អស់ទាស់ ! ស្ងាត់ៗ ឆាយ វីរៈយុទ្ធ ចេញមួយបទទៀតហើយ “អក្សរ S” ពីរោះប្លែកអារម្មណ៍ណាស់ ពិសេស ហ្វេនៗ ពេញចិត្ត តួស្រី ត្រង់…(មានវីដេអូ)

មហាជនរជាច្រើន ពិតជាធ្លាប់ស្តាប់ និងគាំទ្រ បទពីរោះៗជាច្រើនរបស់ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម សាន់ ដេ គឺលោក ឆាយ វីរៈយុទ្ធ ហើយ។ បទជាច្រើន របស់តារារូបនេះ នៅតែដក់ជាប់ក្នុងអារម្មណ៍ប្រិយមិត្តជាច្រើន ស្ទើរមិនគួរឲ្យជឿ រហូតដល់បច្ចុប្បន្ននេះ កាន់តែស្តាប់ កានតែពីរោះជាប់ចិត្ត។ ​”អ្នកណាមិនល្បី Tik Tok សម្បូរណាស់ស្រីស្អាតៗ រាងStandard ហើយពូកែរាំគ្រលែងចង្កេះ សម័យទំនើបគេខំហាត់ប្រាណយកអក្សរS ក្រមុំរាងS ស្រមៃតេសៗ ពិសេសអត់ទាស់” នេះ គឺជាអត្ថន័យខ្លះៗ នៅក្នុងបទចម្រៀង របស់ លោក ឆាយ វីរៈយុទ្ធ ដែលទើបបានចេញ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ ក្រោមចំណងជើងថា “អក្សរ S”។ ស្តាប់ចប់ភ្លាម ហ្វេនៗ បង្ហាញអារម្មណ៍ថា ៖ គេរាងអក្សរ S ខ្ញុំវិញរាងអក្សរ T, ប្លែកអារម្មណ៍ថ្មី, ពីរោះហើយ ឡូយណាស់, តួស្រីស្អាតណាស់, គេរាងអក្សរs​ អ្នកខ្លះវិញរាងអក្សរ u, ភ្លេងបុ​កកប់ៗហ្មង, ឡូយណាស់បង ពេញចិត្តកប់ហ្មង, តួស្រីស្អាតដល់ហើយ, តួស្រីចង្កេះបានណាស់។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនា MV ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

មើលទៅសប្បាយ និងកក់ក្តៅណាស់ ! អីយ៉ា ចំថ្ងៃខួបកំណើត ឧកញ៉ា ទៀ វិចិត្រ គេឃើញ មាស សុខសោភា ជូនពរឡើងម៉ាអេមហ្មង ថា…

នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២១ នេះ គេប្រទះឃើញ តារាចម្រៀងដ៏ល្បី គឺ មាស សុខសោភា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃកម្មវិធីតូចមួយជុំគ្រួសារ ធ្វើឡើងជូនជូនពរ ឧកញ៉ា ទៀ វិចិត្រ ក្នុងថ្ងៃខួបកំណើត ។ ក្នុងនោះ មាស សុខសោភា ក៏បានភ្ជាប់សារដ៏មានន័យមួយឃ្លា ថា ៖ “រីករាយថ្ងៃខួបកំណើត បងប្រុស ឧកញ៉ា ទៀ វិចិត្រ ក្នុងឱកាសថ្ងៃខួបកំណើត របស់បងប្រុស នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរបងប្រុស និងក្រុមគ្រួសារ សូមមានសុខភាពល្អ សំណាងល្អ ជោគជ័យ គ្រប់ភារកិច្ចការងារ និងមានសុខសុភមង្គលក្នុងគ្រួសារ។”។ ក្រោយឃើញបែបនេះ មហាជនជាច្រើន បានចូល comment និងជូនពរ ឧកញ៉ា ទៀត វិចិត្រ ក្នុងថ្ងៃដ៏ពិសេសនេះផងដែរ ប្រកបដោយក្តីគោរព និងស្រឡាញ់ ពេញបេះដូង។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទូទៅ នៃពិធីខួបកំណើត របស់ ឧកញ៉ា ទៀត វិចិត្រ ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

សមគ្នាណាស់ ! ទីបំផុត យឿន ពិសី ​ម្ចាស់​ពាន Cambodia’s Got Talent រកឃើញស្នេហ៍ពិតហើយ នឹងចូលរោងការ នៅថ្ងៃទី ១៧ ខាងមុខនេះ, ពិសេសខាងស្រី ទំលាយអារម្មណ៍ក្នុងចិត្តមួយពាក្យមួយឃ្លា ថា…(មានវីដេអូ) 

សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា យឿន ពិសី គឺជា​ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី១ ដែលទទួលបានការផ្ញើសារបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនដែលចូលមកប្រឡងជាច្រើននាក់ទៀត នេះក៏ព្រោះតែ ពិសី មានទឹកដមសំនៀងដ៏ពីរោះរណ្តំ ទើបអាចទាក់ចិត្តអ្នកគាំទ្រ បាន។ ហើយកាលពីពេលកន្លងទៅ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយ យឿន ពិសី បានបង្ហោះរូបភាពដ៏ផ្អែមល្ហែម ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ ព្រមទាំងភ្ជាប់សារខ្លីមួយថា “ជាមួយអូនរ៉ា ម្ចាស់បេះដូង”។ នៅទីបំផុត ពួកគេទំាងពីរបានសម្រេចយ៉ាងច្បាស់ នឹងចូលរោងការ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ ក្នុងនោះ គេឃើញ ពិសី និគូស្នេហ៍ បានធ្វើការតុបតែងខ្លួនយ៉ាងស្អាតថតរូបជាច្រើនសន្លឹកសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន។ វីនសំអាង ក៏បានបញ្ជាក់ឲ្យរឹតតែច្បាស់ផងដែរថា “ថតមុខរោង តារាចំរៀង ប្អូនពិការភ្នែក (យឿន ពិសី) ប្អូនការ នៅថ្ងៃទី17 ខែ1 ឆ្នាំ2021 ស្នេហ៍ពិត អគុណអូនដែលស្រលាញ់ខាងបង”។ ក្នុងនោះ ខាងស្រី ឈ្មោះ អូនរ៉ា បានបញ្ជាក់យ៉ាងច្បាស់ ពីមូលហេតុ ដែលសម្រេចជ្រើសរើសយក យឿន ពិសី ថា “ដោយសារគាត់មានបេះដូងស្មោះ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន របស់ ពិសី សម្តែងក្តីរីករាយ និងបានចូលរួមអបអរសាទរ ជាច្រើន បន្ទាប់ពីដឹងដំណឹងដ៏ល្អនេះ ហើយជូនពរអ្នកទំាងពីរឲ្យស្រឡាញ់គ្នា ដល់ចាស់កោងខ្នងរៀងៗខ្លួន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អានហើយ រំភើបតាម ! ស្ងាត់ៗ វី ឌីណែត យកនំខួបកំណើត តុបតែងយ៉ាងទាក់ទាញ មក Surprise ប៉ាៗ ថែមទំាងប្រាប់ថា “បុរសម្នាក់ ដែលតែងតែផ្ដល់កំលាំងចិត្តឲ្យខ្ញុំគ្រប់ពេល មិនដែលឡើយ សូម្បីតែវាយកូនមួយដៃ​ ហើយក៏ជាបុរសម្នាក់ ដែល…”

ហ្វេនៗជាច្រើន ក៏ដូចជាមហាជនទូទៅមួយចំនួនធំ ពិតជាបានជ្រាបហើយថា វី ឌីណែត គឺជា តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រស្មីហង្សមាស ហើយក៏ត្រូវជាកូនស្រី តារាចម្រៀង ជើងចាស់ លោក ហួ ឡាវី ផងដែរ។ ចំណែកកាលពី កាលពីយប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ វី ឌីណែត រំភើបស្ទើរហោះ ដោយបានក្លាយជា ម្ចាស់ពានរង្វាន់ ក្នុង កម្មវិធីប្រលង កំពូលតារាចម្រៀង អាជីព កំរិតពិភពលោក I Am A Singer Cambodia រដូវកាលទី 2 ។ រីឯម្សិលមិញនេះ គឺចំថ្ងៃខួបកំណើត លោក ហួ ឡាវី គេឃើញ វី ឌីណែត បានរៀបចំនំខួបជូនឪពុក មានលាយសុទ្ធតែលុយដុល្លារ ថែមទំាងភ្ជាប់សារមួយឃ្លា ដ៏មានន័យទៀតថា ៖ “01-01-2021 Happy birthday to មនុស្សសំខាន់របស់ខ្ញុំ ទីមួយ គឺអ៊ុំស្រី ជាទីស្រលាញ់ ទីពីរ គឺជាបុរសម្នាក់ ដែលតែងតែផ្ដល់កំលាំងចិត្តអោយខ្ញុំគ្រប់ពេល មិនដែលឡេីយ សូម្បីតែវ៉ៃកូនមួយដៃ​ ហេីយក៏ជាបុរសម្នាក់ ដែលមានចិត្តតស៊ូដេីម្បីគ្រួសារ តាំងពីដេីមរហូតមកដល់ពេលនេះ អរគុណប៉ា គ្រប់យ៉ាង ដែលបានផ្ដល់អោយខ្ញុំ ជូនពរអោយអ៊ុំស្រី និងប៉ា មានសុខភាពល្អ​ មានអាយុយឺនយូរ ស្រលាញ់លោកទាំងពីរពេញបេះដូង”៕

អានបន្ត

Sad តាំងព្រឹកបានសម្រេច ! ខេមរៈ សិរីមន្ត ដាក់មួយបទនេះ “ជ្រុលបែកហើយ ឈប់រំលឹកឈ្មោះ” ពីរោះរណ្តំណាស់ ដល់ថ្នាក់ អង្រួនបេះដូង ហ្វេនៗ ឲ្យបង្ហាញអារម្មណ៍ប្លែកៗ ថា…(មានវីដេអូ)

លោក ខេមរៈ សិរីមន្ត  គឺជាតារាចម្រៀងដ៏ល្បីម្នាក់ កំពុងលេចធ្លោខ្លាំង នៅក្នុង ផលិតកម្ម រស្មីហង្សមាស ហើយក៏បានធ្វើឲ្យហ្វេនៗជាច្រើន ពេញចិត្តឥតប្រែ នូវបទចម្រៀងជាច្រើន របស់តារារូបនេះ ដែលចេញជាហូរហែ មិនដែលដាច់ឡើយ ជាមួយស្ទើលសម្លេង គួរឲ្យទាក់ទាញ។ ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ០២ ខែមករា​ ឆ្នាំ ២០២១ ខាងផលិតកម្មបានបញ្ចេញបទចម្រៀងមួយបទទៀតហើយ សម្រាប់ ខេម ប៊ុ​ន​ថៃ ហៅ ខេមរៈ សិរីមន្ត ក្រោមចំណងជើងថា “ជ្រុលបែកហើយ ឈប់រំលឹកឈ្មោះ”។ បទនេះ ក៏ជាការនិពន្ធទំនុកច្រៀង ដោយ ស៊ិន ធារី និង និពន្ធបទភ្លេង ដោយ STEP ផងដែរ។ ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ នាំគ្នា ចូល comment ជាច្រើនថា ៖ មិនចង់រំលឹក តែបំភ្លេចមិនបាន, ស្រឡាញ់អាយដលពេញបេះដូង, មានស្នេហាពិបាក អ៊ីចឹង អត់បានមិនចេះខូចចិត្ត, Sad តាំងព្រឹកបាត់, នៅតែពីរោះជាប់បេះដូង, បើកភ្នែកឡើងឈ្លោះគ្នាហ្មង, ហេតុអ្វីនៅរំលឹក ហេតុអ្វីនៅគិត, ចាក់ដោតណាស់ មួយបទនេះ, ត្រូវគ្រប់រឿង, ទៅគេសុំទោស។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តចម្រៀងមួយបទនេះ ហើយក៏មានអ្នកខ្លះទៀតបានបង្ហាញអារម្មណ៍ដែលធ្លាប់ខូចចិត្តរឿងស្នេហាផងដែរ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទនេះទំាងអស់គ្នា ៖

អានបន្ត