ទឹកចិត្តជ្រះថ្លាណាស់ ! ព្រះតេជគុណ ឌួង ឆាយ បានបរិច្ចាគថវិកា ជួយទិញមន្ទីរពេទ្យ «នគរទេព» នូវទឹកប្រាក់រហូតដល់ទៅ…រួចភ្ជាប់ពាក្យមួយឃ្លា ថា…

កាលពី ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ឌួង ឆាយ សម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះ ព្រះភិក្ខុទក្ខិណប្បញ្ញោ​ ឌួង​ ឆាយ​ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារមួយឃ្លា ថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអ​ហោសក​ម្មអោយខ្ញុំបាទផង”។ ហើយថ្មីៗនេះ គេឃើញ ព្រះតេជគុណ ឌួង ឆាយ បានឧបត្ថម្ភថវិកាចំនួន ១០.០០០ (ដប់ពាន់) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ចូលរួមចំណែកក្នុងការទិញមន្ទីរពេទ្យ នគរទេព។ ព្រះតេជគុណ ឌួង ឆាយ ក៏បានភ្ជាប់សារខ្លីមួយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះដែរថា “ខ្ញុំព្រះករុណាអាត្មាភាព ឌួង ឆាយ សូមប្រគេននូវសេចក្តីល្អដែលកើតចេញពីសទ្ធាដ៏ជ្រះថ្លានាពេលនេះ និងពេលកន្លងមកសូមប្រគេនទូលថ្វាយដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗគ្នា សូមបានចាកផុតនូវឧបទ្រពចង្រៃទាំងឡាយទាំងពួង សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា”៕

អានបន្ត

មើលហើយ រំភើបតាម ! តារាចម្រៀង សុគន្ធ នីសា រំភើបស្ទើរហោះ តំាងយប់ ព្រោះទីតាំងផ្ទះរបស់ខ្លួន គឺត្រូវ…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ តារាចម្រៀង សុគន្ធ និសា បានប្រកាសថា រូបគាត់មានវិជ្ជមានកូវីដ-១៩ ក្រោយធ្វើធ្វេីតេស​រូច ហើយក៏បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅទីបំផុត នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ សុគន្ធ និសា ទទួលបានដំណឹងល្អហើយ រំភើបពេក និសា បានពោលពាក្យប៉ុន្មានម៉ាត់ បែបនេះថា “ថ្ងៃនេះខ្ញុំបាន​ ជាហើយ​ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ​ តែក៏ត្រូវបន្តការ​ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន​ 14​ ថ្ងៃបន្ថែមទៀត​ដែរ​ ខ្ញុំនឹង​ គោរពតាមគោលការនេះ​ ដេីម្បីសុវត្ថិភាព​ ក្រុមគ្រួសារខ្ញុំ​”។   ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ គឺមានដំណឹងល្អមួយទៀតហើយ សម្រាប់តារាចម្រៀងរូបនេះ។ ហ្វេសប៊ុក ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ  បានប្រាប់ច្បាស់ៗថា ៖ “រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបើកដំណើរការឡើងវិញ ទីតាំងធ្វើចត្តាឡីស័ក នៅផ្ទះរបស់ តារាចម្រៀង សុគន្ធ នីសា និង ០២ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ និង៥០ នាទីតទៅ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរឡើងវិញ នូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០៣ កន្លែង…

អានបន្ត

អត់ចាំយូរទេ ទីបំផុត លោក សុវណ្ណ រិទ្ធី ដាច់ចិត្តទំលាយរឿងនេះចេញមកហើយ ស្តាប់ហើយ អាណិតខ្លោចចិត្ត ដោយសួរប៉ុន្មានសំនួរ ទៅកាន់ភរិយា យ៉ាងចាក់ដោតថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា មួយរយៈចុងក្រោយនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារជាច្រើនលើក ច្រើនសារ ពាក់ព័ន្ធជាមួយស្វាមីរបស់ខ្លួន គឺលោក សុវណ្ណ រិទ្ធី។ ដោយសារតែទ្រាំលែងបាន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្ត Live វីដេអូមួយ ដោយទំលាយនូវអារម្មណ៍ពិត ប្រាប់ទៅភរិយាច្បាស់ៗថា លោកមិនមានទំនាក់ទំនងនារីណាម្នាក់ ដូចភរិយាខ្លួនចោទប្រកាន់នោះឡើយ។ លុះមកដល់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ នេះ គេឃើញ លោក សុវណ្ណ រិទ្ធី បានយករបស់ របរ មួយចំនួន សម្រាប់កូនស្រី ទំាងពីរ របស់លោក ពោរពេញដោយក្តីអាណិត និងស្រឡាញ់ មើលហើយស្ទើរស្រក់ទឹកភ្នែកតាម។ ស្រាប់តែមកដល់យប់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ភរិយា លោក សុវណ្ណ រិទ្ធី ចេញមុខ Live ទៀតហើយ ដោយសារតែឆ្អែតចិត្ត ចំពោះស្វាមីរបស់ខ្លួន ដែលមិនព្រមមកផ្ទះជួបជុំជាមួយប្រពន្ធកូន និងរឿងជាច្រើនទៀត ហើយបាននិយាយច្បាស់ៗថា រូបគាត់ នឹងមិនយកលោក សុវណ្ណ រិទ្ធី ជាដាច់ខាត ។ ដោយមិនចាំយូរឡើយ ខណៈ ភរិយា កំពុងតែឡាយ ស្រាប់តែលោក សុវណ្ណ រិទ្ធី បានចូល comment ទំលាយរឿងជាច្រើន ដែលមានអ្នកខ្លះមិនធ្លាប់បានដឹង…

អានបន្ត

ព្រោះតែ នឹកប្តី នឹកអ្នកផ្ទះ ជាពិសេស នឹកកូនតូច Jenny ពេក ដល់ថ្នាក់ សួស វីសា ពោលពាក្យយ៉ាងកម្សត់ ថា…

មហានជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺ សួស វីសា មានវិជ្ជមាន កូវីដ-១៩ ​បន្ទាប់ពីធ្វើតេស្តជាលើកទី៣ រួចមក ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ លុះមកដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ សួស វីសា បានចេញមុខប្រាប់ពីអាការរបស់ខ្លួនហើយ ថា ៖ សូមគោរពលោកតាលោកយាយអុំពូមីងបងប្អូនទាំងអស់គ្នា នាងខ្ញុំបានមកសំរាកព្យាបាលជំងឺCOVID-19 នៅសណ្ធាគារ The Great Duke អស់រយៈពេល8ថ្ងៃហេីយ ហេីយពេលនេះសុខភាពរាងកាយរបស់ខ្ញុំ ហាក់វិលមក សភាពដេីមវិញ ស្ទេីរតែ100% មានកំលាំងមាំមួន ហូបបាន គេងបាន មិនមានក្អកស្លេស ហ៊ារសំបោរផ្តាសាយ ឈឺក្បាលវិលមុខអីនោះទេ។ នេះក៏ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីលោកគ្រូ អ្នកគ្រូពេទ្យទេវត្តា ឈុតស របស់យេីងនៅមេីលថែរក្សាគ្រប់អ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់ នាងខ្ញុំសង្ឃឹមថាខ្ញុំនឹងឆាប់ជាសះស្បេីយ ហេីយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់សំរាប់ពាក្យជូនពរល្អៗដល់នាងខ្ញុំក៏ដូចជាក្រុមគ្រួសារខ្ញុំទាំងមូល ជាពិសេសក៏សូមអរគុណដល់អាណាព្យាបាលទី2របស់ខ្ញុំគឺលោកអុំ អុឹង ឆៃងួន អគ្គនាយកទូរទស្សន៏ហង្សមាស ព្រមទាំងកូនស្រីរបស់គាត់ ចែគីមលាង ថែលលោកតែងតែបារម្ភសួរសុខទុក្ខនឹងតែតែផ្ញេីរសម្ភារៈប្រេីប្រាប់នឹងរបស់ហូបចុកមិនអោយខ្វះ ពិតជាកក់ក្តៅណាស់។ នាងខ្ញុំសូមមកសង្ខេបពីសុខទុក្ខរបស់ខ្ញុំត្រឹមតែប៉ុណ្ណេះដេីម្បីអោយបងប្អូនបានដឹងនឹងអស់បារម្ភ ចំណែករឿងហេតុផ្សេងៗនឹងរឿងក្នុងចិត្តផ្សេងទៀតនាងខ្ញុំបង្ហាញបងប្អូនអោយបានដឹងនាឱកាសក្រោយ ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា  29.03.21″។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ព្រោះតែនឹក ស្វាមី កូន និងអ្នកផ្ទះពេក សួស វីសា ពោលពាក្យ ដ៏ក្តុកក្តួល ថា ៖ “អាណិតគាត់ណាស់ Tommy Real នឹកណាស់លោកប្តី នឹកក្រុមគ្រួសារ…

អានបន្ត

អត់ទាន់ចប់ទេ ! ព្រោះតែឆ្អែតចិត្តពេក មុននេះ ភរិយា លោក សុវណ្ណ រិទ្ធី ចេញមុខ Live ទៀតហើយ ដោយប្រាប់បែបនេះ ថា…(មានវីដេអូ)

មួយរយៈចុងក្រោយនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារជាច្រើនលើក ច្រើនសារ ពាក់ព័ន្ធជាមួយស្វាមីរបស់ខ្លួន គឺលោក សុវណ្ណ រិទ្ធី។ ដោយសារតែទ្រាំលែងបាន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្ត Live វីដេអូមួយ ដោយទំលាយនូវអារម្មណ៍ពិត ប្រាប់ទៅភរិយាច្បាស់ៗថា លោកមិនមានទំនាក់ទំនងនារីណាម្នាក់ ដូចភរិយាខ្លួនចោទប្រកាន់នោះឡើយ។ លុះមកដល់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ នេះ គេឃើញ លោក សុវណ្ណ រិទ្ធី បានយករបស់ របរ មួយចំនួន សម្រាប់កូនស្រី ទំាងពីរ របស់លោក ពោរពេញដោយក្តីអាណិត និងស្រឡាញ់ មើលហើយស្ទើរស្រក់ទឹកភ្នែកតាម។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ភរិយា លោក សុវណ្ណ រិទ្ធី ចេញមុខ Live ទៀតហើយ ដោយសារតែឆ្អែតចិត្ត ចំពោះស្វាមីរបស់ខ្លួន ដែលមិនព្រមមកផ្ទះជួបជុំជាមួយប្រពន្ធកូន និងរឿងជាច្រើនទៀត។ ដូចនេះដើម្បី ជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

ក្រោយបទ “Time To Rise” មានអ្នកចូលទស្សនា ជាង១លានដង ភ្លាម ធ្វើឲ្យ ឡូរ៉ា ម៉ម ទប់អារម្មណ៍លែងជាប់ហើយ ក៏បាននិយាយទំាងរំភើប ឡើងស្រក់ទឹកភ្នែកថា…(មានវីដអូ)

កាលពី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ វណ្ណដា ដែលតារាចម្រៀងរ៉េប ដែលកំពុងពេញនិយមពីសំណាក់យុវវ័យ បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “Time To Rise” តែលើកនេះ ធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង​ស្ទើរមិនគួរឲ្យ ជឿងនិងនឹកស្មានដល់ ព្រោះបានបកស្រាយរួមគ្នាជាមួយ ព្រឹទ្ធាចារ្យ​ ចាប៉ីដងវែង លោកតា​ គង់ ណៃ។ គិតត្រឹមថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ បទនេះ ផ្ទុះការគាំទ្រពេញចិត្តយ៉ាងខ្លាំង ទំាងក្មេងចាស់ ប្រុសស្រី រហូតមានការចែករំលែងជិត ៧ម៉ឺនដង បាត់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ មានអ្នកគាំទ្រខ្លះបានចូល comment ថា៖ Time to Rise មើល ស្តាប់ មិនជិនណាយ អស់ថ្មអ៊ីនធឺណែត ក៏មិនស្តាយ Super Power ពីវណ្ណដា និងលោកតា គង់ ណៃ playហើយ ចាំហូបបាយ ឥឡូវសូម Good night, New Legend collaborate with ចាប៉ីដងវែង លោកតា គង់ ណៃ legendary ពេលបានឮ សម្លេងចាប៉ី និងខ្លុយ ឡើងព្រឺរោម. I’m super exiting to see this , We all know how grow is our music  lyrics…

អានបន្ត

អានហើយ រំជួលចិត្ត ! មុននេះ វី ឌីណែត បានទំ​លា​យពាក្យក្នុងចិត្ត ទំា​ងក្តុ​កក្តួ​លថា “រយៈ​ពេ​ល​ជិ​តមួ​យ​ខែ​ហើ​យ​ដែ​ល​ខ្ញុំ​មិ​ន​អា​ច…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងស្រីដ៏ល្បីម្នាក់ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់មានវិជ្ជមាន កូវីដ-១៩ ហេីយ​។ ស្រាប់តែមកដល់ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ វី ឌីណែត បានបង្ហោះសារទំាងទឹកភ្នែកប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយេីង កូននឹងរឹងមាំ។ សូម្បីតែមុខជាលេីកចុងក្រោយ ក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបាន ម៉ាក់ខូ​ចហេីយ ក៏មិនអាចឃេីញសូម្បីតែស​​​ព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខ​ន្ធ​ម៉ាក់ ទៅកាន់សុខគតិភព ផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សា​ហាវ​នេះ វាលឿនពេកហេីយ ម៉ាក់អេីយ”។ លុះមកដល់ ថ្ងៃទី ២៣ ខែមីនា​ ឆ្នាំ ២០២១ អ្វីៗបានប្រសើរវិញហើយ ព្រោះ វី ឌីណែត បានប្រកាសថាខ្លួនជាពីជំងឺ កូវីដ-១៩ ហើយ។ វី ឌីណែត បានបង្ហោះ២វីដេអូ ក្នុង Facebook Story ហើយភ្ជាប់សារទំាងក្តីរំភើបរីករាយយ៉ាងខ្លាំង ថា “ខ្ញុំជាសះស្បើយហើយ ខ្ញុំបានឃើញពិភពលោកដ៏ស្រស់បំព្រងវិញហើយ”។ មកដល់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ វី ឌីណែត បានបង្ហោះសារមួយប្រាប់ថា “កាលពីម្សិលមិញ លោកគ្រូពេទ្យ បានប្រាប់ថា​ ការយកសំណាករបស់ខ្ញុំពេលកំពុងសំរាកព្យាបាលគឺ អវិជ្ជមានពីរដងហើយ​ ចឹងមានន័យថា នាងខ្ញុំ បានជាសះស្បើយពីជំងឺកូវីត19 ហើយ​…

អានបន្ត

មានតែម៉ាក់ៗទេ ទើបយ​ល់អារម្មណ៍មួយនេះ ! ក្រោយសម្រាលបានជិត១ខែ ស្រាប់តែ សូដា នីតា ជួបរឿងបែបនេះ រួចប្រាប់ថា “ស្គាល់រស់ជាតិហើយ ដែលចាស់ៗនិយាយថា សរសៃខ្ចី ទា​ស់​រឹ​ងថ្គា​ម ១យប់ទល់ភ្លឺ…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ តារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ សូដា នីតា បានសម្រាលកូនប្រុសដំបូង របស់ខ្លួន ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ព្រមទំាងមាន វត្តមានស្វាមី សាច់ញាតិ ជាច្រើន នៅក្បែរ ចាំលើកទឹកចិត្ត។ កូនប្រុស ដ៏គួរឲ្យស្រឡាញ់ របស់ នីតា ម្នាក់នេះ មានឈ្មោះពីរោះណាស់ គឺ សុិនសូ ម៉េងឃុន មានទម្ងន់ 3.6 kg កើតនៅ វេលាម៉ោង ១០ និង១៨ នាទីយប់ នាថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ មើលទៅមានមុខមាត់ គួរឲ្យគ្រឺតណាស់។ ចំណែកនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ក្រោយសម្រាលបានជិត១ខែ សូដា នីតា ប្រាប់អាការ ពេលនេះថា “ស្គាល់រស់ជាតិហើយ ដែលចាស់ៗនិយាយថា សរសៃខ្ចី ទា​ស់រឹ​ងថ្គា​ម ១យប់ទល់ភ្លឺ ចុករោយថ្គា​ម ស្រៀវអស់ជើងឆ្មេញ ខាំថ្គា​ម​រញ័អស់ខ្លួនហើយ ឈឺ​ចុ​កសៀ​តផ្កា ពិបាករកនិយាយមិនត្រូវ … !!!”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ខ្ញុំធ្លាប់ទាស់ ត្រាំក្រពះកាំប្រម៉ាជាជួយស្រាស ញុំាទៅ មួយសន្ទុះបែកញី​សបា​ត់ហើយ, ញុំា អាហារអោយច្រើន បងស្រី ញុំាអាហារសំបូរវីតាមីន, បងផឹកស្រាក្រពះកាំប្រម៉ា​តិចទៅបង បាត់ហើយ ខ្ញុំក៏ធ្លាប់ អ៊ីចឹងដែរ, ការគិតច្រើនក៏ធ្វើអោយយើងទាស់ដែរបង។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត…

អានបន្ត

បទ “Time To Rise” ផ្ទុះកក្រើកខ្លាំងពេក ដល់ថ្នាក់ ធ្វើឲ្យ ព្រឹទ្ធាចារ្យ លោកតា គង់ ណៃ ទំលាយអារម្មណ៍ បែបនេះ ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ វណ្ណដា ដែលតារាចម្រៀងរ៉េប ដែលកំពុងពេញនិយមពីសំណាក់យុវវ័យ បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “Time To Rise” តែលើកនេះ ធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង​ស្ទើរមិនគួរឲ្យ ជឿងនិងនឹកស្មានដល់ ព្រោះបានបកស្រាយរួមគ្នាជាមួយ ព្រឹទ្ធាចារ្យ​ ចាប៉ីដងវែង លោកតា​ គង់ ណៃ។ គិតត្រឹមម៉ោង ៣ រសៀល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ បទនេះ ផ្ទុះការគាំទ្រពេញចិត្តយ៉ាងខ្លាំង ទំាងក្មេងចាស់ ប្រុសស្រី រហូតមានការចែករំលែងជិត ៧ម៉ឺនដង បាត់ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះទេ មានអ្នកគាំទ្រខ្លះបានចូល comment ថា៖ Time to Rise មើល ស្តាប់ មិនជិនណាយ អស់ថ្មអ៊ីនធឺណែត ក៏មិនស្តាយ Super Power ពីវណ្ណដា និងលោកតា គង់ ណៃ playហើយ ចាំហូបបាយ ឥឡូវសូម Good night, New Legend collaborate with ចាប៉ីដងវែង លោកតា គង់ ណៃ legendary ពេលបានឮ សម្លេងចាប៉ី និងខ្លុយ ឡើងព្រឺរោម. I’m super exiting to see this , We all know how grow is…

អានបន្ត

អ្នកជំងឺកូវីដ ២នាក់ប្តីប្រពន្ធ កំពុងសម្រាកព្យាបាលជម្ងឺ COVID-19 នៅមន្ទីរពេទ្យ «ហ្លួងម៉ែ» និងឈរធ្វើជាបង្គោលអង្រឹង យោលបំពេរកូនឲ្យគេង ឃើញហើយរំជួលចិត្តពេក ឯកឧត្តមហ៊ុន ម៉ាណែត និងភរិយា ក៏សម្រេច ធ្វើរឿងមួយនេះជូនភ្លាម នោះគឺ…(មានវីដេអូ)

នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Malin Angel បានបង្ហោះរូបភាព និងវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីទឹកចិត្តប្តីប្រពន្ធពីរនាក់ រហូតធ្វើឲ្យមហាជនទូទៅរំជួលចិត្តយ៉ាងខ្លាំង រហូតមានការចែករំលែកតគ្នាយ៉ាងច្រើន គួរឲ្យកក់សំគាល់។ ហ្វេសប៊ុកដដែលនេះ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “នៅម៉ោងប្រហែលជា១១ ,១២យប់ ថ្ងៃទី២៩ អ្នកជំងឺកូវីដ ២នាក់ប្តីប្រពន្ធ កំពុងសម្រាកព្យាបាលជម្ងឺ COVID-19 នៅមន្ទីរពេទ្យ «ហ្លួងម៉ែ» អ្នកជំងឺ២នាក់ប្ដីប្រពន្ធ ឈរធ្វើជាបង្គោលអង្រឹងយោលបំពេរកូនឲ្យគេង ឃើញហេីយរំជួលចិត្តពេក ឯកឧត្តមហ៊ុន ម៉ាណែត និងភរិយា ក៏ទិញអង្រឹងឲ្យ សូមគោរពអរគុណ ទឹកចិត្តមនុស្សធម៌របស់បងទាំងពីរខ្លាំងណាស់ ដែលតែងតែជួយសង្គ្រោះមនុស្សរួមលោកដោយបេះដូងមនុស្សធម៌”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ នេះជាកាយកចិត្តទុក្ខដាក់ខ្ពស់របស់ថ្នាក់ដឹងនាំ ចំពោះជនរួមជាតិ, ទឹកចិត្តរបស់បងប្រុសនិងបងស្រីគ្មានពីរទេ, អរគុណបងម៉ាណែត និងបងស្រី ហើយជូនពរ បងប្រុស បងស្រី និងអាអូន ដែលជាអ្នកជំងឺ ឆាប់ជា ទៅផ្ទះវិញ, ទឹក​ចិត្ត​ឪពុក​ម្ដាយ​ អរគុណ​លោក​នាយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖ Credit : Chan Daravuth, Malin Angel

អានបន្ត