អស់ទាស់ ! នៅក្មេងសោះ តែ រ៉េត ស៊ូហ្សាណា អាចទិញផ្ទះដ៏ធំ មួយនេះបាន ថែមទំាងប្រាប់យ៉ាងខ្លីថា “ម៉ាក់ប៉ាប្រាប់ថា កូនខំអោយហេីយទៅ ទាន់នៅក្មេង ក្រែងចាស់ទៅ…”

ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ជាក់ជាមិនខាន កញ្ញា រ៉េត ស៊ូហ្សាណា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦។ កាលនោះ ហ្សាណា បានលើកយកបទ “The Power of Love” មកធ្វើការប្រកួត។ បើទោះ តារារូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ អតីតបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ អ្នកគាំទ្ររបស់ខ្លួន ហើយគេតែងតែឃើញ ហ្សាណា លេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ដោយសារតែការខិតខំប្រឹងប្រែ តស៊ូ ព្យាយាម រាល់ការលំបាកទំាងឡាយ បានធ្វើឲ្យ ស៊ូហ្សាណា មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ ដែលជារបស់ខ្លួនឯង។ ហ្សាណា បានបញ្ជាក់ប្រាប់បន្ថែមថា “ម៉ាក់ប៉ាប្រាប់ថា កូនខំអោយហេីយទៅ ទាន់នៅក្មេង ក្រែងចាស់ទៅសំណាង.. ការខិតខំតាំងពីអាយុ 16 ឆ្នាំ រហូតដល់ពេលនេះ បានចេញជារូបរាងបណ្ដេីរហេីយ..! See you soon in 2021 baby!”៕

អានបន្ត

សូមអបអរសាទរ ! ទីបំផុត សម្តេចតេជោ ហ៊ុន សែន ទទួលបានចៅស្រីម្នាក់ទៀត ពិសេសសម្តេចតេជោ បានប្រាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយថា “កាលពីខែមករា ឆ្នាំ២០០០​ ខ្ញុំ និងភរិយា ទទួលបានចៅស្រីលើកដំបូង, ពេលនេះ ខែមករា ឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ថា…”

នៅមុននេះបន្តិច​ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំណឹងដ៏រីករាយមួយក្នុងហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ដោយទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២ ។ ក្នុងនោះ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា “ថ្ងៃទី៣ មករា ២០២១ នេះខ្ញុំ និងភរិយា ទទួលបានចៅស្រីម្នាក់ទៀត ដែលជាចៅទី២២ និងអាចជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនណាមួយចង់បានកូនបន្ថែមទៀតនោះទេ។ កាលពីខែមករា ឆ្នាំ២០០០​ ខ្ញុំ និងភរិយា ទទួលបានចៅស្រីលើកដំបូង។​ ពេលនេះខែមករា ឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ថាមួយឆ្នាំយើងខ្ញុំទទួលបាន ចៅម្នាក់។​ មកដល់ពេលនេះខ្ញុំមានចៅប្រុស១២នាក់​ និងចៅស្រី១០នាក់។ ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះបុរស បាល់បោះនារី​ និងកីឡាផ្សេងទៀត ដែលប្រើមនុស្សតិចជាង១២នាក់ បង្កើតបានយ៉ាងងាយ។​ នៅមានទៀត​ ខ្ញុំនឹងខិតខំបង្កើតវង់តន្រ្តីសម័យ របស់ចៅៗខ្ញុំ មួយវង់ទៀត ព្រោះពេលនេះចៅប្រុស ចៅស្រីចេះ លេងភ្លេង និងច្រៀងបានខ្លះហើយ។ សម័យកូវីដ១៩​ ខ្ញុំទទួលបានចៅស្រី២នាក់ ហើយជីតាមិនបានទៅបីចៅចេញពីបន្ទប់សម្រាលដូចចៅមុនៗ​ ទេព្រោះជាវិធានការណ៍ប្រឆាំងកូវីដ១៩៕”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត ! ទីបំផុត ផ្ទះឈើមួយខ្នង ដែលថៅកែហាងពេជ្រ សន្យាសង់ជូន គ្រូបង្រៀន នោះ បានធ្វើរួចហើយ, លោកស្រី ថែមទំាងបានជួបរឿង ប្លែកភ្នែកទៀត គឺ នៅទីនេះ …(មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកស្រី ថានឹងសង់ផ្ទះឈើមួយខ្នងជូន គ្រូបង្រៀនម្នាក់។ កាលនោះ ថៅកែហាងពេជ្រ រូបនេះ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ផងដែរថា ៖ “នេះសាលាបឋមសិក្សាភ្នំពីរ នៅខេត្តក្រចេះ មើលហើយស្រណោះណាស់ នាយកសាលាសុំផ្ទះឈើមួយខ្នងគ្រាន់ គ្រូស្នាក់នៅ ពេលទៅបង្រៀន ព្រោះនៅជិតនោះ គ្មានកន្លែងស្នាក់នៅ ។ ឥឡូវជូនគាត់ផ្ទះឈើមួយខ្នង និងបន្ទប់ទឹកមួយ គ្រាន់ប្រើប្រាស់សម្រាប់គ្រូៗដែលលះបង់ទៅបង្រៀននៅទីនោះ។ អរគុណលោកនាយកសាលាណាស់ ដែលនាំកម្លាំងជួយសាងសង់ ដោយមិនគិតថ្លៃជាង គឺគាត់សុំតែថ្លៃសម្ភារៈ និងឈើប៉ុណ្ណោះ។ យើងត្រូវយកចិត្តទុកដាក់ លើការសិក្សារបស់ក្មេងៗ ព្រោះអនាគត ពួកគេនឹងក្លាយជាទំពាំងសុ្នងឬស្សី។ អ្វីដែលនាងខ្ញុំ អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបាន នាងខ្ញុំនឹងព្យាយាមតាមសមត្ថភាព។ កុំនាំគ្នាថា ត្រូវនាំគ្នាធ្វើ”។ នៅទីបំផុតផ្ទះឈើមួយខ្នងនេះ បានសង់រួចហើយ ហើយថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ នេះដែរ លោកស្រី និងស្វាមី បានទៅសម្ពោធហើយ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បានមកសម្ពោធផ្ទះគ្រូមួយខ្នង នៅខាងភ្នំពីរ ខេត្តក្រចេះ មានផ្ទះ ទើបគ្រូៗអាចនៅបង្រៀនបាន ព្រោះនៅដាច់ស្រយាលពេក ឃើញហើយអាណិត ទើបនាងខ្ញុំជួយឧបត្ថម្ភការសាងសង់នេះ។ នៅទីនេះ ភាគច្រើន ជាបងប្អូនជនជាតិដើមភាគតិច ប្លែកភ្នែកណាស់។ សង្ឃឹមថា ការជួយបន្តិចបន្តួចនេះ អាចចូលរួមចំណែក ក្នុងវិស័យអប់រំនៅកម្ពុជា។ នាងខ្ញុំ ក៏បានជូនថវិកា សិស្សម្នាក់ ៥ម៉ឺនរៀល ទុកទិញសម្ភារៈសិក្សាផងដែរ ខំរៀនណា ក្មួយៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

អរជំនួស ! អ្នកណាមិនរំភើប បើនៅសុខៗ នី រតនា ត្រូវបាន ភរិយា ទិញកាដូនេះ មក Surprise ក្នុងថ្ងៃខួបកំណើត ដែលមានតម្លៃរហូតដល់ទៅ…(មានវីដេអូ)

កាលពី ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយ គឺ ចំថ្ងៃខួបកំណើតភរិយា ជាទីស្រឡាញ់របស់លោក នី រតនា។ លោកបានយកកាដូ និងនំខេក មក Surprise ភរិយា ខណៈពេលកំពុងតែ Live លក់ផលិតផល ដល់ថ្នាក់ធ្វើឲ្យ ភរិយា លោក រំភើបឡើងស្រក់ទឹកភ្នែក។ លុះមកដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ គឺដល់ខួបកំណើត លោក នី រតនា ម្តង។ ក្នុងនោះ ភរិយា បានជូនកាដូដ៏មានតម្លៃមួយ ដល់ថ្នាក់ លោក រំភើបចិត្តយ៉ាងខ្លាំង ស្ទើររពាក្យអ្វីនិយាយមិនចេញ។ កាដូនោះ គឺជា ចិញ្ចៀនមួយវង់ ដ៏ស្រស់ស្អាត យ៉ាងប្រណិត ដែលមានតម្លៃ រហូតដល់ទៅ 5450$ ឯណោះ។ មួយវិញទៀត ភរិយា របស់លោក បានបង្ហោះរូបភាព និងវីដេអូ ពីកម្មវិធីខួបកំណើតយប់មិញ ព្រមទំាងបញ្ជាក់ថា “Happy birthday to you my love Ny Ratana 02-01-2021 I love you សំខាន់ពេលបើកកាដូ អូនមែល រំភើបជាងប៉ាៗទៀត Nyvann Melanie – នីវណ្ណ មែលឡានី បញ្ជាក់: អូនមែលថតរូបមុខស្មើ ដោយសារលក់ក្នុង(ដល់ម៉ោងគេង) តែត្រូវបានម៉ាមីបង្ខំឲ្យនៅអបអរខួបប៉ាៗសិន ចឹងបានមុខអត់ស្រស់សោះ។ អរគុណជាពិសេសដល់បង Ra Rith Seng Chenda សម្រាប់សេវាកម្មរហ័ស…

អានបន្ត

អារម្មណ៍ជាម្តាយ អានហើយ កក់ក្តៅណាស់ ! ដល់ពេលកូនប្រុសត្រឡប់ទៅបំពេញភារកិច្ចវិញ ស្រាប់តែ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី ពោលពាក្យបែបនេះ ថា…

អ្នកស្នេហា វិស័យភាពយន្ត ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺ អ្នក​នាង​ អម្ពរ ទេវី ដែលជាតារាសម្តែងជើងចាស់ ដែលមានទេពកោសល្យខ្ពស់ ជាមួយការប្រើប្រាស់ទឹកមុខ កាយវិការ និងភាពប៉ិនប្រសព្វ ធ្វើឲ្យទស្សនិកជនពេញចិត្តជាខ្លាំង។ មកទល់ពេលនេះ អ្នកគាំទ្រជាំច្រើន នៅតែចងចាំមិនភ្លេឡើយ។ កន្លងទៅ តារាសម្តែងជើងចាស់រូបនេះ តែងតែបង្ហោះរូបភាពជាច្រើនសន្លឹកពីកូនប្រុសរបស់ខ្លួន ឈ្មោះ Zoli Phirun ហើយក៏បានផ្តល់នូវពាក្យកក់ក្តៅជាច្រើន តាមរយៈការយកចិត្តទុកដាក់ ស្នាមញញឹម និងទង្វើរជាច្រើនទៀត មើលទៅក៏មានក្តីសុខជំនួសដែរ។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ហើយក៏ដល់ពេលដែលកូនប្រុស របស់ អ្នកនាង ដល់ពេល ត្រឡប់ទៅបំពេញភារកិច្ចវិញ។ អ្នកនាង អម្ពរ ទេវី បានពោលពាក្យទំាងក្តីអាល័យប៉ុន្មានម៉ាត់ថា ៖ “ពីរសប្ដាហ៍កន្លងទៅ គ្រួសារយើង រីករាយណាស់ ដែលបានជួបជុំកូន ថ្ងៃនេះពេលវេលាក៏មកដល់ កូនប្រុសដ៏ល្អរបស់ខ្ញុំ គេធ្វើរដំណើរ ត្រឡប់ទៅបំពេញភារកិច្ចគេវិញហើយ …សុខសប្បាយតាមផ្លូវណាកូន..ស្រលាញ់កូន នឹកកូន ពីរគ្រួសារ របស់យើង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ ភរិយា នី រតនា លួចធ្វើកម្មវិធីខួបកំណើត ឲ្យស្វាមី យ៉ាងសាមញ្ញ តែមើលទៅសប្បាយ និងកក់ក្តៅណាស់ ពិសេសចិញ្ចៀនមួយវង់នេះ ស្អាតកប់ហ្មង មានតម្លៃរហូតដល់ទៅ…

លោក នី រតនា គឺជាតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស។ តារាសម្លេង ផ្អែមស្រទន់រូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់ហ្វេនៗរបស់ខ្លួន។ លោក ក៏បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ហើយបច្ចុប្បន្ន នី រតនា កំពុងសាងសុភមង្គល ជាមួយភរិយា​ និងកូនស្រី សំណព្វចិត្តម្នាក់ទៀត ឈ្មោះ  នីវណ្ណ មែលឡានី យ៉ាងមានក្តីសុខ។ ចំណែកកាលពី ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ចំថ្ងៃខួបកំណើតភរិយា ជាទីស្រឡាញ់របស់លោក។ នី រតនា បានយកកាដូ និងនំខេក មក Surprise ភរិយា ខណៈពេលកំពុងតែ Live លក់ផលិតផល ដល់ថ្នាក់ធ្វើឲ្យ ភរិយា លោក រំភើបឡើងស្រក់ទឹកភ្នែក។ លុះមកដល់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ គឺដល់ខួបកំណើតរបស់លោកវិញម្តង។ រំភើបចិត្តរឿងទំាងនេះពេក លោកទំលាយអារម្មណ៍ក្នុងចិត្តថា “អរគុណ ប្រពន្ធសម្លាញ់ សម្រាប់គ្រប់យ៉ាង Sovannpheakna Heng ជាពិសេសអរគុណ ប៉ាម៉ាក់ ទាំងសងខាង និងអរគុណ បងប្អូន ដែលគាំទ្រ រូបខ្ញុំទាំងអស់គ្នា ដែលបានជូនពរដល់ខ្ញុំ ក្នុងថ្ងៃខួបកំណើត”។ ក្នុងនោះផងដែរ គ្រប់គ្នាក៏បានចាប់អារម្មណ៍ខ្លាំងទៅលើ ចិញ្ចៀនមួយវង់យ៉ាងស្រស់ស្អាត ប្រហែលជាភរិយា ទិញជូនលោកហើយ មើលទៅ ដែលមានតម្លៃរហូតដល់ទៅ 5450$ ឯណោះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ នៃពិធីខួបកំណើត នី រតនា ខាងក្រោមនេះ ៖

អានបន្ត