មិនបាច់ទៅណាទេ នៅលើដំបូលផ្ទះ ក៏មានក្តីសុខដែរ ! អីយ៉ា ចែដាណា និងពូម៉ៅ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ត្រៀមឆ្លងចូលឆ្នាំ ២០២១ មើលសាមញ្ញមែន តែកក់ក្តៅណាស់ ដល់ថ្នាក់ ហ្វេនៗ ឃើញភ្លាម ក៏ចូល comment បែបនេះ ថា…

លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ។ លោកស្រី មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើសឈាម។ ងាកមកមើលជីវិតផ្ទាល់ខ្លួន របស់ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី វិញម្តង ក៏មិនណយប៉ុន្មានដែរ ។ ក្នុងនោះ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ ចែដាណា និងពូម៉ៅ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ តាមទីកន្លែងជិតឆ្ងាយ និងញុំាអាហារតាមផ្លូវជាញឹកញាប់ មើលទៅពិតជាមានក្តីសុខ និងរីករាយ ខ្លាំងណាស់។ លោកស្រី និងស្វាមី ចូលចិត្តប្រើជីវិតសាមញ្ញខ្លាំងណាស់។ ជាក់ស្តែង នាយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ ដែលនឹងចូលមកដល់ឆ្នាំថ្មី ២០២១ ក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ គេឃើញ ចែដាណា និងពូម៉ៅ ដាក់ប៉ុន្មានប៉ុស្តិ៍ជាមួយគ្នា ឡើងផ្អែមល្ហែម នៅលើដំបូលផ្ទះ មើលទៅពោរពេញដោយស្នាមញញឹម និងកក់ក្តៅណាស់។ លោកស្រី ក៏បានភ្ជាប់សារខ្លីមួយថា “ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីសូមជូនពរជ័យដល់បងប្អូនខ្មែរទាំងអស់គ្នា សូមឱ្យឆ្នាំថ្មីមកដល់សូមសិរីសួស្ដីដល់បងប្អូនរកទទួលទានមានបានសុខភាពល្អនិងសុភមង្គលគ្រប់ក្រុមគ្រួសារសូមអរគុណ”។ ឃើញរូបភាពទំាងនេះភ្លាម ហ្វេនៗជាច្រើន ក៏បានចូល comment បែបនេះ ថា ៖ រ៉ូមែនទិចណាស់ប្អូនទាំងពីរ កំលោះ ក្រមុំសុំខ្មាស់ ជូនពរប្អូនទាំង២ មានសម្រស់កាន់តែស្អាត ហើយនិងមានសុខភាពល្អ, សាធុ សាធុ សាធុ, មើលទៅចែ មានក្តីសុខណាស់, បងប្រុសស្រលាញ់អាវនោះខ្លាំងណាស់ ព្រោះឃើញពាក់រហូត, មិនបាច់ទៅណាទេ លើដំបូលផ្ទះក៏មានក្តីសុខដែរ។ ព្រមទំាងនៅមាន comment…

អានបន្ត

ប៉ាៗល្អ ! ដើម្បីត្រៀមឆ្លងឆ្នាំសកល ២០២១, ឧកញ៉ា ឌួង ឆាយ បានសុំភរិយា មកផ្ទះ នាំកូនៗទំាង៣ ទៅ…

មហាជនជាច្រើន ពិតជាបានជ្រាបហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ  មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់យ៉ាងច្បាស់ ចំៗ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ លុះមកដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃបុណ្យណូអែល គេឃើញ ឧកញ៉ា ឌួង ឆាយ បានទិញកាដូយ៉ាងច្រើន យកទៅឲ្យកូនៗទំាង៣របស់ខ្លួន មើលទៅពួកគាត់ ពិតជារីករាយ និងកក់ក្តៅយ៉ាងខ្លាំង សូម្បីតែអ្នកប្រើប្រាស់ ហ្វេសប៊ុកទូទៅ ដែលបានឃើញរូបភាព និងវីដេអូនេះហើយ ក៏រំភើបតាមដែរ។ ឧកញ៉ា ឌួង ឆាយ ក៏បានភ្ជាប់សារ មួយឃ្លា ថា “រីករាយថ្ងៃបុណ្យណូអែលណាពូមីងបងប្អូនទាំងអស់គ្នា Happy Merry Christmas 2020 ថ្ងៃនេះសុំការអនុញាតិពីគាត់ មកផ្ទះ យកកាដូមកអោយកូនៗ ខានជួបកូនៗជិតមួយសប្តាហ៍ហើយ…

អានបន្ត

មានរឿងអ្វីហ្នឹង? បានជានៅសុខៗ ស្រាប់តែ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារប្លែកៗ បែបនេះ ថា “រឿងរាវកន្លងទៅ គឺពិតជាដើរលឿនខ្លាំងណាស់ ការជួបជុំ និងបែកបាក់ គ្មាននរណា អាចដឹង និងចង់ជួបជីវិតគូ ដែលមិនសមបំណងបែបនេះទេ ជួបគ្នាជានិស្ស័យ បែបគ្នាជា…”

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ភរិយា លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលថតជាមួយ លោក សុវណ្ណ រិទ្ធី និងកូនរបសខ្លួន ថែមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងមួយថែមទៀតថា ៖ “ឆ្លងឆ្នាំចាស់នេះ នឹងបញ្ចប់នៅយប់នេះ ហើយក៏ដល់ពេលវេលា ត្រៀមទទួលឆ្នាំថ្មីខាងមុខ រឿងរាវកន្លងទៅ គឺពិតជាដើរលឿនខ្លាំងណាស់ ការជួបជុំ និងបែកបាក់ គ្មាននរណា អាចដឹង និងចង់ជួបជីវិតគូ ដែលមិនសមបំណងបែបនេះទេ ជួបគ្នាជានិស្ស័យ បែបគ្នាជាព្រហ្មលិខិត ទេវតា លោកបានកំណត់រួចរាល់ហើយ សំរាប់ជីវិតរបស់យើងម្នាក់ៗ ផ្លូវជីវិតបែបណា គឺយើងខ្លួនឯង ជាអ្នកជ្រើសរើស ដើរវាដោយខ្លួនឯង ខ្ញុំពិតជាស្រលាញ់គ្រួសារតូចមួយនេះ”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀត បានចូល comment សួរថា “ម៉េចបានអ៊ីចឹង ជេៗ?, បងលែងគ្នាមែន?, បងបែក បងទ្ធី ហើយមែន?”។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលកំពុងតែឆ្ងល់ ពីទំនាក់ទំនងរវាង លោក សុវណ្ណ រិទ្ធី និងភរិយា របស់ខ្លួន។ ហើយមកទល់ពេលនេះ គេក៏នៅមិនទាន់ឃើញ ភរិយា របស់លោក សុវណ្ណ រិទ្ធី បានឆ្លើយតបទៅហ្នឹង ការចោទសួរខាងលើ នៅឡើយទេ៕

អានបន្ត

នៅសុខៗ ស្រាប់តែ អ្នកឧកញ៉ា គិត ម៉េង រំលឹករឿងនេះឡើង ដោយប្រាប់ ថា “គិត ស៊ូឡុង ជាកូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ខណៈដែលពិភពលោកទាំងមូលកំពុងចូលរួមពិធីឆ្លងឆ្នាំសកល, ខ្ញុំចាំបានថា អារម្មណ៍របស់ខ្ញុំពិតជា…”

កាលពីកន្លងផុតទៅថ្មីៗនេះ មហាជនមួយចំនួនធំ មានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ អ្នកឧកញ៉ា គិត ម៉េង តែងតែបង្ហោះសារ ដ៏ផ្អែមល្ហែម ជាញឹកញាប់ ថ្លែងពី ភរិយា របស់ខ្លួន គឺ លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) អមដោយសារផ្អែមល្ហែមជាច្រើន អានហើយ ពិតជារំភើបតាម។ ចំណែកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយ ពីក្រុមគ្រួសាររបស់លោក ព្រមទំាងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “គិត ស៊ូឡុង ជាកូនប្រុសពៅរបស់ខ្ញុំ ដែលបានចាប់កំណើត ខណៈដែលពិភពលោកទាំងមូលកំពុងចូលរួមពិធីឆ្លងឆ្នាំសកល។ ខ្ញុំចាំថា ខណៈនោះ ខ្ញុំកំពុងរង់ចាំនៅឯមន្ទីរពេទ្យ ហើយឧត្តមភរិយារបស់ខ្ញុំ ចំណាន កំពុងឈឺពោះឆ្លងទន្លេក្នុងបន្ទប់សម្រាល។ ខ្ញុំចាំបានថា អារម្មណ៍របស់ខ្ញុំ ពិតជាអន្ទះសា និងបារម្ភយ៉ាងខ្លាំងក្នុងពេលកំពុងរង់ចាំយ៉ាងយូរ។ ក្រោយមក ខ្ញុំក៏មានអារម្មណ៍ធូរស្រាលពោរពេញដោយក្តីសោមនស្សរីករាយ នៅពេលដែលភរិយា និងកូនប្រុសរបស់ខ្ញុំ បានចេញពីបន្ទប់សម្រាល។ ស៊ូឡុង គឺជាកាដូដ៏ពិសេស និងមានតម្លៃបំផុត សម្រាប់គ្រួសាររបស់យើង នាថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ ដូចអ្នកទាំងអស់គ្នាដែរ យើងទន្ទឹងរង់ចាំឆ្លងឆ្នាំ ២០២១ ហើយយើងក៏ទន្ទឹងរង់ចាំអបអរខួបកំណើតកូនប្រុសខ្ញុំ គម្រប់ខួប៨ឆ្នាំផងដែរ។ រីករាយថ្ងៃកំណើត ស៊ូឡុង! ប៉ាម៉ាក់ស្រឡាញ់កូនខ្លាំងណាស់។”៕

អានបន្ត

ហ្វេនៗ សំណូមពរច្រើនពេក, ទីបំផុត លោក ហេង ពិទូ និង មិត្តចាស់ ច្រៀង បទ “ពេលដែលត្រូវបែក” កាលពី២០ឆ្នាំមុន ឡើងវិញហើយ ពិតជាពីរោះ ឥតប្រែសោះ ដល់ថ្នាក់ អ្នកគាំទ្រ ទប់អារម្មណ៍មិនជាប់ ក៏ចូល comment ព្រាត ថា… (មានវីដេអូ)

កាលពី ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ តារាចម្រៀង ហេង ពិទូ បានបង្ហោះរូបភាព២សន្លឹក រំលឹកអនុស្សាវរីយ កាលពីពេលកន្លងទៅ ជាមួយក្រុមរបស់ខ្លួន ដល់ថ្នាក់ធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រហូតដល់ថ្នាក់មានការចែករំលែករូបភាពនេះ ជិត៣ពាន់ដងបាត់ទៅហើយ គិត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ។ លោក ពិទូ បានភ្ជាប់សារខ្លីមួយថា “2000​>2020. មេីលថ្ងាស់ក្រុមគេផង​ គ្មានអីអ៊ួតក្រៅពីសក់ជ្រុះទេ​ ហាហា”។ ស្រាប់តែមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ ហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ ក្រុមរបស់ ហេង ពិទូ បានលើកយកបទចាស់ របស់ខ្លួន មកច្រៀងឡើងវិញម្តងទៀត បទនេះ មានចំណងជើងថា “ពេលដែលត្រូវបែក”។ ម្សិលមិញនេះដែរ លោក ហេង ពិទូ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា “អបអរឆ្នាំសកល​! 20ឆ្នាំនៃបទចំរៀង​ យើងត្រូវបានរំលឹកឡើងវិញ​ ជាមួយនឹង​ មិត្តចាស់​ និង​ ក្រុមចាស់​ របស់ខ្ញុំ​ អរគុណដែលគាំទ្រ​ និងលើកទឹកចិត្តដល់ពេលនេះ​”។ ស្តាប់បទនេះចប់ភ្លាម អ្នកគំាទ្រ ជាច្រើន អត់ចាំយូរទេ ក៏បានចូល comment ព្រាត ថា៖ ចេញមកម៉ាអេមហ្មងបង, អរគុណ​បង ​ដែលបាន​រំលឹក​អនុស្សាវរីយ៍​ ចាស់​ ដែល​បាន​កន្លង​មក ​ពិត​ជា​ពីរោះ​ណាស់​បង, អាយដលខ្ញុំមកវិញ ហើយសង្ហាៗ, ពីរោះណាស់ ពិតជាពីរោះ ខ្លាំងមែនទែន សូមស្វាគមន៍ សម្រាប់ការវិលត្រឡប់មកវិញ MKS ស្រលាញ់ណាស់,…

អានបន្ត

ពិតជាស្រ​ណោះណាស់ ! ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញ ចូលរួមពិធីបុណ្យស​ព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក វរសេនីយ៍ឯក ជូនសព របស់លោក វរសេនីយ៍ទោ រ៉េត សុីណែត ព្រមទំាងបង្ហាញអារម្មណ៍ថា…

នៅព្រឹក ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញ ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក វរសេនីយ៍ឯក ជូនសព របស់លោក វរសេនីយ៍ទោ រ៉េត សុីណែត។ ក្នុងនោះ បើងយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានបញ្ជាក់ឲ្យដឹងច្បាស់ថា ៖ “នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំលោក លោកស្រីស្នងការរង នាយការិយាល័យ និងមន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័កវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត សុីណែត ជាកិ​ច្ចបច្ឆាមរណ: ដែលបានទទួលមរ​ណ: កាលពីរំលងអធ្រាតយប់ថ្ងៃទី៣០​ ។ ក្នុងពេលនោះដែរ ឯកឧត្តម​ស្នងការ បានបង្ហាញអារម្មណ៍ នឹកស្រណោះ​ សោកស្តាយ ដែលបា​ត់ប​ង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព​ ក៏ដូចជាការចូលរួមសហការណ៍ក្នុងការបង្ក្រាបបទល្មេីសនានា​ជាច្រេីន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាពេលកន្លងមក​ ។ សូមបញ្ជាក់ថា លោក វរសេនីយ៍ទោ​ រ៉េត​ សុីណែត​ អាយុ៤១ឆ្នាំ​ ជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកូន២នាក់​ ស្រីម្នាក់​ ប្រុសម្នាក់​ ជាមន្ត្រីដ៏ល្អ​មួយរូប បានលះបង់ក្នុងការបម្រេីសង្គម​ជាតិ​ ហេីយគាត់ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ផងដែរ​ ។ ឯកឧត្តមស្នងការ បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ​ ជាមួយក្រុមគ្រួសារស​ព លោក វរសេនីយ៍ទោ​ រ៉េត​ សុីណែត​ ផងដែរ​ ។ ជាមួយនោះដែរ ឯកឧត្តមស្នងការ ក៏បាននាំយកជាសម្ភារ: និងថវិកាមួយចំនួន​ ដេីម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពផងដែរ​ ៕”៕

អានបន្ត

ក្តីសុខ ! សុឹម សូលិកា និងស្វាមី នាំកូនស្រី ដាក់ប៉ុន្មានប៉ុស្តិ៍ នៅទឹកដី ខេត្តមណ្ឌលគិរី មើលទៅស្រស់ស្រាយណាស់ អមដោយទេសភាព ស្អាតទាក់ភ្នែកទៀត ហើយប្រាប់យ៉ាងខ្លី ថា…

ហ្វេនៗ ក៏ដូចជាទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលគ្រប់គ្នា មិនដែលមើលរំលង ឡើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ក្រៅពីវិស័យសិល្បះ បើងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញ ក៏មិនធម្មតាឡើយ ដោយ តារាស្រីរូបនេះ កំពុងសាងសុភមង្គល យ៉ាងកក់ក្តៅជាមួយ ក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ ខ្លាំងណាស់។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះទៀត សូលិកា និងស្វាមី បាននាំកូនស្រី ទៅលំហែកាយដល់ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី មើលទៅពោរពេញដោយស្នាមញញឹម រីករាយ ណាស់ ព្រមទំាងបានផ្តិតយកទេសភាពនៅទីនោះ ឃើញហើយ ពិតជាស្រស់ស្រាយ រំសាយអស់ទុក្ខកង្វល់នានា។ សូលិកា ក៏បានភ្ជាប់សារខ្លីមួយដ៏មានន័យ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ថា “សេចក្ដីសុខ សុភមង្គល គ្រួសាររបស់ខ្ញុំ ងាយៗ ស្រួលៗ សប្បាយៗ តោះ តោះ ឆ្លងឆ្នាំថ្មី ស្អែកខានស្អែកនេះហើយ ២០២០/២០២១(countdown)ចាស់មួយឆ្នាំទៀតហើយ សូមរក្សាស្នាមញញឹមជូនមនុស្សជាទីស្រលាញ់អោយបានច្រើនៗ ព្រោះថា …. ក្ដីសុខរបស់មនុស្សដែលយើងស្រលាញ់គឺជាក្ដីសុខរបស់យើងពិតៗ នោះអី ចាស ។ រាត្រីសួស្ដី មហាមិត្តទាំងអស់គ្នា “។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ នៃដំណើរកម្សាន្ត របស់ សូលិកា និងក្រុមគ្រួសារខាងក្រោមនេះ ៖

អានបន្ត

ញាក់សាច់ ! ស្ងាត់ៗ ឧកញ៉ា ឡេង ណាវ៉ាត្រា ទិញឡាន ទំនើប Lamborghini ពណ៌ក្រហម មួយគ្រឿងទៀត បាត់ ឲ្យទៅ…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។ ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ ឧកញ៉ា ម្នាក់នេះវិញ ក៏មិនធម្មតាឡើយ បើទោះបីជាលោក រវល់ខ្លាំង ក្នុងមុខរបររកស៊ីក៏ដោយ ក៏លោកមិនដែលភ្លេចឡើយក្នុងការផ្តល់ភាពកក់ក្តៅជូនគ្រួសារ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ គេប្រទះឃើញ លោក យឹម តាស្រង់ បានបង្ហោះរូបភាពមួយសន្លឹក ខណៈពេល ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងបើកឡានទំនើប Lamborghini ពណ៌ក្រហម នេះ។ លោក យឹម តាស្រង់ បញ្ជាក់ថា “ទិញទៀតហើយមេ! គាត់ចង់ទិញlamborghiniជិះ ឲ្យគ្រប់៤ពណ៌ មើលទៅ”។ ឃើញបែបនេះភ្លាម ភរិយា ឧកញ៉ា ឡេង ណាវ៉ាត្រា បានស៊ែរផុសមួយនេះ ហើយប្រាប់ លោក យឹម តាស្រង់ ថា “បងស្រង់អើយ ជួយប្រាប់ប្ដីខ្ញុំផង អ្នកធ្វើកាតគ្រីឡាន ឡើងឆ្ងល់ហើយថា ម្នាក់ស្រីហ្នឹង (ខ្ញុំ) ធ្វើការអី ព្រោះគាត់ឃើញ តែឈ្មោះខ្ញុំរហូត”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

អានបន្ត

នេះជាទិដ្ឋភាពទូទៅ នៃពិធីបុណ្យស​​ព លោក រ៉េត ស៊ីណែត ហៅ ញ៉ក់ ត្រូវបានជនដៃដល់ បា​ញ់ស​ម្លា​​ញ់កា​លពីយប់មិញ, រឹតតែរំជួលចិត្ត ក្រោយដឹងរឿងមួយនេះទៀត គឺ ញ៉ក់ ជាបុគ្គល…

នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ នេះ គេឃើញ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បាននាំយកបច្ច័យចូលបុណ្យស​ព លោក រ៉េត ស៊ីណែត ហៅ ញ៉ក់ នា​យរងព្រ​ហ្មទ​ណ្ឌកម្រិ​តស្រា​ល ត្រូវបានជនដៃដល់បា​ញ់ស​ម្លា​ញ់កាលពីយប់មិញនេះ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀត ថា ៖ “ខ្ញុំពិ​តជា​ក្តុ​កក្តួល និងមា​នការសោ​កស្តាយ ជាខ្លាំង នៅពេ​លឮដំណឹងថា លោក រ៉េត ស៊ីណែត ហៅ ញ៉ក់ នាយរងព្រ​ហ្មទ​ណ្ឌកម្រិ​តស្រា​ល ត្រូវបា​នជនដៃដល់ បា​​ញ់​ស​ម្លា​​ញ់ កាលពីយប់មិញនេះ។ ញ៉ក់ គឺជាបុគ្គល មានទំនួលខុសត្រូវខ្ពស់ លើការងាររបស់ខ្លួន ដែលតែងតែ ចូលរួមសម្រេចការងារធំៗ ជាច្រើន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ ខ្ញុំបាទ តំណាង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បាននាំយកបច្ច័យចូលបុណ្យ រំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលកំពុងប្រារព្វពិធីបុណ្យ នៅគេហដ្ឋាន ក្បែរសាលាបាក់ទូក។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីនេះទំាងអស់គ្នា ៖

អានបន្ត

មើលហើយ រំភើបតាម ! កំពុងតែ Live ច្រៀង និងលក់ផលិតផល សុខៗ ស្រាប់តែ សម្តេចតេជោ ចូល comment, ឃើញភ្លាម ខាន់ ជេមស៌ រំភើប អួលដើម ក ឡើងស្រក់ទឹកភ្នែក ច្រៀងទៅមុខទៀត មិនចង់រួច…(មានវីដេអូ)

ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ នូវ តារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។ បទពីរោះៗ ទំាងនោះ របស់ ខាន់ ជេមស៌ ភាគច្រើន គឺបទមនោសញ្ចេតនា ដែលមានដូចជាបទ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” ព្រមទាំងនៅមានបទចម្រៀងទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ កំពុងតែ Live លក់ផលិតផល អមដោយការច្រៀងលេងកម្សាន្ត ស្រាប់តែ ខាន់ ជេមស៌ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានចូល comment និងស៊ែរ វីដេអូនៃការ Live នេះ។ ក្នុងនោះ សម្តេចក៏បានចូល comment ថា “ជូនពរកូនមានជោគជ័យ” ក្រោយមកបន្តិច សម្តេចក៏បាន comment មួយទៀត ថា “អរគុណកូនដែលបានច្រៀងបទពុក”។ ពាក្យទំាងពីរនេះហើយ បានធ្វើឲ្យ ខាន់ ជេមស៌ រំភើប អួលដើមក ឡើងស្រក់ទឹកភ្នែក ស្ទើរនិយាយ និងច្រៀងលែងទៅមុខ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូ ចាប់ពីនាទី ទី 17:50 តទៅ ៖

អានបន្ត