ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ បានទៅជួបបងប្រុសម្នាក់នេះហើយ ថែមទំាងជូនថវិកាដើម្បីដោះដែកនេះចេញពីជើង នូវទឹកប្រាក់រហូតដល់ទៅ…(មានLinkវីដេអូ)

កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា​ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួនតាមស្វែងរកបុរសម្នាក់ ដែលជាប់ដែកនឹងជើង។ នៅទីបំផុត នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដូចដែលបានសន្យា លោកស្រី និងស្វាមី បានស្កាត់ជួបទាល់តែបាន។ លោកស្រី បានបញ្ជាក់បន្ថែមថា “អាណិតគាត់ណាស់ ត្រូវដកដែកចេញពីជើងតាំងពី ៣ខែមុន តែគាត់អត់មានលុយ ក៏មិនហ៊ានទៅពេទ្យ ហើយជាប់ដែកនឹងជើង ប្រឹងធ្វើចម្ការឱ្យគេ រកលុយចិញ្ចឹមកូន ៣នាក់ នាងខ្ញុំបានជូនថវិកា 2000$ សម្រាប់ព្យាបាល ដកដែកចេញ ហើយជូនស្បៀងអាហារគ្រប់មុខ ទុកដោះស្រាយទៅថ្ងៃមុខ។ ចម្ការគាត់ចាំឱ្យគេនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ផ្លូវទៅនោះ មិនជាស្រួលប៉ុន្មានទេ តែនាងខ្ញុំចង់ទៅឃើញផ្ទាល់ៗ បែបនេះ ដើម្បីឱ្យដឹងលំបាកយ៉ាងណា។ គាត់ដឹងត្រឹមស៊ីឈ្នួលគេ មិនចេះសុំជំនួយទេ ជីវិតគឺបែបនេះ ខ្ញុំសួរគាត់ ថារកបានប៉ុន្មាន គាត់ថាប្រឹងធ្វើចម្ការទាំងឈឺ ទាំងជា មួយថ្ងៃ ២ថ្ងៃអី ទើបបានម្នាក់មួយម៉ឺនរៀល គ្រាន់ទិញអង្ករកូនហូប។ មានតែការតស៊ូទេ ប្រឹងឡើង ដកដែកចេញហើយ អាចធ្វើលឿនជាងមុន អរគុណ អ្នកចម្ការជាប់នោះ ចេះលេង Tik Tok ថតឱ្យឃើញ។ អរគុណអ្នកជូនទៅដែរ ខំជិះម៉ូតូនាំផ្លូវ ជូនថវិកាគាត់លើកទឹកចិត្ត ២នាក់ 400$។ ត្រូវចេះជួយគ្នា ហើយជួយអ្នកជួបការលំបាកពិតប្រាកដ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ តាមរយៈ Link នេះទំាងអស់គ្នា https://www.facebook.com/DanaTryKH/videos/283026559764095

អានបន្ត