មើលទៅ ស្រស់ស្រាយដល់ហើយ​ ! ស្ងាត់ៗ ពេជ្រ សូលិកា និងស្វាមី ទៅដល់ ខេត្តមណ្ឌលគិរី បាត់, ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតខ្លាំងណាស់ ដល់ថ្នាក់ហ្វេនៗ ចាប់អារម្មណ៍ត្រង់…

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ប្រិយមិត្ត ក៏ដូចជាហ្វេនៗ បានដឹងច្បាស់ហើយថា តារាចម្រៀង ពេជ្រ សូលិកា បានសម្រាល កូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ក្រោយសម្រាល សម្រស់ សូលិកា មានការប្រែប្រួលច្រើន មើលទៅ ពិតជា ស្រស់ស្អាតប្លែក គួរឲ្យចាប់អារម្មណ៍។ ពិសេស សូលិកា កំពុងសាងក្តីសុខយ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។ ទោះរវល់ការងារខ្លាំងយ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ។ ជាក់ស្តែង កាលពីម្សិលមិញ និងថ្ងៃនេះ ពេជ្រ សូលិកា និងស្វាមី បានទៅដល់ទឹកដីខេត្តមណ្ឌលគិរី ព្រមទំាងបានបង្ហាញរូបភាពស្អាតៗជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្រាយអារម្មណ៍។ សូលិកា បានភ្ជាប់សារមួយឃ្លា ដ៏មានន័យថា “ស្រលាញ់គ្រប់យ៉ាងដែលនៅទីនេះ”។ ក្រោយឃើញបែបនេះ ហ្វេនៗ ជាច្រើនបានបង្ហាញអារម្មណ៍ជាមួយថា ៖ ស្អាតណាស់អាយដល, ទេសភាពស្អាតណាស់, ស្រលាញ់គ្រប់ស្ទាយ៍, អ្នកម៉ាក់ស្អាតរហូត, កូនមួយហើយ នៅតែស្អាត, ស្រលាញ់រ៉ូបដល់ហើយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

មើលហើយ រំភើបតាម ! ទីបំផុត បងប្រុសពិការជើង ដែល ចែដាណា ជូនថវិកា ២០០០ដុល្លារថ្ងៃមុន ពេលនេះ គាត់ទិញបានម៉ូតូថ្មីហើយ ថែមទំាងបិតរូប ចែដាណា និងស្វាមី ហើយសរសេរពាក្យមួយឃ្លាទៀត ថា…

កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានស្វែងរកបងប្រុសពិការ ម្នាក់ឃើញហើយ ដែលប្រកបរបរ យកកាសែតបោះឱ្យគេតាមផ្ទះ និងដឹកសាប៊ូលាងចាន ច្រកដប លក់តាមផ្សារនានា។ ពេលនោះ ថៅកែហាងពេជ្រ បានប្រាប់ថា “(ខ្ញុំពិការមែន តែខ្ញុំប្រឹងរកស៊ីចិញ្ចឹមកូន ខ្ញុំមិនសុំទានគេទេ ព្រោះពេលកូនធំទៅ ខ្មាសគេ)​ នេះជាពាក្យសម្ដីដែលខ្ញុំពេញចិត្តបំផុត នាងខ្ញុំបានឱ្យគេតាមរកលោកពូម្នាក់នេះឃើញហើយ នៅផ្សារបឹងសាឡាងថ្មី ជូនគាត់ 2000$ ទុកទិញម៉ូតូល្អជាងនេះ ដឹកលក់បានឆ្ងាយ និងជូនអង្ករ មី ត្រីខ ទឹកផ្លែឈើ ទឹកដោះគោឆៅ និងគ្រឿងឧបភោគបរិភោគដល់គាត់ ដើម្បីចិញ្ចឹមកូនៗបន្ត។ គាត់ថា ព្រឹកឡើង យកកាសែតបោះឱ្យគេតាមផ្ទះ ថ្ងៃបន្តិច ដឹកសាប៊ូលាងចានច្រកដបលក់ តាមផ្សារនានា។ ថល់ពេលល្ងាច ប្រឹងធ្វើសាប៊ូ ច្រកសាប៊ូ។ គាត់ស្វិតជើងទាំងសងខាង តែតស៊ូណាស់ រកស៊ីចិញ្ចឹមកូនៗ៣នាក់ មិនឱ្យលំបាកទេ កូនៗសុទ្ធតែបានរៀនសូត្រ  អ្នកនិយាយថាខ្លួនឯងពិបាក មើលពួកគាត់សិន គាត់មិនអាចដើរបាន តែនៅតស៊ូចិញ្ចឹមកូនបាន។ អ្នកមានកាយសម្បទាគ្រប់គ្រាន់ ត្រូវខំប្រឹងជួយខ្លួនឯងសិន មុនគេជួយ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ បងប្រុសពិការរូបនេះ បានទិញម៉ូតូថ្មីហើយ ពិសេសនៅលើម៉ូតូថ្មីនេះ មានបិតរូបលោកស្រី ទ្រី ដាណា និងស្វាមី ហើយសរសេរអក្សរថា “ម៉ូតូអំណោយ លោកស្រី ទ្រី ដាណា និងស្វាមី”។ ក្រោយឃើញបែបនេះ លោកស្រី ក៏បានបញ្ជាក់ប្រាប់ ថា “លោកពូ បានទទួលម៉ូតូថ្មីហើយ ថាលក់ដាច់ជាងមុន រំភើបចិត្តណាស់ ជូនគាត់ 2000$ ថាទិញម៉ូតូមួយគ្រឿង…

អានបន្ត

ខួបកំណើត សុភ័ក្រ្ត កុសុម៉ា ម្សិលមិញ សប្បាយកប់ហ្មង ថែមទំាងជូនពរខ្លួនឯង ឡើងម៉ាអេមទៀត ពិសេសមួយឃ្លាចុងក្រោយ គឺឆាប់មាន…

ទស្សនិកជន មិនតិចនាក់ទេ ដែលស្គាល់ ពិធិការិនី ដ៏ពូកែវោហាស័ព្ទ និងល្បីឈ្មោះម្នាក់ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ ។ កុសុម៉ា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយ ពិធីការិនី រូបនេះតែងតែលេចមុខ ក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ក្រៅពី ពូកែនិយាយ ចាក់ទឹកមិនលិច កញ្ញា សុភ័ក្រ្ត កុសុម៉ា ពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ពិតជាមិនអាចទប់សំណើចជាប់ឡើយ។ ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ គេឃើញ កុសុម៉ា បានរៀបចំកម្មវិធីខួបកំណើតខ្លួនឯង មើលទៅពិតជាពោរពេញដោយក្តីសប្បាយយ៉ាងខ្លាំង។ ពិសេស កុសុម៉ា ជូនពរខ្លួនឯង ឡើងម៉ាអេម ថា “រីករាយថ្ងៃកំណើតខ្លួនឯង ជូនពរខ្លួនឯងសំណាងល្អ ញញឹមឲ្យបានច្រើន ការងារល្អ ជាពិសេសមានសេចក្តីសុខក្នុងជីវិត និងឆាប់មានប្តី”។ ក្រោយឃើញពាក្យនេះភ្លាម ហ្វេនៗ មិនចាំយូរឡើយ ក៏បានចូល comment ភ្លែតថា ៖ ជូនពរខ្លួនឯងខប់ៗហ្មង អាយដល, OMG, មើលអូន ពេលណា សើចឡើងហៀរទឹកភ្នែក, សែនស្រឡាញ់ណាស់ អាយដល, រីករាយថ្ងៃខួបកំណើត ជូនពរឲ្យអាលដល ឆាប់មានប្តី, ឆាប់មានអ្នកចូលស្ដីណា ព្រមទំាងនៅមានពាក្យជូនពរ ប្លែកៗទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញ ព្រះនាងតូច គ្រងឈុត សម្លៀកបំពាក់ បែបប្រពៃណីខ្មែរ ច្នៃថ្មី នេះ មើលទៅពិតជាសម និងស្អាតខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់បែបនេះ ថា…

ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេឃើញព្រះនាងតូច បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក ក្នុងឈុត សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ច្នៃថ្មី មើលទៅពិតជាគួរឲ្យគយគន់ខ្លាំងណាស់។ ព្រះនាងតូច បានភ្ជាប់សារខ្លីមួយថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានរៀបសម្លៀកបំពាក់បែបប្រពៃណីខ្មែរច្នៃថ្មី មិនហួសពីទំនៀមទំលាប់សម្លៀកបំពាក់របស់ខ្មែរមានឈ្មោះថា ឈុតនារីខ្មែរថែអង្គរ។ ក្នុងឈុតនេះ មានលក្ខណះពិសេសប្លែកគួរអោយចាប់អារម្មណ៍ណាស់ ដោយមានដាក់បញ្ចូលអត្តសញ្ញាណនៃព្រលឹងជាតិយើង ដូចជា ដើមត្នោត និងផ្ការំដួល។ ខ្ញុំសូមអរគុណចំពោះអ្នករចនាម៉ូដនេះ ដែលប្រកបដោយការច្នៃប្រឌិតខ្ពស់។”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក៏ដូចជាហ្វេនៗ ជាច្រើនរបស់ ព្រះនាងតូច ជេនណា បានបង្ហាញអារម្មណ៍ថា ៖ ស្អាតមែន, ព្រះនាងស្អាតណាស់ ក្រាបទូល, សូមថ្វាយព្រះពរ, ស្អាតណាស់ព្រះនាងតូច, សែនស្រលាញ់។ ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

មើលទៅ មានក្តីសុខណាស់ ! អីយ៉ា ស្ងាត់ៗ លោក យុត្ថារ៉ា ឆានី នាំភរិយា ទៅដល់ខេត្តកំពត បាត់, ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ធ្វើឲ្យ ហ្វេនៗ comment ព្រាត ថា…

មហាជនជាច្រើន ពិតជានៅចាំច្បាស់ លោក យុត្ថារ៉ា ឆានី នោះ ដែលជាអតីត តារាសម្ដែង ដែលពោរពេញទៅដោយសមត្ថភាព និងមានឈ្មោះល្បីល្បាញខ្លាំង កាលពីពេលកន្លងទៅ។ ហើយនៅមានហ្វេនៗ មិនតិចអ្នកទេ ដែលនៅចងចាំរូបលោកមកទល់សព្វថ្ងៃនេះ។ បើទោះជាលោក បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ក៏ដោយ ក៏លោកតែងតែបង្ហាញពីជីវិតរស់នៅយ៉ាងសាមញ្ញ ជាមួយភរិយាក្រោយ និងកូនរបស់លោក មើលទៅពិតជាពោរពេញដោយសុភមង្គល និងភាពកក់ក្តៅជាខ្លាំង។ ជាក់ស្តែងកាលពីព្រឹកមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ លោកបានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាច្រើនសន្លឹកទៀតហើយ ក្នុងដំណើរកម្សាន្តជាមួយភរិយា ទៅដល់ខេត្តកំពត មើលទៅលោក ពិតជាស្រឡាញ់ភរិយារូបនេះខ្លាំងណាស់ សូម្បីតែអ្នកគាំទ្ររបស់លោក ក៏លាន់មាត់ បែបនេះដែរថា ​៖ ក្តីសុខណាស់ អាយដល ជូនពរ ពូ សុខភាពល្អ ទាំងក្រុមគ្រួសារ, ស្វីតណាស់ ច្រណែនហើយសំណព្វចិត្ត, គ្រួសារកក់ក្តៅណាស់ ម្ចាស់បង, អាយដលរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតស សូមទស្សនារូបភាពស្អាត របស់ លោក​ យុត្ថារ៉ា ឆានី និងក្រុមគ្រួសារ ៖

អានបន្ត

ក្មេងល្អ ! ខានឃើញយូរ ស្រីនីត ស្រស់ស្អាតណាស់ ថែមទំាងបានទិញនំខួបកំណើត មក Surprise ឧកញ៉ា ស្រី ចាន់ថន ទៀត, ឧកញ៉ា ក៏មានរឿងល្អមួយ ប្រាប់ដែរ គឺ…

សូមរំលឹកឡើងវិញបន្តិចផងដែរថា ថ្មីៗនេះ គ្រប់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ក្នុងខេត្តមណ្ឌលគិរី។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។ លុះមកដល់ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួបក្មេងស្រីម្នាក់នេះ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ក្រោយស្តាប់ប្រវត្តិដ៏លំបាកនៃគ្រួសារ ស្រីនីត រួច ឧកញ៉ា ស្រី ចាន់ថន បានសម្រេចចិត្តបំពេញបំណងប្រាថ្នារបស់ប្អូនស្រីរូបនេះ ដោយផ្តល់ដី ហើយនឹងជួយសាងសង់ផ្ទះថ្មី១ខ្នង ព្រមទំាង ទទួល ស្រីនីត ធ្វើជាកូនធម៌​ ដោយលោកផ្តល់ កន្លែងស្នាក់នៅ​ ហើយថែមទំាងឲ្យការងារឪពុករបស់ ស្រីនីត ធ្វើ​ និងឲ្យ ស្រីនីត រៀនដល់ចប់​។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ ស្រាប់តែឃើញ ស្រីនីត យកនំខួបកំណើតមកជូនប៉ាធម៌របស់ខ្លួន គឺ ឧកញ៉ា ស្រី ចាន់ថន។ ក្នុងនោះ ឧកញ៉ា ក៏មានរឿងល្អមួយប្រាប់ដែរ គឺ ផ្ទះរបស់គ្រួសារ ស្រីនីត ដែលឧកញ៉ា បានសង់ឲ្យនោះ គឺធ្វើជិតរួចរាល់ហើយ។ ឧកញ៉ា បានក៏បានប្រាប់បន្ថែមថា “ថ្ងៃនេះកូនស្រីប៉ា យ៉ង់ ស្រីនីត មក ទិញនំខួបជូនប៉ា ដល់កន្លែង ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរអោយកូនមាន សុខភាពល្អ និងមានអនាគតល្អ ដើម្បីជួយកិច្ចការគ្រួសារ និងជាធ្វើក្មេងល្អ”៕

អានបន្ត

ប៉ុន្មានម៉ាត់នេះ អេមណាស់ ! នៅសុខៗ តារាសម្តែង សារ៉ាយ សក្ខណា បង្ហោះរូបពីរនាក់ ស្វាមី ហើយទំលាយពាក្យក្នុងចិត្ត ថា “ជិវីតប្ដីប្រពន្ធ និងអ្វីដែលមនុស្សស្រីចង់បាន ពាក្យថាស្រឡាញ់ មិនចាំបាច់និយាយរាល់ថ្ងៃនោះទេ ប៉ុន្តែ…”

មហាជនទូទៅ ក៏ដូចជាប្រិយមិត្តអ្នកស្នេហាវិស័យភាពយន្ត ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង​ស្រី ដ៏ល្បីឈ្មោះខ្លាំងម្នាក់ គឺ ​អ្នកនាង សារ៉ាយ សក្ខណា នោះ។ រាល់តែសម្តែងរបស់តារាស្រីរូបនេះ តែងតែមិនធ្វើឲ្យទស្សនិកជន ខកចិត្តឡើយ ដែលមានសមត្ថភាព អាចឆក់បេះដូង អ្នកតាមដាន ជក់ចិត្ត លង់តាម។ បច្ចុប្បន្ន សក្ខណា កំពុងមានសុភមង្គលខ្លាំងជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន តាមរយៈការបង្ហោះរូបភាពដ៏រីករាយ ជាញឹកញាប់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ចំណែកព្រឹកមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ តារាស្រី រូបនេះ បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយ ស្វាមី អមដោយសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ជិវីតប្ដីប្រពន្ធ និងអ្វីដែលមនុស្សស្រីចង់បាន – ពាក្យថាស្រឡាញ់ មិនចាំបាច់និយាយរាល់ថ្ងៃនោះទេ – ប៉ុន្តែក្តីស្រលាញ់ និងមានឲ្យគ្នារាល់ថ្ងៃ ដែលបញ្ជាក់ទៅតាមទង្វើរ និងការយកចិត្តទុកដាក់ – មិនចេះខឹង ប្រច័ណ្ឌ និងរករឿងផ្ដេសផ្ដាស – ពេលទំនេរតែងតែជូនគ្រួសារដើរលេង – ចេះកំប្លុកកំប្លែងឱ្យប្រពន្ធសើចសប្បាយ – ជាពិសេស ចេះអត់ធ្មត់ តស៊ូ អោយកំលាំងចិត្តគ្នាទៅវិញទៅមក – អ្វីដែលសំខាន់ តែងតែលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តរាល់ការងារដែលប្រពន្ធបានធ្វើ”។ ហ្វេនៗ ឃើញសារ និងរូបភាពទំាងនេះភ្លាម អត់ចាំយូរឡើយ ក៏ចូល comment ភ្លែត ថា ៖ Sweet ពេកហើយ ចែ៎ៗ អានហើយ ខាងនេះរឹងខ្លួនណាស់, Wow wow ប្អូនស្រីខ្ញុំស្វីតណាស់, sweet family, ផ្អែមល្ហែមដល់ហើយ ប្អូនស្រី។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

មើលពេលណា ក៏រំភើបតាមដែរ ! ចែដាណា និងពូម៉ៅ រៀបចំអាហារ ដ៏ឆ្ងាញ់១ពេល ជូន យាយតា និងបងប្អូនប្រជាពលរដ្ឋ នៅភ្នំពីរ ខេត្តក្រចេះ ដល់ទៅ ១៤តុ រួមថវិកា ម្នាក់៥ម៉ឺនទៀត ថែមទំាងបង្ហើប រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ខេត្តក្រចេះ ដើម្បីចូលរួមក្នុងពិធីសម្ពោធផ្ទះឈើមួយខ្នង ដែលលោកស្រី និងស្វាមី បានធ្វើជូនគ្រូបង្រៀននៅទីនោះ ប្រកបដោយក្តីពេញចិត្ត និងរីករាយ យ៉ាងខ្លាំង កើតចេញពីទឹកចិត្តដ៏បរិសុទ្ធ ពិតៗ។ នៅមិនទាន់អស់ទេ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកស្រី ក៏បានធ្វើរឿងមួយទៀត ជូនពុកម៉ែ បងប្អូន នៅភ្នំពីរ ខេត្តក្រចេះ នេះផងដែរ។ លោកស្រី ក៏បានប្រាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតផងដែរ គឺពួកគាត់ខំប្រឹងតស៊ូដើម្បីអនាគតកូនចៅរបស់ពួកគាត់ ដោយមិនបាក់ទឹកចិត្តឡើយ ហើយពេញចិត្តនូវអ្វីដេលពួកគាត់មាន។ លោកស្រី បានបញ្ជាក់ឲ្យដឹងថា “រៀបចំអាហារ ១៤តុ ជូនលោកពូ អ្នកមីង យាយតា និងបងប្អូន ប្រជាពលរដ្ឋ នៅភ្នំពីរ ខេត្តក្រចេះ បានទទួលទានឆ្ងាញ់ម្ដង ហើយជូនអាវរងា និងថវិកាម្នាក់ ៥ម៉ឺនរៀល ដើម្បីទុកដោះស្រាយជីវភាពបណ្ដោះអាសន្ន។ ដាច់ស្រយាលណាស់បងប្អូន ខ្ញុំមើលទៅពួកគាត់ មិនដឹងថារក៊សីអីទេ ភាគច្រើនជាជនជាតិដើមភាគតិច។ ឮគេថា ពួកគាត់ចេញទៅព្រៃ ៤ ៥ថ្ងៃអី បានមកផ្ទះម្ដង ព្រោះនៅផ្ទះ មិនអាចធ្វើអីបានទេ។ បើយើងគិតថាពិបាក មើលជីវិតពួកគាត់សិន អ្នកខ្លះមិនស្គាល់អ៊ីនធឺណិតផង តែគាត់នៅតែពេញចិត្តរស់នៅ និងខំប្រឹងដើម្បីអនាគតកូនចៅគាត់។ អ្នកតស៊ូ ខ្ញុំជំរុញបន្ថែម តែអ្នកថាបាក់ទឹកចិត្ត ជួយខ្លួនឯងសិនទៅ។ អរគុណលោកនាយក អាជ្ញាធរ និងសមត្ថកិច្ច ទទួលរាក់ទាក់កក់ក្ដៅ”៕

អានបន្ត