អីយ៉ា ស្អែកនេះ អូនឆលី កូនប្រុស ឱក សុគន្ធកញ្ញា បាន១ខួបហើយ មើលទៅពិតជាធំប្លែក គួរឲ្យស្រឡាញ់ដល់ហើយ, រពិសពេក ដល់ថ្នាក់ ម៉ាក់ៗ លាន់មាត់បែបនេះ ថា…(មានវីដេអូ)

គួររំលឹកឡើងវិញបន្តិច ផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយសម្រាល គេសង្កេតឃើញថា តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី តែងតែនាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ ខានឃើញយូរ នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីកូនប្រុសសំណព្វចិត្តរបស់ខ្លួន មើលទៅពិតជាធំប្លែកជាច្រើនណាស់ ហើយស្អែកនេះ ឆលី បាន១ខួបហើយ។ កញ្ញា ក៏បានភ្ជាប់សារមួយឃ្លាផងដែរថា “ពិបាកចាប់បន្តិចហើយឥឡូវនេះ ក្រៅពីគេងគឺថា…រវល់”។ ក្រោយឃើញបែបនេះភ្លាម អ្នកគាំទ្រជាច្រើន បានចូល comment ថា ៖ ខ្សូតណាស់ក្មួយ, គួរ​អោយ​ស្រលាញ់​ខ្លាំង​ណាស់, អូន​ឆលី​ដុះធ្មេញបួនហើយ​ ធំឡើង​ធានា​សង្ហាតែម្ដង, 11/11/2019 – 11/11/2020 ឆលីបានមួយខួបហើយ ជូនពរថ្ងៃខួបកំណើត សូមឲ្យអូនឆលីមានសុខភាពល្អ, អូនឆលីពេញកំលោះបាត់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតរបស់ ឆលី ខាងក្រោមនេះ ៖

អានបន្ត

យំតាមហើយ ! ខេមរៈ សិរីមន្ត ដាក់មួយបទនេះ “ទឹកភ្នែកធ្លាក់ចូលសមុទ្រ” ពិតជាពីរោះ និងកំសត់ណាស់ មិនសរសើរ មិនបាន សូម្បីតែហ្វេនៗ ក៏និយាយដែរថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង ដោយ Lock TA Kii និង សម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ មួយបទនេះពិតជាមិនធម្មតាឡើយ ដោយផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ដោយមានអ្នកចូល​ ទស្សនាជាង ៨លាន ដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ។ រឹតតែពិសេសថែមទៀតនោះ បទនេះ ត្រូវបានប្រទេសជិតខាង ដូចជា ប្រទេស ថៃ ឡាវ និងប្រទេស វៀតណាម ថែមទៀតផង។ ចំណែកនៅថ្ងៃនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញចម្រៀងមួយបទទៀតហើយ របស់ ខេមរៈ សិរីមន្ត បែបមនោសញ្ចេតនាម្តង ក្រោមចំណងជើងថា “ទឹកភ្នែកធ្លាក់ចូលសមុទ្រ” ដែលជាការ និពន្ធទំនុកច្រៀងដោយ ខេមរៈ ភារុណ, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ ម៉ៅ កិត្យា។ ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើនបង្ហាញអារម្មណ៍ថា ៖ មកហើយ ពីរោះណាស់ មិនសរសើរមិនបាន, ទាំងបទមនោសញ្ចេតនាក៏ពីរោះ បទញាក់ក៏កក្រើក, បទណាក៏អេមដែរ ពូមន្ត, ពីរោះ​ណាស់ ​សំលេង​ល្អអត្ថន័យចម្រៀងទាញ់យកអារម្មណ៍អ្នកស្ដាប់អោយស្លុងស្ដាប់ ហើយយំមិនដឹងខ្លួន។ តោះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់ទំាងអស់គ្នា ៖

អានបន្ត

ផ្ទុះការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញម្ចាស់ផ្ទះនេះ បានដាក់ធុងទឹក និងសាប៊ូ សម្រាប់ឲ្យគេ លាងសំអាតដៃ ជាសាធារណៈ ទីតំាងនៅ….

នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Chenda Ly បានបង្ហោះរូបពីរសន្លឹក ថ្លែងពីម្ចាស់ផ្ទះមួយកន្លែង ដែលមានទឹកចិត្តដ៏ប្រពៃ គួរឲ្យកោតសរសើរ ដោយបានរៀបចំ បំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។ ម្ចាស់ហ្វេសប៊ុកខាងលើនេះបានបញ្ជាក់បន្ថែមថា “ជាទីគួរឱ្យកត់សម្គាល់៖ ចំណុចស្តុបឬស្សី២ ផ្លូវលេខ:161 ផ្ទះលេខ: 95Eo នៅមុខផ្ទះរបស់គាត់មានបំពាក់ធុងទឹក និងសាប៊ូសម្រាប់លាងសំអាតដៃ ដោយដាក់ឱ្យប្រើប្រាស់ជាសាធារណៈ(ស្អាតជានិច្ច) នេះជាផ្នែកមួយបានចូលរួមចំណែកជួយទប់ស្កាត់ បង្ការ ការពារជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល (សូមកោតសរសើរទឹកចិត្តល្អ និងការយល់ដឹងរបស់ប្រជាជនកម្ពុជា)។ ចំណេញទាំងសុខភាព បានទាំងបុណ្យកុសលច្រើន  សូមជូនពរពូ អ៊ី ព្រមទាំងគ្រួសារជួបតែពុទ្ធពរ៤ ប្រការ និងមានអតិថិជនច្រើន សំបូរញាតិមិត្តតាមរយៈការមានសន្តាន្តចិត្តល្អប្រពៃ និងសូមអរគុណបងប្អូនទាំងអស់ បានComment and Share នេះជាស្មារតីដ៏ល្អប្រពៃ ក្នុងការចូលរួមជួយចែករំលែកផ្តល់ព័ត៌មាន ដែលមានអត្ថប្រយោជន៍ដល់សង្គម ជាពិសេសបានចូលរួមជួយទប់ស្កាត់កុំកើតមានការចម្លងជំងឺកូវីដ-19 ចូលក្នុងគ្រួសារ និងសហគមន៍រស់នៅរបស់យើង”៕

អានបន្ត

អីយ៉ា ស្ងាត់ៗ ក្រុមគ្រួសារ Galaxy Navatra នាំគ្នាទៅលំហែកាយ បង់សំណាញ់ អូសត្រី យកមកអាំង មើលទៅមុខម្ហូបស្រក់ទឹកមាត់បាត់ ចំពេលខ្យល់ធ្លាក់ត្រជាក់ទៀត អេមណាស់ (មានវីដេអូ)

នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញក្រុមគ្រួសារ ផលិតកម្ម Galaxy Navatra បាននាំគ្នាដើរលេងលំហែកាយ ទៅដល់ទឹកដី ខេត្តព្រៃវែង ដោយបានអូសត្រី បង់សំណាញ់ យកត្រីមកអាំង មើលទៅទំនងគួរឲ្យឆ្ងាញ់ដល់ហើយ។ ក្នុងនោះ យឹម តាស្រង់ បានបញ្ជាក់សារខ្លីមួយឃ្លាថា “ថ្ងៃនេះមកព្រៃវែង បង្កៃត្រី ចុចទឹកត្រីអំពិលទុំ មួយថ្ងៃ”។ អ្នកដែលបានចូលរួមក្នុងកម្មវិធីកម្សាន្តនេះ មានដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា ភរិយា និងកូន, យឹម តាស្រង់, តន់ ចន្ទសីម៉ា រួមទំាងសមាជិកនៃគ្រួសារ ផលិតកម្ម Galaxy Navatra ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ មួយវិញទៀត ក្រោយឃើញមុខម្ហូប និងការជួបជុំដ៏សប្បាយរីករាយបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់ថា ៖ ពិតជា​ប្លែក​អារម្មណ៍​មែន​បង, ក្តីសុខសុភមង្គល នេះហៅថារស់ជាតិសុភមង្គល នៃជីវិត ដែលមនុស្សគ្រប់ៗគ្នាប៉ងប្រាថ្នាចង់បាន, មើលទៅសប្បាយដល់ហើយ, អេមណាស់បង, គ្រាន់តែមើលក៏មានក្តីសុខដែរមេអើយ​ ធ្លាក់ខ្យល់ត្រជាក់អ៊ីចឹងទៀត​ ខប់ណាស់, ទំនងឆ្ងាញ់ណាស់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

នៅក្មេងសោះ ពូកែមែន ! ស្ងាត់ៗ ក្រៅពីច្រៀង ឡុង លីងគ័ង្គ បង្កើតមុខជំនួញមួយនេះថែមទៀតបាត់ នៅខេត្តតាកែវ នោះគឺ…(មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ប្អូនប្រុសម្នាក់ឈ្មោះ ឡុង លីងគ័ង្គ នោះ ដែលជាអតីតបេក្ខជន ធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយប្អូនប្រុសម្នាក់នេះនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ របស់ អ្នកខេត្តតាកែវ រូបនេះ។ ក្រៅពីអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស គេឃើញ លីងគ័ង្គ ក៏មានមុខជំនួញធំគួរសមមួយ របស់ខ្លួនផងដែរ គឺបានបង្កើតក្រុម តន្ត្រី ឡុង​ លីងគ័ង្គ​-LK Band ដែលមានទីតាំងនៅ ស្រុកសំរោង​ ខេត្តតាកែវ​។ ហើយថ្មីៗនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាចម្រៀងវ័យក្មេងរូបនេះ ក៏ធ្លាប់បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា “ឱកាសសំរាប់បងៗដែលមានសមត្ថភាពខាងច្រៀង​ និងរាំ​ ដែលចង់ក្លាយជាសមាជិកគ្រួសាររបស់ តន្ត្រីឡុង​ លីងគ័ង្គ​-LK Band ទីតាំងនៅស្រុកសំរោង​ ខេត្តតាកែវ​ សូមធ្វេីការឆាតជាវីដេអូច្រៀង​ ឬរាំមក ដេីម្បីក្រុមការងារធ្វេីការជ្រេីសរេីស តោះនៅចាំអីទៀតបាទ ថ្ងៃនេះយេីងអាចមិនល្អ តែថ្ងៃមុខយេីងនឹងល្អ ព្រោះការខិតខំព្យាយាម​ ឆាប់ៗខាងមុខនេះអូនក៏មានអ្វីដែលពិសេសសម្រាប់ជូនពុកម៉ែបងប្អូនដែរ”។ លីងគ័ង្គ បានបន្ថែមថា “សូមស្វាគមន៍សំរាប់រដូវកាលថ្មីនៃកម្មវិធី មង្គលការ បុណ្យទាន ខួបកំណើត និង​ កម្មវិធីផ្សេងៗ​ សូមអរគុណចំពោះការគាំទ្ររបស់អតិថិជនកន្លងមក​ ទើបធ្វើអោយក្រុមតន្រ្តីយើងខ្ញុំមានការអភិវឌ្ឍន៍​ យើងខ្ញុំសង្ឃឹមថាភ្ញៀវកិត្តិយសនឹងបន្តការគាំទ្រ សូមអរគុណ។ 096 237 0881,  010 33 90 70​, 018 33 90 168 “។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…

អានបន្ត

លង់តាមបទនេះបាត់ ! ទីបំផុត បទមនោសញ្ចេតនា ពី ព្រាប សុវត្ថិ ចេញហើយ “ពេលណាជួបគេម្តងទៀត” ពិតជាពីរោះ និងកំសត់ណាស់ ពិសេសហ្វេនៗ ពេញចិត្តត្រង់…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៅកាន់ ក្រុមហ៊ុនចម្រៀង Galaxy Navatra ជាផ្លូវការហើយ។ ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងរូបនេះ យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង សឹងតែមិននឹកស្មានដល់។ បន្ទាប់ពីបានចូលក្នុងផលិតកម្មនេះមក លោក ព្រាប សុវត្ថិ មានបទចម្រៀងជាច្រើន សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយក៏មានអ្នកខ្លះ ។ នៅមិនទាន់អស់ទេ លុះមកដល់ព្រឹក ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយសម្រាប់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ តែម្តងនេះ ជាបទមនោសញ្ចេតនា ដែលមានចំណងជើងថា “ពេលណាជួបគេម្តងទៀត” ដែលជាការ និពន្ធ Melody និងទំនុកច្រៀងដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ប្រុសម៉ៅ។ ក្រោយស្តាប់ចប់ ហ្វេនៗជាំច្រើនផ្ទុះការគាំទ្រយ៉ាងខ្លាំង ពិសេសពេញចិត្តត្រង់ តារាចម្រៀងរូបនេះ នៅតែរក្សាបាននូវសម្លេងធ្ងន់ មានទឹកដម បំពេរអារម្មណ៍អ្នកស្តាប់ឲ្យលង់ទៅតាមបទចម្រៀងបែបមនោសញ្ចេតនាដូចនេះ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាបទចម្រៀងនេះទំាងអស់គ្នា ៖

អានបន្ត