អានហើយ រំភើបតាម ! ដោយសារតែ ឧកញ៉ា ស្រី ចាន់ថន រវល់ចេញតាមខេត្ត ទើបធ្វើឲ្យ ពេជ្រ ថៃ មិនអាចជួប បានត្រឹមរៀបចំនំខួប ថតផ្ញើ និងជូនពរ ពីចំងាយ នូវពាក្យដ៏មានន័យ បែបនេះ ថា…

មហាជនទូទៅ ក៏ដូចជា ទស្សនិកជន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ នោះ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។ មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់ពុកម៉ែ បងប្អូនជាច្រើន ហើយគេក៏បានឃើញ ពេជ្រ ថៃ តែងតែលេចមុខក្នុងកម្មវិធី តូចធំ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពមួយសន្លឹក ដែល ពេជ្រ ថៃ បានរៀបចំនំខួបកំណើត និងថតផ្ញើជូនលោក។ ដោយក្តីរំភើបពេក ឧកញ៉ា បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេករបស់ខ្លួនថា “កូន ពេជ្រ ថៃ ថតផ្ញើនំខួប ជូនប៉ា និងជូនពរប៉ា ពីចំងាយ ដោយសារប៉ា រវល់ចេញតាមខេត្ត អរគុណកូនពីចំងាយ ប៉ាជូនពរកូន អោយមានសុខភាពល្អ ជោគជ័យកិច្ចការងារ និងការរៀនសូត្រអោយបានពូកែ”។ ពេជ្រ ថៃ បានបង្ហោះសារពីចំងាយ ជូនពរ ឧកញ៉ា ស្រី ចាន់ថន ថា “Happy birthday to you លោកប៉ា កូនសូមជូនពរ លោកប៉ាមានសុខភាពល្អ អាយុវែង ឈ្នះអស់មារសត្រូវ ធ្វើដំណើរទៅណា មកណា មានសុខសុវត្ថិភាព គ្រប់ពេលវេលា ព្រមទំាងម៉ាក់មីង និងអូនទំាងអស់គ្នា”។ ឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន…

អានបន្ត

ទីបំផុត ពិធីការិនីដ៏ល្បី ប៉ែន ស្រីពេជ្រ នឹងចូលរោងការ នៅថ្ងៃទី ០៨ ខាងមុខនេះហើយ, ដាក់ប៉ុន្មានឈុតនេះ ពិតជាស្អាតប្លែកណាស់ មើលសឹងមិនស្គាល់ សូម្បីតែហ្វេនៗ ក៏និយាយបែបនេះ ថា…

កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ អ្នកគាំទ្រ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ ក្រោយស្គាល់គ្នាអស់រយៈពេល៥ឆ្នាំ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រកបដោយភាពរីករាយ គ្រប់ៗគ្នា។ ពេលនោះ ស្រីពេជ្រ បានប្រាប់ថា “ពិធីភ្ជាប់ពាក្យ Sreypich Pen & Np Netra 27/04/2020 រយៈពេលប្រាំឆ្នាំហើយ ដែលយើងបានស្គាល់គ្នា ហើយថ្ងៃនេះហើយ ដែលយើងក្លាយជាគូដណ្តឹងនឹងគ្នា អរគុណអ្នកមានគុណទាំងបួន ធ្វើអោយកូនមានថ្ងៃនេះ កូនទាំងពីរ សូមជូនពរលោកអ្នកមានគុណ និងក្រុមគ្រួសារទាំងសងខាង ទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ ស្រីពេជ្រ បានបង្ហោះរូបភាព Pre Wedding ជាច្រើនសន្លឹកជាមួយគូដណ្តឹង មុនថ្ងៃចូលរោងការ ដែលនឹងប្រព្រឹត្ត នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ ស្រីពេជ្រ បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា “ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃសិរីមង្គលអាពាហ៍ពិពាហ៍របស់យើងទាំងពីរ កុំភ្លេចណាភ្ញៀវកត្តិយស ពួកយើងទាំងពីររងចាំស្វាគមន៍យ៉ាងកក់ក្តៅ”។ ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន របស់ ពិធិការិនី រូបស្រស់ម្នាក់នេះ បានចូល comment ថា ៖ ជូនពរម៉ាក់មីង មានសុភមង្គល និងស្រឡាញ់គ្នា ដល់ចាស់កោងខ្នង, សូមចូលរួមអបអរសាទរ, ជូនពរក្មួយអោយស្រលាញ់គ្នា ដល់ចាស់រៀងខ្លួនណាក្មួយសម្លាញ់, ស្រស់​ស្អាត​ណាស់​បងអើយ, ស្អាត​ណាស់​បងអើយ មើលសឹងមិនស្គាល់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព ស្អាតៗ…

អានបន្ត

រំភើបជំនួស! ថៅកែហាងពេជ្រ និងស្វាមី នាំយកអង្ករ មី ទឹកស៊ីអ៊ីវ សម្លៀកបំពាក់ឯកសណ្ឋានថ្មី ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ និងថវិកា ម្នាក់ៗ ទទួលបាននូវទឹកប្រាក់ចំនួន…

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី បាននាំយកអង្ករចំនួន ៥តោន មី ១០០កេះ ទឹកស៊ីអ៊ីវ ១០០យួរ ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ។ ក្នុងនោះ លោកស្រី និងស្វាមី ក៏បានជូនថវិកាមួយចំនួន ថែមទៀត ប្រកបដោយក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង។ លោកស្រី បានបញ្ជាក់ប្រាប់បន្ថែមថា “ជួយប្រជាពលរដ្ឋ ក៏មិនភ្លេចកងកម្លាំង ថ្ងៃនេះ នាងខ្ញុំ និងស្វាមី បាននាំយកអង្ករ ១០០បេ (៥តោន) មី ១០០កេះ ទឹកស៊ីអ៊ីវ ១០០យួរ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ដើម្បីលើកទឹកចិត្តចំពោះការបំពេញការងារជូនប្រជាពលរដ្ឋ និងមូលដ្ឋាន។ ជូនថវិកាពួកគាត់ លើកទឹកចិត្តម្នាក់ ៥ម៉ឺនរៀល និងសម្លៀកបំពាក់ឯកសណ្ឋានថ្មីម្នាក់មួយឈុតផងដែរ អរគុណ សម្រាប់ការខំប្រឹងប្រែងបំពេញការងារ ហើយនេះគ្រាន់ជាចំណែកតូចមួយ ដើម្បីលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្ត”៕

អានបន្ត

កូនមួយហើយ នៅតែស្អាត !​ អីយ៉ា ស្ងាត់ៗ ពេជ្រ សូលិកា និងស្វាមី លួចទៅផ្អែមល្ហែមតែពីរនាក់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ពោលពាក្យ បែបនេះ ថា…

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ប្រិយមិត្ត ក៏ដូចជាហ្វេនៗ បានដឹងច្បាស់ហើយថា តារាចម្រៀង ពេជ្រ សូលិកា បានសម្រាល កូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ក្រោយសម្រាល សម្រស់ សូលិកា មានការប្រែប្រួលច្រើន មើលទៅ ពិតជា ស្រស់ស្អាតប្លែក គួរឲ្យចាប់អារម្មណ៍។ ពិសេស សូលិកា កំពុងសាងក្តីសុខយ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន។ ទោះរវល់ការងារខ្លាំងយ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃនេះ ពេជ្រ សូលិកា និងស្វាមី បានដឹកដៃគ្នាទៅលំហែកាយ ដល់ទឹកដីខេត្តមណ្ឌលគិរី ព្រមទំាងបានបង្ហាញរូបភាពស្អាតៗជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្រាយអារម្មណ៍។ នៅមិនទាន់អស់ទេ មកដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ នេះទៀត សូលិកា បានបង្ហាញរូបភាពផ្អែមល្ហែមម្តងជាមួយស្វាមី ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា “Coffee or me? គេផុសរូបច្រើនតិចហើយណា កុំធុញគេ”។ ឃើញរូបស្អាតៗ នេះភ្លាម ហ្វេនៗ ចូល comment ថា ៖ បាត់កូនកណ្តុរទៅណា, ស្អាតណាស់អូន, គួរឲ្យស្រលាញ់ណាស់idol, មិនធុញទេព្រោះចាំមើលរាល់ថ្ងៃស្រាប់ហើយ, អត់ធុញទេidol, មិនធុញទេអោយដល ផុសរាល់ថ្ងៃទៅ ខ្ញុំចូលចិត្តណាស់,…

អានបន្ត

ពិសេសណាស់ ! ទើបបានកូនភ្លោះ៣ ថ្ងៃមុន, ពេលនេះ អតីត​តារា​សម្ដែង ជុំ ស៊ីថា ទទួលអំណោយ ពីសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៀត, រំភើបចិត្តពេក លោកពោលពាក្យ បែបនេះ ថា…

ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីត​តារា​សម្ដែង និង​បង្ហាញ​ម៉ូត ដ៏​ល្បីឈ្មោះ​ម្នាក់។ លោក និងភរិយា មាន ​កូន​ប្រុស ស្រី​ ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​២នាក់។ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកមានដំណឹងដ៏សែនរីករាយមួយ គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣ ដោយជោគជ័យ និងសុវត្ថិភាព ហើយ ម្តាយ និងកូនទំាង៣ មានសុខភាពល្អខ្លាំងណាស់ ពិសេសសម្រាលដោយធម្មជាតិទៀត។ កូនភ្លោះទំាង៣ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី និងទី៣ គឺ កូនប្រុស ហើយសរុបទំាងកូនភ្លោះ៣នេះ គឺលោក និងភរិយា មានកូនសរុប បាន៥នាក់ហើយ ។ លោក ជុំ ស៊ីថា ក៏បានភ្ជាប់សារដ៏រំភើបមួយផងដែរថា “22.12.2020 កូន​ភ្លោះ​3របស់​ខ្ញុំ ​កើត​ហើយ​ អរគុណច្រើន ​បង​ប្អូន​ទាំង​អស់​គ្នា​ សម្រាប់​ការ​ជូនពរ ​ដ៏​មាន​តម្លៃ​ដល់​កូន ​និង​ប្រពន្ធ​របស់​ខ្ញុំ​”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោក ជុំ ស៊ីថា បានបង្ហោះដំណឹងដ៏រីករាយមួយទៀតហើយ គឺទទួលបានអំណោយ​ពីសម្តេចតេជោ ហ៊ុន សែន ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបានបញ្ជាក់ថា “ខ្ញុំ​បាទ​ និង​ក្រុមគ្រួសារ​ពិត​ជាសប្បាយ​រីករាយ​ខ្លាំង​ណាស់​ ដែល​បាន​ទទួល​អំណោយ​កូន​ភ្លោះ​៣​ ពី​សម្តេច​អគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តាម​រយៈ​ឯកឧត្តម​ សេង​ ទៀង​ ។ សូមគោរព​ថ្លែង​អំណរគុណ ​សម្តេចទាំងទ្វេរ…

អានបន្ត

មើលហើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! ឪពុកម្តាយស្លាប់ចោលអស់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា កូនស្រីបង សន្យាថា នឹងមើលថែប្អូន និងឲ្យរៀនទាល់តែចប់ បើទោះខ្លួនលំបាកយ៉ាងណាក៏ដោយ, អាណិតខ្លោចចិត្តពេក ឧកញ៉ា ស្រី ចាន់ថន បានប្រកាស ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏សែនកំសត់មួយ ថ្លែងពីក្មេងកំព្រា ៥ នាក់ ដោយឪពុកម្តាយស្លាប់ចោលអស់ហើយ សព្វថ្ងៃរស់នៅជាមួយយាយតា។ កូនស្រីបង ក្នុងគ្រួសារនេះ បានរៀបរាប់ទំាងទឹកភ្នែកថា “ខ្ញុំត្រូវរ៉ាប់រងទំាងអស់ បន្ទាប់ពីពួកគាត់, ខ្ញុំអត់បានហូបអីគ្រប់គ្រាន់ទេ បើពួកគាត់នៅ ពួកគាត់ រកអីឲ្យពួកខ្ញុំហូប គាត់សុខចិត្តអត់ខ្លួនឯង រាល់ថ្ងៃខ្ញុំរស់នៅជាមួយយាយតា គាត់ចាស់ហើយ, ពេលយប់ទៅធ្លាប់នៅជាមួយគាត់ ពេលអត់ពីគាត់ទៅ មានអារម្មណ៍ថានៅម្នាក់ឯង, ខ្ញុំមើលប្អូនខ្ញុំដល់ធំ ឲ្យគាត់រៀនចប់ដូចគេ ខ្ញុំអត់ឲ្យពួកគាត់ឈប់រៀនទេ ទោះបីខ្ញុំពិបាក ទោះបីខ្ញុំត្រូវឈប់ពីការសិក្សា ក៏ខ្ញុំព្រមឲ្យពួកគាត់រៀនចប់…”។ ក្រោយដឹងរឿងនេះហើយ ធ្វើឲ្យ ឧកញ៉ា ស្រី ចាន់ថន កើតក្តីអាណិតយ៉ាងខ្លាំង ក៏បានសម្រេចចិត្ត ហើយប្រកាសថា​ ៖ “ខ្ញុំត្រូវការជួបកូនក្មេងកំព្រា៥នាក់នេះ ដើម្បីយកពួកគាត់មកចិញ្ចឹម ដើម្បីមើលថែអោយចូលរៀន និងមានអាហាគ្រប់គ្រាន់ សូមបងប្អូនទំនាក់ទំនង់អោយខ្ញុំផង មើលហើយ អាណិតណាស់ ឪពុកស្លាប់ ម្តាយស្លាប់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា អោយរស់នៅជាមួយលោកយាយ លោកតា ហើយលោកតា ពិការជើងថែមទៀត គាត់រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ តាមរយៈ Link នេះ https://fb.watch/2QPXXzQXJp/ ប្រភពវីដេអូ ៖ Thoeun Pnn

អានបន្ត