ឃើញហើយ អរជំនួស ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កោតសរសើរ និងផ្តល់អំណោយ ដល់កុមារ​ ៣នាក់ ដែលមានឆន្ទៈតស៊ូ ចូលរួមប្រកួត កីឡាប្រណាំងកង់ នៅទីលាន​ទួល​ម៉ូតូហោះព្រែកលាភ ដោយម្នាក់ៗ ទទួលបាន…

នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយ ឈ្មោះ “កាកបាទក្រហមកម្ពុជា-Cambodian Red Cross” បានប្រាប់ឲ្យដឹង នូវដំណឹងដ៏សែនរំភើបមួយថា ៖ “ដោយក្តីអាណិតអាសូរ​ និងមេីលឃេីញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​ និងលេីកទឹកចិត្ត​ ព្រមទាំង​នាំយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ ដែលរស់នៅក្នុងគ្រួសារក្រីក្រ​ បានចូលរួមប្រកួតកីឡា​ប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។ កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​ ១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​ អាយុ​ ៩ឆ្នាំ​។ ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ខាងលេីនេះ ដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។ ជាមួយគ្នានេះ​ លោកជំទាវ​ បានពាំនាំនូវការលេីក​ទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់កុមារទាំង៣នាក់​ ដែលមានចិត្តស្រឡាញ់វិស័យកីឡា​ ដែលនេះអាចយកធ្វេីជាគំរូដល់កុមារ​ និងយុវជនដទៃទៀត​ ប្រសេីរជាងការប្រព្រឹត្តគ្រឿងញៀន​ ល្បែងស៊ីសង​ ឬ​​ទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម​។ ទន្ទឹមនឹងនេះ​ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ​ឱ្យបានពូកែដេីម្បីអនាគតភ្លឺស្វាង​ ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដេីម្បីជីវភាពគ្រួសាររុងរឿង។ កុមារទាំង៣នាក់ខាងលេីនេះ​ និងក្រុមគ្រួសារ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​…

អានបន្ត

ស្ងាត់ៗ ភឿន សុភាព ចេញមួយបទទៀតបាត់ ពីរោះ ផ្អែម លន្លង់លន្លោច ដល់ហើយ, ស្តាប់សឹងមិនទាន់ចប់ផង ហ្វេនៗ ចូល comment ព្រាត ថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជា អ្នកគាំទ្រភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ ប្អូនប្រុស ភឿន សុភាព នោះ ដែលជា ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី មហាជនទូទៅ ក្នុងចំណោម ជើងខ្លាំងជាច្រើនរូប។ ប្រជា​ប្រិយរបស់ សុភាព នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ តាមរយៈការបកស្រាយចម្រៀង ជាហូរហែ តាមកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ របស់ សុភាព ក្រោមចំណងជើងថា “អ្នកណាថាមនុស្សប្រុសស្មោះតែមួយឆាវ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ស៊ិន ធារី, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សាន់ សុវណ្ណឌីន។ ស្តាប់ចប់សឹងមិនទាន់ ដល់ថ្នាក់ធ្វើឲ្យហ្វេនៗ នាំគ្នា ចូល comment សរសើរ ព្រាត ៖ ពីរោះណាស់ ប្អូនប្រុស, សំឡេងដែលប្លែកជាងគេ នៅរស្មីហង្សមាស មិនធ្ងន់ ហើយក៏មិនស្រាល គឺផ្អែម ពីរោះ លន្លង់លន្លោច​ មនោសញ្ចេតនា​ខ្លាំង, មនោសញ្ចេតនាណាស់, សម្លេងពីរោះ ប្លែកពីតារាផ្សេងៗ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ៖

អានបន្ត

រំភើបជំនួស ! ទីបំផុត ឧកញ៉ា ស្រី ចាន់ថន បានជួប ប្អូនប្រុសម្នាក់ នេះហើយ ថែមទំាងប្រគល់កាដូដ៏ពិសេសមួយនេះ ជូនទៀត នោះគឺ…

អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ដោយពេញចិត្ត ការតស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន និងការអត់ធ្មត់ របស់ ធារ៉ា ពេលនេះ ឧកញ៉ា ស្រី ចាន់ថន បានជួបប្អូនប្រុសហើយ ថែមទំាងឲ្យកាដូដ៏ពិសេសនេះទៀត។ លោកបានបញ្ជាក់យ៉ាងច្បាស់បន្ថែមថា “ថ្ងៃនេះស្វាគមន៍ ប្អូនប្រុស ដែលបងប្អូនស្គាល់ហើយនោះ នាពេលថ្មីៗនេះ បានមកជួបខ្ញុំផ្ទាល់នឹងគ្រួសារ ព្រមទាំងប្អូនកីឡាករប្រណាំងកង់២រូបទៀត បានមកដែរ ដោយខ្ញុំកាដូ កង់២ មួក២ និងសម្ភារមួយចំនួន ព្រមទាំងសរុបថាវិកា ចំនួន២លានរៀល និងកាដូពិសេសនោះគឺ ខ្ញុំនឹងធ្វើតារាងប្រណាំងកង់ធំមួយ ទុកអោយប្អូនប្រុស និងក្រុមប្រណាំងកង់របស់ប្អូនប្រុស មកចូលរួម នឹងប្រគល់តារាងអោយប្អូនប្រុស ជាអ្នកមើល និងគ្រប់គ្រង។ ហើយអោយមានជំនួយការ និងអ្នកជំនាញ នៅក្បែរសំរាប់ផ្តល់កំលាំងចិត្ត ទុកជាទុនការងារ ដើម្បីប្អូនអភិវឌ្ឍន៍ខ្លួន ទៅមុខទៀត ហើយជាពិសេសខ្ញុំបានសន្យា នឹងទទួលគ្រួសាររបស់ប្អូនប្រុស មករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ស្កាយឡែន ដោយមានផ្ទះស្អាតរស់នៅ និងការងារធ្វើផងដែរ។”៕

អានបន្ត

មហាសែន រំភើបជំនួស ! ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ និងស្វាមី បានទៅជួប ក្មេងប្រុសម្នាក់នេះ ដល់ផ្ទះហើយ ថែមទំាងប្រកាសនឹងសង់ផ្ទះថ្មី ឲ្យទៀត ដល់ថ្នាក់ធ្វើឲ្យក្មេងម្នាក់នេះ រំភើបពេក ឡើងស្រក់ទឹកភ្នែក

មហាជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ថៅកែហាងពេជ្រ បានបង្ហោះវីដេអូមួយ ដោយលោកស្រីប្រាប់ថា “ខ្ញុំនឹងឲ្យគេតាមរកប្អូន ហើយមួយទៀត ខ្ញុំឃើញគេជួយប្អូនច្រើនហើយ ប៉ុន្តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រឡាញ់អ្នកតស៊ូ ខ្ញុំនឹងតាមរក”។ ដូចដែលបានសន្យា នៅទីបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបក្មេងប្រុសម្នាក់នេះដល់ផ្ទះហើយ ថែមទំាងប្រកាសថានឹងសង់ផ្ទះថ្មីមួយខ្នងជូនទៀត។ លោកស្រី បានបញ្ជាក់បន្ថែមថា “សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះ សម្រាប់ឪពុកម្ដាយគាត់ សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។ សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួន មិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ…

អានបន្ត

នេះហើយ ជាផ្ទះលំហែកាយ របស់ អតីតតារាសម្តែង ស៊ុក សុភា នៅតំបន់មាត់សមុទ្រ ក្នុងប្រទេសអូស្ត្រាលី ពិតជាធំ និងស្អាតប្លែកណាស់, ឃើញភ្លាម ហ្វេនៗ comment ព្រាត ថា…

ទស្សនិកជនទូទៅ ពិតជាមិនទាន់ភ្លេចទេមើលទៅ នូវ អតីតតារាសម្តែងប្រុសដ៏សង្ហា និងល្បីម្នាក់ឈ្មោះ ស៊ុក សុភា នោះ ហើយលោក ក៏ធ្លាប់បានសម្តែងជាតួឯកប្រុស ក្នុងរឿង «ទុំទាវ» ផងដែរ ដោយរឿងនេះផ្ទុះការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ទោះមើលប៉ុន្មានដងក៏ដោយ ក៏នៅតែល្អមើល។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកបានសម្រេចចិត្តបោះបង់ជីវិត ជាអ្នកសិល្បៈ ហើយបានរៀបការ និងសាងគ្រួសារជាមួយភរិយាជាទីស្រលាញ់ ទៅរស់នៅឯ ប្រទេសអូស្ត្រាលី យ៉ាងមានសុភមង្គល។ ចំណែកម្សិលមិញនេះទៀត នាថ្ងៃទី ១១ ខែវិច្ឆិកា​ ឆ្នាំ ២០២០ គេឃើញលោក បានបង្ហាញផ្ទះលំហែកាយរ​បស់ខ្លួននៅទីនោះ ព្រមទំាងភ្ជាប់សារខ្លីមួយថា “ឆ្លៀតមកមើល ផ្ទះលំហែកាយ នៅខាងតំបន់មាត់សមុទ្រ ធ្វើបាន90%ហើយ ​ទុកទទួលស្វាគមន៍បងប្អូនមិត្តភ័ក្ដិយើង ទាំងអស់ ដែលបានមកលេង អូស្ត្រាលី”។ ក្រោយឃើញរូបភាពនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើនរបស់លោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចូល comment ថា ៖ មើលទៅពិតជាស្អាតណាស់, ផ្ទះ​ស្អាត​ណាស់​បង​ តែ​ចាញ់​ភាពសង្ហាររបស់បងប្រុសទេ​ ហេងហេង​ចូល​បងសម្លាញ់​, ស្អាតដល់ហើយបង, បងប្រុសសង្ហាហើយចិត្តបានទៀត, បងទុំនៅអូស្រ្តាលី អូនទាវក៏នៅអូស្រ្តាលីដែរ, ម៉ូតផ្ទះប្លែក គួរឲ្យចាប់អារម្មណ៍ណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាផ្ទះលំហែកាយ របស់ អតីត តារាសម្តែងរូបនេះ ដូចខាងក្រោម ៖

អានបន្ត

មើលមុខប៉ាម៉ាក់សប្បាយជាងកូនទៀត ! ទិដ្ឋភាព កម្មវិធីខួបកំណើត ឆលី កូនប្រុស ឱក សុគន្ធកញ្ញា ម្សិលម្សិញ មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម និងសប្បាយរីករាយណាស់ (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ប្រិយមិត្តជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបហើយថា តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ម្នាក់ឈ្មោះ អុឹង បញ្ញាបុត្រ បានដោយជោគជ័យ ដោយមានសុខភាពល្អ ទំាងម្តាយ និងកូន ពិសេស ឆលី មានថ្ពាល់ខួច កាត់ដូចប៉ាៗ ស្អាតណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា និងស្វាមី មិនបានធ្វើកម្មវិធីធំដុំអ្វីទេ ចំថ្ងៃខួបកំណើតកូនប្រុស គម្រប់១ខួបនោះ ដោយគ្រាប់តែ ធ្វើពិធីតូចមួយ នៅវត្ត និងនាំ ឆលី ព្រលែងសត្វចាប នៅទីនោះផងដែរ។ កញ្ញា បានបញ្ជាក់ថា “ខួបកំណើតកូនប្រុស អុឹង បញ្ញាបុត្រ ១១.១១.២០២០”។ លុះដល់ពេលល្ងាច នាថ្ងៃដដែលនេះ កញ្ញា និងស្វាមី បានធ្វើពិធីជប់លៀងតូចមួយជាលក្ខណៈគ្រួសារ និងរៀបចំនំខេកយ៉ាងស្រស់ស្អាតជូនកូនប្រុសសំណព្វចិត្តរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាម ញញឹម សប្បាយរីករាយ គ្រប់ៗគ្នា។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

ទីបំផុត ស្គាល់មុខមាត់បុរសដែលបានកែប្រែវាសនា ពេជ្រ ធារ៉ា មកដល់ថ្ងៃនេះហើយ ការពិតគាត់គឺជា….

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ឃើញពីការតស៊ូ អត់ធ្មត់ ប្រឹងប្រែង បើទោះគ្មានរបស់ទំនើបដូចគេបែបនេះ គេឃើញ មានសប្បុរសជនជាច្រើន បានស្កាប់ទៅជួបក្មេងប្រុសនេះផ្ទាល់ដល់ផ្ទះ។ ជាក់ស្តែងម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាងអោយ(ក្រុមកង់១៥៧) យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា ដោយអំណោយទាំងនោះមាន៖ កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ, ខោ អាវ Baleno ១ កំប្លេ, កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០…

អានបន្ត

ឮហើយ រំភើបជំនួស ! ពេញចិត្តការតស៊ូ ក្មេងប្រុសម្នាក់នេះពេក ពេលនេះ ថៅកែហាងពេជ្រ បានប្រកាស ថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ ឃើញពីការតស៊ូ អត់ធ្មត់ ប្រឹងប្រែង បើទោះគ្មានរបស់ទំនើបដូចគេបែបនេះ គេឃើញ មានសប្បុរសជនជាច្រើន បានស្កាប់ទៅជួបក្មេងប្រុសនេះផ្ទាល់ដល់ផ្ទះ។ ជាក់ស្តែងម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាងអោយ(ក្រុមកង់១៥៧) យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា ដោយអំណោយទាំងនោះមាន៖ កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ, ខោ អាវ Baleno ១ កំប្លេ, កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលគត់។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ ក្មេងប្រុសរូបនេះ បានរៀបរាប់រឿងរ៉ាវខ្លះៗ ប្រាប់សារព័ត៌មាន ប្រជាប្រិយ (Popular…

អានបន្ត