ក្តីសុខ ! មួយប៉ុស្តិ៍នេះ ឆលី ញញឹមស្រស់ណាស់ ចំថ្ងៃខួបកំណើត ពិសេស ប៉ា ម៉ាក់ នាំទៅ ព្រលែងសត្វចាបទៀត, ឃើញភ្លាម ហ្វេនៗលួចសរសើរ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ប្រិយមិត្តជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបហើយថា តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយសម្រាល បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ ចំណែក នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយ ពីសកម្មភាព ធ្វើពិធីតូចមួយនៅវត្ត ជូនកូនប្រុសសំណព្វចិត្តរបស់ខ្លួន ដោយ ឆលី បាន១ខួបហើយ ព្រមទំាងបាននាំ ឆលី មកព្រលែងសត្វចាប ថែមទៀត។ កញ្ញា បានបញ្ជាក់ថា “ខួបកំណើតកូនប្រុស អុឹង បញ្ញាបុត្រ ១១.១១.២០២០”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន របស់ កញ្ញា បានបង្ហោះសារជាច្រើនជូនពរ ឆលី ដោយម្នាក់ៗសរសេរថា ៖ មានក្តីសុខណាស់បង, ល្អណាស់idol, សូមឲ្យឆលីមានសុខភាពល្អ ប្រាជ្ញាវាងវៃ និងមានអនាគតល្អ, ញញឹមស្រស់ណាស់ ឆលី អើយ, ជូនពរអូនបុត្រសុខភាពល្អ កាន់តែឆ្លាត សង្ហារដូចប៉ាៗ ពូកែ និងរឹងមាំដូចម៉ាក់ៗ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ…

អានបន្ត

ញាក់សាច់ ! អីយ៉ា ថៅកែហាងពេជ្រ និងស្វាមី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្វីតដល់ហើយ ពិសេស អមដោយឡានទំនើបថ្លៃៗទៀត មានរហូតដល់ទៅ….

អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជា ប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី និងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។ រឹតតែ ពិសេសថែមទៀតនោះ លោកស្រី ត្រូវបានគេគ្រប់គ្នា កោតសរសើរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ កើតចេញពីក្តីអាណិត និងស្រឡាញ់ ចេញពីបេះដូងបរិសុទ្ធពិតៗ។ ក្នុងនោះផងដែរ បើទោះបីលោកស្រី មានការមមាញឹក និងរវល់ច្រើន នៅក្នុងមុខជំនួញរបស់ខ្លួនក៏ដោយ ក៏ថៅកែហាងពេជ្ររូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយគ្នា ក្នុងការដើរលេងកម្សាន្ត តាមតំបន់ផ្សេងៗ និងប្លែកៗផងដែរ។ ចំណែកនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានបង្ហោះរូបភាពផ្អែមល្ហែមប៉ុន្មានសន្លឹកជាមួយគ្នា មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់។ មួយវិញទៀត អ្វីដែលបាន ធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ថែមទៀតនោះ គឺនៅពីក្រោយលោកស្រី គឺសុទ្ធតែឡានទំនើបៗ រហូតដល់ទៅ៧គ្រឿងឯណោះ។ ថៅកែហាងពេជ្រ រូបនេះ បានភ្ជាប់សារខ្លីមួយថា “ឆ្លៀតពេលថ្ងៃនេះយកអាសំណព្វចិត្តមកហាលថ្ងៃ ប៉ុន្តែចៃដន្យអី គ្មានថ្ងៃបន្តិចសោះ មេឃឡើងស្រទុំចាញ់សម្រស់អូន”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ស្តាប់ហើយ រំភើប លាយរំជួលចិត្ត ! ប្អូនប្រុស ប្រាប់ថា កង់ចាស់ ដែលយកទៅប្រកួត ថ្ងៃមុននេះ ទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ ចំណែកនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាងអោយ(ក្រុមកង់១៥៧) យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា ដោយអំណោយទាំងនោះមាន៖ កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ, ខោ អាវ Baleno ១ កំប្លេ, កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលគត់។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ ក្មេងប្រុសរូបនេះ បានរៀបរាប់រឿងរ៉ាវខ្លះៗ ប្រាប់សារព័ត៌មាន ប្រជាប្រិយ (Popular Magazine) ឲ្យដឹងថា រូបគាត់ មាន ឪពុកជាកម្មករសំណង់ ម្តាយកំពុងមានជំងឺប្រចាំកាយ មានបងប្អូនចំនួន៥នាក់​ ហេីយរូបគាត់…

អានបន្ត

កង់មិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ធ្វើឲ្យរំជួលចិត្តអ្នកលេងហ្វេសប៊ុក, ពេលនេះ ទទួលបានកង់ថ្មី តម្លៃថ្លៃ ពីសប្បុរសជន ហើយ ថែមទំាងទទួលបាន…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនមួយចំនួនធំ ផ្ទុះការចាប់អារម្មណ៍ចំពោះក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា ដែលជាបេក្ខជន ពាក់ស្លាកលេខ ២៦១ ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ ជុំទី២ នៅទីលាន ប្រណាំងទោចក្រយាន្តព្រែកលាប។ ដោយប្អូនប្រុសរូបនេះ ប្រើប្រាស់កង់ចាស់ មួយគ្រឿង គ្មានមួក គ្មានស្បែកជើង ទៅប្រកួតជាមួយកង់គេទំនើប។ ក្នុងនោះ គេឃើញលោក Sovanna Kem ដែលជាអ្នកជំនាញថតរូប បានបញ្ជាក់បន្ថែមនាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដែរថា “កុមារាម្នាក់ដែលល្បីតាមការស៊ែររូបថតរបស់ខ្ញុំ កាលពីម្សិលម៉្ងៃ នៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។”។ រឹតតែរំជួលចិត្ត និងអាណិត ធារ៉ា ថែមទៀតនោះ ក្រោយបានស្តាប់កិច្ចសម្ភាសន៍មួយ ដែលប្អូនបានផ្តល់ជូនក្រុមការងារសារព័ត៌មាន ប្រជាប្រិយ (Popular Magazine) ថា រូបគាត់គាត់មានបងប្អូន៥នាក់ ម្តាយកំពុងមានជំងឺប្រចាំកាយ ឪពុកធ្វើការសំណង់ ហើយកង់ដែលយកទៅប្រណាំងនោះ គឺទិញពីអ្នកលក់អេតចាយក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ។ ក្នុងនោះ អ្វីដែលរឹតតែពិសេសបំផុតនោះ គឺមានសប្បុរសជនបានទិញកង់ថ្មី ទំនើបតម្លៃថ្លៃ មកជូនប្អូនប្រុសរូបនេះដល់ផ្ទះ ថែមទំាងបានទិញ ស្បែកជើង មួក ខោអាវ ថ្មីឲ្យថែមទៀត រួមនិងសម្ភារ និងថវិកាមួយចំនួនទៀតផង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ប្រភពរូបភាព ៖ Sovanna Kem, Cambodia MTB Series ប្រភពវីដេអូ ៖ Popular Magazine

អានបន្ត

នៅចាំប្អូនប្រុសម្នាក់នេះទេ? ដែលស្រីអូន ជួយថវិកា ៦០០០ ដុល្លារ ដើម្បីដាក់ល​លា​ដ៌ក្បាល, ពេលនេះគាត់ទទួលបានការវះកាត់ លើកទី២ ជោគជ័យហើយ, ស្រីអូន រំភើបចិត្ត ស្ទើរទឹកភ្នែក ហើយនិយាយថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបហើយ​ថា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ស្រីអូន ដែលជាស្ត្រីរូបស្រស់ និងមានចិត្តមេត្តាធម៌ម្នាក់ បានប្រកាស នៅក្នុងហ្វេសប៊ុកផេកខ្លួន ដើម្បីស្វែងរកក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់ ដែលអត់មា​នល​លា​ដ៏ក្បា​ល។ លុះដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ស្រីអូនបានជួបប្អូនប្រុសម្នាក់នេះហើយ។ ស្រីអូនបញ្ជាក់បន្ថែមថា ៖ “ជួយក្មេងប្រុសដែលអត់ល​លា​ដ៌ក្បាល ជូនថវិកា 6000$ ដើម្បីដាក់ល​លា​ដ៌ក្បាលជូនគាត់វិញ និងទទួលធ្វើជាកូនចិញ្ចឹម សរុបទៅខ្ញុំមានកូនចិញ្ចឹមជិត200នាក់ហើយ គាត់និយាយថា ម៉ាក់មានកូនច្រើនចឹង តិចម៉ាក់ស្រលាញ់ខ្ញុំ តិចជាងគេទៅ ព្រោះខ្ញុំអត់មានល​លា​ដ៌ក្បាល ដូចគេ ពុទ្ធោអើយ ជូនបុណ្យផងបងប្អូន លោកយាយផ្ដាំ កុំអោយយំ ព្រោះមិនអាចអោយគាត់រំជួលចិត្តបានទេ ទប់ណាស់បងប្អូន រូបគេរូបយើង”។   នៅទីបំផុត ប្អូនប្រុស ដែលអត់ល​លា​ដ៏ក្បា​លនេះ ឈ្មោះ ផេង បានទទួលការវះ​កា​ត់ ដាក់ល​លាដ៏ក្បាលថ្មី ដោយជោគជ័យហើយ ដល់ថ្នាក់ធ្វើឲ្យស្រីអូនរំភើបស្ទើរស្រក់ទឹកភ្នែក ហើយ និយាយថា “វះកាត់លេីកទី១បរាជ័យកូនផេងអេីយ ម៉ែ​ភ័​យឡេីងស្លេក មិននឹកស្មានថាបានឃេីញស្នាមញញឹមរបស់ផេងចឹងទេបងប្អូនអេីយ ប​ន់ស្រន់គ្រប់អស់ហេីយ ផេងជាហេីយបងប្អូន វះកាត់លេីកទី២ជោគជ័យហេីយ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

អានបន្ត

ចេះណាស់ អង្គុយលើប៉ាៗឡើងស្ងៀមហ្មង ! ស្ងាត់ៗ ឆលី កូនប្រុស ឱក សុគន្ធកញ្ញា បាន១ខួបបាត់, ប៉ាៗ ម៉ាក់ៗ ធ្វើពិធីឲ្យយ៉ាងសាមញ្ញ តែពោរពេញដោយភាពកក់ក្តៅ (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិច ថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយសម្រាល បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។ ខានឃើញយូរ នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយ ពីសកម្មភាព ធ្វើពិធីតូចមួយជូនកូនប្រុសសំណព្វចិត្តរបស់ខ្លួន ដោយ ឆលី បាន១ខួបហើយ ហើយភ្ជាប់សារខ្លីមួយថា “ខួបកំណើតកូនប្រុស អុឹង បញ្ញាបុត្រ ១១.១១.២០២០”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន របស់ កញ្ញា បានបង្ហោះសារជាច្រើនជូនពរ ឆលី ដោយម្នាក់ៗសរសេរថា ៖ ជូនពរឲ្យឆលីសុខភាពល្អ រៀនឲ្យពូកែ មានប្រាជ្ញាឆ្លាតវាងវៃ មានសេចក្ដីសុខក្នុងគ្រួសារ, សូមអោយចៅមានសុខភាពល្អចៅ ឆ្លាត ចេះណាស់ អង្គុយស្ងៀមលើភ្លៅប៉ាសំពះលោក គួរអោយស្រឡាញ់ណាស់ចៅ, ជូនពរឆលីឲមានសុខភាពល្អ។ ព្រមទំាងនៅមានពាក្យជូនពរ ឆលី ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

អានបន្ត

ថ្លៃកប់ហ្មង ! អ្នកនាង សុឹម សូលិកា ស្លៀករ៉ូបមួយឈុតនេះ ស្រស់ស្អាត ខ្លាំងណាស់ ពិសេស មានតម្លៃរហូតដល់ទៅ….

ទស្សនិកជនជាច្រើន ពិតជាស្គាល់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលហ្វេនៗជាច្រើន មិនដែលមើលរំលងឡើយ។ សូលិកា នៅតែមានរូបសម្រស់ស្អាត បើទោះកូនធំពេញរូបរាងក៏ដោយ ហើយនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ក្រៅពីអាជីពសិល្បៈ ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់ ព្រមទំាងនាំគ្នាទៅលំហែកាយ តាមទីកន្លែងផ្សេងៗមិនដែលដាច់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ សូលិកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ ដោយស្លៀកសំលៀកបំពាក់មួយឈុត ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង ពិសេស រូ៉ប នេះ គឺមានតម្លៃរហូតដល់ទៅ 1,515 $ ឯណោះ នេះបើយោងតាមរយៈ អ្នកនាង សុឹម សូលិកា ដែលបានឆ្លើយតបក្នុង comment ដែលគេបានសួរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថារ៉ូបមួយនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត