អស់ទាស់ ! លេចមុខសុទ្ធតែ តារាល្បីៗ ចូលរួមមង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ ល្ងាចនេះ មើលទៅការតុបតែងខ្លួន ស្អាតៗណាស់

សូមបញ្ជាក់ឡើងវិញបន្តិចថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រ និងប្រិយមិត្តទូទៅ ពិតជាបានជ្រាបហើយថា កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរស ម្នាក់ ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេល៥ឆ្នាំ ។ លុះមកដល់ ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា មើលទៅ កូនកំលោះ និងកូនក្រមុំ បានតុបតែងខ្លួនស្រស់ស្អាតណាស់។ ឆ្លៀតក្នុងឱកាសនោះ គេឃើញវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើន ទំាងសងខាង មិត្តរូមអាជីព និងតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង នៅកម្មវិធីពេលល្ងាច ដែលបានរៀបចំធ្វើឡើងនៅឯ ភោជនីយដ្ឋាន ទន្លេបាសាក់ II ។ ក្នុងនោះ មានតារាល្បីៗ ជាច្រើនដួង ក៏បានលេចមុខក្នុងពិធីដ៏អធិកអធមនេះ ផងដែរ មានដូចជា លោក នី រតនា និងភរិយា, ថន លក្ខិណា, ចាន់ កែវនិមល, ឆន សុវណ្ណរាជ, សុភ័ក្រ្ត កុសុម៉ា, ចំរើន សុភ័ក្ត្រ, ឡុង លីងគ័ង្គ, សុខ សុជាតា, ណុប បាយ៉ារិទ្ធ, គង់ សុជាតិ, ម៉ាដូណា, រ៉េត ស៊ូហ្សាណា រួមហ្នឹងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។…

អានបន្ត

ស្អាតៗដល់ហើយ​ ! អីយ៉ា លេចមុខ ឱក សុគន្ធកញ្ញា និងស្វាមី ចូលរួមមង្គលការ ប៉ែន ស្រីពេជ្រ ព្រឹកមិញ ថែមទំាងជូនពរ ឡើងម៉ាអេម ថា…

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រ និងប្រិយមិត្តទូទៅ ពិតជាបានជ្រាបហើយថា កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរស ម្នាក់ ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេល៥ឆ្នាំ ។ លុះមកដល់ ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ គេឃើញ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា មើលទៅ កូនកំលោះ និងកូនក្រមុំ បានតុបតែងខ្លួនស្រស់ស្អាតណាស់។ ឆ្លៀតក្នុងឱកាសនោះ គេឃើញវត្តមានភ្ញៀវកិត្តិយសទំាងសងខាង មិត្តរូមអាជីព និងតារាល្បីៗជាច្រើនដួង ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង ដែលមានដូចជា ចាន់ កែវនិមល, សុខ រ៉ាស៊ី និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ក្នុងនោះ ឱក សុគន្ធកញ្ញា និងស្វាមី ក៏បានលេចមុខក្នុងពិធីមង្គលការ ប៉ែន ស្រីពេជ្រ ផងដែរ ថែមទំាងបានជូនពរឡើងម៉ាអេមទៀត ថា “ថ្ងៃនេះបានមកចូលរូមអបអរសាទប្អូនស្រី ក្នុងថ្ងៃពិសេស ជូនពរអ្នកទាំងពីរ ស្រឡាញ់គ្នា កើតមាស កើតប្រាក់ កើតកូន កើតចៅ ច្រើនៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

នៅចាំក្មេងប្រុស ពប្អូន ដើរកាត់ភ្លៀង សុំលុយគេទិញទឹកដោះគោ នេះទេ? ពេលនេះ ថៅកែហាងពេជ្រ បានស្កាត់ទៅជួបហើយ ថែមទំាងបានធ្វើរឿងនេះ ជូនទៀត នោះគឺ…

កាលពីថ្មីៗនេះ មហាជនជាច្រើន ពិតជាបានជ្រាបខ្លះៗហើយ ក្រោយឃើញ លោកស្រី ទ្រី ដាណា បានប្រកាសនៅក្នុងហ្វេសប៊ុករបស់លោកស្រី តាមរកក្មេងប្រុសម្នាក់ ដើរកាត់ភ្លៀង ពប្អូន សុំលុយគេ ទុកទិញទឹកដោះគោ នោះ។ នៅទីបំផុត លោកស្រី និងស្វាមី បានរកក្មេងប្រុសរូបនេះឃើញហើយ ព្រមទំាងស្កាត់ទៅជួបទៀត។ ក្នុងនោះ ចែដាណា ក៏បានបញ្ជាក់រឿងមួយថែមទៀត ថា ៖ “នៅចាំក្មេងនេះទេ គាត់ពប្អូនដើរសុំលុយគេទិញទឹកដោះគោ កាត់ភ្លៀង មើលហើយខ្លោចចិត្ត សួរឪពុកគាត់ ថាពេលនោះជាប់ទៅធ្វើការ អត់ដឹង ដល់គេយកវីដេអូបង្ហោះតាម faceboon ឱ្យមើល ក៏ស្រក់ទឹភ្នែកអាណិតកូន ព្រោះគ្មានលទ្ធភាពផ្គត់ផ្គង់ ឱ្យបានគ្រប់គ្រាន់ ឥឡូវខ្ញុំតាមរកគាត់ឃើញហើយ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចូលទៅឆ្ងាយដែរ ផ្លូវហ៊ុយដីទ្រលោម តែចង់ឃើញជាក់ស្ដែង ថាពិបាកដូចគេថាមែនអត់។ ទៅឃើញផ្ទាល់កាន់តែស្រណោះ បងប្អូនអើយ នៅវាលស្រែដាច់ពីគេ ផ្ដល់អំណោយដល់គាត់លើវាលស្រែនោះតែម្ដង។ ជូនថវិកា 1000$ ទុកគ្រាន់គាត់ចិញ្ចឹមកូនទាំង៤នាក់បន្ត និងមានអង្ករ ត្រីខ មី មុង កន្ទេល ខ្នើយ និងអាហារមួយចំនួនទៀត សម្រាប់គាត់ហូបបានឆ្ងាញ់។ ចំណែកកូនតូចថ្ងៃមុន ដើរសុំលុយទិញទឹកដោះគោ នាងខ្ញុំ និងស្វាមី បានទិញទឹកដោះគោ ២កេះ ភេសជ្ជៈ និងនំ ទុកឱ្យគាត់ហូបរួចហើយ។ ទៅដល់ពេលរសៀល គិតថាគាត់ឃ្លាន ក៏បានទិញភីហ្សាជូនគាត់ ហូបនៅកណ្ដាលស្រែតែម្ដង គាត់ថាឆ្ងាញ់ណាស់ មិនដែលបានស្គាល់ជាតិទេ ទោះលំបាកយ៉ាងណា មិនឱ្យពួកគាត់ ចោលសិក្សាទេ ប្រាប់ឪពុកម្ដាយ ត្រូវចំា ត្រូវឱ្យកូនរៀន ទើបអនាគតផ្លាស់ប្ដូរ ងើបពីការលំបាក។ ខ្ញុំបានជូនកាតាប សៀវភៅ សម្ភារសិក្សា ដល់កូនៗគាត់ទាំងអស់ ដើម្បីលើកទឹកឱ្យចូលរៀន និងខំប្រឹងរៀន។ នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន សម្រាប់អ្នកជួបការលំបាកពិតប្រាកដ…

អានបន្ត

អ្នកកំដរ ក៏អេមដែរ ! ទិដ្ឋភាពទូទៅ មង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ ព្រឹកនេះ ម្នាក់ៗតែងខ្លួនស្អាត ទាក់ភ្នែកដល់ហើយ ពិសេស កូនកំលោះ កូនក្រមុំ ហ្មង ញញឹមស្រស់ណាស់…(មានវីដែអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ អ្នកគាំទ្រ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ ក្រោយស្គាល់គ្នាអស់រយៈពេល៥ឆ្នាំ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រកបដោយភាពរីករាយ គ្រប់ៗគ្នា។ ចំណែកនៅព្រឹកថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ នេះ ប៉ែន ស្រីពេជ្រ បានចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយកូនកំលោះសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា។ ហើយកម្មវិធីហែជំនួនព្រឹកមិញនេះ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាង និងមិត្តរួមអាជីពជាច្រើននាក់ផងដែរ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង។ ក្នុងនោះ គេឃើញ អ្នកដែលបានមកចូលរួមក្នុងពិធីនេះ អមដោយឈុតសំលៀកបំពាក់ និងការតុបតែងខ្លួន ស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់ ពិសេសកូនកំលោះ និងកូនក្រមុំ ញញឹមស្រស់ណាស់ មួយវិញទៀត អ្នកកំដរ ខាងប្រុស និងខាងស្រី ក៏អេមដែរ សុទ្ធតែស្អាតៗ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ នៃពិធីមង្គលការ ប៉ែន ស្រីពេជ្រ និង ឆេង ពន្លកនេត្រា ទំាងអស់គ្នា ៖ ​ប្រភពរូបភាព ៖ Excellent Media, Dy LyKa, Chan Keo Nimol, Chuon Seanghai

អានបន្ត