លេចមុខ សុទ្ធតែតារាល្បីៗ ចូលរួមកម្មវិធី បង្កក់កូនស្រី របស់ សួស វីសា ល្ងាចនេះ មើលទៅម្នាក់ៗ តែងខ្លួនស្អាតៗ ដល់ហើយ មានដូចជា…(មានវីដេអូ)

នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាចម្រៀងដ៏ល្បី សួស វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ឈ្មោះ ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នា កាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៀតនោះ គឺ សួស វីសា និងស្វាមី បានគួចដៃកូនស្រី នូវទឹកប្រាក់ 9999 ដុល្លារ ដូចគ្នា ក្នុងពិធីបង្កក់កូនស្រី ព្រឹកមិញនេះ។ មួយវិញទៀត បើងាកមកមើលទិដ្ឋភាពក្នុងកម្មវិធីពេលល្ងាចវិញ គឺពោរពេញដោយក្តីសប្បាយរីករាយគ្រប់ៗគ្នា ហើយក៏មានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដួងផងដែរ ដែលមានដូចជា ៖ ណុប បាយ៉ារិទ្ធ, ឌួង ហ្សូរីដា,វី ឌីណែត, សុភ័ក្រ្ត កុសុម៉ា, ប៉ាច គីមមួយ, ឈិន រតនៈ, សុខ រ៉ាស៊ី, ហ្សូណូ, គង់ សុជាតិ, ជា វិបុល, ចាន់ កែវនិមល និងស្វាមី, អ៊ឹ​ង និមល, កែវ សុបញ្ញា, សុខ ស្រីនាង, សុគន្ធ ​និសា ព្រមទំាងនៅមានតារា និងបុគ្គល ល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ក្នុងឈុតសំលៀកបំពាក់ ស្រស់ស្អាត ទាក់ភ្នែកជាខ្លាំង។ ដើម្បី ជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនា រូបភាព និង វីដេអូខាងក្រោមនេះ ៖

អានបន្ត

ស្ងាត់ៗ Love Riya នាំទែនទែន ទៅលំហែកាយ ដល់ចំការរបស់ខ្លួនបាត់ មើលទៅពិតជាធំមែន អមដោយទេសភាពស្រស់ស្អាតណាស់ នៅខេត្ត…(មានវីដេអូ

Love Riya គឺជាស្ត្រីដ៏ស្រស់ស្អាតមួយរូប ហើយថែមទំាងពូកែរកស៊ីថែមទៀត តាមរយៈការបង្ហាញខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ក្រោយលែងលះជាមួយស្វាមី ព្រោះតែរស់នៅមិនចុះសម្រុងគ្នា Riya នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រីរបស់ខ្លួន ដ៏គួរឲ្យស្រឡាញ់ គឺ Chheng Ariya Kelly  ហៅ ទែន ទែន បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយ នៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។ ទោះរវល់ក្នុងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏ Riya នៅតែឆ្លៀតពេលវេលា នាំកូនដើរលេងលំហែកាយជាញឹកញាប់ផងដែរ។ ជាក់ស្តែងនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ចំថ្ងៃឈប់សម្រាក Love Riya នាំទែនទែន ដែលជាកូនស្រីសំណព្វចិត្ត ទៅលេងចំការក្រូច របស់ខ្លួន ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង មើលទៅចំការមួយនេះពិតជាធំខ្លាំងណាស់ ថែមទំាងរំលេចទៅដោយទេសភាព ដើមត្នោតដ៏ស្រស់ស្អាតថែមទៀតផង។ Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ហើយបញ្ជាក់ថា “ទេសភាពស្រស់ស្អាតណាស់ ស្រលាញ់ទឹកដីចំការ ជាសេចក្តីប៉ងប្រាថ្នារបស់ខ្ញុំជាយូមកហើយ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

ផ្ទុះការចាប់អារម្មណ៍ ក្រោយដឹងថា សួស វីសា និងស្វាមី គួចដៃកូនស្រី 9999 ដុល្លារ ដូចគ្នា ក្នុងពិធីបង្កក់កូនស្រី ព្រឹកមិញ ដោយសារមូលហេតុមួយនេះ នោះគឺ…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិច ផងដែរថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ កូនស្រី ដ៏គួរឲ្យស្រឡាញ់របស់តារាចម្រៀងរូបនេះ មានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងក្នាញ់ខ្លាំងណាស់ ពិសេសនោះ គឺមានសក់ច្រើនដល់ហើយ ដូចមនុស្សធំពេញវ័យ អ៊ីចឹង។ លុះមកដល់ ព្រឹកមិញនេះ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។ មួយវិញទៀត នាថ្ងៃដដែលនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “សិល្បករកម្ពុជា” បានបញ្ជាក់បន្ថែមថា “កូនស្រី របស់តារាសម្តែង និងចំរៀង ទទួលបានចំណងដៃ 50000 $ ( ប្រាំមុឺនដុល្លារ ) ទាំងព្រឹក បន្ទាប់ពិធីសូត្រមន្តបង្កក់កូនស្រី របស់តារា លោកថម មី និងអ្នកនាង សួស វីសា នៅព្រឹកនេះ និងធ្វើពិធីរៀបចំទទួលភ្ញៀវចំនួន ៣០តុ នៅរសៀល ថ្ងៃ ច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបុរីជិបម៉ុង លែន ផ្លូវឯកឧត្តម ជា សុផារ៉ា ។”។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នា កាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទៀតនោះ គឺ សួស…

អានបន្ត

ក្រោយទទួលដំណឹងថា លោក នី សាលឿន ម្ចាស់បទ “ស្នេហ៍ក្នុងសុបិន” ទទួលមរណភាព ធ្វើឲ្យ ដួង វីរៈសិទ្ធ បង្ហាញក្តីរ​ន្ធ​ត់ជាខ្លាំង ហើយពោលពាក្យទំាងសោកសៅ ស្ទើរស្រក់ទឹកភ្នែក ថា…(មានបទចាស់ៗ)

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក Ouk Narim បានបង្ហោះសារដ៏សោកសៅមួយ ដោយលោក នី សាលឿន បានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ ៥៤ឆ្នាំ។ ម្ចាស់ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា “ខ្ញុំបាទ សូមចូលរួមរំលែកនូវមរណ:ទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដល់ក្រុមគ្រួសារ លោក នី សាលឿន ផង ពិតជាគួរឲ្យសោកស្តាយណាស់។ ម្ចាស់បទ ដងស្ទឹងឡូវែល, ស្នេហ៍ក្នុងសុបិន, បំណាច់ស្រលាញ់, ចំបុីកំពង់ចាម, បងស្រលាញ់តែអូន រួមទាំងបទល្បីៗជាច្រើនទៀត និងជាកវី តន្ត្រីករ ដ៏មានថ្វីដៃល្បីផងនោះ លោកបានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងជន្មាយុ៥៤ឆ្នាំ។ បងមិនទាន់បានច្រៀងបទថ្មីឲ្យប្អូនចប់ផង បងថានឹងរួចរាល់ឆាប់ៗនេះ ឥឡូវបងឃ្លាតទៅដោយគ្មានវិលវិញឡើយ សូមវិញ្ញណក្ខន្ធបង បានស្ងប់សុខទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។”។ ក្នុងនោះផងដែរ គេក៏បានឃើញ តារាចម្រៀង ដួង វីរៈសិទ្ធ ក៏បានបង្ហោះសារ ទំាងអារម្មណ៍រំជួលចិត្តមួយថា ៖ “ថ្ងៃ​នេះ​ខ្ញុំ​បាទ​បានទទួល​ដំណឹង​ដ៏សែន​ក្រៀមក្រំ​ថា ​លោក​ពូ​ នី​ សាលឿន​ ម្ចាស់បទស្នេហ៍ក្នុងសុបិន ដែល​ខ្ញុំ​បាទ​បាន​យក​មក ច្រៀង​ឡេីង​វិញ​ បានទទួល​លា​ចាកលោកទៅហេីយ ​ក្មួយ​ពិត​ជារ​ន្ធត់​ចិត្ត​ និង​សោកស្ដាយ ​ក្រៃលែង ​ជា​ការបាត់បង់​រៀមច្បងសិល្បករ​ ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ សិល្បៈ​របស់​ប្រទេស​ជាតិយេីង​។ ខ្ញុំ​បាទ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ ក្រុមគ្រួសារ​លោក​ ពូ​ នី​ សាលឿនផង ​និង​សូម​អោយ​វិញ្ញាណក្ខន្ធ​ លោកពូ​ បាន​ទៅ​កាន់​សុគតិភព​ កុំបី​ឃ្លៀងឃ្លាត​ ឡេីយ។ សំឡេង​ដ៏​ក្រអួនក្រអៅ​របស់ លោកពូ​ នៅ​តែ​ស្ថិត​ក្នុង​បេះដូង​កូន​ ខ្មែរគ្រប់​ជំនាន់​ ជារៀងរហូត​ ។ ខ្ញុំបាទ​ សូមឱនកាយ​គោរព​វិញ្ញាណក្ខន្ធ​ លោក​ពូ នី​ សាលឿន​ ពី​ ចម្ងាយ​សូម​ក្រុមគ្រួសារ​ លោកពូ​…

អានបន្ត

ហេងៗហ្មង ! ព្រឹកមិញ អូនជេននី កូនស្រី សួស វីសា ទទួលបានចំណងដៃច្រើនដល់ហើយ រហូតដល់ទៅ…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិច ផងដែរថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ កូនស្រី ដ៏គួរឲ្យស្រឡាញ់របស់តារាចម្រៀងរូបនេះ មានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងក្នាញ់ខ្លាំងណាស់ ពិសេសនោះ គឺមានសក់ច្រើនដល់ហើយ ដូចមនុស្សធំពេញវ័យ អ៊ីចឹង។ លុះមកដល់ ព្រឹកមិញនេះ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។ មួយវិញទៀត នាថ្ងៃដដែលនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “សិល្បករកម្ពុជា” បានបញ្ជាក់បន្ថែមថា “កូនស្រី របស់តារាសម្តែង និងចំរៀង ទទួលបានចំណងដៃ 50000 $ ( ប្រាំមុឺនដុល្លារ ) ទាំងព្រឹក បន្ទាប់ពិធីសូត្រមន្តបង្កក់កូនស្រី របស់តារា លោកថម មី និងអ្នកនាង សួស វីសា នៅព្រឹកនេះ និងធ្វើពិធីរៀបចំទទួលភ្ញៀវចំនួន ៣០តុ នៅរសៀល ថ្ងៃ ច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបុរីជិបម៉ុង លែន ផ្លូវឯកឧត្តម ជា សុផារ៉ា ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ចំថ្ងៃឈប់សម្រាក ថៅកែហាងពេជ្រ និងស្វាមី ឆ្លៀតពេលវេលា នាំគ្នាទៅលំហែកាយ មើលទៅសប្បាយ និងស្វីតដល់ហើយ ហើយពោលពាក្យបែបនេះទៀត ដោយប្រាប់ ថា…

អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជា ប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី និងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។ រឹតតែ ពិសេសថែមទៀតនោះ លោកស្រី ត្រូវបានគេគ្រប់គ្នា កោតសរសើរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ កើតចេញពីក្តីអាណិត និងស្រឡាញ់ ចេញពីបេះដូងបរិសុទ្ធពិតៗ។ ក្នុងនោះផងដែរ បើទោះបីលោកស្រី មានការមមាញឹក និងរវល់ច្រើន នៅក្នុងមុខជំនួញរបស់ខ្លួនក៏ដោយ ក៏ថៅកែហាងពេជ្ររូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយគ្នា ក្នុងការដើរលេងកម្សាន្ត តាមតំបន់ផ្សេងៗ និងប្លែកៗផងដែរ។ ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំថ្ងៃឈប់សម្រាក លោកស្រី និងស្វាមី បាននាំគ្នាដើរលំហែកាយទៀតហើយ នៅខេត្តកោះកុង ថែមទំាងបានបង្ហោះរូបភាពជាច្រើនសន្លឹកពីរនាក់ស្វាមីជាទីស្រឡាញ់ និងភ្ជាប់សារដ៏ផ្អែមល្ហែមមួយឃ្លាថា ៖ “ពេលនេះទឹកជំនន់ក៏បានស្រក ចែដាណានិងពូម៉ៅសប្បាយចិត្តណាស់សុំដើរលេងម្ដងសុំស្វីតមួយ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនរបស់ថៅកែហាងពេជ្រ រូបនេះ ចូល comment ព្រាត ថា ៖ ស្វីតៗណាស់ ចែ, ស្វីតអ៊ីចឹង ​មានអារម្មណ៍​រំភើបចិត្ត​ជំនួស ចែណាស់, ពូ និងចែដាណា ស្អាតណាស់, ខ្ញុំគ្មានអីជួយគេ តែខ្ញុំសប្បាយចិត្ត ដែលឃើញបងជួយអ្នកលំបាក សូមអោយបងជួបតែភាពរីករាយ, គួរឲ្យស្រឡាញ់ណាស់។ ហើយក៏នៅមាន comment រាប់ពាន់ទៀត ដែលមិនអាចរៀបរាប់អស់ ។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

ចំថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំ លោក ជា វិបុល បង្ហោះរូបដ៏ស្អាតបំផុតនេះ ថែមទំាងទំលាយពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយ ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ នោះ គឺ…

លោក​ ជា វិបុល គឺជាពិធីករដ៏ល្បីមួយរូប ហើយក៏ត្រូវជាស្វាមី អ្នកនាង គង់ សុជាតិ ផងដែរ ដែលប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ តាមរយៈការបង្ហាញខ្លួនតាមកម្មវិធីតូចធំ មិនដែលដាច់។ ក្រៅពីអាជីពការងារ អ្នកទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែម ស្និតស្នាល និងនាំគ្នាដើរលេងកម្សាន្តជាញឹកញាប់ មើលទៅគ្រួសាររបស់គាត់ពិតជាកក់ក្តៅ និងមានសុខមង្គលខ្លាំងណាស់។ ចំណែកថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គឺចំថ្ងៃ ខួបអាពាហ៍ពិពាហ៍៧ឆ្នាំ របស់លោក និងភរិយា។ លោក ជា វិបុល បានបង្ហាញរូបភាពស្អាតៗជាច្រើនសន្លឹក ហើយទំលាយអារម្មណ៍ក្នុងចិត្តដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍ ៧ឆ្នាំហើយ ដែលយើងទាំងពីរនាក់ បានផ្ទឹមចូលនឹម បរលើផ្លូវជីវិតរួមគ្នា មើលខុសត្រូវថែរក្សាគ្នា ដោយប៉ុន្មានឆ្នាំមកនេះយើង ក៏បានហែលឆ្លង នូវរឿងជាច្រើន ទាំងសុខ និងទុក្ខ ជាមួយគ្នារាប់មិនអស់។ អរគុណអូន សម្រាប់ការរួមរស់ជាមួយបង អត់ធ្មត់ គ្រប់បែបយ៉ាង បើទោះបីជា មានបញ្ហាយ៉ាងណាក៏ដោយ អូននៅតែអធ្យាស្រ័យអោយបង សម្របជីវិត រស់នៅអោយចុះសម្រុងគ្នា ដើម្បីភាពរុងរឿង សុភមង្គលក្នុងគ្រួសារ។ យើងនឹងរួមលើផ្លូវសុខទុក្ខ ដ៏វែងឆ្ងាយមួយនេះលុះអវស្សាន្ត។”៕

អានបន្ត

ស្ងាត់ៗ សួស វីសា និងស្វាមី ធ្វើពិធីបង្កក់កូនស្រី គម្រប់១ខែ នៅថ្ងៃនេះបាត់ មើលទៅពិតជាអធិអធមណាស់ (មានវីដេអូ )

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ កូនស្រី ដ៏គួរឲ្យស្រឡាញ់របស់តារាចម្រៀងរូបនេះ មានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងក្នាញ់ខ្លាំងណាស់ ពិសេសនោះ គឺមានសក់ច្រើនដល់ហើយ ដូចមនុស្សធំពេញវ័យ អ៊ីចឹង។ ចំណែកនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។ ម្សិលមិញ វីសា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា “ពេលនេះយើងបានត្រៀមរួចជាស្រេច ជាមួយការដេគ័រ និងការសាងសង់រោង រួមទាំងកន្លែងកម្មវិធីទាំងមូលរួចជាស្ថារពរ គឺម៉ោង1ភ្លឺតែម្តង អរគុណដល់ក្រុមការងារទាំងអស់គ្នាដែលបានខិតខំរៀបចំដើម្បីកម្មវិធីកូនស្រីខ្ញុំ (ថង សាម៉ូលីណា) ជួបគ្នាថ្ងៃស្អែកណាបងប្អូនភ្ញៀវកិត្តិយស សូមអរគុណ។ បញ្ជាក់ សម្រាប់កម្មវិធីកូនរបស់យើងខ្ញុំ ក៏មានការការពារ ទប់ស្កាត់ ជាមួយមេរោគកូវីដ១៩ ផងដែរ ដោយយើងមានម៉ាស៊ីនកម្ចាត់សម្លាប់មេរោគ និងមានអាកុលជែលបាញ់លាងសម្អាតដល់ភ្ញៀវកិត្តិយស ក្រោមពាក្យស្លោកការការពារប្រសើរជាងការព្យាបាល អរគុណសន្តិភាព”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖

អានបន្ត

មើលម៉ាក់ៗគេផង តែងខ្លួនឡើងក្មេង ! អីយ៉ា ស្ងាត់ៗ សុឹម សូលិកា ធ្វើពិធីខួបកំណើតឲ្យកូនស្រី ថែមទំាងពោលពាក្យប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ ថា…

អ្នកនាង សុឹម សូលិកា គឺជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលងឡើយ។ សូលិកា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២០ សូលិកា បានរៀបចំកម្មវិធីខួបកំណើតកូនស្រីរបស់ខ្លួន យ៉ាងសាមញ្ញ តែមើលទៅពិតជាសប្បាយខ្លាំងណាស់។ តារាសម្តែងស្រី ដ៏ស្រស់ស្អាតរូបនេះ បានពោលពាក្យប៉ុន្មានម៉ាត់ដ៏មានន័យថា “២០ ឆ្នាំកន្លង ពេលនេះម៉ោងនេះ ម៉ែកំពុងតែឈឺផង ភ័យខ្លាចផង ត្រេកអរផង …គិតសព្វគិតគ្រប់ ប្រឹងប្រែងណាស់ ទម្រាំបានឆ្លងទន្លេរួច ។ រាត្រី ៨ វិច្ឆិកា ២០០០ / ២០២០ ម៉ែបានបង្កើត និងបីបាច់ថែរក្សាកូនស្រីម្នាក់ដ៏ឆ្លាត ហើយគួរអោយស្រលាញ់បំផុត  ម៉ែ សូមបួងសួងដល់បារមីវត្ថុស័កសិទ្ធិក្នុងលោកនេះ តាមថែរក្សាកូន អោយបានសុខសប្បាយ មានសំណាងល្អពេញមួយជីវិត មានលាភជ័យ អាយុវែង សូមរីករាយថ្ងែខួបកំណើត កូនមាសម្ដាយ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ នៃពិធីខួបកំណើតខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត