ញាក់សាច់ បទ “Time To Rise” របស់ វណ្ណដា និងលោកតា គង់ ណៃ មានអ្នកចូលមើលជាង ២លានដង បាត់, ពេញចិត្តបទនេះពេក ដល់ថ្នាក់ អាចារ្យធំ ហ៊ាននិយាយថា…(មានវីដេអូ)

កាលពី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ វណ្ណដា ដែលតារាចម្រៀងរ៉េប ដែលកំពុងពេញនិយមពីសំណាក់យុវវ័យ បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “Time To Rise” តែលើកនេះ ធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង​ស្ទើរមិនគួរឲ្យ ជឿងនិងនឹកស្មានដល់ ព្រោះបានបកស្រាយរួមគ្នាជាមួយ ព្រឹទ្ធាចារ្យ​ ចាប៉ីដងវែង លោកតា​ គង់ ណៃ។ គិតត្រឹមម៉ោង ៧ យប់នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ នេះ បទនេះ ផ្ទុះការគាំទ្រពេញចិត្តយ៉ាងខ្លាំង ទំាងក្មេងចាស់ ប្រុសស្រី រហូតមានអ្នកចូលទស្សនានៅក្នុង YouTube ជាង ២ លានដងបាត់ហើយ។ ដោយសារតែពេញចិត្ត បទនេះខ្លាំងពេក បានធ្វើឲ្យ អាចារ្យធំ ទប់អារម្មណ៍លេងជាប់ហើយ ក៏បានពោលពាក្យ បែបនេះថា ““Time to Rise” VannDa feat. Master Kong Nay ប្រវត្តិសាស្ត្រ​ថ្មីនៃស​ម​រភូមិ! [សិល្បៈ​បូរាណ​+សម័យថ្មី​=ខ្មែរខ្លាំង] បង្ហាញពីតម្លៃនៃការលេីកតម្កេីងដោយចេតនារបស់​អ្នកជំនាន់ថ្មីចំពោះ​ វីរជនសិល្បៈដែលត្រូវបានតម្កល់។ កុំចង្អៀតពេករហូតដល់ថ្នាក់មិនអាចរួមរស់ជុំគ្នាបាន​នោះ​ សម្រាប់ទស្សនៈអវិជ្ជមានមួយជ្រុងតូច។ #គាំទ្រ​ #អបអរសាទរ​ #យេីងទៅមុខផ្សាយពីខ្មែរអច្ឆរិយៈ #ចាប៉ីបូរាណ​ #Rap”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាបទនេះ ទំាងអស់គ្នា ៖

អានបន្ត

ស្ងាត់ៗ ២កាំ បាត់ ! ហ្វេនៗភ្ញាក់ព្រឺត ក្រោយ ពេជ្រ សូលីកា បង្ហោះរូបមួយសន្លឹកនេះ ដល់ថ្នាក់ ម្នាក់ៗ ចូល comment ព្រាត ថា…

អ្នកគាំទ្រភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀងស្រី ដែលមានសម្រស់ស្រស់ស្អាត វ័យក្មេង គឺ ពេជ្រ សូលីកា នោះ។ ស្ទើរតែគ្រប់បទ របស់ សូលីកា នៅតែឆក់យក បេះដូងអ្នកគាំទ្ររបស់ខ្លួនជាច្រើន ស្ទើរមិនគួរឲ្យជឿ នេះក៏ព្រោះតែ ទឹកដមសំនៀង និងការដាក់អារម្មណ៍មនោសញ្ចេតនាខ្លាំង នៅក្នុងបទចម្រៀង ដែលខ្លួនបានបកស្រាយ ធ្វើឲ្យគ្រប់គ្នា ស្តាប់ហើយ ស្តាប់ទៀត កាន់តែលង់តាម។ បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសាងក្តីសុខជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេស គឺមានកូនប្រុសសំណព្វចិត្តម្នាក់ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ ដែលបានសម្រាលកាលពី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។ ពីមួយថ្ងៃ ទៅមួយថ្ងៃ អ៊ារី វ៉េនស្ដេ ប្រែមុខមាត់ និងចូលចិត្តធ្វើ ស្ទីល (style) ប្លែកៗ គួរឲ្យកក់សំគាល់ និងគ្រឺត ខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ ពេជ្រ សូលីកា បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលសារជាថ្មី ក្រោយបង្ហោះរូបភាពមួយសន្លឹក ដល់ថ្នាក់ ម្នាក់ៗចូល comment ព្រាត ថា៖ Congratulations sis, សង្ឃឹម​ថាមិនមែន​ April Fool’s day, Congratulations idolមានទៀតហើយ, idol នេះហើយ លទ្ធផល កូវីដ នៅតែផ្ទះ ចេញ២បន្ទប់ញុំាបាយ ញុំាបាយចូលបន្ទប់ ឥឡូវ២កាំ, Congratulations 2គំនូសច្បាស់ៗ អ៊ីចឹងដឹងតែស្រី100%ហើយSis។ ព្រមទំាងនៅមាន comment ជាច្រើនទៀត សុទ្ធសឹងតែបង្ហាញពីក្តីរំភើបរីករាយជំនួស និងជូនពរឲ្យ…

អានបន្ត

កម្រឃើញ សួស វីសា បង្ហាញអារម្មណ៍បែបនេះណាស់ ដោយនិយាយទំាងរលីងរលោង ទឹកភ្នែកថា “Jenny ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់មិនដែលនឹកស្មានថា…”

មហានជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺ សួស វីសា មានវិជ្ជមាន កូវីដ-១៩ ​បន្ទាប់ពីធ្វើតេស្តជាលើកទី៣ រួចមក ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ ខណៈកំពុងសម្រាកព្យាបាលជំងឺនេះ សួស វីសា បង្ហោះរូបភាពមួយសន្លឹក កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដោយពោលពាក្យថា “អង្គុយមាត់បង្អួចសម្លឹងទៅឆ្ងាយ.. ពិបាករ៉ាយរ៉ាប់ពាក្យក្នុងចិត្តណាស់”។ មិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ សួស វីសា នៅលេងសុខហើយ ក៏បាននិយាយទំាងរលីងរលោងទឹកភ្នែកថា ៖ “Jenny ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់មិនដែលនឹកស្មានថា សុខៗម៉ាក់ត្រូវបែកឆ្ងាយពីកូនរាប់ខែអ៊ីចឹងទេ រាល់ថ្ងៃខ្ញុំកើតជំងឺ COVID ពិតមែន តែមកដល់ពេលនេះ ខ្ញុំគ្មានអាការអ្វីទេ សុខភាពធម្មតាទាំងអស់ មិនមានហត់ មិនមានក្អកស្លេស មិនមានក្អួត មិនឈឺក្បាលវិលមុខ មិនឈឺខ្លួន ផ្ទុយទៅវិញ មានតែញុំាបាន គេងបានធម្មតា ហាក់ដូចមិនមែនអ្នកឈឺអ៊ីចឹង តែជំងឺដែលពិបាកជាងគេសំរាប់ខ្ញុំ នាពេលនេះ គឺជំងឺនឹកកូន នឹកប្តី នឹកម៉ាក់ប៉ា នឹកក្រុមគ្រួសារ នឹកផ្ទះ នឹកខ្លាំងណាស់ ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ ខែនេះជាខែកំណើតរបស់ខ្ញុំ ខ្ញុំសុំកំលាំងចិត្តម្នាក់បន្តិចផង..”៕

អានបន្ត

ទីបំផុត លទ្ធផលធ្វើតេស្ត កូវីដ-១៩ លើកទី៣ របស់ តារាចម្រៀងដ៏ល្បី ពេជ្រ សោភា ចេញហើយ គឺ…

នៅមុននេះបន្តិច នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាស គឺ ពេជ្រ សោភា បានបញ្ជាក់ពីលទ្ធផលធ្វើតេស្ត ជំងឺកូវីដ-១៩ ជាលើកទី៣ ហើយ ដោយប្រាប់ច្បាស់ៗថា ៖ “លទ្ធផ​ល ធ្វើតេ​ស្ត រប​ស់នា​ងខ្ញុំ ទាំង៣ ដ​ងបា​ន ចេ​ញម​កហើ​យ៖ 1/ – លើក​ទី​១ ថ្ងៃទី ០៩ មីនា ៖ អ​វិជ្ជ​មាន 2/- លើក​ទី​២ ថ្ងៃទី ១៣ មីនា ៖ អ​វិ​ជ្ជ​មា​ន 3/- លើកទី៣ ថ្ងៃទី ២៨​ មីនា ៖ អ​វិ​ជ្ជ​មា​ន សូមអរគុណ បង​ប្អូន ដែលបាន ព្រួយបារម្មណ៍ សូមថែទាំសុខភាព ទាំងអស់គ្នា បើសង្ស័យថា ខ្លួ​ន​ផ្ទុក កូវីដ១៩ ខ្ញុំសូ​មសំ​ពះ លើកដៃ អង្វរប​ងប្អូ​ន សូ​មចូលរួម ធ្វើតេស្ត ទាំងអស់គ្នា ព្រោះការធ្វើតេស្ត គឺ មិន​ឈឺចា​ប់ មិន​អ​ស់​លុ​យ ហើយធ្វើអោយបងប្អូន បា​ត់ភ័​យ និ​ងស​ង្ស័​យ ទៀតកុំ​ភ្លេ​ច ៣​កុំ ៣​ការ​ពា​រ!”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅ សម្តែងក្តីរំភើបយ៉ាងខ្លាំង រហូតមានអ្នកខ្លះបានចូល comment ថា ៖Congratulations b, ថែសុខភាពផង បង, អបអរសាទរ អាយដល, ជឿអ្វីក៏បានតែកុំភ្លេច ៣ ការពារ បីកុំ គ្មានព្រះណាមកជួយទេ, បើមិនការពារខ្លួននោះព្រះណាក៏ជួយមិនបានដែរ។។ ព្រមទំាងនៅមានពាក្យអបអរសាទរជាច្រើនទៀត…

អានបន្ត

អានហើយ រំជួលចិត្ត ! ទង្វើរ របស់ ម្ចាស់បទ “ទឹកភ្នែកខ្ទើយ” ធ្វើឲ្យ លោក ចាន់ មករា រំជួលអារម្មណ៍យ៉ាងខ្លាំង ដល់ថ្នាក់ ពោលពាក្យ ទំាងអួលដើម ក ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ គេប្រទះឃើញ លោក ចាន់ មករា បានបង្ហោះរូបភាព និងសារមួយ បញ្ជាក់ថា “អរគុណពុកម៉ែបងប្អូនជាច្រេីនដែលស្រលាញ់រាប់អាន បានឆាត និង ខលមកខ្ញុំ ពេលខ្លះមិនបានលេីក និង តបឆាត ។ ខ្ញុំសូមបញ្ជាក់ជម្រាបជូនបងប្អូនថា ឥឡូវនេះ ស្ថានភាពជំងឺ របស់ខ្ញុំបានធូស្បេីយច្រេីន តាមរយៈការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ ទាំងអស់ និង ការរៀបចំបាយទឹក ម្ហូបអាហារ កន្លែងស្នាក់នៅសម្រាប់អ្នកជំងឺពិតជាមានផាសុខភាព ។ ទាំងអស់នេះធ្វេីអោយខ្ញុំមិនភ្លេចគុណ ក្រោមការដឹកនាំ យកចិត្តទុកដាក់ របស់ សម្តេចតេជោ ហ៊ុន សែន ពិតជាឳពុកប្រកបដោយព្រហ្មវិហារធម៌ ។ ខ្ញុំនឹងរឹងមាំ ដេីម្បីយកឈ្នះជំងឺដ៏អាក្រក់មួយនេះ សូមពុកម៉ែបងប្អូនចូលរួម ការពារប្រុងប្រយត្ន័អោយបានខ្ពស់ ព្រោះជំងឺនេះវាឆ្លងលឿនណាស់ ។”។ លុះមកដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញទង្វើរ របស់លោក អាន វិសាល (ម្ចាស់បទទឹកភ្នែកខ្ទេីយ) ធ្វើទង្វើរមួយនេះដាក់ខ្លួន ស្ទើររាល់ថ្ងៃ ដល់ថ្នាក់ លោក ចាន់ មករា ពោលពាក្យទំាងអួលដើម ក ថា ៖ “អរគុណដល់បង អាន វិសាល (ម្ចាស់បទទឹកភ្នែកខ្ទេីយ) ដែលក្នុងអំឡុងពេលខ្ញុំឈឺជំងឺកូវីត19 នេះគាត់បានព្យាយាមធ្វេីម្ហូបឆ្ងាញ់ៗ ស្ទេីរតែរៀងរាល់ថ្ងៃ រួចមកឈរតម្រង់ជួរ ហាលក្តៅ ដេីម្បីផ្ងេីរអោយខ្ញុំបានហូប ដេីម្បីមានកម្លាំង ។ លុយអាចរកបាន តែទឹកចិត្តមួយនេះខ្ញុំចងចាំជានិច្ច ។”៕

អានបន្ត

អីយ៉ា បទ “ពេលណាជួបគេម្តងទៀត” របស់ ព្រាប សុវត្ថិ ល្បីពេក សូម្បីតែ អូនសិទ្ធ កូនប្រុស ឯកឧត្តម ហ៊ុន ម៉ាណែត ក៏យកមកច្រៀងដែរ, ស្តាប់ចប់ភ្លាម ម្នាក់ៗ ចូល comment ព្រាត ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញផងដែរថា កាលពីព្រឹក ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅនេះ ខាងផលិតកម្មបានបញ្ចេញចម្រៀងមួយបទទៀតហើយសម្រាប់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ តែម្តងនេះ ជាបទមនោសញ្ចេតនា ដែលមានចំណងជើងថា “ពេលណាជួបគេម្តងទៀត” ដែលជាការ និពន្ធ Melody និងទំនុកច្រៀងដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ប្រុសម៉ៅ។ គិតត្រឹមថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ នេះ បទនេះ មានអ្នកចូលទស្សនា ជាង១១លានដងបាត់ហើយ។ នៅមិនទាន់អស់ទេ ព្រោះតែស្រឡាញ់បទនេះពេក សូម្បីតែ អូនសិទ្ធ កូនប្រុស ឯកឧត្តម ហ៊ុន ម៉ាណែត  ក៏បានលើកយកបទនេះមកច្រៀងលេងកម្សាន្តដែរ ដល់ថ្នាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និយាយថា ៖ “សូមជូនផ្នែកនៃចម្រៀងមួយបទ របស់ផលិតកម្ម Galaxy ឡេង ណាវ៉ាត្រា ក្រោមចំណងជើងថា “ពេលណាជួបគេម្តងទៀត”… តែពេលនេះមិនមែនបកស្រាយដោយលោក ព្រាប សុវត្ថិ ទេ…”។ ស្តាប់ចប់ភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ គួរអោយស្រលាញ់ណាស់, គួរឱ្យស្រលាញ់ និងពូកែណាស់ ក្មួយប្រុស មីងស្តាប់ច្បាស់ជាងគេគឺ នឹកគេណាស់ ចង់អោបគេជួសមុំ នឹកដល់ថ្នាក់…ក្បែរខ្លួនឯង ជូនពរបងប្រុស ម៉ាណែត និងបងស្រី និងក្រុមគ្រួសារមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។ ដោយសេចក្តីគោរព និងស្រលាញ់, តារាទើបរះ, ប្រហែលនឹកម៉ាក់ៗប៉ាៗហើយ គួរស្រលាញ់ណាស់កូនពៅ, មុខស្រស់សង្ហារណាស់ក្មួយប្រុស។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ អូនសិទ្ធ ច្រៀងទំាងអស់គ្នា…

អានបន្ត