នៅចាំអូនតូចនេះទេ? ដែលធ្វើឲ្យគ្រប់គ្នា រំជួលចិត្តនោះ ពេលនេះ អូនតូច និងម្តាយ គឺ….(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើនបង្ហាញអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា មានកុមារា អាយុ ៦ ឆ្នាំ ម្នាក់ មានវិជ្ជមានកូវីដ-១៩។ ក្នុងនោះ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាល ខណ្ឌប្ញស្សីកែវ បានបញ្ជាក់បន្ថែមថា ៖ “ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ រួមមាន ៖ ១/ អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។ ២/ អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១ នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ។ ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។ បច្ចុប្បន្ននេះ អ្នកជម្ងឺ០២នាក់ខាងលើ…

អានបន្ត

អរជំនួស ! ទីបំផុត តារាចម្រៀង ណុប បាយ៉ារិទ្ធ ជាពីជំងឺកូវីដ-១៩ ហើយ រំភើបពេក លោកក៏បាន…

កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ឆ្នាំ ២០២១ កន្លងផុតទៅជិត១ខែនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើលម្តងទៀត ក្រោយឃើញ តារាចម្រៀងប្រុសដ៏ល្បីម្នាក់ គឺ ណុប បាយ៉ារិទ្ធ បានប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា មានវិជ្ជមានកូវីដ-១៩។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ អ្វីៗបានល្អឡើងវិញហើយ ដោយតារាចម្រៀងរូបនេះ បានជាសះស្បើយពីជំងឺ កូវីដ-១៩ ហើយ។ រំភើបពេក ណុប បាយ៉ារិទ្ធ ក៏បានទំលាយអារម្មណ៍ ថា ៖ “ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៍ដូចជាអ្នកជម្ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។ ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាត្តិអោយចេញទៅធ្វើចត្តាឡីស័កបន្តរនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើមមកពីមន្ទីពេទ្យ មន្ទីសុខាភិបាល និង មណ្ឌលសុខភាព – គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA ) – គ្រូពេទ្យមន្ទីពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅពេទ្យ ព្រះសង្ឃ – គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេង និង ហង់សិន – គ្រូពេទ្យមកពីមន្ទីពេទ្យកុមារជាតិ – គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់ – គ្រូពេទ្យមកពីមន្ទីសុខាភិបាលភ្នំពេញ – គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី – គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិន សែនសុខ – គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គិលស័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន និងបំពេញបេសកកម្មដ៍សស្រាក់សស្រាំនៅទីនេះ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណ និងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។ សូមទទួលយកនៅការគោរពពីខ្ញុំ…

អានបន្ត

ទិដ្ឋភាពបុណ្យសព លោកឪពុក វ៉ាង ស្រីណូ ឃើញហើយ ពិតជាស្រណោះណាស់ ធ្វើឡើងនៅឯ…

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វ៉ា​ង ស្រី​ណូ ដែល​ជា​តារា​សម្ដែង ​មានកេរ្តិ៍ឈ្មោះ​ ល្បីមួយរូប កាលពីពេលកន្លងទៅ។ តារាសម្តែងរូបនេះ នៅតែទទួលបានការគាំទ្រ និងដក់ជាប់ អារម្មណ៍អ្នកទស្សនាដដែល មកទល់ពេលនេះ។ ចំណែកនៅព្រឹកម៉ិញនេះ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ វ៉ា​ង ស្រី​ណូ បានជួបទុក្ខធំ ដោយសារតែមនុស្សសំខាន់របស់ខ្លួនបានទទួលមរណភាពបាត់ទៅហើយ។ ស្រីណូ រៀបរាប់ទំាងទឹកភ្នែកប្រាប់ថា “សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់ អោយបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ នឹងគ្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយ ម្សិលម៉ិញ ( ម៉ោង 9:55នាទី ) _លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព _កូនស្រលាញ់ប៉ា ប៉ាគឺជាវិរបុរសនៅក្នុងបេះដូងកូន ជារៀងរហូត”។ រីឯនៅមុននេះបន្តិច នាថ្ងៃដដែល ស្រីណូ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៃពិធីបុណ្យស​ពលោកឪពុករបស់ខ្លួន មើលហើយពិតជាស្រណោះណាស់។ វ៉ាង ស្រីណូ បានបញ្ជាក់បន្ថែមថា “នាងខ្ញុំ វ៉ាង ស្រីណូ និងក្រុមគ្រួសារ មានទុក្ខជាទំងន់ ដែលបានបាត់បង់ លោកឪពុក និងលោកតាជាទី្រលលាញ​ លោកឪពុក ឈឺន វ៉ាង​ កាលពី ថ្ងៃព្រហសត្បតិ៍ទី​ 01​ ខែមេសា​ឆ្នាំ2021​ ! ពិធីបុណ្យសព កំពុងប្រារព្ធធ្វើនៅគេហដ្ឋាននាងខ្ញុំផ្ទាល់ នៅបុរីប៉េងហួត បឹងស្នោរ​ គំរោងទី4​ សព នឹងដង្ហែរទៅបញ្ជុះ នៅព្រឹកស្អែក ដែលត្រូវនឹងថ្ងៃសៅរ៍ ទី03​ ខែមេសា​ ឆ្នាំ2021! អាស្រ័យដូចបានជំរាបខាងលើនេះ នាងខ្ញុំសូមគោរពអញ្ជើញ បងប្អូន ជិតឆ្ងាយ និងមិត្តភក្តិ ទាំងអស់ អញ្ជើញមកចូលរួម…

អានបន្ត

នៅសុខៗ ស្រាប់តែ សុគន្ធ និសា ទំលាយរូបភាពប៉ុន្មានសន្លឹកនេះ ហើយពោលពាក្យ ថា “ថ្ងៃដែលយើងទាំងពីរនាក់ ចេញពីមន្ទីរពេទ្យ​ Covid19 ថ្ងៃដែលពួកយើង…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ តារាចម្រៀង សុគន្ធ និសា បានប្រកាសថា រូបគាត់មានវិជ្ជមានកូវីដ-១៩ ក្រោយធ្វើធ្វេីតេស​រូច ហើយក៏បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនទូទៅផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅទីបំផុត នាថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ សុគន្ធ និសា ទទួលបានដំណឹងល្អហើយ រំភើបពេក និសា បានពោលពាក្យប៉ុន្មានម៉ាត់ បែបនេះថា “ថ្ងៃនេះខ្ញុំបាន​ ជាហើយ​ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ​ តែក៏ត្រូវបន្តការ​ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន​ 14​ ថ្ងៃបន្ថែមទៀត​ដែរ​ ខ្ញុំនឹង​ គោរពតាមគោលការនេះ​ ដេីម្បីសុវត្ថិភាព​ ក្រុមគ្រួសារខ្ញុំ​”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ និសា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលថតជាមួយ កែវ ចាន់និមល រួចពោលពាក្យ បែបនេះថា ៖ “ថ្ងៃដែលយេីងទាំងពីរនាក់ចេញពីមន្ទីរពេទ្យ​ Covid19 ថ្ងៃដែលពួកយេីងចងចាំមិនភ្លេច​ រយះពេលដែលពួកយេីងរស់នៅសម្រាកព្យាបាល​ ជួយអោយកំលាំងគ្នាទៅវិញទៅមក​ សូមជូនពរបងប្អូនដែលកំពុងសំរាកព្យាបាលទាំងអស់​ ឆាប់ជាសះស្បេីយត្រឡប់មកផ្ទះវិញទាំងអស់គ្នា​”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

មើលហើយ យំតាម ! គ្រាន់តែមកដល់ផ្ទះភ្លាម វី ឌីណូ ប្អូនស្រី វី ឌីណែត បង្ហូរទឹកភ្នែក ព្រោះបានត្រឹមតែឃើញធាតុម្តាយ, រំជួលចិត្តពេក រៀបរាប់ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ហ្វេនៗ ក៏ដូចជាមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀងស្រីដ៏ល្បីម្នាក់ គឺកញ្ញា វី ឌីណេត បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា រូបគាត់មានវិជ្ជមាន កូវីដ-១៩ ហេីយ​។ ក្រោយមកបន្តិច ម្តាយរបស់ វី ឌីណែត ក៏មានវិជ្ជមានកូវីដ-១៩ ផងដែរ រហូតដល់បាត់បង់ជីវិត ។ លុះមកដល់ ថ្ងៃទី ២៣ ខែមីនា​ ឆ្នាំ ២០២១ អ្វីៗបានប្រសើរវិញហើយ ព្រោះ វី ឌីណែត បានប្រកាសថាខ្លួនជាពីជំងឺ កូវីដ-១៩ ហើយ។ វី ឌីណែត បានបង្ហោះ២វីដេអូ ក្នុង Facebook Story ហើយភ្ជាប់សារទំាងក្តីរំភើបរីករាយយ៉ាងខ្លាំង ថា “ខ្ញុំជាសះស្បើយហើយ ខ្ញុំបានឃើញពិភពលោកដ៏ស្រស់បំព្រងវិញហើយ”។ ចំណែកនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះដែរ ប្អូនស្រីពៅ របស់ វី ឌីណែត ក៏បានជាពីជំងឺកូវីដ-១៩ នេះផងដែរ។ វី ឌីណែត បានភ្ជាប់សារមួយបញ្ជាក់ថា “Congratulations ប្អូនស្រីខ្ញុំ​ គាត់បានទៅផ្ទះហេីយ គាត់រង់ចាំថ្ងៃនេះយូរហេីយ គាត់សំរាកព្យាបាលនៅពេទ្យតែម្នាក់ឯងយូរហេីយ​ លូវគាត់ជាបានទៅផ្ទះហេីយខំប្រឹងឡេីង Dinou VY”។ គ្រាន់តែមកដល់ផ្ទះភ្លាម វី ឌីណូ បានបង្ហូរទឹកភ្នែក ព្រោះបានត្រឹមតែឃើញធា​តុម្តា​យ រំ​ជួ​លចិត្តពេក រៀបរាប់ថា “រាល់ដងមកដល់ផ្ទះឃើញម៉ាក់អង្គុយមុខទូរទស្សន៍ ឥឡូវលែងបានឃើញម៉ាក់ទៀតហើយ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ហ្វេនៗ រំភើបរំជួស ក្រោយឃើញ G-Devith និង ទេព បូព្រឹក្ស ធ្វើរឿងមួយនេះ ជូន ពុកម៉ែ បងប្អូន ដែលខ្វះខាត ដល់ថ្នាក់ និយាយថា…(មានវីដេអូ)

ហ្វេនៗ ក៏ដូចជា ស្រទាប់យុវវ័យ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន នូវ តារា​ចម្រៀង​រ៉េប ដ៏ល្បីល្បាញខ្លាំងមួយរូប នៅក្នុងប្រទេសកម្ពុជាយើង នោះ គឺ លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត (G-Devith)។ រាល់បទចម្រៀងភាគច្រើន របស់លោក គឺតែងតែ ផ្ទុះ​ការគាំទ្រខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពីមួយបទ ទៅមួយបទ គឺប្លែករហូត ស្តាប់ហើយ ស្តាប់ទៀត រកកន្លែងទាស់គ្មាន ជាពិសេស បើបានដាក់កាស បើកឲ្យឮ ដឹងតែអេមតែម្តង។ ក្រៅពីអាជីពមួយនេះ G-Devith ក៏តែងតែចូលរួមកិច្ចការសង្គមជាញឹកញាប់ផងដែរ ជាមួយគូរស្នេហ៍របស់ខ្លួន គឺ ទេព បូព្រឹក្ស។ ជាក់ស្តែងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ នេះ គេឃើញ លោក ដេវីត និង ទេព បូព្រឹក្ស បានធ្វើរឿងដ៏រំភើបមួយទៀតហើយ ជូន លោកតា អ៊ុំៗ ដែលប្រកបរបរ ធាក់ស៊ីក្លូ។ ដេវីត បានភ្ជាប់សារមួយឃ្លា ពោរពេញដោយអត្ថន័យថា “តិចក្តីច្រើនក្តីក្នុងគ្រានេះជាពេលវេលាគួរចែករំលែក ដោយឡែកថ្ងៃនេះខ្ញុំបានឃើញថាពួកគាត់នៅកង្វះខាត ជាខ្លាំងនូវម៉ាស់ និងទឹកអាកុល ដូច្នោះសូមបងប្អូនដែលមានបំណងជួយ ឬ ត្រូវជួយសូមមេត្តាជួយ តាមលទ្ធភាព”។ មើលវីដេអូនេះចាប់ ហ្វេនៗ បានចូល comment បង្ហាញពីអារម្មណ៍ថា ៖ ស្រលាញ់បងទាំងពីរខ្លាំងណាស់ ពេលឃើញបងទាំងពីរ ធ្វើបែបហ្នឹង ខ្ញុំរំភើប ហើយមានក្ដីសុខណាស់, ល្អ​ណាស់ idiol, អគុណធំណាស់, ក្តីសុខពិត, អំពើល្អមិនសាបសូន្យ, អរគុណក្នុងការចែករំលែកក្នុងពេលដ៏លំបាកមួយនេះ, ខ្ញុំមើលហើយពិតជាសប្បាយចិត្តជំនួស មើលតាំងពីចាប់ផ្ដើមនាទីដើមរហូតដល់ចប់វីដេអូ…

អានបន្ត

សូមចូលរួមរំលែកទុក្ខផង ! វ៉ាង ស្រីណូ ជួបទុក្ខធំ ដោយសារតែ លោកប៉ារបស់ខ្លួន បានចែកឋានហើយ កាលពីម្សិលម៉ិញ, ស្រីណូ រៀបរាប់ទំាងទឹកភ្នែក ថា…

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វ៉ា​ង ស្រី​ណូ ដែល​ជា​តារា​សម្ដែង ​មានកេរ្តិ៍ឈ្មោះ​ ល្បីមួយរូប កាលពីពេលកន្លងទៅ។ តារាសម្តែងរូបនេះ នៅតែទទួលបានការគាំទ្រ និងដក់ជាប់ អារម្មណ៍អ្នកទស្សនាដដែល មកទល់ពេលនេះ។ ចំណែកនៅព្រឹកម៉ិញនេះ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ វ៉ា​ង ស្រី​ណូ បានជួបទុក្ខធំ ដោយសារតែមនុស្សសំខាន់របស់ខ្លួនបានទទួលមរណភាពបាត់ទៅហើយ។ ស្រីណូ រៀបរាប់ទំាងទឹកភ្នែកប្រាប់ថា “សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់ អោយបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ នឹងគ្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយ ម្សិលម៉ិញ ( ម៉ោង 9:55នាទី ) _លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព _កូនស្រលាញ់ប៉ា ប៉ាគឺជាវិរបុរសនៅក្នុងបេះដូងកូន ជារៀងរហូត”។ ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍រំជួលចិត្ត និងចូលរួមសោកស្តាយយ៉ាងខ្លាំង ដែល ស្រីណូ និងក្រុមគ្រួសារ បានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន បែបនេះ៕

អានបន្ត

ចា​ក់ចំបេះដូ​ងណាស់ ! ស្ងាត់ៗ ព្រាប សុវត្ថិ ដាក់មួយបទទៀតហើយ “ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង” ពីរោះ ប្លែកណាស់ លោកអើយ រហូតធ្វើឲ្យ ហ្វេនៗ ទប់អារម្មណ៍លែងជាប់ ដល់ថ្នាក់ហ៊ាន comment ថា…(មានវីដេអូ)

ចាប់តំាងពីកំពូលព្រាប សុវត្ថិ លេចមុខ ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញ បទចម្រៀងជាច្រើន របស់លោក សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ហ្វេនៗរបស់ខ្លួន ទំាងបទមនោសញ្ចេតនា និងញាក់ ស្តាប់ហើយ ស្តាប់ទៀត មិនដែលមានអារម្មណ៍ធុញទ្រាន់ម្តងណាឡើយ នេះក៏ដោយសារតែទឹកដមសំនៀងរបស់ កំពូលតារាចម្រៀងរូបនេះ បានចាក់ដោតដល់បេះដូងអ្នកស្តាប់បាត់ទៅហើយ។ នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកម៉ិញនេះ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ខាងផលិតកម្ម បានបញ្ចេញបទមនោសញ្ចេតនា ប្លែកមួយបទទៀតហើយ សម្រាប់លោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា “ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង” ដែលជាការនិពន្ធទំនុកច្រៀង និង Melody ដោយ យឹម តាស្រង់, និពន្ធបទភ្លេង ដោយ ខាន់ ចូវយី រួមនិង Mix Master ដោយ សាក់ ធារិទ្ធ។ មួយបទនេះ ពិតជាបានបំពេរអារម្មណ៍ អ្នកស្តាប់ឲ្យលង់តាម មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងលាយឡំនូវសារអប់រំ ដ៏មានអត្ថន័យថែមទៀតផង រហូតធ្វើឲ្យ អ្នកស្តាប់ មិនអាចទប់ចិត្តជាប់ ក៏បានចូល comment ភ្លាមៗ ថា ៖ ស្រឡាញ់ចំណង់ជើង និងអត្តន័យបទចម្រៀងណាស់, ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង ពីរោះម្ល៉េះទេ អាយដលអើយ, ស្ដាប់ម្ដងទៀតសិនចា៎, ត្រូវណាស់Idolមួយបទនេះ, លោក​ពូចេញបងបទថ្មីទៀតហេីយ​ ពីរោះ​ណាស់​, ពីរោះប្លែកម្យ៉ាងទៀតហើយអាយដល, ពិតជាត្រូវចិត្តពិតមែនមួយបទនេះ, អត្ថន័យល្អណាស់អាយដល, ត្រូវហ្នឹងសង្គមបច្ចុប្បន្នណាស់ បទហ្នឹង, sad តំាងព្រឹកហ្មង។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ សុទ្ធសឹងតែបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនា និងស្តាប់ទំាងអស់គ្នា ៖

អានបន្ត