កុំឲ្យឆ្ងល់ ! ពេលនេះ លោកបង សូនី ចេញមកបញ្ជាក់ច្បាស់ៗហើយ ពីមូលហេតុដែលលោកបង សម្រេចចិត្តទៅបួស គឺដោយសារ…(មានវីដេអូ)

កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តញាសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ប្រូសូនី សម្រេចចិត្តបួស តាំងយប់តែម្តង។ ខណៈពេល កំពុងធ្វើដំណើរទៅបួស ប្រូសូនី បានប្រាប់ប៉ុន្មានម៉ាត់ នៅក្នុង ការ Live ថា “ទៅនៅវត្តវិញ នៅផ្ទះអត់មានក្តីសុខ ឥឡូវកំពុងចេញឡានទៅហើយ ប្រហែលជាបួសមួយរយៈ, បើសិនបួសយប់ហ្នឹងបាន គឺបួសតំាងយប់ហ្មង កាលពីមុនខ្ញុំធ្លាប់បួសតំាងយប់ដែរ បួសប្រហែលម៉ោង ៧យប់ មិនចាំបាច់ដល់ពេលវេលាស្អែកទេ …”។ មួយវិញទៀត គ្រប់គ្នាចេះតែឆ្ងល់ថា ម៉េចបានជា លោកបង សូនី សម្រេចចិត្តទៅបួស អ៊ីចឹង ពេលនេះដឹងច្បាស់ហើយ ដោយលោកបង បានបញ្ជាក់ថា ៖ “អរគុណបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់អាត្មាៗមកនេះចង់បញ្ជាក់ថាអាត្មាបួស សូមខមាទោសពីអ្នកម្តាយ អ្នកមានគុណ និងប្អូនទាំអស់គ្នា ដែលពីមុនមក អាត្មាធ្លាប់ធ្វើខុស ទៅលើពួកគាត់ អត់ស្តាប់ដំបូន្មានពួកគាត់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាព និងវីដេអូ របស់ លោកបង សូនី ខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

គ្រប់គ្នាចេះតែឆ្ងល់ថា ម៉េចបានជា លោកបង សូនី សម្រេចចិត្តទៅបួស អ៊ីចឹង, ពេលនេះ លោកបង ចេញមកបញ្ជាក់ការពិតហើយ គឺដោយសារ…(មានវីដេអូ)

ប្រិយមិត្ត ក៏ដូចជា មហាជនទូទៅ ពិតជាបានជ្រាបខ្លះៗហើយ មើលទៅ ពីទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ ស្រាប់តែថ្មីៗនេះ Love Riya និង ប្រូ សូនី បានឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង ដល់ថ្នាក់ផ្អើលអស់ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយ Love Riya បានចោទប្រកាន់ថា ប្រូសូនី លួចលាក់ទៅដើរលេង ជាមួយនារីម្នាក់នៅតាមខេត្តអស់១យប់។ ក្រោយរឿងហេតុនេះបានកើតឡើង ប្រូសូនី បានចេញមុខបកស្រាយ ភ្លាមៗ ដោយបញ្ជាក់ ច្បាស់ៗថា រូបគាត់មិនបានទៅដើរលេងតែពីរនាក់ ដូច Love Riya ចោទប្រកាន់នោះទេ គឺគាត់ទៅដើរលេង មានគ្នាច្រើននាក់ ថែមទំាងមានភស្តុតាង ជារូបថត បញ្ជាក់ទៀតផង។ ស្រាប់តែមកដល់ថ្ងៃ ០៣ ខែមេសា ឆ្នាំ ២០២១ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ប្រូសូនី សម្រេចចិត្តបួស តាំងយប់តែម្តង។ មុនពេលបួស លោកបានពោលពាក្យប៉ុន្មានម៉ាត់នៅក្នុង ការ Live ថា “ទៅនៅវត្តវិញ នៅផ្ទះអត់មានក្តីសុខ ឥឡូវកំពុងចេញឡានទៅហើយ ប្រហែលជាបួសមួយរយៈ, បើសិនបួសយប់ហ្នឹងបាន គឺបួសតំាងយប់ហ្មង កាលពីមុនខ្ញុំធ្លាប់បួសតំាងយប់ដែរ បួសប្រហែលម៉ោង ៧យប់ មិនចាំបាច់ដល់ពេលវេលាស្អែកទេ …”។ មួយវិញទៀត គ្រប់គ្នាចេះតែឆ្ងល់ថា ម៉េចបានជា លោកបង សូនី សម្រេចចិត្តទៅបួស អ៊ីចឹង ពេលនេះដឹងច្បាស់ហើយ ដោយលោកបង…

អានបន្ត

ទីបំផុត សួស វីសា ចេញមុខ Live ប្រាប់ ពី អាការ របស់ខ្លួនហើយ ដោយដំបូងឡើង គឺ…(មានវីដេអូ)

មហានជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺ សួស វីសា មានវិជ្ជមាន កូវីដ-១៩ ​បន្ទាប់ពីធ្វើតេស្តជាលើកទី៣ រួចមក ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។ ខណៈកំពុងសម្រាកព្យាបាលជំងឺនេះ សួស វីសា នៅលេងសុខហើយ ក៏បាននិយាយទំាងរលីងរលោងទឹកភ្នែកថា ៖ “Jenny ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់មិនដែលនឹកស្មានថា សុខៗម៉ាក់ត្រូវបែកឆ្ងាយពីកូនរាប់ខែអ៊ីចឹងទេ រាល់ថ្ងៃខ្ញុំកើតជំងឺ COVID ពិតមែន តែមកដល់ពេលនេះ ខ្ញុំគ្មានអាការអ្វីទេ សុខភាពធម្មតាទាំងអស់ មិនមានហត់ មិនមានក្អកស្លេស មិនមានក្អួត មិនឈឺក្បាលវិលមុខ មិនឈឺខ្លួន ផ្ទុយទៅវិញ មានតែញុំាបាន គេងបានធម្មតា ហាក់ដូចមិនមែនអ្នកឈឺអ៊ីចឹង តែជំងឺដែលពិបាកជាងគេសំរាប់ខ្ញុំ នាពេលនេះ គឺជំងឺនឹកកូន នឹកប្តី នឹកម៉ាក់ប៉ា នឹកក្រុមគ្រួសារ នឹកផ្ទះ នឹកខ្លាំងណាស់ ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ ខែនេះជាខែកំណើតរបស់ខ្ញុំ ខ្ញុំសុំកំលាំងចិត្តម្នាក់បន្តិចផង..”។ ចំណែកនៅមុននេះបន្តិច វេលាម៉ោងជាង៤ រសៀល នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ សួស វីសា ចេញមុខរៀបរាប់ពីអាការរបស់ខ្លួនហើយ ដោយប្រាប់ច្បាស់ៗថា ៖ “អាការខ្ញុំដំបូងរាងស្អា ក បន្ទាប់មកបំពង់កខ្ញុំរាងឈឺ ហើយខ្ញុំកម្រឈឺបំពង់ក អ៊ីចឹងណាស់ សឹងតែលេបទឹកមាត់អត់ចូល ហើយប្រែសម្លេង និយាយអត់ចង់ចេញ ក្រោយមកចាប់ផ្តើមក្អក ហៀរសំបោរ ហើយបាត់ក្លិន មិនបានធុំក្លិនអ្វីទំាងអស់…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

មើលម៉ាក់ៗអូនផង ! ឱក សុគន្ធកញ្ញា ដាក់ប៉ុន្មានប៉ុស្តិ័នេះ ស្អាតប្លែកណាស់ រាងឡើងអេមហ្មង ដល់ថ្នាក់ ហ្វេនៗ ភ្ញាក់ព្រឺត រួច comment ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា មហាជនជាច្រើន ប្រហែលជានៅចាំ ក្រោយរៀបការ តារាចម្រៀង​ ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។ បច្ចុប្បន្ន តារាដ៏មានប្រជាប្រិយភាពរូបនេះ កំពុងសាងក្តីសុខ និងសុភមង្គល មើលទៅពិតជាកក់ក្តៅណាស់ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេសគឺ កូនប្រុសសំណព្វរបស់ខ្លួនតែម្តង គឺ អុឹង បញ្ញាបុត្រ ហៅឆលី។ កញ្ញា និងស្វាមី ទោះបីជារវល់ក្នុងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចឡើយក្នុងការផ្តល់នូវពេលវេលានៅក្បែរគ្នា ជាមួយកូនប្រុស និងតែងតែ ដើរលំហេកាយតាមទីកន្លែងកម្សាន្តជិតឆ្ងាយមិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ ឱក សុគន្ធកញ្ញា បង្ហោះរូបភាពប៉ុន្មានសន្លឹក មើលទៅពិតជាស្អាតប្លែក ជាងមុនទៀត ជាពិសេស រាងឡើងអេមហ្មង ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ភ្ញាក់ព្រឺត រួច comment ថា ៖ បងឥឡូវរាងស្អាតម្ល៉េះ, ស្អាតណាស់បងស្រីជូនពរបងស្រីសុខភាពល្អជួបតែក្តីសុខ, ក្រមុំកូន១អីស្អាតមឹងមឹង, cute​ អី​ cute យ៉ាង​នេះ, ស្អាតប្លែកអាយដល, រាងនៅតែអេមទោះមានអូនឆលី my idol, កូនមួយហេីយ​ កាន់តែស្អាតជាងមុនទៀតបង, ស្រកគីឡូលឿនម្លេះ​ អាយដល​, កាត់សក់បែបនេះសមណាស់ ស្អាត ដូចតារា បរទេស។ ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលសរសើរពីសម្រស់ដ៏ស្រស់ស្អាត របស់ ម៉ាក់ៗ ឆលី។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទំាងអស់គ្នា ៖

អានបន្ត

មានចិត្តណាស់ អាយដល ! ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នូវទឹកប្រាក់រហូតដល់ទៅ…

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ នោះ ហើយភាពល្បីល្បាញរបស់លោក មានទំាងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ ហើយគេក៏បានចាត់ទុកលោកជា «តារាចម្រៀងលំដាប់ពិភពលោក» ថែមទៀតផង ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្រ្តីតំណាងប្រទេសកម្ពុជាច្រើនលើក កាលពីពេលកន្លងទៅ។​ លោក ព្រាប សុវត្ថិ និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ បានរៀបការជាមួយភរិយាឈ្មោះ ឡុង ស្រីមុំ ក្នុងឆ្នាំ​ ១៩៩៧ នៅភ្នំពេញ។ បច្ចុប្បន្ន លោក ព្រាប សុវត្ថិ កំពុងសាងក្តីសុខ យ៉ាងខ្លាំងជាមួយក្រុមគ្រួសារ នេះបើយោងតាមរយៈ លោក និងភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាញឹកញាប់ នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ឃើញហើយ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏តែងតែចូលរួម ក្នុងកិច្ចការសង្គមមិនដែលដាច់ឡើយ តាមទឹកចិត្តដែលលោកមាន។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ បើយោងតាមរយៈ លោក ហេង ឡុង បានប្រាប់ឲ្យដឹងថា “លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ សូមចូលរួមឧបត្ថម្ភថវិកា ១០.០០០.០០០រៀល ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩។”៕

អានបន្ត

មើលហើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! វ៉ា​ង ស្រី​ណូ រៀបរាប់ទំាងទឺកភ្នែកថា “ប៉ាទៅចោលកូនលឿនម៉្លេះ ប៉ាអត់ឈឺអីសោះ ដើរភិល ទៅហាត់ប្រាណរាល់ល្ងាច ថែរក្សាសុខភាពណាស់ ខ្លាចឈឺ ខ្លាចស្កាត់ ទីបំផុតប៉ាទៅចោលកូនលឿនណាស់…” (មានវីដេអូ)

មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វ៉ា​ង ស្រី​ណូ ដែល​ជា​តារា​សម្ដែង ​មានកេរ្តិ៍ឈ្មោះ​ ល្បីមួយរូប កាលពីពេលកន្លងទៅ។ តារាសម្តែងរូបនេះ នៅតែទទួលបានការគាំទ្រ និងដក់ជាប់ អារម្មណ៍អ្នកទស្សនាដដែល មកទល់ពេលនេះ។ ស្រាប់តែមកដល់ថ្ងៃទី ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ វ៉ា​ង ស្រី​ណូ បានជួបទុក្ខធំ ដោយសារតែមនុស្សសំខាន់របស់ខ្លួនបានទទួលមរណភាពបាត់ទៅហើយ។ ស្រីណូ រៀបរាប់ទំាងទឹកភ្នែកប្រាប់ថា “សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់ អោយបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ នឹងគ្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយ ម្សិលម៉ិញ ( ម៉ោង 9:55នាទី ) _លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព _កូនស្រលាញ់ប៉ា ប៉ាគឺជាវិរបុរសនៅក្នុងបេះដូងកូន ជារៀងរហូត”។ ដោយសារតែមិនទាន់ធ្វើចិត្តបាន នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ វ៉ាង ស្រីណូ បានបង្ហោះវីដេអូមួយ ហើយបង្ហូរទឹកភ្នែកប្រាប់ថា ៖ “ប៉ាអេីយ​ កូននឹកប៉ាណាស់​ កូនធ្វេីចិត្តអត់បានទេ​ កូនទទួលយកអត់បានទេ​ គ្រប់រូបភាពរបស់ប៉ា មុនផុ​ត​ដង្ហេីម បានដក់ជាប់កែវភ្នែក ​និងឋិតនៅក្នុងការចងចាំ របស់កូនគ្រប់រូបភាភាព​ វាជាការចងចាំមួយ ដែលមិនអាចបំភ្លេចបាន​ វាអ​យុត្តិធម៌​ វាគួរអោយសង្វែគ​ គួរអោយអាណិតប៉ាណាស់! កូនទទួលយកមិនបានទេប៉ា​ កូនសែនអាណិតប៉ាខ្លាំងណាស់ ប៉ាអេីយ​ ប៉ា​វេ​ទនា គេអត់ជួយប៉ាទេ​”។ ស្រីណូ រៀបរាប់ទំាងទឹកភ្នែកក្នុងវីដែអូថា “ប៉ាទៅចោលកូនលឿនម៉្លេះ អត់មានឈឺអីសោះ ប៉ាអត់ឈឺអីសោះ ដើរភិល ទៅហាត់ប្រាណរាល់ល្ងាច ថែរក្សាសុខភាពណាស់ ខ្លាចឈឺ ខ្លាចស្កាត់ ទីបំផុតប៉ាទៅចោលកូនលឿនណាស់…”។ ដើម្បីជ្រាប…

អានបន្ត

ឃើញហើយ ស្រស់ថ្លាណាស់ ! នេះជាទិដ្ឋភាពទូទៅ វត្ត ដែលលោកបង សូនី គង់នៅ, លោកបង បានប្រាប់ថា…(មានវីដេអូ)

ប៉ុន្មានថ្ងៃមុននេះ គេឃើញ Love Riya និង ប្រូ សូនី បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ជាច្រើន ដែលប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាងរាល់ដងទៀត ដោយ Love Riya បានចោទប្រកាន់ថា ប្រូសូនី បានលួចលាក់ ទៅដើរលេងជាមួយនារីក្មេងម្នាក់។ អត់ចាំយូរទេ ភ្លាមៗនោះ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ប្រូសូនី បានចេញមុខបកស្រាយ ច្បាស់ៗ ថារូបគាត់មិនបានទៅដើរលេងតែពីរនាក់ ដូច Love Riya ចោទប្រកាន់នោះទេ គឺគាត់ទៅដើរលេងមានគ្នាច្រើននាក់ នៅតាមខេត្ត ថែមទំាងមានភស្តុតាង ជារូបថត បញ្ជាក់ច្បាស់ៗទៀត។ ដោយសារតែមានរឿងច្រើនពេក ស្រាប់តែមកដល់ យប់ម្សិលម៉ិញនេះ នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ គេឃើញ ប្រូសូនី បានសម្រេចចិត្តបួសបាត់ទៅហើយ។ មុនពេលបួស លោកបានពោលពាក្យប៉ុន្មានម៉ាត់នៅក្នុង ការ Live ថា “ទៅនៅវត្តវិញ នៅផ្ទះអត់មានក្តីសុខ ឥឡូវកំពុងចេញឡានទៅហើយ ប្រហែលជាបួសមួយរយៈ, បើសិនបួសយប់ហ្នឹងបាន គឺបួសតំាងយប់ហ្មង កាលពីមុនខ្ញុំធ្លាប់បួសតំាងយប់ដែរ បួសប្រហែលម៉ោង ៧យប់ មិនចាំបាច់ដល់ពេលវេលាស្អែកទេ …”។ ក្នុងនោះផងដែរ បើយោងតាមរយៈសារព័ត៌មាន តារាញូស៍-Dara News បានប្រាប់បន្ថែមថា “ដែន សូនី សម្រេចចិត្តសាងផ្នួស ព្រោះជាប់បំណន់ព្រះ ព្រោះកន្លងមកធ្លាប់សន្យា នៅមុខព្រះថា បើលួងលោមស្នេហ៍ Love Riya បានសម្រេច នឹងសាងផ្នួស១អាទិត្យ (នេះបើតាមសម្តីរបស់ Love Riya)”។ នៅមិនទាន់អស់ទេ នៅមុននេះបន្តិច…

អានបន្ត

នេះហើយ គឺជាវត្ត ដែលលោកបង សូនី គង់នៅ ឃើញហើយ ស្រស់ស្រាយណាស់, លោកបង មានសង្ឃដីកា ថា “ផ្លូវទៅវត្ត…” (មានវីដេអូ)

សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ ហើយកាលពីពេលកន្លងទៅថ្មីៗនេះ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់ប្រាប់ទៅ ក្រុមការងារ តារាញូស៍ ថា ៖ “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ អ្នកទំាងពីរ មានពេលខ្លះរីករាយជាមួយគ្នាយ៉ាងផ្អែមល្ហែម ហើយមានពេលខ្លះក៏ឈ្លោះប្រកែកគ្នាបែបផ្សែង ក៏មាន។ ជាក់ស្តែងថ្មីៗនេះទៀត Love Riya និង ប្រូ សូនី បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដល់ថ្នាក់ផ្អើលអស់ ហ្វេនៗ ពេញបណ្តាញសង្គមហ្វេសប៊ុក ដោយ Love Riya បានចោទ ប្រូសូនី ថា លួចទៅដើរលេងជាមួយនារីម្នាក់។ ដោយមិនចាំយូរឡើង មកដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ប្រូសូនី បានចេញមុខបកស្រាយ ច្បាស់ៗ ថារូបគាត់មិនបានទៅដើរលេងតែពីរនាក់ ដូច Love Riya ចោទប្រកាន់នោះទេ គឺគាត់ទៅដើរលេងមានគ្នាច្រើននាក់ នៅតាមខេត្ត ថែមទំាងមានភស្តុតាង ជារូបថត បញ្ជាក់ច្បាស់ៗទៀត។ មួយវិញទៀត អ្វីដែលរឹតតែភ្ញាក់ផ្អើលបំផុតនោះ កាលពីម្សិលម៉ិញ នាយប់ ថ្ងៃទី ០៣ ខែមេសា…

អានបន្ត

ល្អណាស់ អាយដល ! ខេមរៈ សិរីមន្ត និងភរិយា ឧបត្ថម្ភថវិកា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នូវទឹកប្រាក់រហូតដល់ទៅ…

ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ដែលពុកម៉ែ បងប្អូនខ្មែរ ភាគច្រើន មិនដែលមើលរំលងឡើយ ហើយបទជាច្រើនរបស់ តារាប្រុសរូបនេះ តែងតែផ្ទុះការគាំទ្រខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅ ធ្ងន់ ទោះស្តាប់ច្រើនដងហើយក៏ដោយ ក៏មិនធុញទ្រាន់ដែរ។ ក្រៅពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូន​ប្រុស​ច្បង​ ឈ្មោះ​ ខេមរៈ មន្តស្នេហ៍ កូន​ស្រី​​ទី២ ឈ្មោះ​ ខេមរៈ ស្រ្តី​ និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈ​មន្ត​រាជិនី ។ ក្រៅពីនោះ លោក ខេមរៈ សិរីន្ត ក៏តែងតែចូលរួម ក្នុងកិច្ចការសង្គមជាញឹកញាប់ផងដែរ មិនដែលខានឡើយ ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ លោក ហេង ឡុង បានប្រាប់ឲ្យដឹងថា “លោក ខេមរៈ សិរីមន្ត និងភរិយា លោកស្រី គុយ ផល្លី សូមចូលរួមឧបត្ថម្ភថវិកា ២.៥០០ ដុល្លារ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។ កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋខ្មែរដែលកំពុងជួបគ្រោះធម្មជាតិ ជីវភាពខ្វះខាត ជាពិសេសបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩។”៕

អានបន្ត

ស្រណោះណាស់ លោកអើយ ! មកដល់ផ្ទះ វិញ វី ឌីណែត មិនបានឃើញម្តាយ បានត្រឹមតែឃើញធាតុនៅលើតុ ទប់អារម្មណ៍លែងជាប់ ក៏យំរៀបរាប់ ហើយបន្ទោសខ្លួនឯង ថា…(មានវីដេអូ)

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ វី ឌីណែត បានប្រកាសផ្លូវការនូវដំណឹងដ៏សែនរីករាយ មួយថា រូបគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ។ ក្នុងនោះ វី ឌីណែត បានបញ្ជាក់ប្រាប់បន្ថែម ថា ៖ “ទីបំផុត ថ្ងៃដែលខ្ញុំរង់ចាំ ក៏បានមកដល់​ ពេលនេះ នាងខ្ញុំបានអនុញ្ញាតអោយទៅផ្ទះបានហេីយ ព្រោះថា ការធ្វេីសំណាកលេីកចុងក្រោយ គឺនៅតែអវិជ្ជមាន​ មានន័យថា ខ្ញុំបានជាសះស្បេីយយ៉ាងពិតប្រាកដ៏​ តែទោះជាយ៉ាងណា ក៏នាងខ្ញុំនៅតែបន្តចត្តាឡីស័ក ក្នុងផ្ទះបន្តទៀតដែរ ដេីម្បីបីអោយអស់ការបារម្ភ​ អ្វីដែលសំខាន់ ខ្ញុំមិនថាពេលដែលទៅដល់ផ្ទះ អារម្មណ៍ខ្ញុំនឹងទៅជាយ៉ាងណាទេ”។ មកដល់ផ្ទះភ្លាម ធ្វើឲ្យ វី ឌីណែត មិនអាចទប់ទឹកភ្នែកជាប់ឡើយ ព្រោះតែមិនបានឃើញវត្តមានម្តាយនៅផ្ទះ បានឃើញត្រឹមតែធាតុម្តាយលើតុ។ វី លីដា ដែលត្រូវជា បងស្រី វី ឌីណែត ក៏បានប្រាប់ថា “ម៉ាក់អើយណែត Vy Dyneth HM មកផ្ទះវិញហើយ តែវានៅតែបន្ទោសខ្លួនឯងថាមកពីវាបានធ្វើអោយម៉ាក់ទៅគ្មានថ្ងៃត្រឡប់ និងអោយគ្រួសារទាំងមូលពិបាក បើវិញ្ញាណក្ខន្ធម៉ាក់កំពុងស្ថិតនៅក្នុងផ្ទះមែន សូមម៉ាក់ជួយបណ្តាចិត្តប្អូនអោយឈប់គិតរឿងនេះទៀត ហើយក្រោកឡើងតស៊ូជាថ្មី ស៊ូឡើងប្អូនស្រីរបស់បង គ្មាននរណាអាចមើលឃើញមេរោគនឹងទេ ប្អូនប្រយ័ត្នណាស់ តែធ្វើយ៉ាងម៉េចបើវាជាពេលវេលាអូនកំពុងបំពេញការងារ។”។ ក្នុងនោះខ្សែវីដេអូដ៏កំសត់ វី ឌីណែត រៀបរាប់ទំាងទឹកភ្នែកថា “នៅផ្ទះធ្លាប់តែឮសម្លេងម៉ាក់ ឥឡូវមកអត់ឮអីទេ ពីមុនមានម៉ាក់នៅឡូឡារហូត ម៉ាក់ជេរ ម៉ាក់ថា ហើយម៉ាក់មិនដែលខឹងស្អប់កូនទេ កូនម៉េចក៏ម៉ាក់មិនដែលថាដែរ ស្តីឲ្យ តែនៅតែជួយ ឥឡូវលែងបានឮសម្លេងម៉ាក់ទៀតហើយ, បើមានជាតិក្រោយមែនសូមឲ្យពួកយើងកើតជាម៉ែកូនគា្នទៀតណាម៉ែ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត