គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី មុនគេបង្អស់ រហូតដល់ថ្នាក់រូបភាពប៉ុន្មានសន្លឹកនេះផ្ទុះល្បី និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ព្រោះតែភាពល្បីល្បាញ ធ្វើឲ្យវាសនា ក្រមុំភាគឦសាន រូបនេះប្រែប្រួល សឹងមិនគួរឲ្យជឿ ។ ជាក់ស្តែង មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។ មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការចំនួនពីរ ព្រមទំាងទទួលបានថវិកា និងការឧបត្ថម្ភផ្សេងៗពីសំណាក់សប្បុរសជាហូរហែ។ តែបើមកស្តាប់ប្រវត្តិពិតខ្លះៗរបស់ ស្រីនីត វិញ បានដឹងថាកំសត់ និងលំបាកខ្លាំងប៉ុណ្ណា។ ស្រីនីត បានប្រាប់ក្រុមការងារសារព័ត៌មាន Khmerload ទំាងអួលដើមក ដោយមានពេលខ្លះខ្វះទំាងអង្ករ និងម្ហូប ទៀតក៏មាន ពិសេសប៉ុន្មានម៉ាត់របស់ ស្រីនីត និយាយថា “ទោះបីខ្ញុំក្រ ក៏ខ្ញុំនៅតែមិនតូចចិត្តដែរ សំខាន់ឲ្យតែខ្ញុំ បានភាពកក់ក្តៅ ពីឪពុកម្តាយរបស់ខ្ញុំ” ធ្វើឲ្យគ្រប់គ្នាស្តាប់ហើយ ឡើងអួលដើមកតាម។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ប្រភពវីដេអូ ៖ Khmerload
អានបន្តDay: November 23, 2020
សូមអបអរសាទរ ! នាយ ពាក់មី ប្រាប់ថា “ស្រីនីត ត្រូវបានលោក ឧកញ៉ា ស្រី ចាន់ថន ទទួលជាកូនធម៌ ដោយលោកផ្តល់ កន្លែងស្នាក់នៅ ឲ្យកាងារឪពុក ស្រីនីត ធ្វើ និងឲ្យ ស្រីនីត…” (មានវីដេអូ)
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួប យ៉ង់ ស្រីនីត ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ហើយ ឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា ៖ “ខេត្តមណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ ហើយនិងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើល ជីវភាពរស់របស់គ្រួសារប្អូនស្រី ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ង់ ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែរ។ ខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថា នឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែ ដល់ក្រុមគ្រួសាររបស់ប្អូនស្រី ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”។ មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានប្រាប់ដំណឹងល្អមួយគឺលោកសម្រេចជ្រើសរើស ស្រីឲ្យចូលផលិតកម្មរបស់លោកហើយ រឹតតែពិសេសបំផុតនោះ គឺជំរុញឲ្យប្អូនស្រី រៀនទាល់តែចប់។ លោកបានបញ្ជាក់ប្រាប់បន្ថែមថា ៖ “ស្នាមញញឹមរបស់ប្អូនស្រី យ៉ង់ ស្រីនីត ចាប់ផ្តើមមានក្តីសង្ឃឹម និងពន្លឺក្នុងជីវិតរបស់ប្អូនស្រីហើយ ខ្ញុំនឹងសម្រេចចិត្ត ជ្រើសរើសយកប្អូនស្រី ចូលវិស័យសិល្បះ ក្នុងផលិតកម្ម (ជេត ប្រូដាកសិន jet Production ) របស់ក្រុមហ៊ុនខ្ញុំផ្ទាល់ នឹងជំរុញអោយប្អូនស្រី រៀនអោយចប់ដូចក្តីប្រាថ្នារបស់ប្អូនស្រី ដើម្បីអោយក្លាយជាគ្រូបង្រៀន…
អានបន្តអត់អស់ចិត្ត នៅសុខៗ នាយ ពាក់មី បង្ហោះរូបទំាងនេះ ហើយសួរថា “មូលហេតុ កូនស្អាត កាត់ទៅអ្នកណា មើលតាមហ្នឹងទៅ ! ឪ ឬ ម៉ែ ?”, មានអីហ្វេនៗ ដាក់ម្នាក់១ម៉ាត់ ឡើងកប់ៗមាត់ថា…(មានវីដេអូ)
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។ បច្ចុប្បន្ន តារាកំប្លែងល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។ កូនស្រីច្បងរបស់ នាយ ពាកមី មិនត្រឹមមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងពូកែសម្តែងថែមទៀតផង ជាមួយកាយវិកាលេងទឹកមុខ យ៉ាងស័ក្តិសមបំផុត ធ្វើឲ្យអ្នកទស្សនាទំាងឡាយ មានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។ ចំណែកមកដល់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃ នេះ ស្រីខួច និង យ៉ង់ ស្រីនីត បានថតឲ្យសំអាងការមួយ ឈ្មោះ វីនសំអាងការ មើលទៅពិតជាស្រស់ស្អាត សមសួនខ្លាំងណាស់។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យ នាយ ពាក់មី ពេញចិត្តយ៉ាងខ្លាំងនូវសម្រស់កូនស្រីរបស់ខ្លួន ពេលកំពុងពេញវ័យ ថែមទំាងបានពោលពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា “ហ៊ឺ! កូនពេញក្រមុំហើយ តើខ្ញុំគួរលះបង់អ្វីខ្លះ? កូនពេញក្រមុំមែន តែខ្ញុំមិនទាន់ចាស់ឯណា នៅក្មេងដែរតើ”។ មិនអស់ចិត្តស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នាយ ពាក់មី បានបង្ហោះរូបភាពខ្លួន ប្រពន្ធ និងរូប កូនស្រី ហើយសួរមហាជនថា “មូលហេតុ…
អានបន្តអរជំនួស ! អ្នកណាមិនរំភើប បើនៅសុខៗ ស្រាប់តែ គ្រូពេទ្យធ្មេញ ជួយសម្អាត និង ពិនិត្យធ្មេញឲ្យ ស្រីនីត ដោយឥតគិតថ្លៃហើយ ថែមទំាង…(មានវីដេអូ)
គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី មុនគេបង្អស់ រហូតដល់ថ្នាក់រូបភាពប៉ុន្មានសន្លឹកនេះផ្ទុះល្បី និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ព្រោះតែភាពល្បីល្បាញ ធ្វើឲ្យវាសនា ក្រមុំភាគឦសាន រូបនេះប្រែប្រួល សឹងមិនគួរឲ្យជឿ ។ ជាក់ស្តែង មកដល់ថ្ងៃទី ២០ ខែវច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។ មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការចំនួនពីរ ព្រមទំាងទទួលបានថវិកា និងការឧបត្ថម្ភផ្សេងៗពីសំណាក់សប្បុរសជាហូរហែ។ ចំណែកនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះទៀត ស្រីនីតបានទៅដល់ ពេទ្យធ្មេញខេមរា មួយកន្លែង ។ ក្នុងនោះ លោកគ្រូពេទ្យធ្មេញម្នាក់ឈ្មោះ ឈុន សួស្តី បានប្រាប់ឲ្យដឹងថា “ថ្ងៃនេះក្មួយស្រី យ៉ង់ ស្រីនីត បានមកជួបខ្ញុំផ្ទាល់ហើយ នៅក្រៅគាត់គួរឲ្យស្រលាញ់ និងរួសរាយណាស់។ ខ្ញុំបានធ្វើការសម្អាតធ្មេញ និង ពិនិត្យធ្មេញជូនក្មួយស្រី ព្រមទាំងឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា។ ថ្ងៃនេះគាត់ត្រលប់ទៅមណ្ឌលគិរីវិញហើយ ជូនពរក្មួយស្រីរៀនពូកែ ដើម្បីសម្រេចបំណងនាពេលអនាគត។”៕
អានបន្តអេមបាត់ ! ទីបំផុត ឧកញ៉ា ស្រី ចាន់ថន សម្រេចឲ្យ យ៉ង់ ស្រីនីត ចូលក្នុងផលិតកម្ម របស់លោកហើយ ពិសេស…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត នៅភាគឦសាន ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី។ កុមារីវ័យ ១១ឆ្នាំ រូបនេះ ទៅនៅថ្ងៃអនាគត មានបំណងចង់ក្លាយជា គ្រូបង្រៀន និងតារាចម្រៀង។ លុះដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួបក្មេងស្រីម្នាក់នេះ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី។ ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា ៖ “ខេត្តមណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ ហើយនិងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើល ជីវភាពរស់របស់គ្រួសារប្អូនស្រី ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ង់ ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែរ។ ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថា នឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែ ដល់ក្រុមគ្រួសាររបស់ប្អូនស្រី ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”។ មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានប្រាប់ដំណឹងល្អមួយគឺលោកសម្រេចជ្រើសរើស ស្រីឲ្យចូលផលិតកម្មរបស់លោកហើយ រឹតតែពិសេសបំផុតនោះ គឺជំរុញឲ្យប្អូនស្រី រៀនទាល់តែចប់។ លោកបានបញ្ជាក់ប្រាប់បន្ថែមថា ៖ “ស្នាមញញឹមរបស់ប្អូនស្រី…
អានបន្តនេះហើយជាផ្ទះថ្មីរបស់ ធារ៉ា ដែលថៅកែហាងពេជ្រ សន្យាសង់ឲ្យ គឺធ្វើជិតរួចហើយ ពិតជាស្អាត និងធំជាងមុនទៀត, លោកស្រី បានប្រាប់រឿងមួយទៀត នោះគឺ…(មានវីដេអូ)
មហាជនភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។ កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។ ស្រាប់តែមកដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ដូចដែលបានសន្យា លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបក្មេងប្រុសម្នាក់នេះដល់ផ្ទះហើយ ថែមទំាងប្រកាសថានឹងសង់ផ្ទះថ្មីមួយខ្នងជូនទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានពីផ្ទះរបស់ ធារ៉ា ធ្វើជិតរួចហើយ។ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់ថា “ជិតរួចរាល់ហើយ ផ្ទះថ្មីជូនគ្រួសារប្អូន ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់ មានគេសួរខ្ញុំថា ជួយគេរាល់ដង រើសមនុស្សអត់ ជួយក្មេង ឬចាស់ ជួយបានប៉ុន្មាននាក់ហើយ? ខ្ញុំថា មិនរើសទេ ឱ្យតែលំបាកពិតប្រាកដ ហើយមានការតស៊ូក្នុងជីវិត។ រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដឹងថាជួយបានប៉ុន្មាននាក់ហើយដែរ ព្រោះមិនដែលសរុប មិនដែលយកមកគិតឡើងវិញ។ សំខាន់ជាការពេញចិត្តធ្វើ ដោយមិនគិតថាបានអ្វីតបស្នងមកវិញ។ រាល់ដង ឱ្យតែខ្ញុំជួយគេ ហើយគេញញឹម គេសន្យាថាមិនបាក់ទឹកចិត្ត នោះហើយជាអ្វីដែលខ្ញុំចង់បាន។ សូមអរគុណដល់កាកបាទក្រហម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ។ យើងត្រូវរួមគ្នាផ្ដល់កម្លាំងចិត្ត និងការគាំទ្រ ទើបប្រជាជនអាចរួចផុតពីការលំបាក”៕
អានបន្តគ្រប់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ កញ្ញា រ៉ូស ប្រកាសចង់ជួបមុខ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា នៅខាងក្រៅ ដោយសាររឿងមួយនេះ….
ហ្វេនៗភាច្រើន ក៏ដូចជាប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវ តារាសម្តែងស្រីម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនូវកាយវិការមួយចំនួន ក្នុង MV នេះ។ តែទោះជាយ៉ាងណា ក៏ដោយ កញ្ញា រ៉ូស ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។ រ៉ូស បានប្រាប់ថា “ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។ ក្រោយៗមក កញ្ញា រ៉ូស តែងតែបង្ហាញមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ព្រមទំាងបានបញ្ចេញបទចម្រៀងជាហូរហែផងដែរ។ ចំណែក កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ កញ្ញា រ៉ូស បានប្រកាសចង់ជួបផ្ទាល់ជាមួយ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា។ រ៉ូស បានបញ្ជាក់ ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ដោយសារគេកាត់តនាងខ្ញុំដាក់ វណ្ណដា ច្រើនពេក ឥឡូវនាងខ្ញុំ រ៉ូសចង់ជួប វណ្ណដា ចង់ដឹងថាមុខ វណ្ណដា នៅខាងក្រៅបែបណា ហើយជួបនេះ ក្នុងន័យ វណ្ណដា សិល្បៈរៀមច្បង ទេចា៎ ហើយ វណ្ណដា បើបានឃើញជួយទាក់ទងមក rose ផងចា៎ ហើយដឹងម៉េចបានខ្ញុំចង់ជួប វណ្ណដា អត់ដោយារសារ វណ្ណដា…
អានបន្តស្វាមីល្អ ! នៅសុខៗ ស្រាប់តែ ស៊ឹម សូលិកា និងស្វាមី បង្ហោះរូបប៉ុន្មានសន្លឹកនេះ បង្កប់សារម្នាក់មួយ គួរឲ្យចាប់អារម្មណ៍ ថា…
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជាពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលងឡើយ។ សូលិកា នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្ររបស់ខ្លួនដដែលមកដល់សព្វថ្ងៃនេះ។ ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។ មួយវិញទៀត អ្វីដែលធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍នោះ អ្នកនាង ស៊ឹម សូលិកា និងស្វាមី តែងតែនាំគ្នាដើរលេងកម្សាន្តជាញឹកញាប់ជាមួយគ្នា នាថ្ងៃឈប់សម្រាកនានា សឹងមិនដែលរំលងឡើយ បើទោះពួកគាត់មានកូនធំពេញវ័យក៏ដោយ ក៏នៅតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាដដែល។ ចំណែកម្សិលមិញនេះ នាថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញស្វាមី អ្នកនាង សូលិកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងពោពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយថា “អរគុណសន្តិភាព ប្រពន្ធខ្ញុំគាត់ប្រាប់ថា មូលហេតុដែលអូនរៀបការជាមួយបងព្រោះតែជើងបងស្អាត ។ ១/ គឺជើងបងមិនចេះដើរយប់ ២/ គឺជើងបងតែងនៅជិតជើងអូន” ។ នាថ្ងៃដដែលនេះ សូលិកា ក៏បានបង្ហោះសារមួយដែរ ដោយសរសេរថា “ប្ដីខ្ញុំ គឺល្អណាស់សម្រាប់ខ្ញុំ ប្ដីខ្ញុំមើលថែខ្ញុំគ្រប់កាលៈទេសៈ ប្ដីខ្ញុំ គឺខ្ញុំ របស់ប្ដី មើលថែប្ដី បារម្មណ៍ពីប្ដី គិតពីសុខទុក្ខរបស់គ្រួសារតូចមួយនេះ ៣នាក់ គត់ សួស្ដីថ្ងៃឈប់សំរាក ដ៏សែនមនោរម្យ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖
អានបន្ត