អរជំនួស ! ទីបំផុត ផ្ទះមួយខ្នង ដែលត្រូវបានដុតឆេះ ដោយចៃដន្យ ដោយក្មេងប្រុសអាយុ៣ឆ្នាំ ត្រូវបានសាងសង់ឡើងវិញរួចហើយ, ពិតជាធំ និងរឹងមាំជាងមុន

នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់នូវដំណឹងល្អមួយ ថា ៖ “ទីបំផុត ផ្ទះមួយខ្នងនៅក្នុងភូមិត្រពាំងថ្ម ដែលត្រូវបានដុតឆេះដោយចៃដន្យដោយក្មេងប្រុសអាយុ៣ឆ្នាំ កាលពីជាង១ខែមុននេះ ត្រូវបានសាងសង់ឡើងវិញហើយ។ តែខ្ញុំគ្រាន់តែជាអ្នកតំណាងឱ្យម្ចាស់ជំនួយ ដើម្បីប្រគល់ផ្ទះជូនដល់គ្រួសាររងគ្រោះ ក្រោយពីការសាងសង់ត្រូវបានបញ្ចប់តែប៉ុណ្ណោះ។ ផ្ទះថ្មី ធំ និងរឹងមាំជាងមុន មួយខ្នងនេះ អាចលេចចេញជារូបរាងទៅបាន ដោយសារតែមានការជួយជ្រោមជ្រែងចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាស្ត្រីមួយក្រុម ដែលបានមើលឃើញពីហេតុការណ៍ដ៏គួរឱ្យអាណិតអាសូរមួយនេះ ហើយបានរៃអង្គាសជាថវិការួមគ្នា និងបានទំនាក់ទំនងដោយផ្ទាល់មកកាន់ទំព័រហ្វេសបុករបស់ខ្ញុំ ព្រមទាំងបានផ្ញើរថវិកាទាំងនោះ ដើម្បីជួយឱ្យក្រុមគ្រួសារទីទ័លក្រីក្រមួយនេះអាចមានជម្រករស់នៅសមរម្យនឹងគេឡើងវិញ។ ជួសមុខឱ្យ មីង ថាច់ ស៊ីវ៉ាន់ ដែលជាម្ចាស់ផ្ទះថ្មីដ៏មានសំណាងមួយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្តដ៏ប្រពៃរបស់ក្រុមសប្បុរសជនទាំង២០រូប ដូចមានរាយនាមខាងក្រោម ដែលបានស្ម័គ្រចិត្តចូលរួមជួយគ្រួសារដ៏កម្សត់មួយនេះ ទាំងមិនដែលស្គាល់គ្នា និងមិនចង់បានការតបស្នងអ្វីទាំងអស់៖ – អ្នកស្រី ទី ប៊ុន – អ្នកស្រី យិន សំណាង – អ្នកស្រី លី សុផា – អ្នកស្រី ឆេង វ៉ាន់នី – លោកជំទាវ គឹង គន្ធា – អ្នកស្រី កៅ កញ្ញា – លោកជំទាវ ម៉ុង សុទ្ធា – អ្នកស្រី យ៉ាវ កន្និកា – អ្នកស្រី វ៉ា សុជិន – អ្នកស្រី សុខ គីមឡេង – អ្នកស្រី សូ សេរីវឌ្ឍនា – អ្នកស្រី ជាសំណាង…

អានបន្ត

អត់ចាំយូរទេ ក្រោយ ទាស់សំដីគ្នាបែកផ្សែង ជាមួយ Love Riya, ពេលនេះ លោកសូនី ចេញមុខ Live ភ្លាមៗ ថែមទំាង ពោលពាក្យ មួយឃ្លាទៀត ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិច ប្រហែលជា ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ នូវទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ រឹតតែច្បាស់ថែមទៀតនោះ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ លុះមកដល់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗ នេះ លោក សូនី បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយ Love Riya បានទិញរថយន្តដ៏ទំនើបមួយគ្រឿង ម៉ាក Lexus LX570 2021 ឲ្យ។ លោកក៏បានពោលពាក្យប៉ុន្មានម៉ាត់ក្នុង បណ្តាញសង្គម TikTok ថា “ថ្ងៃនេះខ្ញុំអរគុណសម្រាប់កាដូ ម្ចាស់កាដូ ដែលទិញកាដូ 570 2021 អរគុណដល់ Love Riya ជាពិសេស”។ ស្រាប់តែមកដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ Love Riya និងលោក…

អានបន្ត

វាសនាមនុស្ស ពិតជាមើលមិនឃើញមែន! នៅទីបំផុត ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ ទៅជួប ប្អូនស្រីម្នាក់នេះ ដល់ខេត្តមណ្ឌលគិរី ហើយ ថែមទំាងឲ្យ កាដូដ៏សែនធំមួយនេះទៀត នោះគឺ…

កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ ចំណែកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួបក្មេងស្រីម្នាក់នេះ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី។ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា ៖ “ខេត្តមណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ ហើយនិងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើល ជីវភាពរស់របស់គ្រួសារប្អូនស្រី ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ង់​ ស្រីនីត​ ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែរ។ ខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថា នឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែ ដល់ក្រុមគ្រួសាររបស់ប្អូនស្រី ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”៕

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត ! តារាសម្តែង ស៊ីន យូប៊ីន បរិច្ចាគថវិកាផ្ទាល់ខ្លួន ជូន មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នូវទឹកប្រាក់រហូតដល់ទៅ…., ច្រើនណាស់

អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី រូបស្រស់ កញ្ញា ស៊ីន យូប៊ីន នោះ ។ មកទល់ពេលនេះ យូប៊ីន ទទួលបានការគាំទ្រយ៉ាងខ្លំាងពីសំណាក់ហ្វេនៗរបស់ខ្លួន តាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធីធំៗមិនដែលដាច់ឡើយ ជាមួយទឹកមុខ រួសរាយ ទាក់ទាក់ គ្រប់ពេល។ ក្រៅពីអាជីព ជាអ្នកសិល្បៈដ៏ល្បី ក្នុងប្រទេសកម្ពុជា តារាសម្តែងស្រីរូបនេះ តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ជាហូរហែផងដែរ កន្លងមក។ នៅមិនទាន់អស់ទេ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត គេឃើញ យូប៊ីន បានចំណាយថវិកាផ្ទាល់ខ្លួនបរិច្ចាគថវិកាយ៉ាងច្រើន រហូតដល់ទៅ ៨០០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation” បានបញ្ជាក់បន្ថែមថា “សូមអរគុណយ៉ាងជ្រាលជ្រៅដល់កញ្ញា Shin Yubin ស៊ីន យូប៊ីន ចំពោះការចូលរួមបរិច្ចាកថវិកាចំនួន ៨០០០ ដុល្លារអាមេរិក តាមរយៈការកាត់កម្រៃពីការលក់តែគុជ Fire Tiger Cambodia ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា។”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនរបស់តារាសម្តែងរូបនេះ បង្ហាញការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃបែបនេះ ក្នុងកិច្ចការមនុស្សធម៌៕

អានបន្ត

ចេះណាស់ ! ថ្ងៃនេះ ប៉ាៗនាំអូនប៊ែល មកចាក់វ៉ាក់សាំង 2ខែកន្លះ អូនយំតែតិចទេ ហើយគេងលក់បាត់, អាណិតកូនពេក ភរិយា ប៉ែន ចំរុង និយាយ ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាល​ពី​ថ្ងៃទី​ ​២៨​ ​ខែ​វិ​ច្ឆ​កា​ ឆ្នាំ ២០១៩ កន្លងទៅ ​មហាជនជាច្រើន ក៏ដូចជា ហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ដោយ លោក​ ​ប៉ែន​ ​ចំរុង​ ​បានសម្រេចចិត្តចូលរោងការហើយ ដោយ​ ​ភរិយា​ របស់លោក មានឈ្មោះ ហ៊ុន ម៉ាណេ។ ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​ ​ទាំង​អ្នក​ក្នុង​ ​និង​ ​ក្រៅ​សិល្បៈ​ ​។​ លុះមកដល់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ភរិយា របស់លោក ក៏បានសម្រាលកូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ ទំាងម្តាយ និងកូនគឺមានសុខភាពល្អណាស់។ កូនស្រីសំណព្វចិត្តអ្នកទំាងពីរ មានឈ្មោះពីរោះណាស់ គឺ ប៊ែល (Bell) ព្រមទំាងមានមុខមាត់ញញឹមស្រស់ស្រាយ សឹងតែគ្រប់ពេល ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗទូទៅរបស់ លោក ប៉ែន ចំរុង បង្ហាញក្តីស្រឡាញ់គ្រប់ៗគ្នា។ ចំណែកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ ភរិយា របស់ លោក ប៉ែន ចំរុង បានបង្ហោះរូបភាព និងវីដេអូមួយ បង្ហាញពីការនាំ អូនប៊ែល មកចាក់វាក់សាំង ។ ភរិយាលោក ក៏បានពោលពាក្យប៉ុន្មានម៉ាត់ អាណិតកូន ថា “ប៉ាៗនាំអូនមកចាក់វ៉ាក់សាំង 2ខែកន្លះ អូនយំតែតិចទេ ហើយគេងលក់បាត់ អាណិតណាស់កូនម្ដាយ”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន នៅក្នុងហ្វេសប៊ុកបានចូល comment ថា ៖ មើលមុខអូនហ៍ ឡើងខ្យូត, ខ្នាញ់ណាស់ ព្រមទំាងនៅមានពាក្យជាច្រើនទៀត…

អានបន្ត

មើលពេលណា ក៏ទប់ទឹកភ្នែកអត់ជាប់ដែរ ! ស្វាមីរឹតតែស្រណោះ ក្រោយបើកទូរស័ព្ទមក ឃើញសារចុងក្រោយរបស់ភរិយា ដោយរៀបរាប់ថា “បងសម្លាញ់ អូនអរគុណគ្រប់យ៉ាង ដែលបង…”

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាពីថ្ងៃទី ៣០ ខែតុលា​ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ មានរឿងដ៏រ​ន្ធ​ត់មួយកើតប៉ះចំបងប្រុសម្នាក់ ដែលបានបាត់បង់ភរិយាជាទីស្រឡាញ់ ឈ្មោះ សុខណាត ដារ៉ាស៊ីណា វ័យ ២៥ឆ្នាំ ដោយសារជំ​ងឺបេះ​ដូង ក្រោយសម្រាលកូនរួច  ហើយកូនរបស់នាង ក៏ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បានដោយសុវត្ថិភាព។ ក្រោយៗមក ព្រោះតែមិនទាន់ដាច់អាល័យ និងនឹកស្រណោះភរិយា គេឃើញស្វាមី ស្ត្រីរូបនេះតែងតែបង្ហោះសារ សោ​កសៅទំាងទឹ​កភ្នែក រៀបរាប់រឿងរ៉ាវ អតីតកាល ជាហូរហែ អានចប់ពិតជារំជួលចិត្តតាម។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកបានបង្ហោះសារមួយទៀត ពីពាក្យប៉ុន្មានម៉ាត់ចុងក្រោយ របស់ភរិយា អានចប់ ធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកមិនជាប់ទេ ដោយលោកបញ្ជាក់ថា “Note ចុងក្រោយរបស់អូន បងបើកទូរស័ព្ទអូនមកក៏ឃើញ….យកអូនទៅ គឺស្មើនឹងយកក្តីសុខ ដែលបងមានទៅជាមួយចឹង គ្រប់យ៉ាងក្នុងលោកនេះនេះ ពិតជាហួសហេតុពេកហើយ ប្រពន្ធជាទីស្រឡាញ់Soknath Darasina”។ សាររបស់ភរិយា លោកបាន រៀបរាប់ ថា “​បងសម្លាញ់ អូនអរគុណគ្រប់យ៉ាង ដែលបងបំពេញតួនាទីជាប្តីល្អ មិនដែលជិនណាយ បងល្អហួសពីអ្វីដែលមនុស្សស្រីប្រាថ្នាហើយ បងល្អពេកហើយសម្រាប់អូន ដែលជាមនុស្សធម្មតាម្នាក់ បងធ្វើគ្រប់យ៉ាង បងតែងតែលះបង់ក្តីសុខរបស់បងគ្រប់យ៉ាងដើម្បីតែនារីម្នាក់នេះ អូនពេលខ្លះ ចង់ពិបាកចិត្តវិញ អូននិយាយមែន បងអាចដឹងពីទុក្ខធុរៈអូនគ្រប់យ៉ាង បងតែងតែស្តាប់អូន ធ្វើតាមអូនស្ទើរតែគ្រប់ការស្នើសុំ អូនពិតជាអរគុណខ្លាំងណាស់ ដែលមិនដែលនឹកស្មានថាបានជួបបុរសបែបនេះទេ បើអូនមិនបានជួបងទេ អូនប្រហែលមិនខុសពីនារីដទៃទេ ដែលមិនថាលើលោកនេះគ្មានមនុស្សប្រុសល្អ ឬស្មោះឡើយ តែអ្វីដែលអូនបានជួបនោះវាល្អអស្ចារ្យពេល ទំាងស្អាត សង្ហា ដូចតារា ទំាងជាប្តីដ៏សែនល្អ កម្របានជួប អូនសង្ស័យអូនបានសាងបុណ្យអ្វីមួយពីជាតិមុនហើយ ទើបជាតិនេះមានវាសនាល្អបែបនេះ មិនត្រឹមតែប៉ុណ្ណោះ គឺបងជាគ្រួសារក្នុងស្ថានភាពដែលមានជីវិតល្អផងដែរ សរុបមក អូនសំណាងខ្លាំងណាស់ អូនសរសេរគ្រប់ពាក្យទំាងអស់នេះ…

អានបន្ត

កម្រឃើញ ឧកញ៉ា អ៊ាន សៀវម៉ី បង្ហោះសារបែបនេះណាស់ ដោយនិយាយពី ស្វាមី ពេញៗមាត់ ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ គឺស្វាមីធ្លាប់សុំ…

មហាជនភាគច្រើន ដែលប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ពិតជាស្គាល់ច្បាស់ ស្ត្រីម្នាក់ ដែលមានរូបសម្បត្តិស្រស់ស្អាត គឺលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ហើយក៏ជាអ្នកជំនួញ ដ៏ល្បីល្បាញ និងកំពុងតែទទួលជោគជ័យផងដែរ មកកទល់ពេលនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន។ ក្រៅពីមុខជំនួញដែលកំពុងតែទទួលជោគជ័យខ្លាំង ឧកញ៉ា រូបនេះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនពេញចិត្តខ្លាំងផងដែរ ចំពោះទឹកចិត្តដ៏សប្បុរស របស់ លោកជំទាវ ដែលតែងតែជួយអ្នកក្រីក្រ ហូរហែមិនដែលដាច់ឡើយ។ ព្រោះតែជោគជ័យខ្លាំងក្នុងមុខជំនួញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ដូចការគ្រោងទុក លោកជំទាវឧកញ៉ា បានធ្វើពិធីក្រុងពាលី បុ​កគ្រឹះ សាងសងភូមិគ្រឹះថ្មី របស់ខ្លួន មើលទៅពិតជាអធិកអធមណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនថែមទៀត។ ចំណែកកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ឧកញ៉ា បានបង្ហោះរូបភាព និងសារដ៏មានន័យមួយថ្លែងពីទឹកចិត្តស្វាមី អានហើយរំភើបតាម។ លោកជំទាវ បានបញ្ជាក់ថា ៖ “អរគុណប្តីសម្លាញ់ ដែលតាំងពីកាន់ដៃអូនរហូតមក មិនដែលធ្វើអោយប្រពន្ធពិបាកចិត្តម្តងណាឡើយ ប្តីតែងតែអោយប្រពន្ធបងឈ្នះបងគ្រប់ពេលទាំងអស់ ប្តីតែងតែចង់អោយប្រពន្ធស្អាតរហូត ល្អរហូត ប្រើរបស់ល្អៗ ទោះជាថ្លៃប៉ុនណាក៏ដោយ អូនចង់ទិញអី ទិញទៅ អោយតែប្រពន្ធសួរបងថាស្អាតឬអត់? ប្ដីឆ្លើយថា ស្អាតរហូតឲ្យតែប្រពន្ធសប្បាយចិត្ត មិនថាអ្វីទេ អោយតែអូន និងកូនសប្បាយចិត្ត ប្តីធ្លាប់សុំប្រពន្ធរឿងមួយគឺ រឿងគ្រួសារ គាត់ថាគាត់ជាក្មេងកំព្រាតាំងតែពីតូច គាត់គ្មានឪពុកម្តាយហៅដូចគេទេ អ៊ីចឹងប្តីសុំប្រពន្ធរឿងមួយគឺ ចេះស្រលាញ់ឪពុកម្តាយអោយបានច្រើន ទាន់ដែលយើងនៅធ្វើបាន មិនចង់ឃើញប្រពន្ធបង មានរឿងជាមួយគ្រួសារទេ ជាពិសេស រឿងធ្វើបុណ្យ ធ្វើទាន អស់ប៉ុន្មាន ម៉ឺន ក៏ប្ដី មិនរអ៊ូរ សម្បី មួយម៉ាត់ នេះហើយ ដោយធ្វើឲ្យគ្រួសារខ្ញុំ មានសុភមង្គល…

អានបន្ត