អីយ៉ា កម្រឃើញណាស់ ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ខាងប្រុស ជូនថ្លៃ​បណ្ណាការ ខាងស្រី សុទ្ធតែប្រាក់រៀល នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ពិធីភ្ជាប់ពាក្យមួយ ដោយខាងប្រុសមានឈ្មោះ ចាន់ សុផូន ហើយខាងស្រីឈ្មោះ វី ស្រីអូន។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ក្រោយឃើញខាងប្រុសបានជូនថ្លៃ​បណ្ណាការ ខាងស្រី សុទ្ធតែប្រាក់រៀល។ ខាងប្រុសបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “អាចទេ ប្ដូរពីប្រាក់ដុល្លារ ប្រែមកជារូបិយប័ណ្ណជាតិយើងវិញ។ ខ្ញុំចង់ឃើញប្រជាជនយើង ប្រើរូបិយប័ណ្ណជាតិយើង អោយច្រើនជាងលុយដុល្លារ ហើយក៏ចង់អោយភ្ញៀវបរទេស ចូលមកលេងក្នុងស្រុកយើង ក៏ប្រើរូបិយប័ណ្ណជាតិយើងដែរ”។ មិនចាំយូរឡើយ ខាងស្រី ក៏បានស៊ែរផុសមួយនេះ ហើយនិយាយលេងសើច ថា “34 លាន ម៉ែរាប់ឡើងខ្ជិល អ្នកអើយអ្នក អរគុណដែលបំពេញសន្យា”។ ក្រោយឃើញ បែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ហើយក៏មានអ្នកខ្លះទៀត បានចូល comment ថា ៖ ចង់បានដូចគេដល់ហើយនៀក, យោបល់ល្អ ប្រូ, អបអរសាទរ ពេញ១ទំហឹងហ្មង, ពិតជាស្រស់ស្អាតណាស់, ជូនពរឲ្យស្រឡាញ់គ្នារហូតណាសម្លាញ់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

អានបន្ត

ទីបំផុត ឧកញ៉ា ឌួង ឆាយ បានទំលាយអារម្មណ៍ក្នុងចិត្តហើយ ដោយប្រាប់បែបនេះថា “មួយជីវិតខ្ញុំ តែងតែធ្វើដើម្បីភរិយា គ្រួសារ សង្គមជាតិ និងកិច្ចការងារមនុស្សធម៌ មិនបានគិតគួរពីខ្លួនឯង ចុងក្រោយត្រូវគេគិតថា យើងជាមនុស្សមិនល្អទៀត, មនុស្សមិនល្អម្នាក់នេះបាន…”

គួរបញ្ជាក់ឡើងវិញបន្តិចថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ ពេលនោះ លោកជំទាវ ដេត ម៉ាលីណា បានបញ្ជាក់យ៉ាងច្បាស់ ចំៗ ថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។ ស្រាប់តែនៅមុននេះបន្តិច នាយប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ គេឃើញ ឧកញ៉ា ឌួង ឆាយ បានទំលាយអារម្មណ៍ក្នុងចិត្តចេញមកថា ៖ “ចាប់ផ្តើមចំណាយពេលវេលាលើខ្លួនឯង និងកូនៗអោយបានច្រើន។ មួយជីវិតខ្ញុំតែងតែធ្វើដើម្បីភរិយា គ្រួសារ សង្គមជាតិ និងកិច្ចការងារមនុស្សធម៌ មិនបានគិតគួរពីខ្លួនឯង ចុងក្រោយ ត្រូវគេគិតថាយើង ជាមនុស្សមិនល្អទៀត។ មនុស្សមិនល្អម្នាក់នេះបានលះបង់ពេលវេលាកន្លៈជីវិត ដើម្បីបំពេញបំណងសេចក្តីប៉ងប្រាថ្នារបស់គេ ដោយភ្លេចគិតពីខ្លួនឯងទាល់តែសោះ រហូតគ្មានសល់អ្វីទាល់តែសោះ ឱមនុស្សអាក្រក់អើយ។ ហាត់វាយកូនហ្គោលឡើងវិញ បន្ទាប់ពីបានបិទតារាងកូនហ្គោលខ្លួនឯង កែទៅជាតារាងបាល់ទាត់វិញ កាលពីជាង 10 ឆ្នាំមុន”៕

អានបន្ត

ឡូយកប់ហ្មង ! លើកទី១ហើយ ដែល លោក សុវណ្ណ រិទ្ធគីន ជិះប៉ះម៉ូតូកង់បីឥណ្ឌា ទំនើបបែបនេះ មានបំពាក់ កាមេរ៉ា សុវត្ថិភាព, GPS, បំពង់ពន្លត់​អគ្គិភ័យ, ខ្សែក្រវ៉ាត់សុវត្ថិភាព…, មើលហើយ រឹតតែញាក់សាច់ (មានវីដេអូ)

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក សុវណ្ណ រិទ្ធគីន នោះ ហើយក៏ត្រូវជាប្អូនប្រុសបង្កើតរបស់ លោក សុវណ្ណ រិទ្ធី ផងដែរ។ ស្រាប់តែ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក សុវណ្ណ រិទ្ធគីន បានជួបម៉ូតូកង់បីឥណ្ឌាដ៏ទំនើបមួយ ដែលធ្វើការកែច្នៃដោយបងប្រុសម្នាក់ ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញវីដេអូ ដែលលោក សុវណ្ណ រិទ្ធគីន បានបង្ហោះនោះ។ ម៉ូតូកង់បីឥណ្ឌា ច្នៃដោយបងប្រុសម្នាក់នេះ មានដូចជា បំពាក់ កាមេរ៉ា សុវត្ថិភាព, GPS, បំពង់ពន្លត់​អគ្គិភ័យ, ខ្សែក្រវ៉ាត់សុវត្ថិភាព, ប្រព័ន្ធសម្លេង និងបំពាក់គ្រឿងមួយចំនួនទៀត។ លោក សុវណ្ណ រិទ្ធគីន ក៏បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានបញ្ជាក់ប្រាប់ថា “ជួបហើយម៉ូតូកង់បីឥណ្ឌា Full options ២០២១ ទំនើបជាង ឡានឡាំបូគីនី ទៀត ពិតជាគំនិតច្នៃប្រឌិតឡូយរបស់គាត់មែន និយាយមែន ដំបូងស្មានថាយន្តហោះតើ ទឹកចិត្តឪពុក”។ លោក ក៏បានបន្ថែមនៅក្នុង comment ថា “អរគុណសម្រាប់ការខំមិន របស់បងប្អូន តែសុំខំមិនឱ្យមានសីលធម៌ផងណា ក្នុងនាមជាខ្មែរដូចគ្នា បើតាមគាត់ប្រាប់ខ្ញុំ គាត់បានរៀបចំដាក់ធុងពន្លត់អគ្គិភ័យ ការពាររួចជាស្រេច ក៏ដូចជាបានរៀបចំឆែកមើលជារៀងរាល់ថ្ងៃ ចំពោះអ្វីដែលគាត់ដំឡើងនោះ។ ប្រព័ន្ធភ្លើង យើងគួរតែលើកទឹកចិត្តគាត់ ហើយនឹងណែនាំគាត់ ឲ្យមានការប្រុងប្រយ័ត្ន មិនមែនឃើញគាត់ធ្វើបែបនេះ យើងបែរជានិយាយរិះគន់ថាអាក្រក់ៗ ដោយមិនមានការពិចារណា សម្រាប់ខ្ញុំពិតជាសុំសរសើរគាត់ ចំពោះគំនិតរបស់គាត់ តែអ្វីដែលខ្ញុំប្រាប់គាត់សុំឲ្យគាត់គិតពីសុវត្ថិភាពជាចំបង ។ គាត់គិតសុវត្ថិភាព ជាងយើងទៅទៀត គាត់ច្នៃរហូត មានខ្សែក្រវ៉ាត់ និងកាមេរ៉ាសុវត្ថិភាព ពីព្រោះគាត់រត់ម៉ូតូកង់បី ពេលយប់ ដូច្នេះគាត់ត្រូវតែមានដូចជា…

អានបន្ត

ស្មានតែកូនក្រមុំ !​ សុខ ស្រីនាង ស្លៀកមួយឈុតនេះ ក្នុងថ្ងៃការ ប៉ែន ស្រីពេជ្រ ស្អាតទាក់ភ្នែកដល់ហើយ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ លាន់មាត់ បែបនេះ ថា…(មានវីដេអូ)

ទស្សនិកជនទូទៅ ក៏ដូចជាហ្វេនៗជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន តារាចម្រៀងស្រី ដ៏ល្បីឈ្មោះម្នាក់ ក្នុងផលិតកម្មរស្មីហង្សមាស នោះ គឺ សុខ ស្រីនាង។ បទមនោសញ្ចេតនា របស់ តារាចម្រៀងរូបនេះ នៅតែទទូលបានការគាំទ្រ ខ្លាំងដដែលមកដល់ពេលនេះ ស្តាប់ហើយ ស្តាប់ទៀត មិនចេះជិនណាយ។ ចំណែកកាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការតុបតែងខ្លួន និងការស្លៀកពាក់របស់ ស្រីនាង ពិតជាស្អាត ទាក់ភ្នែកខ្លាំងណាស់ ខណៈពេល តារាចម្រៀងស្រី រូបនេះ បានចូលរួមក្នុងពិធីមង្គលការ ពិធីការិនី ប៉ែន ស្រីពេជ្រ នាពេលល្ងាច។ ស្រីនាង បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដ៏ស្រស់ស្អាតរបស់ខ្លួន អមសារជូនពរ គូស្វាមីភរិយាថ្មី ផងដែរ ថា “ចូលរួមពិធីមង្គលការរបស់អ្នកនាងប៉ែនស្រីពេជ្រកាលពីយប់មិញជូនពរអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង”។ ក្រោយឃើញរូបភាពទំាងនេះ ហ្វេនៗ នៅមិនសុខឡើយ ក៏បានសរសើរចំៗថា ៖ ខំលួច​ស្រលាញ់​តាំង​ពី​ខ្ញុំ​នៅក្មេង​ មិនដែល​បាន​ជួប​ផ្ទាល់​សោះ​, សាមញ្ញ​បែប​ថ្លៃថ្នូរ​, ស្រស់ស្អាតណាស់បង ហើយរ៉ូបក៏ស្អាតទៀត, អាយដល រ៉ូប កប់សារី, ស្អាតល្អពេកហើយអូន, រាជនីកំពូលសម្រស់, ស្រលាញ់រាងគាត់ហ្មង បើមុខគាត់វិញ ស្អាតធម្មជាតិ, ស្មានតែជាកូនក្រមុំ។ ព្រមទំាងនៅមាន comment ជាង ៥០០ ទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញ ស្រីនាង ស្លៀកមួយឈុតនេះ។ តោះដើម្បីកុំឲ្យរងចាំយូរ សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ៖  

អានបន្ត

ញាក់សាច់ ! ស្ងាត់ៗ ផលិតកម្ម Galaxy Navatra ប្រកាស ជ្រើសរើស អ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ…

ទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra នោះ ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ក្រៅពីតារាចម្រៀង ផលិតកម្ម ដែលកំពុងលេចធ្លោនេះ ក៏មានអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើនរូបទៀតផងដែរ មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់​ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេច ជាច្រើនរូបទៀត។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យមហាជន ជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ទៀតហើយ ក្រោយប្រកាស ថា “ជ្រើសរើសអ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ តាមសមត្ថភាព…

អានបន្ត