ញាក់សាច់ ! ចំថ្ងៃខួបកំណើតខ្លួនឯង ស្រាប់តែ វ៉ាង ស្រីណូ យកសុទ្ធតែលុយដុល្លារទំាងដុំៗ មកជូនអ្នកមានគុណ ថែមទំាងពោលពាក្យបែបនេះ ថា…

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វ៉ា​ង ស្រី​ណូ ដែល​ជា​តារា​សម្ដែង ​មានកេរ្តិ៍ឈ្មោះ​ ល្បីមួយរូប កាលពីពេលកន្លងទៅ។ តារាសម្តែងរូបនេះ នៅតែទទួលបានការគាំទ្រ និងដក់ជាប់ អារម្មណ៍អ្នកទស្សនាដដែល មកទល់ពេលនេះ។ ចំណែកនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ នេះ ចំថ្ងៃខួបកំណើត វ៉ាង ស្រីណូ គេឃើញរូបគាត់បានយកថវិកាទំាងបាច់ សុទ្ធតែលុយដុល្លារ មកជូនអ្នកមានគុណរបស់ខ្លួន ព្រមទំាងពោលពាក្យដ៏មានន័យប៉ុន្មានម៉ាត់ទៀត ថា ៖ “ថ្ងៃខួបរបស់កូន កូនមិនដែលសុំកាដូអ្វីពីពុកម៉ែទេ កូនមានតែសូមជូនអ្នកមានគុណ នូវថវិកា ដែលជាញើសឈាមរបស់កូន ជូនដល់អ្នកមានគុណដែលបានបង្កើតចិញ្ចើម និងទូន្មានប្រៀនប្រដៅកូន អោយរស់រៀនមានជីវិត មានសណ្តាន និងចិត្តជាមនុស្សល្អម្នាក់ ក្នុងសង្គម! កូនសូមអរគុណពុកម៉ែ ដែលបានបង្កើតកូនស្រីម្នាក់នេះអោយបានឃើញពិភពលោកមួយនេះ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនសម្តែងក្តីរំភើបជំនួស ព្រមទំាងមានអ្នកខ្លះទៀត បានចូល comment ថា ៖ គួរអោយស្រលាញ់ដល់ហើយ បងស្រី, ស្អាតណាស់បង ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ ខាងក្រោមនេះ ៖

អានបន្ត

កំពុងពិបាកចិត្តផង ឃើញនំខួបកំណើត សុភ័ក្រ្ត កុសុម៉ា ស្វាងចែស សូម្បីតែហ្វេនៗ ក៏ភ្ញាក់ដែរ ដល់ថ្នាក់ចូល comment ប្លែកៗ ថា…

ជឿជាក់ថា ហ្វេនៗ ក៏ដូចជាប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពិធិការិនី ដ៏ពូកែវោហាស័ព្ទ និងល្បីឈ្មោះម្នាក់ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ ។ កុសុម៉ា កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ហើយ ពិធីការិនី រូបនេះតែងតែលេចមុខ ក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ក្រៅពី ពូកែនិយាយ ចាក់ទឹកមិនលិច កញ្ញា សុភ័ក្រ្ត កុសុម៉ា ពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ពិតជាមិនអាចទប់សំណើចជាប់ឡើយ។ ចំណែកកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ កុសុម៉ា ត្រូវបានគេរៀបចំកម្មវិធីខួបកំណើតជូន មើលទៅពិតជាពោរពេញដោយក្តីសប្បាយយ៉ាងខ្លាំង។ ពិសេស កុសុម៉ា ជូនពរខ្លួនឯង ឡើងម៉ាអេម ថា “រីករាយថ្ងៃកំណើតខ្លួនឯង ជូនពរខ្លួនឯងសំណាងល្អ ញញឹមឲ្យបានច្រើន ការងារល្អ ជាពិសេសមានសេចក្តីសុខក្នុងជីវិត និងឆាប់មានប្តី”។ ព្រោះតែមិនអស់ចិត្ត អ្នកធ្វើនំខេកឲ្យ ស្រាប់តែ កុសុម៉ា បង្ហោះរូបភាពមួយសន្លឹក អមដោយសារខ្លីមួយថា “ហឹមមម ដូចខ្វះរូបធ្វើនំ មុខទុក្ខណាស់មើលទៅ”។ ក្រោយឃើញបែបនេះភ្លាម គ្រប់គ្នាភ្ញាក់ព្រឹត ហើយចូល comment ភ្លាមៗថា ៖ មិញ​ sad ពេលឃើញ​រូប​បងហើយ​ សប្បាយ​ចិត្ត​ម្ល៉េះ​ទេ, អ្នក​រាំ​ក្បាល​ទូក, ចុម​ខ្លាំង​ជាង​យ័ន្ត​កាត់​ឆុង​ទៀត​រូប​នេះ, My idol យ៉ាងណាក៏នៅតែ cute, មិន​ដែល​ឃើញ​នំ​ណា​ស្អាត​យ៉ាង​នេះ​ទេ, កប់ ជេឃើញនំហ្នឹងហើយ ផ្លុំទៀនរលត់ អត់ហ្នឹងជេ?, នំcake cute…

អានបន្ត

សូមអបអរសាទរ ! ទីបំផុត ពិធីការិនី ប៉ែន ស្រីពេជ្រ ចូលរោងការថ្ងៃនេះហើយ, ដាក់ប៉ុន្មានឈុតនេះ ក្នុងពិធីសូត្រមន្ត មង្គលការខ្លួន មើលទៅស្រស់ស្អាត និងសមគ្នាណាស់

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ អ្នកគាំទ្រ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ ក្រោយស្គាល់គ្នាអស់រយៈពេល៥ឆ្នាំ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រកបដោយភាពរីករាយ គ្រប់ៗគ្នា។ ហើយម្សិលមិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ ស្រីពេជ្រ បានបង្ហោះរូបភាព Pre Wedding ជាច្រើនសន្លឹកជាមួយគូដណ្តឹង មុនថ្ងៃចូលរោងការ ដែលនឹងប្រព្រឹត្ត នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ស្អែកនេះហើយ។ ស្រីពេជ្រ បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា “ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃសិរីមង្គលអាពាហ៍ពិពាហ៍របស់យើងទាំងពីរ កុំភ្លេចណាភ្ញៀវកត្តិយស ពួកយើងទាំងពីររងចាំស្វាគមន៍យ៉ាងកក់ក្តៅ”។ ចំណែកនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ នេះ ពិធីសូត្រមន្ត មង្គលការ ប៉ែន ស្រីពេជ្រ បានចាប់ផ្តើមហើយ មើលទៅកូនកំលោះ និងកូនក្រមុំពិតជាស្រស់ស្អាតណាស់ ពិសេស​មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងយ៉ាងច្រើន រួមជាមួយមិត្តរូមអាជីពផងដែរ ដែលមានដូចជា ចាន់ កែវនិមល និងស្វាមី, លោក សុខ រ៉ាស៊ី រួមនឹងតារាជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីនេះទំាងអស់គ្នា ៖

អានបន្ត

ឃើញហើយ រំភើបជំនួស ! ទីបំផុត ផ្ទះថ្មី ដែលថៅកែហាងពេជ្រ សន្យាសង់ជូនលោកយាយ ពេលនេះ ធ្វើរួចហើយ ពិតជាធំ និងស្អាតណាស់ ពិសេសមាន បំពាក់អំពូលសូឡា មុខផ្ទះទៀត (មានវីដេអូ)

កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកស្រី ទ្រី ដាណា ធ្លាប់បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកស្រី ថា “ផ្ទះចាស់លោកយាយនៅព្រៃវែង រុះរើហើយ ដើម្បីសង់ថ្មីជូន ជាងថា ផ្ទះចាស់ រុះទៅផុយអស់ ធ្វើអីក៏មិនកើតដែរ បើនៅតែបន្តិចទៀត អាចរលំដំបូល ជញ្ជាំងធ្លុះធ្លាយអស់ ភ្លៀងមកម្ដងៗ មិនដឹងថាគាត់សម្រាកជាមួយចៅៗស្រី៣នាក់នោះ យ៉ាងណា។ ខ្ញុំបានជូនថវិកាគាត់ 1000$ និងថវិកាឱ្យចៅៗខ្លះ គ្រាន់បានរៀនសូត្រ។ តែឃើញផ្ទាល់ភ្នែក ផ្ទះគាត់ចាស់ពេក នាងខ្ញុំ និងស្វាមី ក៏សម្រេចចិត្តសង់ផ្ទះល្មមមួយជូនគាត់ ដើម្បីកុំឱ្យត្រូវខ្យល់ ត្រូវភ្លៀងទៀត”។ នៅទីបំផុត ផ្ទះថ្មី ដែលលោកស្រី បានសន្យាសង់ជូនលោកយាយ នេះ គឺសង់រួចហើយ មើលទៅពិតជាស្អាត និងធំជាងមុនទៀត ពិសេសមានបំពាក់អំពូលសូឡា នៅមុខផ្ទះទៀត។ លោកស្រី បង្ហាញក្តីរំភើបមួយ ថា “សង់ផ្ទះជូនលោកយាយ និងចៅ រួចរាល់ហើយបងប្អូន ខ្ញុំសប្បាយចិត្តណាស់លោកយាយលែងលំបាកទៀតហើយ”។ លោកស្រី បន្ថែមថា “ផ្ទះសម្រាប់លោកយាយ និងចៅ៣នាក់នៅខេត្តព្រៃវែង សង់រួចរាល់ហើយ អាណិតលោកយាយ ចិញ្ចឹម៣នាក់ កាលលើកមុន ខ្ញុំជូនគាត់ 1000$ និងស្បៀងអាហារមួយចំនួន។ លើកនេះ អបអរគាត់បានផ្ទះថ្មីជូនគាត់ ១លានរៀល និងស្បៀងអាហារ សម្ភារប្រើប្រាស់បន្ថែម និងអំពូលសូឡាមួយដើមពីមុខផ្ទះ សង្ឃឹមថាចៅៗមានជម្រកស្រួល បានរៀនសូត្រ មានអាហារគ្រប់គ្រាន់។ មិនដឹងថាផ្ទះចាស់ គាត់រស់នៅលំបាកយ៉ាងណា ធ្លុះធ្លាយ ត្រូវភ្លៀងខ្យល់ គួរឱ្យស្រណោះ អរគុណជាង ដែលយកចិត្តទុកដាក់សង់បានលឿន ជូន 100$ ពីលើថ្លៃផ្ទះទៀត។”។ ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

អានហើយ រំភើបតាម ! ស្ទើរមិនគួរឲ្យជឿថា ពាក្យទំាងនេះ ធ្វើឲ្យ ចែដាណា ស្រក់ទឹកភ្នែកទាល់តែបាន ដោយមានគេរៀបរាប់ ពីលោកស្រី ថា “មិនដឹងថាពួកគាត់ទាំង២មកពីណា ជាអ្នកណាពីមុនមក ដឹងត្រឹមថា…”

កាលពីម្សិលមិញនេះ នាយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានស៊ែរផុសមួយ ដែលនិយាយរៀបរាប់រឿងខ្លះៗ ទាក់ទងហ្នឹងលោកស្រី អានចប់ភ្លាម ដល់ថ្នាក់ធ្វើឲ្យ ថៅកែហាងពេជ្រ ដែលមានចិត្តធម៌រូបនេះ ស្រក់ទឹកភ្នែកទាល់តែបាន។ លោកស្រី បានប្រាប់ថា “ខ្ញុំមើលហើយយំ”។   ក្នុងខ្លឹមសារ ដែលធ្វើឲ្យ លោកស្រី រំជួលចិត្ត បែបនេះ គឺ សរសេរថា “មិនដឹងថាពួកគាត់ទាំង២មកពីណា ជាអ្នកណាពីមុនមក ដឹងត្រឹមថា តាំងពីចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមឃើញគាត់ មានតែការធ្វើអំពើល្អ ចែករំលែកក្ដីស្រលាញ់ ផ្ដល់ក្ដីសង្ឃឹម ដល់អ្នកតស៊ូ សូមហៅថា បងស្រី ទ្រី ដាណា ហើយ idol ចូលចិត្តសកម្មភាពគាត់ ជួយអ្នកក្រពិតប្រាកដ ជួយអ្នកតស៊ូ ធ្វើឱ្យគេសើចសប្បាយ មើលហើយមានអារម្មណ៍ថា រំភើបចិត្ត។ គាត់មិនមែនជាអ្នកធ្វើបុណ្យយកមុខ តែជាការជួយ ចេញពីចិត្ត មិនដែលចង់បានការតបស្នង ក្រៅពីស្នាមញញឹមរបស់អ្នកដែលគាត់បានជួយ។ ចាប់ផ្ដើមតាមដានផេកគាត់ ទើបដឹងថា អ្វីដែលគាត់ធ្វើ សុទ្ធតែចេញពីចិត្ត មិនដែលឃើញគាត់បូសលើការបង្ហោះធ្វើបុណ្យ ឬចង់បានចំនួន like ដូចអ្នកធ្វើបុណ្យយកមុខមួយចំនួន។ ឃើញគាត់រវល់ការរកស៊ីណាស់ តែនៅជួយមិនឈប់ ទោះបីធ្លាប់មានអ្នកអគតិមួយចំនួន និយាយថាគាត់សម្ដែងរឿងធ្វើបុណ្យ តែមើលទឹកមុខគាត់ ស្នាមញញឹមគាត់ ដឹងច្បាស់ថា សុទ្ធតែជាការស្រលាញ់ ការចង់ជួយពិតប្រាកដ ឆ្ងាយយ៉ាងណា ក៏ពីរនាក់ប្ដីប្រពន្ធគាត់ តស៊ូទៅដល់។ ពេលខ្លះ ឃើញគាត់ចុះទៅដល់កន្លែងឆ្ងាយៗ ដាច់ស្រយាល មានអារម្មណ៍ថា រំភើបជាមួយអ្នកបានជួបគាត់ណាស់ បើកាលទឹកជំនន់វិញ អាណិតគាត់ប្រឹងដើរជួយគេឡើងខ្មៅមុខអស់ អ្នកខ្លះ ធ្វើបានតែមួយឆាវក៏ឈប់ ព្រោះហត់នឹងការសម្ដែងមុខកាមេរ៉ា តែបងស្រី ទ្រី ដាណា ឃើញជួយរហូត មិនដែលប្រកាសចំនួនលុយមុន…

អានបន្ត

ខួបកំណើតម្តង ដូរី កូនស្រី គង់ សុជាតិ និង ជា វិបុល លេងខ្លួនម៉ាអស់ទាស់ហ្មង សើចស្រស់ទៀត ដល់ថ្នាក់ ម៉ាក់ៗ ទ្រាំអត់បាន ក៏និយាយបែបនេះ ថា…

ទស្សនិកជនមិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង គង់ សុជាតិ និងលោក​ ជា វិបុល នោះ គឺ ជាពិធីការិនី និងពិធីករដ៏ល្បីឈ្មោះខ្លាំង មកដល់ពេលនេះ ដោយនៅតែទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាព របស់អ្នកទំាងពីរ ដោយមិនប្រែប្រួលឡើយ។ លោក ជា វិបុល និងភរិយា បច្ចុប្បន្ន កំពុងសាងសុភមង្គល និងក្តីសុខយ៉ាងខ្លាំង ក្រៅពីវិស័យសិល្បះ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេសតែងតែបង្ហាញសកម្មភាពផ្សេងៗ មិនថានៅក្នុងផ្ទះ ឬកន្លែងកម្សាន្តផ្សេងឡើយ មើលទៅពិតជាពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។ ជាក់ស្តែងកាលពីព្រឹកមិញនេះ នាថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ គេឃើញ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពសប្បាយៗក្នុងកម្មវិធីខួបកំណើតរបស់កូនស្រីខ្លួន។ ឃើញកូនស្រី តែងខ្លួន និងញញឹមស្រស់ស្អាត ពេក ដល់ថ្នាក់ ធ្វើឲ្យ គង់ សុជាតិ ទ្រាំអត់បាន ក៏ពោលពាក្យបែបនេះ ថា ៖ “មើលម្ចាស់កម្មវិធីគេផង សប្បាយណាស់លោកអើយ ដូរីកូនម្តាយ ខួបកំណើតម្តង លេងខ្លួនសម្បើមណាស់ រីករាយខួបកំណើត ហើយអរគុណពូមីងបងប្អូន ដែលបានជូនពរ និង សូមអោយទេវតាឆ្នាំថ្មីជួយតាមថែរក្សាក្រុមគ្រួសារអោយសុខសប្បាយរហូត”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាកម្មវិធីនេះ សប្បាយរីករាយ ខ្លាំងយ៉ាងណានោះ តោះទៅមើលរូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

កម្រឃើញ ឧកញ៉ា ឌួង ឆាយ បង្ហាញអារម្មណ៍បែបនេះណាស់ ដោយទំលាយប្រាប់ ថា “ពេលមានរឿងអ្វីមួយកើតឡើង ការរក្សាភាពស្ងៀមស្ងាត់ ធ្វើអោយយើងមានភាពថ្លៃថ្នូ ជៀសជាងដ្រាម៉ា និយាយរឿងអត់ប្រយោជន៍ ប៉ុន្តែពិតជាអួលណែន តាន់តាប់ ពិបាកក្នុង…”

កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ  មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់យ៉ាងច្បាស់ ចំៗ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ទោះមានរឿងអ្វីដែលកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ មិនបានតបតអ្វីទំាងអស់ ហើយក៏នៅតែធ្វើជាប៉ាៗដ៏ល្អ ផងដែរ ដោយតែងតែមកជួបកូនៗ៣ ដើម្បីផ្តល់ភាពកក់ក្តៅ ជូនកាដូ និងនាំពួកគេញុំាបាយជុំគ្នា នាថ្ងៃឆ្លងឆ្នាំ ថែមទៀត។ ស្រាប់តែយប់មិញនេះ នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ពេលមានរឿងអ្វីមួយកើតឡើង ការរក្សាភាពស្ងៀមស្ងាត់ ធ្វើអោយយើងមានភាពថ្លៃថ្នូ ជៀសជាងដ្រាម៉ា និយាយរឿងអត់ប្រយោជន៍ ប៉ុន្តែពិតជាអួលណែន តាន់តាប់ ពិបាកក្នុងឱរ៉ាពិតមែន ទោះបីជាយ៉ាងនឹងបន្តតស៊ូ ទ្រាំខាំមាត់ អត់ធ្មត់សង្កត់ចិត្ត បន្ថែមទៀត #ថ្ងៃនេះថ្ងៃសីល៍សូមកុំសេពគ្រឿងស្រវឹង សុរាមេរិយ”៕

អានបន្ត