ប៉ាៗល្អ ! ទោះរវល់យ៉ាងណា ក៏ ឧកញ៉ា ឌួង ឆាយ នៅឆ្លៀតពេល នាំកូនៗ មកញុំាបាយជុំគ្នា និងគេងជាមួយកូនៗ ក្នុងបន្ទប់គេងថ្មី ថែមទំាងមានរឿងមួយ ប្រាប់ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។ ទោះមានរឿងអ្វីដែលកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ មិនបានតបតអ្វីទំាងអស់ ហើយក៏នៅតែធ្វើជាប៉ាៗដ៏ល្អ ដោយតែងតែមកជួបកូនៗ ទំាង ៣នាក់ ជាញឹកញាប់ ដើម្បីផ្តល់ភាពកក់ក្តៅ ស្នាមញញឹម ជូនកាដូ និងនាំពួកគេញុំាបាយជុំគ្នា ថែមទៀត។ នៅមិនទាន់អស់ទេ លុះមកដល់យប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ចំថ្ងៃសីល គេឃើញ ឧកញ៉ា ឌួង ឆាយ បាននំាកូនមកញុំាអាហារជុំគ្នាទៀតហើយ ព្រមទំាងភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា៖ “ថ្ងៃសីល នាំកូនៗ មកហូបបាយ និងគេងលេងជាមួយកូនៗ យប់រាត្រីនេះ។ ថ្ងៃព្រឹកស្អែកមានកិច្ចការងារសំខាន់ ដើម្បីដោះស្រាយ ហើយខ្ញុំសង្ឃឹមជឿជាក់ថា ការពិតនឹងមាននៅលើលោកនេះ។ ស្នាមញញឹម របស់កូនៗ គឺសេចក្តីសុខរបស់ឪពុកម្តាយគ្រប់រូប។ គ្រួសារដែលមានសុភមង្គល គឺកើតចេញពីការយោគយល់ អាធ្យាស្រ័យ អនុគ្រោះអត់ឱនអោយគ្នា លះបង់គ្រប់បែបយ៉ាង ជាពិសេសអារម្មណ៍ និងសេចក្តីសុខសប្បាយផ្ទាល់ខ្លួន ដើម្បីកូនៗ នឹងឈរលើគោលការណ៍សំរបសំរួល រកចំនុចកណ្តាលរួមគ្នា ដោះស្រាយទើបបញ្ចប់រាល់បញ្ហា ដោយសន្តិវិធី និងសន្តិភាពបាន”៕ ឧកញ៉ា ឌួង ឆាយ បានបន្ថែមទៀតថា “សប្បាយចិត្តណាស់ បានកូនៗមកគេងជាមួយ។ រាត្រីសួស្តីណាពូមីងបងប្អូនទាំងអស់គ្នាពីបន្ទប់គេងថ្មីមួយខែចុងក្រោយនេះ គុណ 1,000 សំពៅ ទោសមួយចូលទៅរលាយខ្ទេចខ្ទីគ្មានសល់…

អានបន្ត

ស្ទើរមិនគួរឲ្យជឿ ពិតជាពិសេសណាស់ ! ព្រះនាងតូច បង្ហាញអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលបានគ្រងឈុតមួយនេះ ដោយសារ ក្រណាត់ប៉ាក់ ត្រូវបានជាងចំណាន ច្នៃអោយចេញជា…

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រះនាងតូច នរោត្តម ជេនណា ខ្សែ​រាជវង្ស​កម្ពុជា​វ័យក្មេង ដែលមានទេពកោសល្យសិល្បៈគួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។ ដោយសារតែមាន ទេពកោសល្យសិល្បៈ ទើបធ្វើឲ្យ ព្រះនាងតូច តែងតែលេចមុខក្នុងកម្មវិធីធំៗមិនដែលដាច់ឡើយ ពិសេសនោះ ព្រះនាងតូចមានសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញថែមទៀត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ គេប្រទះឃើញ ព្រះនាងតូច នរោត្តម ជេនណា គ្រងសំលៀកបំពាក់មួយឈុតទៀតហើយ ពិតជាប្លែកណាស់។ ព្រះនាងតូច បានបញ្ជាក់ប្រាប់បន្ថែមថា “ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មី ឈ្មោះថា មាតុភូមិកម្ពុជា ដ៏អស្ចារ្យនៃយើង! ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែរឬទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទី នៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត។ ខ្ញុំសូមអរគុណ និងសរសើរ អស់ពីចិត្ត ចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗ ដោយការគាំទ្រពេញទំហឹង ចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរ ក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក តែរក្សាអត្តសញ្ញាណ នៃព្រលឹងជាតិយើង ដោយមិនចម្លងពីបរទេស។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

ស្អាតណាស់ ! ផ្ទុះការសរសើរព្រាត ក្រោយឃើញ សម្រស់គូដណ្តឹង អន្ទិត ប៊ុន សាលួត រហូតមានអ្នកខ្លះថាដូច…(មានវីដេអូ)

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ អន្ទិត ប៊ុន សាលួត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សាលួត បួសបាន ៣០វស្សា ជាស្ថាបនិកសង្ឃសហគមន៍រុក្ខាវ័ន អតីតព្រះមេគណខេត្តឧត្តរមានជ័យ បានលាចាកសិក្ខាបទ (សឹក) ហើយ កាលពីវេលាម៉ោង 7:30 នាទីព្រឹកមិញនេះ (26/11/2020)។ ខ្ញុំព្រះករុណា ខ្ញុំបាទសូមអភ័យទោសពីសំណាក់ព្រះករុណា ព្រះថេរានុត្ថេរៈគ្រប់ៗព្រះអង្គ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា លោកគ្រូ អ្នកគ្រូ ប្រជាពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយទំាងក្នុងនិងក្រៅប្រទេសដែល ខ្ញុំព្រះករុណា ខ្ញុំបាទមិនបានប្រាប់ពីការលាចាសិក្ខាបទរបស់ខ្ញុំ។ សូមទានអធ្យាស្រ័យ សូមអរព្រះគុណនិងអរគុណ!!! ពីខ្ញុំព្រះករុណា ខ្ញុំបាទ ប៊ុន សាលួត!!!”។ លុះមកដល់ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ អន្ទិត ប៊ុន សាលួត បានសម្រេចចូលរោងភ្ជាប់ពាក្យជាមួយនារីម្នាក់ដ៏ស្រស់ស្អាត។ កម្មវិធីភ្ជាប់ពាក្យនេះ បានរៀបចំធ្វើឡើងនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ គ្រប់ៗគ្នា។ ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនារី ដែលត្រូវជាគូដណ្តឹង របស់ អន្ទិត ប៊ុន សាលួត តែម្តង ពិតជាមានសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ណាស់។ ឃើញទិដ្ឋភាពពិធីភ្ជាប់ពាក្យនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់សរសើរគ្រប់ៗគ្នាថា ៖ ខាងស្រី ស្អាតណាស់, កូនក្រមុំដូចបារាំងអ៊ីចឹង, ស្អាតសា​ហា​វណាស់,…

អានបន្ត

លើសពីអាណិត ! ស្ត្រីរូបនេះ ទំលាយរឿងមួយទំាងទឹកភ្នែកថា “ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូនៗ សុំកុំជក់បារី, ពេលនេះនាងខ្ញុំផ្ទាល់ មានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបាន…” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ នារីដ៏ស្រស់ស្អាតម្នាក់ ហើយក៏ជាម្ចាស់ហ្វេសប៊ុកឈ្មោះ Ra Sa បានបង្ហោះរូបភាព៣សន្លឹក អមដោយសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ អានហើយ ពិតជាអាណិតនារីម្នាក់នេះរឹតតែខ្លោចចិត្ត។ ម្ចាស់ហ្វេសប៊ុកខាងលើនេះ បានសរសេរយ៉ាងក្បោះក្បាយថា “ថ្ងែនេះ ខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗ ដែលជាលោកប៉ារបស់ប្អូនៗ‍ ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូន កូនសុំកុំជក់បារី។ ពេលនេះ នាងខ្ញុំផ្ទាល់ បានមានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបានឈឺខ្លាំង ហើយទៅមន្ទីរពេទ្យ ហើយលោកគ្រូពេទ្យគាត់សួរខ្ញុំថា នៅក្នុងគ្រួសារប្អូន មានអ្នកណាជក់បារីទេ ពេលនោះ ខ្ញុំប្រាប់លោកគ្រូពេទ្យថា នៅក្នុងគ្រួសារខ្ញុំ មានលោកប៉ាខ្ញុំតែម្នាក់ទេ ដែលគាត់ជក់បារី ហើយគាត់ប្រាប់ខ្ញុំថា ប្អូនមានជំងឺសួតនេះតាំពីតូច មកហើយ ប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេ រាល់ថ្ងែនេះ។ តែពេលម្សិលមិញនេះ ខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថា ប៉ាកូនឈឺនៅពេទ្យហើយ គាត់សួរខ្ញុំ កូនឈឺអី ខ្ញុំប្រាប់គាត់ថា កូនមានជំងឺសួ​តធ្ង​ន់ធ្ងរណាស់ ហើយគាត់សួរថា មកពីអីបានមានជំងឺហ្នឹង ខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេថា មកពីប៉ាជក់បារីច្រើនពេក ចប់ ទោះខ្ញុំមានជំងឺបែបនេះ តែខ្ញុំនៅតែស្រលាញ់លោកប៉ារបស់ខ្លាំង ព្រោះខ្ញុំដឹងថា លោកប៉ា ស្រលាញ់ខ្លាំងជាងគេ ប៉ាប៉ា សុំទោសទុកជាមុន បើខ្ញុំនិយាយខុសត្រង់ណា”។ នាព្រឹក ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ​ ស្រីស្អាតម្នាក់នេះ បានប្រាប់បន្ថែមថា “អរគុណបងៗចែៗអ៊ំពូមីងដែបារម្ភពីខ្ញុំ ខ្ញុំបានធូរហេីយបងៗ”៕

អានបន្ត

គួរឲ្យស្រឡាញ់ណាស់ ! គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ កូនស្រី លោកឧកញ៉ា ឡេង ណាវ៉ាត្រា ស្លៀកមួយឈុតនេះ សមអើយសម ដល់ថ្នាក់ ម្នាក់ៗ លាន់មាត់ ថា…(មានវីដេអូ)

កាលពីថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ កូនស្រី របស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានយកបទចម្រៀង “កូនក្មេងនឹកមនុស្សចាស់” របស់ កញ្ញា តន់ ចន្ទសីម៉ា មកធ្វើកាយវិការតាម មើលទៅពិតជាសម ខ្លាំងណាស់។ ដល់ថ្នាក់គ្នា ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើនចូល comment ព្រាត ថា ៖ ពិតជាពីរោះណាស់បទនេះ ស្តាប់បណ្តើរ ខ្ញុំញញឹមបណ្តើរ, ស្អាតហើយ ច្រៀងពីរោះទៀត ឡើងគួរឲ្យស្រលាញ់, គ្រឺតណាស់ ស្ដាប់បទនេះហើយ, បទនេះ ពីរោះខ្លាំងណាស់ បានស្ដាប់ហើយ នឹកកូនក្មេងខ្លាំងណាស់, ពីរោះណាស់ អាយដល់ស្តាប់ហើយ អារម្មណ៍រវើរវាយ ដូចនឹកដល់អ្នកណាអ៊ីចឹង, អូៗ ថ្មីទៀតហើយ ពីរោះណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ កូនស្រី របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយស្លៀកសំលៀកបំពាក់បុរាណយ៉ាងស្រស់ស្អាត ហើយសមទៀត។ ក្នុងនោះ ភរិយា របស់ លោកឧកញ៉ា បានភ្ជា​ប់សារខ្លីមួយបញ្ជាក់ថា “ថតឲ្យសម្អាងការបងរ៉ាមេកអាប់”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់, សមខ្លាំងណាស់ គួរអេាយស្រលាញ់, ស្អាតម្ល៉េះក្មួយ, ក្មួយស្រីស្អាតណាស់ សោរ។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

ត្រូវណាស់ ! សុខៗ ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះរូបនេះ ថែមទំាងប្រាប់ច្បាស់ៗ ថា “ទំហំការងារកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ កេរ្តិ៍ឈ្មោះអាច នៅបន្តជាមួយយើងបាន លុះត្រាណា តែយើងមិនចេះរត់ចោល…”

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខរបរ ដែលកំពុងកាក់កបនេះ លោកឧកញ៉ា ក៏មិនដែលភ្លេចឡើយ ក្នុងការចូលរួមក្នុងកិច្ចការសង្គម តាមរយៈការបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកជាហូរហែផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទំាងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា ៖ “ទំហំការងារកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ កេរ្តិ៍ឈ្មោះអាចនៅបន្តជាមួយយើងបាន លុះត្រាណាតែយើងមិនចេះរត់ចោលបញ្ហាដែលកើតឡើង ភាពទៀងត្រង់មិនចាំបាច់បកស្រាយប្រាប់គេទេ ទង្វើដែលបានធ្វើ មហាជនជាអ្នកកំណត់ ។”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងទំាងនេះ ហើយក៏មានអ្នកខ្លះបានចូល comment ថា ៖ មានន័យបង, គាំទ្របង, អត្ថន័យ​ល្អ, ពិតជាត្រឹមត្រូវហើយបង, ពិតជាត្រឹមត្រូវ និងមានន័យណាស់ លោកឧកញ៉ា។ ព្រមទំាងនៅមាន comment ជាច្រើនទៀត សុទ្ធសឹងតែគាំទ្រ ការលើកឡើងរបស់លោកឧកញ៉ា៕

អានបន្ត

គ្រប់គ្នារឹតតែនឹកស្រណោះអាល័យ និងរំជួលចិត្ត ក្រោយមើលវីដេអូ កាលនារីអូតែស ដ៏ស្រស់ស្អាតនេះ នៅរស់ ពិសេស នាងចូលចិត្តធ្វើរឿងបែបនេះ ដាក់អ្នកក្បែរខ្លួនណាស់ នោះគឺ…(មានវីដេអូ)

ហ្វីលីពីន៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មានរឿងផ្ទុះ​ក​ក្រើកខ្លាំងមួយបានកើតឡើង សឹងតែមិនមាននណាម្នាក់ជឿ និងនឹកស្មានដល់ ដោយរឿងនេះ បានកើតឡើងប៉ះចំ នារីអូតែស ដ៏ស្រស់ស្អាត និង វ័យក្មេងម្នាក់ ដែលត្រូវបានគេប្រទះឃើញដេកស្លា​ប់​ នៅក្នុងបន្ទប់ទឹក ក្នុងសណ្ឋាគារមួយ បន្ទាប់ពីបានធ្វើពិធីជប់លៀងឆ្លងឆ្នាំ ជាមួយមិត្ដភក្ដិ។ ហើយពិធីបុណ្យស​ព របស់នារីអូតែស ដ៏ស្រស់សោភារូបនេះ ក៏ត្រូវបានក្រុមគ្រួសារ ក៏បានធ្វើឡើង ១០ថ្ងៃបន្ទាប់ពីការស្លា​ប់នាង នៅថ្ងៃឆ្លងឆ្នាំសកល ក្នុងសណ្ឋាគារ City Garden នាក្រុងម៉ាកាទី ខណៈមូលហេតុនៃការស្លា​ប់នេះ មានការលើកឡើងផ្សេងៗពីគ្នា។ លុះដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ស​ពរបស់នារីអូតែសវ័យ ២៣ឆ្នាំ ឈ្មោះ Christine Dacera ក៏ត្រូវបានក្រុមគ្រួសារ សាច់ញាតិ រៀបចំធ្វើពិធីបញ្ចុះរួចហើយ នៅឯទីបញ្ចុះស​ពមួយកន្លែង នៅទីក្រុង General Santos។ រឹតតែស្រណោះបំផុតនោះ ក្រោយបានទស្សនាវីដេអូកន្លងទៅរបស់ នារីម្នាក់នេះ កាលនៅរស់ ជាពិសេស នាងគឺជាមនុស្សម្នាក់ ដែលមានភាពរស់រាយ រាក់ទាន់ ទន់ភ្លន់ ស្រឡាញ់អ្នកនៅជុំវិញខ្លួន និងចូលចិត្តធ្វើឲ្យអ្នកក្បែរខ្លួន សើចសប្បាយគ្រប់ពេល មើលហើយ មើលទៀត កាន់តែធ្វើឲ្យគ្រប់គ្នា នឹកស្រណោះអាល័យជាខ្លាំង ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អេមមែន ! ធ្លាប់តែឃើញ អន្ទិត ឡុង ចន្ថា ទេសនា ពេលច្រៀងវិញ ពីរោះមិននឹកស្មានដល់ ពិសេស…(មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាម​​ប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។ លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។ ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ គេឃើញ អន្ទិត ឡុង ចន្ថា បង្ហាញខ្លួន ច្រៀងលេងកម្សាន្តជាលក្ខណៈគ្រួសារ ព្រមទំាងបកស្រាយ ចម្រៀងប៉ុន្មានបទ ពិតជាពីរោះខ្លាំងណាស់ ទំាងសម័យ និងប្រពៃណី សឹងតែមិនគួរឲ្យជឿ ពិសេសមានបទខ្លះ គឺ អន្ទិតស្រែកបានឡើងកប់ខ្លាំងណាស់។ ដើម្បីជ្រាប…

អានបន្ត