ស្អាតណាស់ ! ញាក់សាច់ ក្រោយដឹងតម្លៃខ្សែក របស់ ឧកញ៉ា អ៊ាន សៀវម៉ី កំពុងពាក់ អាចទិញវីឡាដ៏ប្រណីតមួយបាន គឺមានតម្លៃរហូតដល់ទៅ…

មហាជនភាគច្រើន ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។ ក្រៅពីមុខជំនួញដែលកំពុងតែទទួលជោគជ័យខ្លាំង ឧកញ៉ា រូបនេះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនពេញចិត្តខ្លាំងផងដែរ ចំពោះទឹកចិត្តដ៏សប្បុរស របស់ លោកជំទាវ ដែលតែងតែជួយអ្នកក្រីក្រ ហូរហែមិនដែលដាច់ឡើយ។ ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ដូចការគ្រោងទុក លោកជំទាវឧកញ៉ា បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជាអធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។ នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត មហាជមជាច្រើន ផ្ទុះការចាប់អារម្មណ៍សារជាថ្មីក្រោយដឹងតម្លៃស្វារេ ដែល ឧកញ៉ា អ៊ាន សៀវម៉ី ទិញយកមកពាក់ថ្លៃខ្លាំងណាស់ អាចទិញវីឡាដ៏ប្រណីតមួយបាន។ ក្នុងនោះ គេឃើញហ្វេសប៊ុកមួយឈ្មោះ “Bophakun Jewelry & Watch – បុប្ផាគន្ធ” បានបញ្ជាក់យ៉ាងច្បាស់ថា “រកឃេីញម្ចាស់ស្វារេ 458900$ ឃេីញហេីយបងប្អូន ហាងមាស​ពេជ្រ​ បុប្ផា​គន្ធ​ សូម​ធ្វើការ​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកជំទាវ ឧកញ្ញ៉ា អ៊ាន សៀវមុី ​ Siv Mey online shop ដែល​ពេញ​ចិត្ត​គុណ​ភាព​ពេជ្រ​ និង​ស្នាដៃ​ រចនា​ម៉ូដ​ឈុត​គ្រឿង​អលង្ការ​ជូន​បង​ស្រី​គ្រប់​ឈុត​ និង​បាន​អនុញ្ញាតិ​អោយ​ប្អូន​ ផុស​រូប​បង​ស្រី​តាម​ សំណូមពរ​អតិថិជន​ដែល​ចង់​ដឹង​តំលៃ​គ្រឿង​អលង្ការ​បង​ស្រី​កន្លង​មក​ សូម​ជូនពរ​បង​ស្រី​ និង​អតិថិជន​ ដែល​គាំទ្រ​ហាងមាស​ពេជ្រ​ បុប្ផា​គន្ធ​ ទាំងអស់​មាន​សុខភាព​ល្អ​ សំរេច​គ្រប់​ភារកិច្ច”។ ដើម្បីជ្រាប…

អានបន្ត

ចេះអើយចេះ ! ខានឃើញយូរ អូនលីណា និងលីសា កូនភ្លោះ នាយក្រឹម ប្រែធំលឿន គួរឲ្យស្រឡាញ់ដល់ហើយ និយាយច្រើនណាស់ ថែមទំាងប្រាប់ម៉ាក់ៗ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ តារាកំប្លែង អ្នកនាង ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម បានបង្ហោះវីដេអូមួយ ពីសកម្មភាពកូនភ្លោះរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង មានស្ពាយកាតាបសិស្សសាលា និងកំពុងប្រលែងគ្នាក្នុងឡាន។ ខានឃើញយូរ កូនភ្លោះស្រី របស់តារាកំប្លែងទាំងពីរ មើលទៅពិតជាធំ ឆ្លាតវៃ មាំមួន ណាស់ ពិសេសពិសេសគឺមានរូបសម្រស់កាន់តែស្រស់ស្អាត គួរឲ្យស្រឡាញ់ថែមទៀត។ ស្រីលាភ ក៏បានភ្ជាប់សារខ្លីមួយ ផងដែរថា “អូនលីណា&លីសា ចង់ទៅសាលារៀន”។ ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន​បានចូល comment ថា ៖ ចេះខ្លាំងក្មួយទាំងពីរ ហើយគួរឲ្យស្រលាញ់ថែមទៀត, ចេះៗណាស់ អូនលីសា អូនលីណា, រៀនឲ្យប្រាកដជារៀន កុំទៅចង់ញុំានំ ហើយកុំទៅឆាឆៅគេណា។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

កុំបែកគ្នាអីណា អាណិតកូន ! បទ “រៀបការស្រួល លែងគ្នាពិបាក” ពី ខេម និង និពន្ធដោយ យឹម តាស្រង់ ចេញហើយ ពីរោះរណ្តំ បង្កប់អត្ថន័យ ដ៏ល្អឯក ដល់ថ្នាក់ហ្វេនៗ ទប់ចិត្តអត់ជាប់ ក៏និយាយថា…(មានវីដេអូ)

ខេម គឺជា តារាចម្រៀងប្រុស ដែលមានសម្លេងស្អក កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ។ ហើយបទជាច្រើនរបស់ តារាចម្រៀង រូបនេះ នៅក្នុងផលិតកម្ម Galaxy Navatra កំពុងផ្ទុះល្បីយ៉ាងខ្លាំង គួរឲ្យកក់សំគាល់ ស្ទើរនឹកស្មានមិនដល់ ហើយគ្រប់គ្នា ក៏បានសរសើរថា គ្រប់បទ របស់ ខេម សុទ្ធតែពីរោះៗ បង្កប់នូវម​នោសញ្ចេតនាជ្រាលជ្រៅ ស្តាប់ហើយ ស្តាប់ទៀត មិនចេះធុញទ្រាន់។ នៅមិនទាន់អស់ទេ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះទៀត ខេម បានបញ្ចេញចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “រៀបការស្រួល លែងគ្នាពិបាក” ដែលជាការ និពន្ធ Melody និងទំនុកច្រៀងដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ប្រុសម៉ៅ រួមនិងដឹកនាំសម្តែងដោយ Jonathan។ មួយបទនេះ ពិតជាពីរោះ និងមានន័យខ្លាំងណាស់ ស្តាប់ហើយ ស្តាប់ទៀត រឹតតែជាប់ចិត្ត សូម្បីតែហ្វេនៗ ក៏លាន់មាត់ដែរថា ៖ ចាក់ចោតដល់ហើយ​ បងខេម, ពីរោះណាស់ ហើយមានអត្ថន័យថែមទៀត, រកបទហ្នឹងយូរហើយ, ពីរោះរណ្ដំ បង្កប់អត្ថន័យដ៏ល្អឯក, សង្ឃឹមថាស្ដាប់បទនេះហើយ កុំចង់ឈ្នះរៀងខ្លួន រហូតធ្វើឲ្យកូនជាអ្នកចាញ់, ជិតដល់ថ្ងៃចូលរោងការហើយខ្ញុំ មួយនេះពិតជាពីរោះ, ត្រូវចិត្តខ្ញុំណាស់ សរសើរអ្នកនិពន្ធ។ ព្រមទំាងនៅមានការលើកឡើងបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយស្តាប់ចម្រៀងមួយបទនេះ ជាពិសេស កោតសរសើរយ៉ាងខ្លាំង ទំាងអ្នកនិពន្ធ និងអ្នកច្រៀង។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅស្តាប់ទំាងអស់គ្នា ៖

អានបន្ត