អីយ៉ា អ្នកនាង គង់ សុជាតិ និងលោក​ ជា វិបុល ស្លៀកមួយឈុតនេះ ស្អាតប្លែកភ្នែកមែន ក្នុងថ្ងៃខួបកំណើត កូនស្រី ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ លាន់មាត់ បែបនេះ ថា…

អ្នកនាង គង់ សុជាតិ និងលោក​ ជា វិបុល គឺសុទ្ធតែជាពិធីការិនី និងពិធីករដ៏ល្បី មកទល់ពេលនេះ ដែលនៅតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាព របស់អ្នកទំាងពីរ ដោយមិនប្រែប្រួល។ បច្ចុប្ប​ន្ន សុជាតិ និង វិបុល កំពុងសាងក្តីសុខ និងកក់ក្តៅ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ដោយតែងតែបង្ហាញសកម្មភាពផ្សេងៗ មិនថានៅក្នុងផ្ទះ ឬកន្លែងកម្សាន្តផ្សេងឡើយ មើលទៅពិតជាពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។ ចំណែនៅថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញ គង់ សុជាតិ និង ជា វិបុល បានរៀបចំនំខេក មក Surprise កូនស្រីរបស់ខ្លួន ជាពិសេសអមដោយ ការតុបតែងខ្លួន ប្លែក មើលទៅស្អាតណាស់។ អ្នកនាង គង់ សុជាតិ បានភ្ជាប់សារខ្លីមួយ ដោយនិយាយបែបនេះ ថា “រីករាយខួបកំណើតកូនស្រីសម្លាញ់ កាន់តែធំ ប្លែកហើយ ឆ្នាំនេះ ដូរីអើយ ចេះក៏ចេះ ខូចក៏ខូច ឆ្នាំថ្មីនឹងជូនពរកូនអោយមានសុខភាពល្អណាហើយកាន់តែឆ្លាត រៀនសូត្រអោយកាន់តែពូកែ ហើយត្រូវធ្វើជាមនុស្សល្អរបស់ម៉ាក់ និង ក្រុមគ្រួសាររបស់យើងរហូតទៅ Happy Birthday to you dear Kon Srey”។ ក្រោយឃើញបែបនេះ ប្រិយមិត្តទូទៅ បានចូល​ comment ថា ៖ Happy birthday ក្មួយស្រីឆ្លាត ជូនពរឲ្យក្មួយសុខភាពល្អ, ស្រស់ស្អាតណាស់អូន, រីករាយថ្ងៃកំណើតក្មួយសម្លាញ់, មើលទៅការតុបតែងខ្លួន ស្រស់ស្អាត ប្លែកណាស់ ព្រមទំាងនៅមានពាក្យជូនពរ និងសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត…

អានបន្ត

អីយ៉ា ក្រោយសម្រាលកូនស្រីទី២ ទើបបាន ជាង២ខែសោះ ផន សុផារី ប្រែសម្រស់ស្អាតណាស់ ថែមទំាងប្រាប់ បែបនេះ ថា “ធ្វើខ្លួនជាមួយកូនអោយស្អាតៗ ដើម្បីទុកជាការដាស់តឿនប្តី…”

ទស្សនិកជន ក៏ដូចជាហ្វេនៗជាច្រើន ពិតជាធ្លាប់ស្គាល់ជាក់ជាមិនខាន អតីតតារាកំប្លែង ជាមួយក្រុម នាយ ពាក់មី ហើយក៏ជាអ្នកលេងល្ខោនបាសាក់ ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ផន សុផារី នោះ។ ក្រោយពីរៀបការ អ្នកនាង បានកសាងគ្រួសារ ជាមួយស្វាមី និងទទួលបានកូនស្រីម្នាក់ ឈ្មោះ ប៊ែលឡា ជាចំណងដៃ។ លុះមកដល់ព្រឹក ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះទៀត អ្នកនាង បានសម្រាល កូនស្រីទី២ របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះពីរោះណាស់ គឺ អ៊ែលលី (Ellie) ទំងន់៣គីឡូ មានសុខភាពល្អ ទំាងម្តាយ និងកូន។ បច្ចុប្បន្ន សុផារី កំពុងសាងសុភមង្គល ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅពិតជាមានក្តីសុខ និងកក់ក្តៅខ្លាំងណាស់។ ចំណែនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ សុផារី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីទំាងពីររបស់ខ្លួន មើលទៅស្អាតទាក់ភ្នែកណាស់ ព្រមទាំងអមដោយសារ គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ធ្វើខ្លួនជាមួយកូនអោយស្អាតៗ ដើម្បីទុកជាការដាស់តឿនប្តី : -កុំផឹកច្រើន -កុំយកអ្នកដទៃសំខាន់ជាងគ្រួសារ -យល់ចិត្តប្រពន្ធអោយច្រើន -កុំមានស្រី កុំសូម្បីតែលេងសើច ព្រោះប្រពន្ធដូចអូនបើម៉េម៉ាយអត់យូរទេដឹងនៅលោកប្តី”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ នៃគ្រួសារ របស់ សុផារី ទំាងអស់គ្នា ៖

អានបន្ត

នៅសុខៗ ស្រាប់តែ លោកជំទាវ ដេត ម៉ាលីណា កាត់សក់ពាក់កណ្តាល ក្រោយព្រលែងអណ្តើក និង ត្រី ហើយបន់ស្រន់ បែបនេះ ថា…

មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ លោកជំទាវ បានភ្ជាប់សារខ្លីមួយថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ក្រោយៗមក ឧកញ៉ា ឌួង ឆាយ ក៏មិនបាននិយាយអ្វីទំាងអស់ពីបញ្ហានេះ ព្រមទំាងបានធ្វើជាប៉ាៗដ៏ល្អ មកលេងកូនៗទំាង៣របស់ខ្លួន ប្រកបដោយក្តីនឹករលឹក និងស្រឡាញ់ គ្រប់ៗគ្នា មើលហើយ ពិតជារំភើបជំនួស។ ចំណែកនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ ស្រាប់តែ លោកជំទាវ ដេត ម៉ាលីណា បានព្រលែងអណ្តើក និង ត្រី ព្រមទំាងបានកាត់សក់ពាក់កណ្តាល ព្រមទំាងប្រាប់ឲ្យដឹងយ៉ាងច្បាស់នូវរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ថា ៖ “3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើក និង ត្រី ដើម្បីបន់ស្រន់អោយឧបទ្រប់ចង្រៃ កម្មពារទាំងឡាយ ដែលខ្ញុំជួបកន្លងមក អោយចប់ដោយសន្តិវិធី។ ចាប់ពីថ្ងៃស្អែកតទៅ…

អានបន្ត