ភ្លេងលេងបទ “Lady” គាត់ច្រៀងបទ “កំពតកំពូលដួងចិត្ត​” សូម្បីតែ នាយ ពាក់មី ក៏ដាច់ចង្កេះដែរ ដល់ថ្នាក់និយាយ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះឃើញ ក្នុង Channel YouTube មួយឈ្មោះ Sirey Sokhom 168 បានបង្ហោះវីដេអូមួយ ពីការឡើងបកស្រាយបទចម្រៀងមួយបទ ដោយបងប្រុសម្នាក់ ដោយភ្លេងលេងបទ “Lady” តែគាត់បកស្រាយបទ “កំពតកំពូលដួងចិត្ត​” ដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាភ្ញាក់ព្រឺតគ្រប់គ្នា។ ក្នុងនោះក៏មានតារាកំប្លែងដ៏ល្បីឈ្មោះម្នាក់ដែរ គឺនាយ ពាក់មី ដល់ថ្នាក់និយាយថា “មួយជីវិត តើបានស្តាប់បទនេះប៉ុន្មានដង​ ? ស៊ែរចែកកូនមើលផង”។ មួយបទនេះពិតជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកខ្លះទៀត បានចូល comment ក្នុងវីដេអូនេះថា “លោកពូ មកទៀតហើយ នៅតែ ពូកែកូរដដែល ចូលចិត្ត លោកពូណាស់, កំពូលអ្នកច្រៀងប៉ះកំពូលអ្នកភ្លេង កូរគ្នាម្តងម្នាក់ទេ, ចុមលោកពូធ្វើអោយអ្នកភ្លេងបាក់ចង្កេះបាត់, ដាច់ចង្កេះអ្នកភ្លេងបាត់”។ តោះដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត ថាលោកពូកូរអ្នកភ្លេងយ៉ាងម៉េចនោះ សូមទស្សនាវីដេអូទំាងអស់គ្នា ខាងក្រោមនេះ ៖

អានបន្ត

ច្រើនណាស់ ! ស្រីអូន ធ្វើឲ្យលោកពូលក់ការ៉េម រំភើបស្ទើរស្រក់ទឹកភ្នែក ដោយសារការ៉េម១ដើមសោះ ស្រីអូន ឲ្យថ្លៃដល់ទៅ…

កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ស្រីអូន ម្ចាស់ហ្វេសប៊ុក “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលថតពោរពេញដោយស្នាមញញឹម និងភាពកក់ក្តៅ ជាមួយអ្នកលក់ការ៉េមម្នាក់ មិនត្រឹមតែប៉ុណ្ណោះទេ ការ៉េម១ដើម ស្រីអូន ជូនអ្នកលក់រូបនេះដល់ទៅ ២០ម៉ឺនរៀល ថែមទៀតផង។ ស្រីអូន បានបញ្ជាក់ឲ្យដឹងបន្ថែមថា “ការ៉េម1ដេីមនេះជូនគាត់20មុឺនរៀល ថ្ងៃនេះខ្ញុំបានផ្ដល់ស្នាមញញឹម ជូនលោកពូលក់ការ៉េមម្នាក់ ហេីយ ជាការងារដែលខ្ញុំធ្វេីជាយូរណាស់មកហេីយ តាំងពីខ្ញុំនៅក្រ គ្មានលុយមួយរៀលក្នុងហោប៉ាវ ការចែករំលែកផ្ដេីមចេញពីយេីងគ្រប់គ្នា”។ ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីរំភើបជំនួសលោកពូលក់ការ៉េមនេះ និងពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរដ៏ប្រពៃរបស់ស្រីអូនផងដែរ ហើយក៏មានអ្នកខ្លះ បង្ហាញអារម្មណ៍ថា “បានបុណ្យច្រើនណាស់, មនុស្សល្អក្នុងបេះដូងខ្ញុំ, សរសើរ និងគាំទ្រទង្វើរល្អ, ខ្ញុំស្រលាញ់ចែណាស់ចែចិត្តល្អ, ជួយដល់អ្នកខ្វះខាត គឺគាត់រំភើបណាស់, ជួយដល់អ្នកអត់អ៊ីចឹង បានបុណ្យច្រើនណាស់, បងជាមនុស្សម្នាក់ដែលល្អបំផុត, គ្មានពាក្យនិយាយ បងល្អណាស់បង ខ្ញុំស្រលាញ់បង ចូលចិត្តបងណាស់”។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការគាំទ្រ និងចូលចិត្ត ចំពោះស្រីអូនធ្វើបែបនេះ ចំពោះអ្នកក្រីក្រ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

លើកទី១ហើយ ឃើញលោក សុវណ្ណ រិទ្ធី ថតជុំគ្នាជាមួយកូនស្រីទំាងពីរ មើលទៅពិតជាកក់ក្តៅណាស់ ថែមទំាងដាក់មួយឃ្លា ថា…

មហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។ លុះមកដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ។ ក្រោយសឹក លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាបដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីសំណព្វចិត្តទំាងពីររបស់លោក ព្រមទំាងភ្ជាប់ភ្ជាប់សារដ៏មានន័យមួយឃ្លា ថា “កែវភ្នែកទាំងគូររបស់ខ្ញុំ”។ ក្រោយឃើញបែបនេះភ្លាម អ្នកគាំទ្ររបស់លោកបានចូល comment ថា ៖ សា្អតណាស់ បងប្រុស​, គួរអោយស្រលាញ់ណាស់, គួរឲ្យស្រឡាញ់ទំាង៣, មានក្ដីសុខណាស់បង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

មកទៀតហើយ ! ផល្លី Cover មួយបទនេះ “ពឺតៗ” មិនត្រឹមតែពីរោះទេ កាយវិការ ឡើងកប់ហ្មង, ហ្វេនៗសរសើរ ព្រាត ថា… (មានវីដេអូ)

មហាជនប្រហែលជា មិនទាន់ភ្លេចទេមើលទៅ អតីត បេក្ខនារីដ៏គួរឲ្យស្រឡាញ់ម្នាក់ ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 នោះ គឺ ប្អូនស្រី កែវ ទិត្យផល្លី ដែលធ្លាប់ចូលប្រឡងកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនោះ។ កាលនោះ ផល្លី មានសមត្ថភាពអស្ចារ្យណាស់ ដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ។ បើទោះពេលនោះ ទិត្យផល្លី មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីរូបនេះ នៅតែទទូលបានការគំាទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ តាមរយៈការ Cover ចម្រៀងជាច្រើនបទ រហូតដល់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ចំណែកនៅមុននះបន្តិច នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ផល្លី បាន Cover ចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “ពឺតៗ” ដែលជាសំនៀងដើម លោក ខេមរៈ សិរីមន្ត។ ផល្លី ច្រៀងមួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបញ្ចេញកាយវិកាឡើងរស់រវើក និងគួរឲ្យទាក់ទាញថែមទៀតផង ទោះមើលច្រើនដងទៅហើយ នៅតែមិនធុញទ្រាន់ឡើយ។ ស្តាប់ចប់ភ្លាម ហ្វេនៗ សរសើរព្រាត ថា ៖ អួយឡើងឡូយidolតូចផល្លី, ចូលចិត្តក្មួយស្រីនេះ តាំងពីចូលប្រឡង, អ្នករាំឡូយកប់ ក្មេងៗតែរាំបានល្អ, ឡូយណាស់ផល្លីអើយ, ឆ្ងល់ដល់ហើយ កូនហ្នឹងប៉ិនម្លេស, ពូកែណាស់កូនហ្នឹង គួរឲ្យស្រឡាញ់ណាស់ ពីរោះណាស់ ។  តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖

អានបន្ត

អ្នកណាមិនរំភើប បើនៅសុខៗ ស្រាប់តែ Love Riya ទិញរថយន្តទំនើបមួយគ្រឿង ស៊េរីឆ្នាំ ២០២១ មក Surprise អ៊ីចឹងអី ដល់ថ្នាក់ លោក សូនី រំភើបស្ទើរហោះ ហើយនិយាយថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាប ខ្លះៗហើយ មើលទៅ នូវទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ រឹតតែច្បាស់ថែមទៀតនោះ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ លុះដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ លោក  ដែន សូនី បានរៀបចំបាច់ផ្កាមួយបាច់ តុបតែងយ៉ាងស្អាត លាយជាមួយលុយដុល្លារយ៉ាងច្រើន ដើម្បីយកមក Suprise Love Riya ដើម្បីសុំរៀបការ ដល់ថ្នាក់ ធ្វើឲ្យ អ្នកលក់ឡេរូបស្រស់ម្នាក់នេះរំភើបចិត្តយ៉ាងខ្លាំង។ ចំណែកនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ លោក សូនី បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយ Love Riya បានទិញរថយន្តដ៏ទំនើបមួយគ្រឿង ម៉ាក Lexus LX570 2021 ឲ្យ។ លោកក៏បានពោលពាក្យប៉ុន្មានម៉ាត់ក្នុង បណ្តាញសង្គម TikTok ថា “ថ្ងៃនេះខ្ញុំអរគុណសម្រាប់កាដូ…

អានបន្ត

មុខដូចប៉ាៗដល់ហើយ ! ទើបកើតថ្ងៃមុនសោះ អូនភឺល កូនស្រីពៅ ឧកញ៉ា ឌួង ឆាយ ប្រែធំលឿន និងសើចស្រស់ណាស់ ហើយលោកឧកញ៉ា ប្រាប់រឿងមួយ ពីកូនស្រីខ្លួន នោះគឺ…

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ដោយភរិយា របស់ ឧកញ៉ា ឌួង ឆាយ សម្រាលបានកូនស្រីម្នាក់ទៀតហើយ ឈ្មោះ ឌួង រាជនីគុជ (Duong Reachnikuch ) ហៅ អូនភឺល នៅមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសសិង្ហបុរី។ សព្វថ្ងៃ សរុបទំាងអស់ លោក ឧកញ៉ា និងភរិយា មានកូនទំាងអស់ ៣នាក់ (ប្រុស២ ស្រី១)។ ខានឃើញយូរ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបភាពស្រស់ស្អាតមួយសន្លឹកពីកូនស្រីរបស់ខ្លួន ហើយប្រាប់ថា “កូនស្រីពៅខ្ញុំពាក់ស្បែកជើងរៀនដើរសប្បាយចិត្តណាស់ រីករាយថ្ងៃចុងសប្តាហ៍ណាបាទពូមីងបងប្អូនទាំងអស់គ្នា សូមរក្សាគម្លាតសុវត្ថិភាព លាងដៃនឹងអាកល់ ពាក់ម៉ាស រស់នៅស្អាតអនាម័យល្អ ជៀសផុតពីកូវិត-19″។ ក្រោយឃើញរូបភាពនេះភ្លាម ហ្វេនៗជាច្រើនរបស់លោកឧកញ៉ា ចូល comment ថា ៖ មុខកាត់រកប៉ាៗ, មើលមុខគួរឲ្យស្រឡាញ់ដល់ហើយ, មើលគេសើចស្រស់ណាស់, ទើបកើតថ្ងៃមុនសោះ ធំលឿនម្លេស ក្មួយ ព្រមទំាងនៅមានពាក្យសរសើរ អូនភឺល ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ របស់ អូនភឺល ទំាងអស់គ្នា ខាងក្រោមនេះ ៖

អានបន្ត

ភរិយា ឯកឧត្តម គួច ចំរើន បានសួរ ធារ៉ា ថា ” ពេលកូនធំទៅ កូនចង់ធ្វើអីគេ?” ស្រាប់តែ ប្អូនប្រុសម្នាក់នេះ ឆ្លើយដោយភាពអង់អាចក្លាហាន ថា…(មានវីដេអូ)

មហាជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ព្រោះតែការពេញចិត្ត ការតស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន និងការអត់ធ្មត់ របស់ ធារ៉ា គេឃើញសប្បុរសជនជាច្រើនបានស្កាត់ជួប និងឲ្យទៅជួប ព្រមទំាងប្រគល់ថវិកា និងឱកាសការងារដល់ក្មេងម្នាក់នេះជាច្រើនថែមទៀតផង។ លុះដល់ថ្ងៃទី ​១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ លោកជំទាវ អ៊ូ ធីតាពៅ ដែលត្រូវជាភរិយា ឯកឧត្តម គួច ចំរើន បានធ្វើវីដេអូ ខលមួយ ជាមួយ ពេជ្រ ធារ៉ា ហើយភ្ជាប់សារខ្លីមួយថា “មើលឆន្ទៈក្មេងខ្មែរគេផងចា ស្រលាញ់ក្មេងខ្មែរ មានឆន្ទៈស្នេហាជាតិ”។ ក្នុងនោះ លោកជំទាវ ក៏បានសួរ ក្មេងប្រុសម្នាក់នេះថា “មីងចង់សួរថា ពេលកូនធំទៅ កូនចង់ធ្វើអីគេ?” ភ្លាមៗនោះ ធារ៉ា បានឆ្លើយដោយភាពអង់អាចក្លាហាន ថា “ចង់ធ្វើទាហាន ការពារប្រទេសជាតិ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ៖

អានបន្ត

អរជំនួស ! ក្រោយដឹងថា ទឹកដៃថតរូប ធ្វើឱ្យគេមើល ហើយអាណិត មានមនោសញ្ចេតនា ផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ, ពេលនេះ ថៅកែហាងពេជ្រ ប្រកាសជូនថវិកា ដល់អ្នកថតរូបអាជីពម្នាក់នេះហើយ នូវទឹកប្រាក់ រហូតដល់ទៅ…

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ មួយវិញទៀត អ្វីដែលធ្វើឲ្យមហាជនពិតជាចង់ដឹងថែមទៀតនោះ ថានរណាគេ ដែលជាអ្នកថតរូបដ៏ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍នេះ។ នៅទីបំផុតរកឃើញហើយ អ្នកដែលបានថតរូប ក្មេងប្រុសម្នាក់នេះមានឈ្មោះថា កឹម សុវណ្ណា ​អ្នក​ថតរូប​អាជីព ​បែប​កីឡា​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្លេស​។ នៅមិនទាន់អស់ទេ ក្រោយស្គាល់មុខ អ្នកថតរូបអាជីពនេះភ្លាម ថៅកែហាងពេជ្រ ប្រកាស់ថា “ទឹកដៃថតរូប ធ្វើឱ្យគេមើលហើយអាណិត មានមនោសញ្ចេតនា ផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ ខ្ញុំទើបដឹងថា រូបភាពដែលល្បី គឺបងប្រុសម្នាក់នេះជាអ្នកថត។ ខ្ញុំសូមជូន 500$ ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបងប្រុសខិតខំ ដើម្បីលើកស្ទួយវិស័យកីឡា អរគុណណាស់ “៕

អានបន្ត

ថៅកែហាងពេជ្រ ប្រាប់ថា “ខ្ញុំកម្រស្រក់ទឹកភ្នែកណាស់ ខ្ញុំក៏អត់ដែលយំដែរ ទោះរឿងហ្នឹងខ្ញុំរ​ន្ធ​ត់ម៉េចក៏ដោយ, ប៉ុន្តែពេលនេះ អ្វីដែលខ្ញុំឈឺចាប់បំផុត គឺសាច់បង្កើតរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំ…” (មានវីដេអូ)

កាលពីព្រឹកម្សិលមិញនេះ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រិយមិត្តទូទៅពិតជាបានជ្រាបហើយថា អ្នកនាង ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ ក្រោយការចាប់ខ្លួន គេឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញដ៏ល្បីម្នាក់ បានធ្វើការ Live វីដេអូមួយ ដែលមានគ្រប់គ្នាពិតជាចង់ដឹង ហើយក៏មានអ្នកមួយចំនួនតូចក៏កំពុងយល់ច្រឡំលើលោកស្រីផងដែរ ដោយលោកស្រី រៀបរាប់ទំាងអារម្មណ៍រំជួលចិត្ត ស្រក់ទឹកភ្នែកថា ៖ “ខ្ញុំកម្រស្រក់ទឹកភ្នែកណាស់ ខ្ញុំមិនចង់យកទឹកភ្នែកមកនិយាយ បងប្អូនមើលខ្ញុំធ្វើមនុស្សធម៌ ខ្ញុំក៏អត់ដែលយំដែរ ទោះរឿងហ្នឹងខ្ញុំរ​ន្ធ​ត់ម៉េចក៏ដោយ ខ្ញុំអត់ដែលយកទឹកភ្នែកមកឲ្យគេអាណិតខ្ញុំទេ ហើយខ្ញុំតែងតែប្រាប់ខ្លួនខ្ញុំថា ខ្ញុំមិនត្រូវយកទឹកភ្នែកដាក់មុខដាច់ខាត ប៉ុន្តែពេលនេះ ខ្ញុំមានអារម្មណ៍ថា បងប្អូនមួយចំនួន គាត់យល់ច្រឡំខ្លាំងមកលើខ្ញុំ ខ្ញុំចេះឈឺចាប់ ខ្ញុំមនុស្សណាបងប្អូន អ្វីដែលខ្ញុំឈឺចាប់បំផុត គឺសាច់បង្កើតរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំឈឺចាប់រឹតតែខ្លាំង….”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ https://www.facebook.com/DanaTryKH/videos/398570924666375

អានបន្ត