ច្បាស់ការហើយ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃ ២៣ វិច្ឆិកា ព្រមទំាង…

នៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “BTV Cambodia” បានប្រាប់ដំណឹងល្អមួយថា សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិ​ទប​ញ្ចប់ ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ដោយតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ ។ ហ្វេសប៊ុកដដែល បានបញ្ជាក់បន្ថែមថា “សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិ​ទប​ញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ដោយតម្រូវឲ្យ ក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃទី ២៣ ខែវិច្ឆិកាខាងមុខ, បើកឲ្យដំណើរការ ពហុកីឡដ្ឋាជាតិ អូឡាំពិក ព្រមទាំងធ្វើឱ្យស​ភាពការណ៍ គ្រប់ផ្នែកគ្រប់វិស័យ វិលទៅរកភាពប្រក្រតី ដូចមុន ថ្ងៃ ០៣ វិច្ឆិកាឡើងវិញ តែការប្រ​យុទ្ធប្រ​ឆាំ​ងនឹងកូវីដ-១៩ នៅតែជាអាទិភាព នៃការងាររបស់យើងទាំងអស់គ្នាដដែល។”៕

អានបន្ត

ទីបំផុត បងប្រុស ដែលកំពុងល្បី ភ្លេងលេងបទ “Lady” តែគាត់បែរជាច្រៀងបទ “កំពតកំពូលដួងចិត្ត” នោះ ចេញបកស្រាយការពិតហើយ គឺដំបូងឡើង…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញបងប្រុសម្នាក់ ឈ្មោះ កែវ រដ្ឋា បានឡើងបកស្រាយចម្រៀងមួយបទ លេងកម្សាន្ត ក្នុងកម្មវិធីមួយ ដោយភ្លេងលេងបទ “Lady” តែរូបគាត់ បែរជាបកស្រាយបទ “កំពតកំពូលដួងចិត្ត​” ទៅវិញ ហើយក៏បានធ្វើឲ្យអ្នកទស្សនា ភ្ញាក់ព្រឺតគ្រប់គ្នា និងឆ្ងល់យ៉ាងខ្លាំង។ នៅទីបំផុត បងប្រុសម្នាក់នេះ បានចេញមុខបកស្រាយការពិតហើយ ជាមួយ ក្រុមការងារ តារាញូស៍ ដោយបងប្រុសបានបញ្ជាក់ថា ៖ “ខ្ញុំអ្នកចម្រៀង ហើយក៏ជាម្ចាស់តន្ត្រីមួយ ឈ្មោះថា តន្ត្រី រដ្ឋាសំបូរ នៅទឹកដីអង្គស្នូល, កាលនោះខ្ញុំបានទៅចូលរួមកម្មវិធីនោះ ហើយមិត្តភ័ក្តិ និងបងប្អូនសុំឲ្យខ្ញុំឡើងច្រៀង ហើយមិត្តភ័ក្តិឲ្យច្រៀងបទ “Lady” ដល់អ៊ីចឹងខ្ញុំគ្មានចេះឯណា នៅពេលនោះ មានឃើញអត់កន្លែងដែលខ្ញុំកាន់ក្បាលមេក្រូឡើងលើនោះ គឺមិនមែនកាយវិការទេ គឺកំពុងរកនឹកថាច្រៀងបទអី ស្រាប់តែនឹកឃើញបទ ខេត្តកំពត…”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍ពិសេសខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

ដូចការសង្ស័យមែន ! ស្ងាត់ៗ កញ្ញា យូរី ចូលផលិតកម្មរស្មីហង្សមាស បាត់ ដោយដាក់មួយបទនេះ ឡូយកប់ហ្មង សូម្បីតែហ្វេនៗ ក៏នាំគ្នានិយាយដែរ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីរូបរាងតារាចម្រៀងថ្មីម្នាក់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ពិតជាចង់ដឹងជាខ្លាំង ថា តារាចម្រៀងស្រី ម្នាក់នេះជានរណា។ នៅទីបំផុត នាយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ខាងផលិតកម្មបានបង្ហាញមុខហើយ គឺ កញ្ញា យូរី ដែលបានក្លាយជាតារាចម្រៀងផ្លូវការ ក្នុងផលិតកម្ម រស្មីហង្សមាស ព្រមទំាងបានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា “ផាំងៗ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ JIHOO និង និពន្ធបទភ្លេង ដោយ MR THEARA & VICHET FC។ ស្តាប់ចប់ភ្លាម ហ្វេនៗ​ នាំគ្នាចូល comment ព្រាត ថា ៖ ថាមែនៗ យូរីមែន, បានមួយបទបាត់ សូមស្វាគមន៍ កញ្ញា យូរី មកកាន់គ្រួសាររស្មីហង្សមាស, ភ្ញាក់ផ្អើលមែនក្រោយ ឃើញអាយដលចូលហង្សមាស ដឹងតែល្បីទៀតហើយ, អាយដលចូលហង្សមាសមែន, កប់ ថាយូរីៗមែន! ដាក់មួយបទមើល កុំអោយស្ងាត់ “ផាំងៗ”, ដូចរឿងភាគអ៊ីចឹង សំខាន់នៅមានវគ្គបន្តទៀត។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនា MV ខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

តាមរកទាល់តែឃើញ ! ទីបំផុត ថៅកែហាងពេជ្រ រកក្មេង២នាក់នេះ ឃើញហើយ ដែលចាប់មាន់លក់ ព្រោះអស់អង្ករដាំបាយ, ដោយក្តីអាណិត លោកស្រី ទិញកង់ឲ្យ២គ្រឿង សម្ភារសិក្សា គ្រឿងឧបភោគ បរិភោគ និងថវិកា រហូតដល់ទៅ…

កាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួន ចង់ជួយក្មេង២នាក់ ដែលដើរលក់មាន់ ដើម្បីយកលុយទិញអង្ករច្រកឆ្នាំង។ ក្នុងនោះ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា ៖ “អាណិតណាស់លោកអើយ យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ ខ្ញុំឃើញគេ Comment ថា​ក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់”។ នៅទីបំផុត លោកស្រី បានឲ្យគេស្វែងរកក្មេង២នាក់នេះឃើញហើយ។ ថៅកែហាងពេជ្រ ចិត្តធម៌រូបនេះ បានបញ្ជាក់បន្ថែម នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ថា ៖ “ប្រឹងរៀនណាក្មួយៗ មីងដាណា ស្រលាញ់អ្នតស៊ូ អាណិតណាស់ ថ្ងៃមុន ឃើញគេបង្ហោះថា២នាក់បងប្អូនចាប់មាន់លក់ ព្រោះអស់អង្ករដាំបាយមួយថ្ងៃហើយ។ ពឹងគេជួយរកមើល ពិតជាលំបាកមែន ឪពុកម្ដាយស៊ីឈ្នួលគេ មានកូន ៤នាក់ ឥឡូវទិញកង់ជូនគាត់ ២គ្រឿង សម្ភារសិក្សា សៀវភៅ ប៊ិច គ្រឿងឧបភោគ បរិភោគ និងថវិកា 500$ ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ កូនៗបានចូលរៀនវិញ។ ត្រូវតស៊ូ មិនត្រូវឱ្យកូនចោលការសិក្សាទេ បើយើងលំបាកពេលនេះ ប្រឹងឱ្យកូនស្រួលជាងនេះបន្តិច ហើយជំនាន់ក្រោយទៀត បានចេះដឹង ស្រួលជាងនេះទៀត យូរៗនឹងលែងមានអ្នកលំបាក អរគុណមេឃុំឬស្សីជ្រុំ ស្រុកថ្មបាំង និងភរិយា ដែលជួយសម្រួលនាំយកអំណោយខ្ញុំទៅជួយក្មេងៗ”។ ដើម្បីជ្រាប…

អានបន្ត

ដាច់ផ្ងារបាត់ មើលហើយសើចចង់គាំង ! អផ្សុកពេក ទេព បូព្រឹក្ស យករបស់នេះ ទៅ Surprise G-Devith ដល់ថ្នាក់ ធ្វើឲ្យលោក រំភើបស្ទើរហោះ ចុងក្រោយ ក៏…(មានវីដេអូ)

មហាជនជាច្រើនពិតជាជ្រាបរួចមកហើយពីទំនាក់ទំនងស្នេហា រវាងតារាចម្រៀងដ៏ល្បីពីរដួង គឺ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត (G-Devith) នោះ តែងតែបង្ហាញនូវភាពផ្អែមល្ហែម ស្និតស្នាល មើលទៅពិតជាពោរពេញដោយភាពកក់ក្តៅ និងសុភមង្គលខ្លាំងណាស់។ ចំណែកកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ងួន ចាន់ដេវីត បានទិញ រថយន្តទំនើប ROLLS ROYCE GHOST ទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។ ក្រោយមក ដល់ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ នេះ ទេព បូព្រឹក្ស ទិញរថយន្តទំនើប ម៉ាក Mercedes G63 មក Surprie G-Devith ម្តង ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យ លោក ដេវីត រំភើបចិត្តពេករកពាក្យអ្វីនិយាយមិនរួច ។ នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ទេព បូព្រឹក្ស បានបង្ហោះវីដេអូមួយ ពីសកម្មភាពរបស់ខ្លួន យករបស់ពិសេសមួយទៅ Surprise G-Devith ដល់បន្ទប់ រហូតធ្វើឲ្យលោក រំភើបចិត្តស្ទើរហោះ ចុងក្រោយ ទេព បូព្រឹក្ស បានត្រឹមនិយាយពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា “ខ្ញុំធ្វើលេងតើ កុហកហ្នឹង ខ្ញុំគូរប៊ិចក្រហម…”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…

អានបន្ត