ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយស្តាប់ បងប្រុសម្នាក់នេះច្រៀងបទ “អកលាទ្រនំ” ពិតជាពីរោះ​រណ្ដំ​ណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាសរសើរពេញៗមាត់ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “ទូរទស្សន៍Online LSN TV24hnews” បានបង្ហោះវីដេអូមួយ ពីបងប្រុសម្នាក់បានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា “អកលាទ្រនំ” ហើយហ្វេសប៊ុកនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “បទចម្រៀង អកលាទ្រនំ ទុកចិត្តមិនបានទុកប្រាណមិននឹង ពីរោះពេក”។ គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វីដេអូមួយនេះផ្ទុះការចាប់អារម្មណ៍ស្ទើរមិនគួរឲ្យជឿ ហើយមានអ្នកចែករំលែកតគ្នាជិត ៨ពាន់ដងបាត់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនទូទៅបង្ហាញការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំង ព្រមទំាងមានអ្នកខ្លះបានចូល comment ថា ៖ ពីរោះខ្លាំងណាស់ ស្ទើរមិនគួឲ្យជឿ, ពិរោះហើយកំសត់ ខ្ញុំយំហើយក្មួយ, សម្លេងមាន​ទឹក​ដម ​ពីរោះ​រណ្ដំ​ណាស់ ​ដូច​ជាតា​រា​ចម្រៀងអ៊ី​ចឹង, ហេតុអីក៏ពីរោះយ៉ាងនេះន៎ លង់នឹងសំលេងហើយ, ពីរោះខ្លាំងណាស់ ស្តាប់ហើយចង់គេលក់, ស្ដាប់ហើយ ចង់ស្ដាប់ម្ដងទៀត ពីរោះណាស់, សម្លេងស្មើល្អណាស់, ស្ដាប់ហើយចង់យំ។ ហើយក៏នៅមានការលើកឡើងរាប់រយ comment ទៀត ដែលសុទ្ធតែបង្ហាញពីការពេញចិត្តនូវទឹកដមសំនៀងរបស់បងប្រុសម្នាក់នេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ​សូមស្តាប់ទំាងអស់គ្នា ៖

អានបន្ត

មើលមុខប៉ាម៉ាក់ញញឹមខ្ចិបហ្មង ! ទិដ្ឋភាព កម្មវិធីជប់លៀង ចេញខែកូនប្រុស ម៉ាក សែនសូនីតា យប់មិញ មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម និងសប្បាយរីករាយណាស់…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។ លុះមកដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាសម្តែងស្រីរូបស្រស់នេះ ក៏បានសម្រាលកូនប្រុសដោយជោគជ័យផងដែរ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុសរូបនេះមានឈ្មោះ ប៉ុល បូនីតតូ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាសម្តែងស្រីរូបនេះបានធ្វើពិធីចេញខែកូនប្រុសរបស់ខ្លួន ដោយ សូនីតា បានប្រាប់ផងដែរថា “ធ្មេចបើកៗ…បូនីតតូបាន1ខែហើយ ថ្ងៃនេះចេញខែកូន លោកតាលោកយាយ និងប៉ាម៉ាក់ ជូនពរកូនអោយមានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ មានគេអាណិតស្រលាញ់ថែរក្សាគ្រប់ទិសទី ស្រលាញ់កូនណាស់…”។ ស្វាមី តូតា បន្ថែមថា “កូនប្រុសប៉ា​ (ប៉ុល​ បូនីតតូ) ថ្ងៃ​នេះមានអាយុ១ខែហេីយ​ បូនីតតូ ជូនបច្ច័យ លោកតា​ លោកយាយ​។ សូមអោយទឹកចិត្តជ្រះថ្លា ប្រកបដោយកតញូ របស់កូនទទួលមកវិញនូវ​ ប្រជ្ញា​វាងវៃ​ សុខភាពបវរ​ និង​ ឧត្តមសេរី​។”។ ងាកទៅមើលកម្មវិធីពេលល្ងាចនាថ្ងៃដដែលនេះវិញ មើលទៅពិតជាសាមញ្ញា ជាលក្ខណៈគ្រួសារ តែពោរពេញដោយក្តីសប្បាយរីករាយជាខ្លាំង។ តូតា បានប្រាប់ថា “ជប់លៀងតិចតួច ចេញខែ បូនីតតូ យប់មិញចា៎…បន្ទាប់ពីកាត់នំកូនរួច…គឺដល់វេនចេញខែម៉ែម្តង ហិហិ មាំមីខានសប្បាយយូរហ៎ យប់មិញគឺថាឡះតែម្តង”។ ដើម្បីជ្រាប…

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត ! កម្រឃើញ Love Riya រំជួលចិត្ត ឡើងស្រក់ទឹកភ្នែកបែបនេះណាស់ ពេលចុះចែកអំណោយជូនចាស់ជរា និងអ្នកពិកា ថែមទំាងប្រាប់ថា…(មានវីដេអូ)

នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya និងលោក សូនី បានធ្វើដំណើររួមគ្នាមួយ ធ្វើកិច្ចការមនុស្សធម៌ ជូនពលរដ្ឋដែលខ្វះខាតនៅក្នុងខេត្តកំពង់ចាម។ Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីសកម្មភាពរបស់ខ្លួន ហើយបញ្ជាក់ថា “ព្រឹកថ្ងៃចន្ទ័ ទី១៦ ខែវិច្ឆកា នាងខ្ញុំLove Riya បានចុះទៅចែកអំណោយជូនដល់លោកយាយចាស់ជរា ម្នាក់នៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានជាគ្រឿងឧបភោគ បរិភោគ និងថវិកាបន្តិចបន្តួចដើម្បីជួយសម្រាលដល់ជីវភាពរស់នៅបានធូរស្រាលខ្លះ ចូលរួមធ្វើអំពើល្អទាំងអស់គ្នា”។ នៅមិនទាន់អស់ទេ នាថ្ងៃដដែលនេះ Riya បានបន្តដំណើរទៅចែកអំណោយជូនគ្រួសារមួយទៀត ហើយប្រាប់បន្ថែម ទំាងអារម្មណ៍រំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកថា ៖ “បន្ទាប់ពីចែកអំណោយជូនលោកយាយរួចមក នាងខ្ញុំក៏បានបំពេញកាតព្វកិច្ច ចុះទៅចែក ក្នុងភូមិខាងលើដដែល ដោយបងប្រុស និងបងស្រីទាំងពីរ អ្នកពិកា ស្វិតដៃជើង នាងខ្ញុំមានចិត្តអាណិតអាសូរក្រៃលែង រូបទាំងនេះ នាងខ្ញុំpost គ្រាន់តែចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាអោយចេះចែករំលែកគ្នា ចេះជួយគ្នាទៅវិញទៅមក គ្មានការរើសអើង សូមអរគុណ”។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

សែនរំភើបជំនួស ! ក្មេងៗ ៣នាក់ ប្រណាំងកង់ ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុក ពេលនេះ បានចូលរៀននៅ សាលា ប៊ែលធី ដោយឥតគិតថ្លៃ រហូតដល់ចប់ តាមបំណងប្រាថ្នា…

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ​បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “Ou Thydapoeuv / អ៊ូ ធីតាពៅ” ដែលត្រូវជាភរិយា ឯកឧត្តម គួច ចំរើន បានប្រាប់ដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា ក្មេងៗប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងទៅនេះ ពេលនេះ បានចូលរៀននៅ សាលាប៊ែលធី ដោយឥតគិតថ្លៃរហូតដល់ចប់។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា “សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លី ឆេង សាលាប៊ែលធី ដែលបានរួមចំណែកជួយផ្តល់អាហាររូបករណ៍ដល់ក្មេងៗទាំង3នាក់អោយបានចូលរៀននៅសាលាប៊ែលធី រហូតដល់បញ្ចប់ថ្នាក់ទី12 តាមបំណងរបស់ក្មេងៗ! ហើយក៏សូមអរគុណផងដែរចំពោះក្រុមការងារដែលជួយសំរួលដល់ការងារធ្វើទំនាក់ទំនង នាំក្មេង អោយបានរៀនសូត្រ!!!ស្រលាញ់ក្មេងខ្មែរ”។ មួយវិញទៀត តាមរយៈហ្វេសប៊ុកលោក ស៊ន សុភក្រ្ត បានបញ្ជាក់បន្ថែមថា “សូមជួយត្រេកអរ! ក្មេងប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី អោយមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់! ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង! រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង!”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖  

អានបន្ត

ចិត្តល្អណាស់ ! អីយ៉ា ស្ងាត់ៗ សួស វីសា ប្រកាស ចែករ៉ូបពោះធំ Free ជូនបងប្អូននារីៗ ដែលកំពុងតែពពោះ សុទ្ធតែស្អាតៗដល់ហើយ…(មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយថា តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។ កូនស្រី ដ៏គួរឲ្យស្រឡាញ់របស់តារាចម្រៀងរូបនេះ មានឈ្មោះថា ថង សាម៉ូលីណា ហៅ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងក្នាញ់ខ្លាំងណាស់ ពិសេសនោះ គឺមានសក់ច្រើនដល់ហើយ ដូចមនុស្សធំពេញវ័យ អ៊ីចឹង។ ចំណែកនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វីសា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួន ហើយ មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាចម្រៀងស្រីរូបនេះ បានប្រកាសចែករ៉ូបពោះធំជូនបងប្អូននារីៗ ដោយឥតគិតថ្លៃ។ ក្នុងនោះ សួស វីសា បានបញ្ជាក់បន្ថែមថា ៖ “ជំរាបសួរបងប្អូន យប់នេះនាងខ្ញុំនឹងធ្វេីការ Live ក្នុងផេកផ្លូវការរបស់ខ្ញុំ Sous Visa ដេីម្បីចែកជូន រ៉ូបពោះធំ free សំរាប់បងប្អូននារីៗដែលកំពុងតែពពោះ តែសូមបញ្ជាក់ថា រ៉ូបទាំងអស់នេះ យេីងនឹងចែកជូនចំពោះតែបងៗ ដែលគាត់កំពុងតែពពោះ ហេីយមានជីវភាពខ្វះខាតតែប៉ុណ្ណោះ។ នាងខ្ញុំក៏សូមអធ្យាស្រ័យទុកជាមុន បេីសិនជាការចែកជូននេះមិនបានគ្រប់គ្នា ឬមានការឆ្គាំឆ្គង មិនសមរម្យកន្លែងណា សូមអភ័យផងត្បិតថាវាជាការចែករំលែកជូន ជាកាដូរដ៏តិចតួចក៏ពិតមែន តែវាជាទឹកចិត្តរបស់គ្រួសារខ្ញុំ ធ្វេីចេញពីបេះដូង សំរាប់បងៗស្រ្តីដែលកំពុងពពោះ”៕

អានបន្ត

ស្តាប់មើលទៅសាមញ្ញហើយ ពោរពេញដោយភាពស្និតស្នាលទៀត ! នៅសុខៗ ស្រាប់តែ ថៅកែហាងពេជ្រ បង្ហោះសារតំាងព្រឹក ដោយសុំបងប្អូនរឿងមួយ នោះគឺ…

នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះសារតំាងព្រឹក ដោយសុំរឿងមួយពីបងប្អូនខណៈពេលជួបរូបគាត់ និងស្វាមី នៅខាងក្រៅ ដោយសុំឲ្យហៅត្រឹម ចែដាណា, ដាណា, អ៊ុំដាណា, ចៅដាណា ឬ កូនដាណា ហើយ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់បន្ថែមថា ៖ “ខ្ញុំចង់សុំពីបងប្អូនមួយបានអត់?នៅពេលដែលជួបខ្ញុំនៅខាងក្រៅជាមួយនឹងពូខ្មៅកុំហៅខ្ញុំថាលោកស្រីរឺលោកជំទាវអីបានទេ?ខ្ញុំចង់អោយហៅខ្ញុំបែបធម្មតាៗប្រសើជាងនិងមានភាពស្និទ្ធស្នាលប្រសើរជាង ខ្ញុំចង់ឲ្យបងប្អូនហៅខ្ញុំថាចែដាណាឬអីដាណាឬអ៊ុំដាណាឬចៅដាណាកូនដាណាប្រសើរជាង ខ្ញុំ និងពូខ្មៅស្រឡាញ់ពាក្យនេះហើយចូលចិត្តបែប សាមញ្ញៗ”។ ក្រោយឃើញសារនេះភ្លាម ហ្វេនៗជាច្រើនរបស់លោកស្រី បានចូល comment ថា ៖ ប្រកបដោយភាព រួសរាយ សាមញ្ញ​​ទន់ភ្លន់ ណាស់​ ប្អូនទាំងពីរ, សែនស្រលាញ់ចែដាណា, ចា៎សចែ សូមអរគុណច្រើនៗ ធំៗ ចែ ជាទីស្រឡាញ់ សំណព្វចិត្ត ព្រមទំាងនៅមានពាក្យជាច្រើនទៀតដែលបង្ហាញពីការពេញចិត្តចំពោះលោកស្រី ដែលពោលពាក្យទំាងនេះ ៖

អានបន្ត

មុខអូនគួរឲ្យគ្រឺតដល់ហើយ ! ស្ងាត់ៗ ម៉ាក សែនសូនីតា ធ្វើពិធីចេញខែកូនប្រុស បាត់ មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសុខ ពិសេស សូនីតា និងស្វាមី ជូនពរកូនប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ហើយក៏បានធ្វើឲ្យហ្វេនៗរបស់ខ្លួនជាច្រើនសម្តែងក្តីត្រេកអរយ៉ាងខ្លាំង។ លុះមកដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាសម្តែងរូបនេះ បានសម្រាលកូនដោយជោគជ័យហើយ ដែលមានសុខភាពល្អទំាងម្តាយ និងកូន។ សូនីតា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង អោយអូនសុំណែនាំខ្លួនផងបាទ •អូនឈ្មោះ ប៉ុល បូនីតតូ •កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020 •វេលាម៉ោង 4:32pm •អូនមានទំងន់ 3.6kg ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ តារាសម្តែងស្រីរូបនេះបានធ្វើពិធីចេញខែកូនយ៉ាងសាមញ្ញតែពោរពេញដោយស្នាមញញឹមស្រស់ស្រាយ ប្រកបក្តីសុខ និងសុភមង្គល ។ សូនីតា បានប្រាប់ផងដែរថា “ធ្មេចបើកៗ…បូនីតតូបាន1ខែហើយ ថ្ងៃនេះចេញខែកូន លោកតាលោកយាយ និងប៉ាម៉ាក់ ជូនពរកូនអោយមានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ មានគេអាណិតស្រលាញ់ថែរក្សាគ្រប់ទិសទី ស្រលាញ់កូនណាស់…”។ ស្វាមី តូតា បន្ថែមថា “កូនប្រុសប៉ា​ (ប៉ុល​ បូនីតតូ) ថ្ងៃ​នេះមានអាយុ១ខែហេីយ​ បូនីតតូ ជូនបច្ច័យ លោកតា​ លោកយាយ​។ សូមអោយទឹកចិត្តជ្រះថ្លា ប្រកបដោយកតញូ របស់កូនទទួលមកវិញនូវ​ ប្រជ្ញា​វាងវៃ​ សុខភាពបវរ​ និង​ ឧត្តមសេរី​។”។ ដូចនេះដើម្បីជ្រាប…

អានបន្ត