ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សំ សុវណ្ណារ៉ាក់ និង អាង សុជាតា ស្លៀកមួយឈុតនេះ មើលទៅ សម និងស្អាតណាស់, ឆ្ងល់ពេក ហ្វេនៗ នាំគ្នា ចូល comment សួរ ព្រាត ថា…

ទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អតីតបេក្ខជនម្នាក់ ឈ្មោះ សំ សុវណ្ណារ៉ាក់ នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ សុវណ្ណារ៉ាក់ បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “ធុញបងមែនទេ” មកធ្វើការប្រកួត។ អតីតបេក្ខជនរូបនេះ ពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងណាស់ អាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ ក្រោយៗមក បើទោះជា សុវណ្ណារ៉ាក់ មិនបានទទួលពាន ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយ អ្នកភ្នំពេញរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់ខ្លួន រហូតលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយ តារាសម្ដែងស្រី និង​ចម្រៀងវ័យក្មេង អាង សុជាតា មើលទៅពិតជាស្អាតខ្លាំងណាស់។ សុវណ្ណារ៉ាក់ បានភ្ជាប់សារខ្លីមួយថា “12.01.2021 ល្ងាចនេះគឺជាថ្ងៃពិសេសរបស់យើងខ្ញុំទាំងពីនាក់ សុំពាក្យជូនពរ ពីបងប្អូនម្នាក់មួយមក”។ មិនយូរប៉ុន្មាន អាង សុជាតា បានស៊ែរផុសនេះ ហើយបន្ថែមថា “ថ្ងៃនេះសុំធ្វើកូនក្រមុំមួយថ្ងៃ”។ ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើនគិតថា ក្នុងឈុតសំលៀកបំពាក់បែបនេះ គឺពួកគេទំាងពីរកំពុងថតរឿងទេ ហើយក៏មានអ្នកខ្លះទៀតបានលាន់មាត់បែបនេះថា ៖ អស់ទាស់ហើយ, ស្អាតទំាងពីរ សំណព្វចិត្ត, ប៉ិនសំដែងណាស់ idol, Idol សមគ្នាណាស់, ថតរឿងអី idol, មែនឬសម្តែង អាយដល?, ម៉េចអ៊ីចឹង ប្រូ, មែនឬក៏អត់បង?, កុហកគេ បាប ព្រមទំាងនៅមាន comment…

អានបន្ត

បានសើចទៀតហើយ ! អីយ៉ា ស្ងាត់ៗ លេចមុខ អន្ទិត ឡុង ចន្ថា ធ្វើជាអ្នកកំដរ ប៉ះគ្នាជាមួយ អ្នកកាត់សក់ ដាក់ប៉ុន្មានម៉ាត់សោះ គ្រប់គ្នា សើចផ្អើលរោងការ បាត់ (មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាម​​ប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។ លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។ ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែថ្មីៗនេះ គេប្រទះឃើញ អន្ទិត ឡុង ចន្ថថា លេចមុខ ធ្វើជាអ្នកកំដរ ក្នុងពិធីមង្គលការ របស់កូនសិស្សខ្លួន ថែមទំាងបានប៉ះគ្នាជាមួយ អ្នកកាត់សក់ ដាក់តែប៉ុន្មានម៉ាត់សោះ ដល់ថ្នាក់ ធ្វើឲ្យភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីនេះ សើចឡើងកក្រើករោងការតែម្តង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

មើលមុខគេ គួរឲ្យគ្រឺតដល់ហើយ ! អីយ៉ា ស្ងាត់ៗ តារាសម្តែង លី ច័ន្ទសីហា ធ្វើខួបកំណើតឲ្យកូនស្រី អាយុ៣ឆ្នាំ យ៉ាងសាមញ្ញ តែពោរពេញ ដោយភាពកក់ក្តៅ ខ្លាំងណាស់ ថែមទំាងជូនពរ ឡើងម៉ាអេម បែបនេះ ថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែងស្រី ដ៏ល្បីមួយរូប គឺ អ្នក​នាង លី ច័ន្ទសីហា នោះ។ តារារូបនេះ ក៏ធ្លាប់បានក្លាយជាតួឯករឿងជាច្រើន តំាងពីអាយុ ៩ឆ្នាំ ម៉្លេះ។ ហើយមកដល់ពេលនេះ សម្រស់ របស់ ច័ន្ទសីហា នៅតែស្រស់ស្អាតដដែល។ បច្ចុប្បន្ន តារាសម្តែងមេម៉ាយកូន ១ រូបនេះ កំពុងសាងក្តីសុខ សុភមង្គល ជាមួយកូនស្រីសំណព្វចិត្តរបស់ខ្លួន ព្រមទំាង ប្រឹងមើលថែទាំកូនស្រីដោយខ្លួនឯង និងពង្រឹងអាជីវកម្មឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីមានលុយច្រើនក្នុងដៃ។ ចំណែកកាលពី កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ សីហា បានរៀបចំកម្មវិធីខួបកំណើតឲ្យកូនស្រីរបស់ខ្លួន យ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម និងកក់ក្តៅណាស់។ តារាស្រីរូបនេះ បានភ្ជាប់សារខ្លីមួយថា “រីករាយថ្ងៃកំណើតកូនស្រីម៉ាក់ ច័ន្ទ លី រចនា ៩/១/២០២១ថ្ងៃនេះ គឺជាថ្ងៃដែលកូនមកកាន់ពិភពលោក១នេះ បាន3ឆ្នាំ ហើយក៏ជាថ្ងៃដែលម៉ាក់ ក្លាយជាវីរនារី ក្លាហាន ម្នាក់ដែរ អរគុណដែលចូលមកក្នុងជីវិតម៉ាក់ សូមអោយកូនម៉ាក់សំណាងល្អពេញ១ជីវិត សូមអោយកូន ជាកូនល្អរបស់ម៉ាក់ ប៉ា ម៉ា កុង លោកយាយ លោកតា និងមនុស្សល្អសំរាប់សង្គមជាតិ”។ សីហា បានបន្ថែមទៀតថា “Happy birthday កូនស្រី ម៉ាក់ សំណាងល្អណាពេញ១ជីវិត របស់កូន សូមអោយកូនម៉ាក់ជាអ្នកមាន គ្រប់បែបយ៉ាង”៕

អានបន្ត

ទៀតហើយ ! ផលិតកម្ម Galaxy Navatra ប្រកាស ទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ ក្នុងតម្លៃមួយបទពី 600 ដុល្លារ រហូតដល់ទៅ…, ច្រើនណាស់

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ស្រាប់តែ មកដល់ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ទៀតហើយ ក្រោយប្រកាស ថា “ជ្រើសរើសអ្នកនិពន្ធ 30នាក់ ប្រាក់ខែចាប់ពី 500 ដល់ 5000 ដុល្លារ តាមសមត្ថភាព 069666556/017891939″។ នៅមិនទាន់អស់ទេ នៅព្រឹកមិញនេះទៀត នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានប្រកាសនូវដំណឹងមួយទៀតហើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា “Galaxy Navatra សូមជម្រាបជូនដំណឹងដើម្បីលើកកម្ពស់ស្នាដៃនិពន្ធចម្រៀងសម័យ ក្រុមហ៊ុនមានកិត្តិយស ទិញយកស្នាដៃបទចម្រៀងថ្មីទាំងអស់ ក្នុងតម្លៃមួយបទចាប់ពី 600ដុល្លារ ដល់1500 ដុល្លារ។ សូមទាក់ទងមក 093840155″៕

អានបន្ត

មើលមុខម្ចាស់ខួប សប្បាយដល់ហើយ ! អីយ៉ា លេចមុខសុទ្ធតែ តារាល្បីៗ ចូលរួមកម្មវិធីខួបកំណើត កញ្ញា យូរី យប់មិញ ម្នាក់ៗតែងខ្លួនឡើងកប់ហ្មង ស្អាតៗណាស់ (មានវីដេអូ)

កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាទស្សនិកជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញក្រោយទទួលបានដំណឹងថា កញ្ញា យូរី បានក្លាយជាតារាចម្រៀងផ្លូវការ ក្នុងផលិតកម្មរស្មីហង្សមាស ហើយក្រុមហ៊ុននេះ ក៏បានបញ្ចេញបទដំបូងឲ្យតារាស្រីនេះផងដែរ ក្រោមចំណងជើងថា “ផាំងៗ”។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ តារាស្រី ដែលមានសម្រស់ដ៏ស្រស់ស្អាតនេះ បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន នៅហាង THE FUN Pub & Restaurant ព្រមទំាងមានការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស និង តារាល្បីៗ ជាច្រើនដួង នៅក្នុងពិធីនេះផងដែរ ពិសេសមើលទៅមុខម្ចាស់ខួបសប្បាយរីករាយ និងរំភើប ដល់ហើយ ក្នុងថ្ងៃដ៏ពិសេសនេះ។ តារាល្បីៗ ដែលមានមុខក្នុងកម្មវិធីនេះ មានដូចជា សួស វីសា និងស្វាមី, ចែកា និងស្វាមី, សុខ រ៉ាស៊ី, វង្ស ថាណាន់, វេ ហាស៍, សាន ផានិត, ផាន់ រ៉ុង, បូទី រួមហ្នឹងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូនៃពិធីខួបកំណើតនេះទំាងអស់គ្នា ដូចខាងក្រោមនេះ ៖

អានបន្ត