កាន់តែមើល កាន់តែស្អាត ! នេះហើយជាសម្រស់ យ៉ង់​ ស្រីនីត​ កំពុងតុបតែងខ្លួន ថតឲ្យសំអាងការ មើលទៅពិតជាស្អាតខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ហើយលាន់មាត់ ថា​… (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ ចំណែកនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ កុមារី រូបនេះ និងម្តាយ បានធ្វើដំណើរពីខេត្តមណ្ឌលគិរី មកដល់ភ្នំពេញហើយ ព្រមទំាងបានបង្ហាញខ្លួនក្នុងកម្មវិធី តូចខ្លឹមខ្លាំង បង្ហាញពីជីវិតពិតដ៏លំបាក ស្តាប់ហើយ ធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកមិនជាប់ឡើយ។ ក្នុងនោះ គេឃើញ ពិធីការិនីដ៏ល្បីម្នាក់ គឺ សុភ័ក្រ កុសុម៉ា បានជួប កុមារីម្នាក់នេះផងដែរ ក្នុងកម្មវិធី តូចខ្លឹមខ្លាំង ។ កុសុម៉ា បានបង្ហោះសារមួយបញ្ជាក់ថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបង ទោះលំបាកហត់ ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ ហូប៧នាក់ ក៏គាត់ថា មានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ ទៅសងបំណុលគេ ជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន”។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃដដែលនេះ គេឃើញ ស្រីនីត កំពុងត្រូវបានគេកំពុងតែតុបតែងខ្លួន ផាត់មុខ ធ្វេីសក់ ដើម្បីថតឈុតឲ្យសំអាងការ ប្រសិទ្ធសិរី។ ឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ព្រឺត និងចាប់អារម្មណ៍យ៉ាងខ្លាំង នូវសម្រស់…

អានបន្ត

ទីបំផុត កែវ សុខផេង បានជួបក្មេងប្រុស ម្នាក់នេះហើយ ថែមទំាងបានធ្វើរឿងមួយនេះជូនទៀត ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺ…

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កីឡាករ បាល់ទាត់ ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមមួយរូប របស់កម្ពុជា គឺ កែវ សុខផេង បានបង្ហោះសារមួយ ក្នុងហ្វេសប៊ុកផេករបស់ខ្លួនថា ៖ “ដោយសារអបអរភ្លេចខ្លួន បងសុំទោស ដែលមិនបានចាប់ដៃប្អូន កាលពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិ (ឆ្នាំ២០២០) រវាងក្រុមណាហ្គាវើលដ៏ និង ក្រុមវិសាខា នៅពហុកីឡដ្ឋានជាតិកន្លងមកថ្មីៗនេះ។ អ៊ីចឹង ពុកម៉ែបងប្អូនណា ដែលបានស្គាល់ ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ដើម្បីជូនជាកាដូលើកទឹកចិត្ត”។ នៅទីបំផុត កែ សុខផេង បានជួបប្អូនប្រុសម្នាក់នេះហើយ ព្រមទំាងបានបញ្ជាក់ប្រាប់ថា “ថ្ងៃនេះខ្ញុំបានមកជួបប្អូនប្រុស ពន្លឺហើយ ដោយគ្រួសាររបស់ប្អូនបានទទួលយ៉ាងកក់ក្តៅ ហើយយើងក៏បានសួរសុខទុក្ខ និងជជែកគ្នាដោយស្និទ្ធស្នាល។ ជាមួយគ្នានេះ ខ្ញុំក៏បានជូននូវសំភារសិក្សាមួយចំនួន ព្រមទាំងឯកសណ្ឋានវិសាខា កាបូបស្ពាយផង និងសៀវភៅប៊ិកខ្លះៗផង ដើម្បីជាអនុស្សាវរីយ៍ចំពោះប្អូន។ អ្វីដែលខ្ញុំសំខាន់មួយទៀតនោះគឺ អ្នកមីងជាម្តាយរបស់ពន្លឺ និងក្រុមគ្រួសាររបស់គាត់ មានភាពរាក់ទាក់ ដោយទឹកចិត្តស្រលាញ់ រាប់អានបំផុត និងបានវេចខ្ចប់ភេសជ្ជៈ បន្លែ ផ្លែឈើជាច្រើនមុខ ដែលអ្នកមីងធ្វើ និងដាំដុះដោយផ្ទាល់ដៃ សម្រាប់គ្រួសារខ្ញុំថែមទៀត។ ខ្ញុំ សូមជូនពរអ្នកមីង និងក្រុមគ្រួសារប្រកបដោយសុខភាពល្អ រកទទួលទានមានបាន និងមានសុភមង្គលជានិច្ច ហើយជូនពរប្អូនពន្លឺជោគជ័យទាំងក្នុងការសិក្សា និងការហាត់កីឡាទៅតាមក្តីស្រមៃរបស់ខ្លួន។”៕

អានបន្ត

កំសត់ណាស់ ! ពាក្យប៉ុន្មានម៉ាត់ របស់ កុមារី យ៉ង់​ ស្រីនីត ធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកអត់ជាប់ទេ ដោយប្រាប់ថា “បាយជាមួយពងទា១គ្រាប់ ហូប…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ពិធីការិនីដ៏ល្បីម្នាក់ គឺ សុភ័ក្រ កុសុម៉ា បានជួប កុមារីម្នាក់នេះផងដែរ ក្នុងកម្មវិធី តូចខ្លឹមខ្លាំង ។ កុសុម៉ា បានបង្ហោះសារមួយបញ្ជាក់ថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបង ទោះលំបាកហត់ ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ ហូប៧នាក់ ក៏គាត់ថា មានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ ទៅសងបំណុលគេ ជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន”៕

អានបន្ត

ត្រេកអរជំនួស ! ដូចដែលបានសន្យា ទីបំផុត នាយ ពាក់មី បានជួប កុមារី យ៉ង់​ ស្រីនីត ហើយ, ស្រីនីត ក៏បានប្រាប់ថា នាងចង់…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ ក្រោយឃើញបែបនេះ អត់ចាំយូរឡើយ នៅព្រឹក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “មានបងប្អូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត​ នៅថ្ងៃសុក្រ​ ទី20ខាងមុខនេះ”។ មិនយូរប៉ុន្មាន នាយ ពាក់មី បានបញ្ជាក់នៅក្នុង comment នៃផុសនេះថា “អរគុណបងប្អូន​ ខ្ញុំទាក់ទងក្មួយស្រីបានហេីយ​ ថ្ងៃ19 នេះគាត់ឡេីងមកភ្នំពេញ ជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ​ ថ្ងៃ20 ខ្ញុំថតតែម្តង​ ហេីយនឹងផុសក្នុងពេលឆាប់ៗ​ អរគុណបងប្អូនដែលគាំទ្រ”។ នៅទីបំផុត នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ប្អូនស្រីឈ្មោះ យ៉ង់​ ស្រីនីត​ បានមកដល់ភ្នំពេញហើយ។ នាយ ពាក់មី បានបញ្ជាក់ថា “ស្រីនីតមកដល់ហើយ ​ផ្ទះខ្ញុំហើយ យប់នេះគេងជាមួយកូនស្រីខ្ញុំ​ ​នាងមិនសូវមានខោអាវល្អស្លៀកទេ​ គាត់ចង់រៀននៅភ្នំពេញ​ បងប្អូនណាស្រលាញ់អាណិតស្រីនីត​ ចង់ជួយនាង​ ខលមកខ្ញុំបាន​ 015300007″៕

អានបន្ត

ឃើញរូបនេះ ស្រាប់តែ អ្នកនាង ខ្ញុង នឹកដល់រឿងចាស់ ហើយប្រាប់ថា “តារាក្នុងដួងចិត្ត ស្រឡាញ់ណាស់ មិនដែលប្រែប្រួលចិត្ត រហូតដល់ពេលនេះ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិនដារ៉ូ ធ្វើប្ដី និយាយមែនតើ កាលនៅអាយុ…”

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Sovanny Sam បានបង្ហោះរូបភាពជាច្រើនសន្លឹកពីតារាភាពយន្ដខ្មែរ ល្បីៗ ក្នុងអំឡុង ទសវត្សរ៍៩០ ហើយក៏បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដែលមានតារាខ្លះក៏នៅតែឋិតនៅដួងចិត្តពួកគេមកដល់សព្វថ្ងៃនេះ។ តារាភាពយន្តខ្មែរ កាលនោះ ពិតជាមានសម្រស់ស្រស់ស្អាត មុខមានមន្តស្នេហ៍ គួរទាក់ទាញជាខ្លាំងណាស់។ ក្នុងនោះ មានដូចជា ៖ ទេព រិនដារ៉ូ, អម្ពរ ទេវី, កែវ កល្យាណ, ចារ រិទ្ធី, ពេជ្រ ពិរុណ, យុត្ថារ៉ា ឆានី, យស បូវណ្ណៈ, ​ចាន់​ តារា​ទី​, សុខ ស្រីមុំ, ហុក លក្ខិណា, ពិសិដ្ឋ ពីលីកា, នារីរ័ត្ន គន្ធា។ ហើយក៏នៅមានមាន តារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់ឈ្មោះអស់។ ក្រោយឃើញរូបភាពជាច្រើនសន្លឹកនេះ ស្រាប់តែ តារាកំប្លែងដ៏ល្បី គឺ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នឹកឃើញរឿងមួយ ហើយក៏បានទំលាយអារម្មណ៍ក្នុងចិត្តមកថា “តារាក្នុងដួងចិត្ត ស្រឡាញ់ណាស់មិនដែលប្រែប្រួលចិត្ត រហូតដល់ពេលនេះ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិនដារ៉ូ ធ្វើប្ដីហាសហា និយាយមែនតើ កាលនៅអាយុ 10 ឆ្នាំ ស្រឡាញ់ពូខ្លាំងណាស់ ទីបំផុត បានថតកុនជាមួយពូ”។ ឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនរបស់ អ្នកនាង ខ្ញុង ចូល comment ថា ៖ ចេះចង់បានប្តីតាំងអាយុ១០ឆ្នាំ, លោកពូសង្ហាណាស់បង, បើខ្ញុំគិតដូចបងដែរ កាលនៅតូច 13ឆ្នាំ…

អានបន្ត

ប្រពៃណាស់ ! ថៅកែហាងពេជ្រ និងស្វាមី បានឧបត្ថម្ភថវិកា ជូន សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ នូវទឹកប្រាក់រហូតដល់ទៅ…

នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាព របស់លោកស្រី និងស្វាមី បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនធំ ជូនដល់ សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍។ លោកស្រី បញ្ជាក់បន្ថែមថា “ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះនាងខ្ញុំ និងស្វាមី បានរួមចំណែកឧបត្ថម្ភថវិកា 10000 $ ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ សង្ឃឹមថា ការរួមចំណែកតិចតួចនេះ អាចមានប្រយោជន៍ដល់សង្គម និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើងរៀងរាល់ថ្ងៃ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា”។ ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនបានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់លោកស្រី និងស្វាមី ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គម៕

អានបន្ត

ទីបំផុត អ្នកនាង ទ្រី សុផានិត ចេញមុខប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយបញ្ជាក់យ៉ាងខ្លីថា…

កាលពីព្រឹកម្សិលមិញនេះ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រិយមិត្តទូទៅពិតជាបានជ្រាបហើយថា អ្នកនាង ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ ពេលទៅដល់តុលាការ អ្នកនាង ទ្រី សុផានិត បានសន្លប់ ហើយភ្លាមៗនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង ទ្រី សុផានិត បានចេញមុខបញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយប្រាប់ថា “នាងខ្ញុំ ទ្រី សុផានិត គិតមកត្រឹមថ្ងៃទី20 ខែ11 នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ! សូមអគុណពុកម៉ែបងប្អូន និងមិត្តភក្តិទាំងអស់ ដែលបានមកសួរសុខទុក្ខនាងខ្ញុំ ដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀត ដែលជូនពរ និងសុខទុក្ខនាងខ្ញុំតាមការខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!”៕

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លើ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ មិនត្រឹមតែ រៀបរាប់ប្រវត្តិសាស្ត្រ បានក្បោះក្បាយប៉ុណ្ណោះទេ អមដោយភាពកំប្លុកកំប្លែងទៀត, មើលហើយពិតជាជក់ចិត្ត (មានវីដេអូ)

កាលពីពេលថ្មីៗនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sean Seav Penh បានបង្ហោះវីដេអូមួយពីសកម្មភាព មគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបអង្គរ ម្នាក់ ដែលកំពុង រៀបរាប់អត្ថន័យរូបភាព នៅលើប្រាង្គប្រាសាទនានា ជូនភ្ញៀវទេសចរ បានយ៉ាងក្បោះក្បាយ អមដោយភាព កំប្លុកកំប្លែង រហូតធ្វើឲ្យអ្នកដែលបានជួបផ្ទាល់ និងទស្សនាវីដេអូនេះ ទប់សំណើចមិនជាប់។ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះមានឈ្មោះ Hiek Senghuot មានឈ្មោះក្នុងហ្វេសប៊ុក Hout Robin។ ចំពោះវីដេអូខាងលើនេះ គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មានការពេញចិត្តយ៉ាងខ្លាំងពីមហាជនទូទៅ រហូតមានការចែករំលែកតគ្នា ជាង១ម៉ឺនដងបាត់ទៅហើយ។ ក្រោយមើលចប់ ធ្វើឲ្យគ្រប់គ្នាបង្ហាញពីការកោតសរសើរជាខ្លាំងចំពោះ Hiek Senghuot ហើយក៏មានអ្នកខ្លះទៀត បានចូល comment ពេញៗមាត់ថា ៖ បើខ្មែរយើងទៅមើលប្រាសាទ ហើយមានមគ្គុទ្ទេសក៍ទេសចរណ៍ គឺល្អណាស់ ទី១ បង្កើនការងារសម្រាប់ពួកគាត់ ទី២ ស្គាល់ប្រវត្តិសាស្ត្រច្បាស់, ល្អណាស់ប្អូន។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ ថា មគ្គុទ្ទេសក៍ទេសចរណ៍ មានថ្វីមាត់ពូកែយ៉ាងណានោះ តោះទៅទស្សនាទំាងអស់គ្នា ៖

អានបន្ត

នេះហើយជា តារាភាពយន្ដខ្មែរល្បីៗ ក្នុងអំឡុងទសវត្សរ៍៩០ ពិតជាស្អាតៗមែន, អ្នកណានៅចាំឈ្មោះពួកគាត់ ជួយប្រាប់ផង… (មានរូបជាច្រើន)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Sovanny Sam បានបង្ហោះរូបភាពជាច្រើនសន្លឹកពីតារាភាពយន្ដខ្មែរ ល្បីៗ ក្នុងអំឡុង ទសវត្សរ៍៩០ ហើយក៏បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដែលមានតារាខ្លះក៏នៅតែឋិតនៅដួងចិត្តពួកគេមកដល់សព្វថ្ងៃនេះ។ តារាភាពយន្តខ្មែរ កាលនោះ ពិតជាមានសម្រស់ស្រស់ស្អាត មុខមានមន្តស្នេហ៍ គួរទាក់ទាញជាខ្លាំងណាស់។ ក្នុងនោះ មានដូចជា ៖ ទេព រិនដារ៉ូ, អម្ពរ ទេវី, កែវ កល្យាណ, ចារ រិទ្ធី, ពេជ្រ ពិរុណ, យុត្ថារ៉ា ឆានី, យស បូវណ្ណៈ, ​ចាន់​ តារា​ទី​, សុខ ស្រីមុំ, ហុក លក្ខិណា, ពិសិដ្ឋ ពីលីកា, នារីរ័ត្ន គន្ធា។ ហើយក៏នៅមានមាន តារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់ឈ្មោះអស់។ ក្រោយឃើញរូបភាពទំាងនេះភ្លាម ធ្វើឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗ ជាច្រើន ដែលធ្លាប់មើលការសម្តែងពួកគាត់ បង្ហាញក្តីរំភើប និង នឹករលឹកជាខ្លាំង ក្នុងនោះ ក៏មានអ្នកខ្លះបានចូល comment ឈ្មោះ របស់តារាក្នុងដួងចិត្តដែលពួកគាត់ថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពជាច្រើន ដូចខាងក្រោមនេះ ៖

អានបន្ត