សូមអបអរសាទរ ! អីយ៉ា ស្ងាត់ៗ ពូឈីវ ចូលរោង ភ្ជាប់ពាក្យថ្ងៃនេះបាត់ មើលទៅគូដណ្តឹងលោក ពិតជាស្រស់ស្អាតណាស់ ជាកូនអ្នក ខេត្ត…

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បុរសម្នាក់មានឈ្មោះ ពូ​ឈី​វ នោះ ហើយឈ្មោះពិតរបស់លោក ឡា ពិសិដ្ឋ ដែលជា ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​អ្នក​បំផុស ​ចលនា​ក្នុងការ​សម្អាត​បរិស្ថាន ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ពីសកម្មភាពរបស់លោក។ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ហ្វេនៗជាច្រើនរបស់លោក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញលោក បានចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយកូនអ្នក ខេត្តក្រចេះ ម្នាក់ដ៏ស្រស់ស្អាត គួរឲ្យគយគន់ម្នាក់ មានឈ្មោះថា ឃុត ពន្លក។ ក្នុងនោះគេឃើញមានភ្ញៀវកិត្តិយសទំាងសងខាងបានមកចូលរួមយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ និងពេញចិត្តគ្រប់ៗ ហើយក៏មានអ្នកខ្លះបានសរសើរថា អ្នកទំាងពីរពិតជាសមគ្នាណាស់ ព្រមទំាងបានចូល comment អបអរសាទរដល់អ្នកទំាងពីរឲ្យស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

ក្រោយត្រូវគ្នាវិញ លោក សូនី និង Love Riya ទំលាយមូលហេតុ ដែលនាំឲ្យឈ្លោះគ្នាបែកផ្សែងហើយ គឺដោយសារនិយាយ រឿងកង្កែបសោះ, ដំបូងឡើង គឺ…(មានវីដេអូ)

ហ្វេនៗជាច្រើន ពិតជាបានដឹងហើយ នូវទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ ព្រោះតែក្តីស្រឡាញ់ និងពេញចិត្ត លោក សូនី នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅនេះ គេឃើញ ​Love Riya បានទិញរថយន្តដ៏ទំនើបមួយគ្រឿង ម៉ាក Lexus LX570 2021 មក Surprise រូបលោក ដល់ថ្នាក់ធ្វើឲ្យ លោក សូនី រំភើបចិត្តហួស ពីការស្មាន ហើយក៏និយាយថា  “ថ្ងៃនេះខ្ញុំអរគុណសម្រាប់កាដូ ម្ចាស់កាដូ ដែលទិញកាដូ 570 2021 អរគុណដល់ Love Riya ជាពិសេស”។ ស្រាប់តែមកដល់ថ្ងៃ  ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ Love…

អានបន្ត

នៅចាំគាត់ទេ? ទស្សនាវីដេអូនេះហើយ ទើបដឹងថា កុមារី កែវ ទិត្យផល្លី ពិតជាមិនធម្មតាមែន…(មាន link វីដេអូ)

ទស្សនិកជន ក៏ដូចជា មហាជនទូទៅ ប្រហែលជា មិនទាន់ភ្លេចទេមើលទៅ អតីត បេក្ខនារីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 នោះ គឺ ប្អូនស្រី កែវ ទិត្យផល្លី កាលពីពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនោះ។ កាលនោះ ផល្លី មានសមត្ថភាពអស្ចារ្យណាស់ ដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ។ បើទោះបីជា ពេលនោះ ទិត្យផល្លី មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីរូបនេះ នៅតែទទូលបានការគំាទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ តាមរយៈការ Cover ចម្រៀងជាច្រើនបទ រហូតដល់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលនេះ។ កាន់តែអស្ចារ្យថែមទៀតនោះ ប្រសិនបើប្រិយមិត្តបានទស្សនាវីដេអូខាងក្រោម ពីកិច្ចសម្ភាសន៍ពិសេសមួយរវាងក្រុមការងារ ផ្ទះតារា និង ផល្លី។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ តាមរយៈ Link នេះទំាងអស់គ្នា https://fb.watch/1Vvj_1nBgi/

អានបន្ត