បានបុណ្យច្រើនណាស់ ! នៅសុខៗ ស្រាប់តែ ស្រីអូន ប្រកាស បញ្ចេញថវិកាដល់ទៅ ៥០ មុឺនដុល្លារ ឯណោះ ដើម្បីធ្វើរឿងមួយនេះទៀតហើយ នោះគឺ…

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ទូទៅ តាមរយៈទង្វើរសប្បុរសធម៌ ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។ ជាក់ស្តែង កាលពីម្សិលមិញនេះទៀត នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនទៀតហើយ ថា៖ “នាងខ្ញុំស្រីអូន និងស្វាមី ឈាង រ័ត្ន កំពុងបញ្ចេញថវិកា ចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ ទៅដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង។ បញ្ជាក់: អំណោយនេះ គឺខ្ញុំរៀបដោយផ្ទាល់ដៃ និង ចុះចែកដោយផ្ទាល់តែម្ដង នេះជាអ្វីដែលពួកយេីងអាចជួយសំរាលទុក្ខលំបាកខ្លះៗរបស់បងប្អូន ដែលពិការ និងលោកតា លោកយាយ ចាស់ជរា ដែលទីទ័លខ្លាំង ជូនបុណ្យផងបងប្អូនខ្មែរ។ សូមអោយឆ្នាំថ្មី ២០២១ នាំយកនូវសេរីសួស្ដីនិងរឿងល្អៗជូនបងប្អូនខ្មែរទាំងអស់គ្នា ដោយក្ដីគោរពពីនាងខ្ញុំ ស្រីអូននិងស្វាមី”៕

អានបន្ត

ញាក់សាច់ ! ទេព បូព្រឹក្ស តែងខ្លួនមួយឈុតនេះ ឡើងច្រៀងយប់មិញ ប្លែកកប់ហ្មង ដល់ថ្នាក់ ហ្វេនៗ ភ្ញាក់ព្រឺត ពិសេសចាប់ អារម្មណ៍ត្រង់…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នំា ២០២០ គេប្រទះឃើញ តារាចម្រៀង ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត (G-Devith) បានបង្ហាញខ្លួនក្នុង កម្មវិធីប្រគំតន្ត្រីមួយ នាយប់ឆ្លងឆ្នាំ ដោយច្រៀងចម្រៀងជាច្រើនបទ សុទ្ធតែពីរោះៗ។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យ ហ្វេនៗ មានការចាប់អារម្មណ៍ជាខ្លាំងនោះ ទៅលើការតុបតែងខ្លួន របស់ ទេព បូព្រឹក្ស តែម្តង មើលទៅពិតជាប្លែក និងទាក់ទាញខ្លាំងណាស់។ ទេព បូព្រឹក្ស ក៏បានបង្ហោះរូបភាពនៃការតុបតែងខ្លួនបែបនេះដែរ ព្រមទំាងភ្ជាប់សារបញ្ជាក់ថា “មិនថាឆ្នាំចាស់ ឬឆ្នាំថ្មីឡើយ សំខាន់ខ្ញុំ នៅតែជាខ្ញុំ ខ្ញុំតែងធ្វើអ្វី ដែលខ្ញុំចូលចិត្ត ខ្ញុំមិនដែលបោះបង់ ក្តីស្រម៉ៃរបស់ខ្ញុំឡើយ ខ្ញុំតែងខំប្រឹង ទោះវាលំបាក ឬយ៉ាងណា តែក៏មិនចំណាយពេលដល់មានតំលៃរបស់ខ្ញុំទៅ អានខ្សែជីវិតរបស់អ្នកដទៃ ចូលចិត្តក៏និយាយជាមួយ មិនចូលចិត្តក៏ដើរចេញ ឆ្នាំនេះក៏នឹងមាន album សំរាប់ fan Look at that snake”។ កំពុងតែមើលការ Live នៃការប្រគំតន្ត្រីនេះ បានធ្វើឲ្យ ហ្វេនៗ របស់ ទេព បូព្រឹក្ស មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ថ្នាក់ ពោលពាក្យ ជាច្រើនថា ៖ អោយតែ idol មករស់រវើកហ្មង, កប់សា​ហា​វ, wow idol, ចុម អាយដល, សា​ហា​វណាស់ ក្រុមអាយដល ឈ្នះអស់មារសត្រូវ, មកលើកនេះ សក់ធំម្ល៉េះ, ម្ទេសឡើងថ្លៃ ដោយសារ អាយដល ប្រមូលមក អ៊ីចឹងសោះ, ចុមញាក់សាច់។…

អានបន្ត

ខានឃើញយូរ នៅតែស្អាត ! អីយ៉ា ស្ងាត់ៗ កុល ដាវី និងស្វាមី បានទៅដល់ ឋានសួគ៌បូកគោ បាត់, រំភើបរឿងមួយនេះពេក កុល ដាវី ពោលពាក្យបែនេះ ដាក់ស្វាមី ចំៗ ថា “អូនដឹងថា ក្តីសុខរបស់បង គឺបានឃើញ…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សុខ រក្សា និង តារាសម្តែងដ៏ល្បី កុល ដាវី បានចូលរោងការ ជាផ្លូវការ ជាមួយគ្នាហើយ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួមអាជីពជាមួយគ្នា យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។ ក្រោយរៀបការ អ្នកទំាងពីរកំពុងសាងសុភមង្គល យ៉ាងមានក្តីសុខ ដោយ កុល ដាវី តែងតែបង្ហោះរូបភាពផ្អែមល្ហែមជាញឹកញាប់ ជាមួយស្វាមីរបស់ខ្លួន។ ក្រៅពីមុខជំនួញកំពុងតែជោគជ័យខ្លាំងនោះ អ្នកទំាងពីរមិនដែលភ្លេចឡើយ ក្នុងការដើរលេងកម្សាន្ត យ៉ាងរីករាយជាមួយគ្នា។ ជាក់ស្តែងកាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ កុល ដាវី  និងស្វាមី បានទៅដល់ រមណីយដ្ឋាន ឋានសួគ៌បូកគោ ព្រមទំាងបានផ្តិតយករូបភាពនៅទីនោះ ពិតជាស្រស់ស្អាតខ្លាំងណាស់។ ក្នុងនោះ ដាវី បានបញ្ជាក់ប្រាប់ បន្ថែម ថា ៖ “ឋានសួគ៌បូកគោ 31/12/2020 រយលានអត្ថន័យ ជាថ្ងៃខួបកំណើតខ្ញុំ អរគុណប្តីសំលាញ់ អូនដឹងថាក្តីសុខរបស់បង គឺបានឃើញស្នាមញញឹមរបស់អូន អូនចង់ប្រាប់ថា អូនស្រលាញ់បងខ្លាំងណាស់ ហើយក៏ខ្វះបងមិនបាន អរគុណប្តីសំលាញ់ បងជាអ្វីៗរបស់អូន ជារបាំងការពារអូន ជាទីព្រឹក្សាដ៏ពូកែរបស់អូន ជាប្តីដែលស្មោះត្រង់របស់អូន អូនសូមអោយស្នេហាយើង ផ្អែមល្ហែម បែបនេះ រហូតតទៅ”។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនារូបភាពស្អាត នៃដំណើរកម្សាន្តដ៏រីករាយ របស់ តារាទំាងពីរ ទំាងអស់គ្នា ៖

អានបន្ត

មើលទៅសប្បាយ និងមានក្តីសុខណាស់ ! ហៅមក countdown ជាមួយគ្នា មានអី ពូម៉ៅ គេងលក់បាត់, ចែដាណា អត់សុខចិត្ត ដាស់មក countdown ទាល់តែបាន ថែមទំាងជូនពរគ្នា ឡើងម៉ាអេម ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ គេឃើញ ចែដាណា និងពូម៉ៅ បាននាំគ្នា ត្រៀមឆ្លងចូលឆ្នាំសកល ២០២១ ថែមទំាងបានថតរូបជាមួយគ្នា ឡើងផ្អែមល្ហែម ជាច្រើនសន្លឹក នៅលើដំបូលផ្ទះ មើលទៅពោរពេញដោយស្នាមញញឹម និងកក់ក្តៅណាស់។ ចែដាណា បានភ្ជាប់សារដ៏មានន័យមួយថា “ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីសូមជូនពរជ័យដល់បងប្អូនខ្មែរទាំងអស់គ្នា សូមឱ្យឆ្នាំថ្មីមកដល់សូមសិរីសួស្ដីដល់បងប្អូនរកទទួលទានមានបានសុខភាពល្អនិងសុភមង្គលគ្រប់ក្រុមគ្រួសារសូមអរគុណ”។ ឃើញរូបភាពទំាងនេះភ្លាម ហ្វេនៗជាច្រើន ក៏បានចូល comment បែបនេះ ថា ៖ រ៉ូមែនទិចណាស់ប្អូនទាំងពីរ កំលោះ ក្រមុំសុំខ្មាស់ ជូនពរប្អូនទាំង២ មានសម្រស់កាន់តែស្អាត ហើយនិងមានសុខភាពល្អ, សាធុ សាធុ សាធុ, មើលទៅចែ មានក្តីសុខណាស់, បងប្រុសស្រលាញ់អាវនោះខ្លាំងណាស់ ព្រោះឃើញពាក់រហូត, មិនបាច់ទៅណាទេ លើដំបូលផ្ទះក៏មានក្តីសុខដែរ។ នៅមិនទាន់អស់ទេ អ្វីដែលរឹងតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ថែមទៀតនោះ កំពុងតែត្រៀមឆ្លងឆ្នាំ ស្រាប់តែ ពូម៉ៅ គេលក់បាត់ ដល់ថ្នាក់ ចែដាណា មិនសុខចិត្ត ក៏ដាស់ឲ្យមកឆ្លងឆ្នាំ ជាមួយ ទាល់តែបានសម្រេច មើលទៅពួកគាត់ទំាងពីរពិតជាមានក្តីសុខខ្លាំងណាស់។ ក្នុងនោះផងដែរ គេឃើញ ពូម៉ៅ និងចែដាណា បានជូនពរគ្នាទៅវិញទៅមក នូវពាក្យជាច្រើនម៉ាត់ ឡើងម៉ាអេមទៀត ស្តាប់ហើយ ពិតជារំភើបតាម។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ សប្បាយៗ របស់ លោកស្រី ទ្រី ដាណា និងស្វាមី ទំាងអស់គ្នា ៖

អានបន្ត