លេចមុខសុទ្ធតែតារាល្បីៗ ចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ លោកយាយ ណុប បាយ៉ារិទ្ធ ក្នុងទឹកមុខ ក្រៀមក្រំបំផុត…(មានវីដេអូ)

កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម រស្មីហង្សមាស គឺ ណុប បាយ៉ារិទ្ធ មានទុក្ខជាទំងន់ ដោយលោកយាយរបស់ខ្លួន បានទទួលមរណភាពបាត់ទៅហើយ ក្នុងជន្មាយុ ៩៧ ឆ្នាំ ដោយជារាពាធ វេលាម៉ោង ១០:៤០ នាទីព្រឹក។ លុះមកដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ កម្មវិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ក៏បានចាប់ផ្តើម ព្រមទំាងមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសជាច្រើន រួមទំាងតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងកម្មវិធីនេះផងដែរ ក្នុងទឹកមុខក្រៀមក្រំបំផុត។ តារាទំាងនោះមានដូចជា៖ ឱក សុគន្ធកញ្ញា, សុគន្ធ និសា, សុខ ស្រីនាង, នី រតនា និងភរិយា, ជា វិបុល, គង់ សុជាតិ, ថន លក្ខិណា, ឈិន រតនៈ, ចាន់ កែវនិមល, ប៉ែន ស្រីពេជ្រ, រ៉េត ស៊ូហ្សាណា, ប៉ាច គីមមួយ, សុខ រ៉ាស៊ី រួមនិងតារាជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ ថៅកែហាងពេជ្រ និងស្វាមី ដឹកដៃគ្នា ទៅលំហែកាយយ៉ាងសប្បាយ មើលទៅទេសភាពវាលស្រែ ក្រោមម្លប់ដើមត្នោត ស្រស់ស្អាតណាស់ ពិសេសមានម្ហូបជាច្រើនមុខ ទំនងឆ្ងាញ់ដល់ហើយ (មានវីដេអូ)

ហ្វេនៗ ក៏ដូចជា អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី និងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។ រឹតតែ ពិសេសថែមទៀតនោះ លោកស្រី ត្រូវបានគេគ្រប់គ្នា កោតសរសើរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ កើតចេញពីក្តីអាណិត និងស្រឡាញ់ ចេញពីបេះដូងបរិសុទ្ធពិតៗ ជាពិសេស លោកស្រី តែងតែជួយអ្នកខិតខំប្រឹងប្រែងតស៊ូ ក្នុងឆាកជីវិត និងអ្នកត្រូវការតាមភាពជាក់ស្តែង។ ក្នុងនោះផងដែរ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ នៅក្នុងមុខជំនួញរបស់ខ្លួននោះ ក៏ថៅកែហាងពេជ្ររូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយគ្នា ក្នុងការដើរលេងកម្សាន្ត តាមតំបន់ផ្សេងៗ និងប្លែកៗផងដែរ។ ជាក់ស្តែងនាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ដើម្បីបំបាត់ភាពតានតឹងក្នុងអារម្មណ៍ គេឃើញ លោកស្រី និងស្វាមី បានទៅតំបន់កម្សាន្តមួយ មើលទៅសប្បាយណាស់ អមដោយទេសភាពវាលស្រែ ក្រោមដើមត្នោត ពិសេសមានម្ហូបជាច្រើនមុខ ទំនងឆ្ងាញ់ខ្លាំងណាស់។ លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយស្វាមីនៅទីនោះផងដែរ ហើយបញ្ជាក់ថា “សូមផ្ញើរូបភាព 20សន្លឹកក្នុងបេះដូងផងបងប្អូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

អានបន្ត

សូមអបអរសាទរ ! ទីបំផុត នាយ ពាក់មី ទាក់ទង កុមារី យ៉ង់​ ស្រីនីត បានហើយ គាត់នឹងឡើងមកភ្នំពេញនៅថ្ងៃទី១៩ ហើយថ្ងៃទី២០ គឺ…

កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ ក្រោយឃើញបែបនេះ អត់ចាំយូរឡើយ នៅព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “មានបងប្អូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត​ នៅថ្ងៃសុក្រ​ ទី20ខាងមុខនេះ”។ មិនយូរប៉ុន្មាន នាយ ពាក់មី បានបញ្ជាក់នៅក្នុង comment នៃផុសនេះថា “អរគុណបងប្អូន​ ខ្ញុំទាក់ទងក្មួយស្រីបានហេីយ​ ថ្ងៃ19 នេះគាត់ឡេីងមកភ្នំពេញ ជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ​ ថ្ងៃ20 ខ្ញុំថតតែម្តង​ ហេីយនឹងផុសក្នុងពេលឆាប់ៗ​ អរគុណបងប្អូនដែលគាំទ្រ”។ បន្ទាប់ពីឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនរបស់ នាយ ពាក់មី បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងចំពោះកុមារីម្នាក់នេះ ហើយមានអ្នកខ្លះបាន comment ថា៖ អបអរ​សាទរ​ ជំនួស​ប្អូនស្រី​ អរគុណ​បងពាក់មី, មុខដូចតួហ្វីលីពីនអ៊ីចឹងកូនហ្នឹង, ល្អណាស់ចែមចាន់រ៉ា, ខ្មែរជួយខ្មែរល្អណាស់ពូពាក់មីពេលនេះបំណងប្រាថ្នាគាត់បានសម្រេចហើយ៕

អានបន្ត

ដោយក្តីអាណិត និងពេញចិត្តការតស៊ូ ក្មេង២នាក់នេះពេក ដែលដើរលក់មាន់ យកលុយទិញអង្ករច្រកឆ្នាំង ពេលនេះ ថៅកែហាងពេជ្រ បានប្រកាស ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួន ចង់ជួយក្មេង២នាក់ ដែលដើរលក់មាន់ ដើម្បីយកលុយទិញអង្ករច្រកឆ្នាំង។ ក្នុងនោះ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា ៖ “អាណិតណាស់លោកអើយ យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ ខ្ញុំឃើញគេ Comment ថា​ក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ បងស្រីបងជាមនុស្សល្អបំផុត ពីរនាក់ស្វាមីចុះជួយជនក្រីក្រគ្រប់ទីកន្លែង ប្អូនសឹងតែរកពាក្យសរសើរ មិនបាន ជាចុងក្រោយប្អូនសូមអោយទេវតាឆ្នាំចាស់ ឆ្នាំថ្មី តាមថែរក្សារគ្រួសារបងអោយជួបតែសេចក្តីសុខផងចុះ, បងស្រី ទ្រី ដាណា មានហើយ ចិត្តល្អទៀត ចេះចែករំលែក ជួយដល់អ្នកក្រីក្រទៀត ខ្ញុំជូនពរបងស្រីជួបតែស្តីសុខ សូមអោយបងរកស៊ីមានបាន មានលុយជួយអ្នកក្រទៀត។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តលោកស្រី និងស្វាមី ដោយមិនដែលមើលរំលងឡើយចំពោះអ្នកក្រីក្រ ជាពិសេសអ្នកខិតខំប្រឹងប្រែងធ្វើការដោយកំលាំងញើ​សឈា​មមិនដើរសុំគេដូចនេះ៕

អានបន្ត