សែនស្រណោះណាស់ ! ទិដ្ឋភាពទូទៅ នៃពិធីបញ្ចុះស​ព នារីអូតែស វ័យ ២៣ឆ្នាំ, មើលហើយ ស្ទើរទប់ទឹកភ្នែកអត់ជាប់តាម (មានវីដេអូ)

ហ្វីលីពីន៖ គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មានរឿងផ្ទុះ​ក​ក្រើក ស្ទើរមិនគួរឲ្យជឿ បានកើតឡើងប៉ះចំ នារីអូតែស វ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា​ប់​ នៅក្នុងបន្ទប់ទឹក ក្នុងសណ្ឋាគារមួយ បន្ទាប់ពីបានធ្វើពិធីជប់លៀងឆ្លងឆ្នាំ ជាមួយមិត្ដភក្ដិ។ ហើយពិធីបុណ្យស​ព របស់នារីអូតែស ដ៏ស្រស់ស្អាតរូបនេះ ក៏បានធ្វើឡើង ១០ថ្ងៃបន្ទាប់ពីការស្លា​ប់នាង នៅថ្ងៃឆ្លងឆ្នាំសកល ក្នុងសណ្ឋាគារ City Garden នាក្រុងម៉ាកាទី ខណៈមូលហេតុនៃការស្លា​ប់នេះ មានការលើកឡើងផ្សេងៗពីគ្នា។ ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ស​ពរបស់នារីអូតែសវ័យ ២៣ឆ្នាំ ឈ្មោះ Christine Dacera ត្រូវបានក្រុមគ្រួសារ សាច់ញាតិ រៀបចំធ្វើពិធីបញ្ចុះរួចហើយ នៅឯទីបញ្ចុះស​ពមួយកន្លែង នៅទីក្រុង General Santos។ ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនេះ គេឃើញក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិមួយចំនួន ក៏បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីរំជួលចិត្ត ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត ដើម្បីជូនដំណើរមនុស្សជាទីស្រឡាញ់របស់ខ្លួន ជាលើកចុងក្រោយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

ជួប ព្រះនាងតូច លើកនេះ ឌួង ហ្សូរីដា ទប់អារម្មណ៍លែងជាប់ហើយ ដោយសរសើរ ទ្រង់ ចំៗ នូវពាក្យបែបនេះ ថា…

ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ តារាសម្តែង និងពិធីការិនី ដ៏ល្បី គឺ ឌួង ហ្សូរីដា បានជួបផ្ទាល់ជាមួយ ព្រះនាងតូច ដល់ថ្នាក់ទប់ចិត្តអត់បាន ក៏ទំលាយអារម្មណ៍ក្នុងចិត្តប្រាប់ថា ៖ “ថ្ងៃនេះបានជួបព្រះភក្រ្ត័ព្រះនាងតូច ជេណា ទៀតហើយ…!  ជួបលើកណា រឹតតែលង់ស្នេហ៍ ព្រះអង្គទ្វេដង សំខាន់ពិតជាសូមកោតសសើរនឹងសមត្ថភាពដ៏អស្ចារ្យរបស់ព្រះអង្គ ដែលក្មេងធម្មតាអាយុទើបតែ ៨ឆ្នាំ ប៉ុន្តែលោកពូកែគ្រប់យ៉ាង ខាងវិស័យសិល្បៈសម្តែង និង ច្រៀង បានយ៉ាងប្រសប់។ កំពុងតែពិភាក្សាជាមួយម្ចាស់ម៉ែ និង អ្នកគ្រប់គ្រងរបស់លោកថានឹងរៀបចំការងារពិសេសមួយសំរាប់ទ្រង់រាល់ការចេញសម្តែងថ្វាយលោកជាពិសេស នេះជាបេះដូងអ្នកគោរព ស្រឡាញ់ និង គាំទ្រខ្សែរាជវង្សកម្ពុជា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

មើលឡើងជក់ហ្មង ! ផ្ទុះការគាំទ្រយ៉ាងខ្លាំង ក្រោយទស្សនា MV បទ “I’m Not The Gang”, ដល់ថ្នាក់ ធ្វើឲ្យ ខេមរៈ សិរីមន្ត រំភើបពេក ក៏និយាយបែបនេះថា…(មានវីដេអូ)

កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “I’m Not The Gang” ដែលជាការបកស្រាយ ដោយតារាចម្រៀងដ៏ល្បី គឺ លោក ខេមរៈ សិរីមន្ត, និពន្ធទំនុកច្រៀង ដោយ ខេមរៈ ភារុណ ព្រមទំាង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ Avid Steinberg។ លុះមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ បទ “I’m Not The Gang” បានចេញ MV ជាផ្លូវការហើយ ព្រមទំាងផ្ទុះការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ល្អមើលតាំងពីដើមដល់ចប់ មើលហើយ មើលទៀត មិនចេះធុញទ្រាន់ឡើយ អមជាមួយស្តាយ៍ និងការតុបតែងឡើងប្លែក។ ពិសេស MV មួយនេះ គឺជាការដឹកនាំសម្តែងដោយ លោកស្រី គួយ ផល្លី ដែលត្រូវបានគេស្គាល់ថា ជាភរិយាដ៏ស្រស់ស្អាត របស់លោក ខេមរៈ សិរីមន្ត តែម្តង។ ទស្សនា MV នេះចប់ភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន នាំគ្នា សរសើរព្រាត ថា ៖ អស់និយាយមកMVនេះ គឺកប់តែម្តង ឡូយហើយប្លែកទៀត ពិសេសមែនបងមន្ត ទាក់ទាញប្លែកភ្នែក, ពីរោះហើយ មានន័យណាស់បាទ, កប់បាត់MVមួយបទនេះ ស្តាយ៍កប់ សំខាន់មើលឡានចុះ ឡើងឡូយ, ចេញមកលើកនេះ ញាក់សាច់, ពីរោះណាស់ MV ល្អឥតខ្ចោះ, Wow mv នេះឡូយកប់ហ្មង។…

អានបន្ត

មើលមុខម្ចាស់ខួបឡើងរំភើប ! អីយ៉ា ស្ងាត់ៗ ចាន់ កែវនិមល លួចយកនំខួបមក Surprise ស្វាមី ទាល់តែបានសម្រេច ថែមទំាងជូនពរឡើងផ្អែម ពិសេសដាក់ប៉ុន្មានម៉ាត់ចុងក្រោយ អានហើយ បាក់ចង្កេះបាត់ …

អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនី ដ៏ល្បីមួយរូប ដែលពុកម៉ែ បងប្អូន ជាច្រើន ពិតជាមិនដែលរំលងឡើយ។ និមល មិនត្រឹមតែ ពូកែលេងពាក្យសំដី នោះទេ បើនិយាយពីសម្រស់ និងការតុបតែងខ្លួនវិញ ពិធីការិនី រូបនេះ មិនឲ្យចាញ់តារាសម្តែងល្បីៗ ឡើយ។ ក្រៅពីអាជីពមួយនេះ ពិធីការិនី រូបស្រស់ម្នាក់នេះ ក៏កំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនដែរ រហូតដល់ថ្នាក់មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ និងធ្វើវិធីឡើងគេហដ្ឋានថ្មីនេះរួចហើយផងដែរ កាលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ។ បច្ចុប្បន្ន​ ចាន់ កែវនិមល កំពុងសាងសុភមង្គលដ៏ផ្អែមល្ហែមជាមួយ ស្វាមី និងផ្តល់ភាពកក់ក្តៅ ជូនកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ និមល បានរៀបចំកម្មវិធីខួបកំណើត តូចមួយជុំគ្រួសារ ធ្វើឡើងជូនស្វាមីជាទីស្រឡាញ់របស់ខ្លួន ថែមទំាងបាន Surprise ទាល់តែបានសម្រេច។ និមល ក៏បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយ ពិសេសប៉ុន្មានម៉ាត់ចុងក្រោយហ្នឹងហ្មង អានហើយ ធានាថា ដាច់ចង្កេះតាម ដោយសរសេរថា “Surprise បានសម្រេច ម្ចាស់ខួបរំភើប រត់ហ្មង រីករាយថ្ងៃខួបកំណើត លោកប្តីសូវ៉ាត សីលា ជូនពរបងកាន់តែជោគជ័យទាំងការងារ ទាំងអាជីវកម្ម មិនថាប៉ុន្មានឆ្នាំទៀតឡើយក៏ប្រពន្ធម្នាក់នេះស្មគ្រ័ចិត្តជួយបង គ្រប់វិនាទី មិនខ្លាចនឿយហត់ មិនរាថយ អូនតាំងចិត្តខ្ពស់ថា មិនអោយបងលំបាកកាន់លុយជាដាច់ខាត”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃកម្មវិធីខួបកំណើតនេះទំាងអស់គ្នា ៖

អានបន្ត