស់គាត់ពីក្រោយ។ ស្រីអូន បានភ្ជាប់សារមួយថា “សំណាងរេចង្កូតមកបុ​កឡានខ្ញុំ ចុះបេីរេទៅបុ​កអ្នកឈរលេីផ្លូវ តេីយ៉ាងម៉េចទៅ? ក្នុងនោះ មានអ៊ុំពិការភ្នែកម្នាក់ ដែលអង្គុយនៅមាត់ផ្លូវ គាត់ថា បេីបុ​កមកមែន គាត់មិនដឹងរត់ទៅណាទេ នេះជាហេតុដែលខ្ញុំមិនខឹងដែលបុ​កឡានខ្ញុំ តែអ្វីដែលខឹងគឺ ហេតុអីមិនព្រមសងលុយការខូចខាតរបស់កង់បី និងព្យាបាលគាត់? ខ្ញុំសុំអោយគាត់ទទួលខុសត្រូវ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ…

អានបន្ត

ខេម ដាក់មួយបទនេះ “នឹកពេលណាយំពេលនោះ” ពិតជាពីរោះណាស់ ក្នុងថ្ងៃសម្ពោធហាងថ្មីរបស់ខ្លួន ដល់ថ្នាក់ ភ្ញៀវកិត្តិយស នាំគ្នា ទះដៃព្រាត…(មានវីដេអូ)

លោក ប៉ុន សុណារិន ហៅ ខេម គឺជាតារាចម្រៀងមួយរូប ដែលនៅតែល្បី និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ហ្វេនៗរបស់ខ្លួន មកទល់ពេលនេះ ហើយបទជាច្រើនរបស់លោក នៅក្នុងផលិតកម្ម Galaxy Navatra ក៏កំពុងផ្ទុះល្បីខ្លាំងផងដែរ ដែលសុទ្ធសឹងជាបទពីរោះៗ ពិសេសគឺបទមនោសញ្ចេតនាតែម្តង។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក បានរៀបចំ ធ្វើពិធីសម្ពោធ ភោជនីយដ្ឋាន ធី & វ៉ាយ (T&Y Restaurant) របស់ខ្លួន ជាផ្លូវការហើយ ដែលមានទីតំាងស្ថិតនៅ ដីលេខ ១០៦៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានប្រើដើមទុន រហូតជាង២០ម៉ឺន ដុល្លារ ឯណោះ។ នៅក្នុងពិធីដ៏អធិអធមនេះ គេឃើញវត្តមាន អ្នកជំនួញ និងតារា ល្បីៗ ជាច្រើនរូប ក៏មកចូលរួមផងដែរ មានដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, លោក ប៉ែន ចំរុង, កែវ វាសនា, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ចន ចាន់លក្ខិណា, អ៊ីណូ, វង្ស ដារ៉ារតនា, កុល ដាវី រួមនឹងតារា និងបុគ្គល ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ខេម បានឡើងបកស្រាយចម្រៀងមួយបទយ៉ាងពីរោះក្នុងថ្ងៃសម្ពោធហាងរបស់ខ្លួន ក្រោមចំណងជើងថា “នឹកពេលណាយំពេលនោះ” ដល់ថ្នាក់ធ្វើឲ្យភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មវិធីនេះ ទះដៃព្រាត បង្ហាញពីការពេញចិត្តយ៉ាងខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់លោកបកស្រាយ​និងទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖

អានបន្ត

លេចមុខ ឧកញ៉ា ឡេង ណាវ៉ាត្រា, ខេមរៈ សិរីមន្ត និងតារាល្បីៗ ជាច្រើនទៀត ចូលរួម ពិធីសម្ពោធហាងថ្មី របស់ ខេម យប់មិញ មើលទៅសប្បាយដល់ហើយ (មានវីដេអូ)

មហាជនទូទៅ ក៏ដូចជាប្រិយមិត្ត ជាច្រើន ពិតជាស្គាល់ច្បាស់ តារាចម្រៀង សម្លេងស្អក ខេម ដែលមានឈ្មោះពិត ប៉ុន សុណារិន កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។ ហើយបទជាច្រើនរបស់ តារាចម្រៀង រូបនេះ នៅក្នុងផលិតកម្ម Galaxy Navatra កំពុងផ្ទុះល្បីយ៉ាងខ្លាំង ហើយហ្វេនៗក៏បានសរសើរថា គ្រប់បទ របស់ ខេម សុទ្ធតែពីរោះៗ បង្កប់នូវម​នោសញ្ចេតនាជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេះធុញទ្រាន់។ ចំណែក កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាចម្រៀង សម្លេងស្អក ខេម រូបនេះ បានធ្វើពិធីសម្ពោធ ភោជនីយដ្ឋាន ធី & វ៉ាយ (T&Y Restaurant) របស់ខ្លួន ជាផ្លូវការហើយ ដែលមានទីតំាងស្ថិតនៅ ដីលេខ ១០៦៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានប្រើដើមទុន រហូតជាង២០ម៉ឺន ដុល្លារ ឯណោះ។ ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ និងអធិអធមនេះ គេឃើញវត្តមាន បុគ្គល និងតារា ល្បីៗ ក៏មកចូលរួមក្នុងកម្មវិធីនេះផងដែរ មានដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ប៉ែន ចំរុង, កែវ វាសនា, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ចន ចាន់លក្ខិណា, អ៊ីណូ, វង្ស ដារ៉ារតនា រួមនឹងតារា និងបុគ្គល ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូ…

អានបន្ត